Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Tse
ប្លែកៗ

តើ​អ្នក​នឹង​បិទ​ទំព័រ​ឆ្នាំ ២០២២ ដោយ​ជួប​រឿង​ល្អ ឬ​អាក្រក់​បែប​ណា?

តាម​រយៈ​ការ​ជ្រើសរើស​នូវ​រូបភាព ១ ក្នុង​ចំណោម​រូបភាព​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម Knongsrok នឹង​ឆ្លើយតប​បង្ហាញ​ទៅ​អ្នក​វិញ ថា​អ្នក​នឹង​ត្រូវ​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ នៅ​បញ្ចប់​ទំព័រ​ឆ្នាំ ២០២២៖ រូបភាព​ទី ១ វា​ជា​សំណាង​ផ្នែក​ទ្រព្យ ដោយ​នៅ​ដើម​និង​ពាក់​កណ្តាល​ឆ្នាំ ២០២២ អ្នក​បាន​ខិតខំ​ដូច​តែ​សព្វ​មួយ​ដង តែ​ដោយសារ​សំណាង​មិន​មាន នាំ​ឲ្យ​លទ្ធភាព​នៃ​ការ​បង្កើន​ទ្រព្យ ហាក់​មិន​កើត​មាន​ទាល់​តែ​សោះ។ ចូល​ដល់​ចុង​ឆ្នាំ ជា​ពេលវេលា​ផ្ទុះ​សញ្ញា​បៃតង ឃើញ​តែ​ការ​កើន​ឡើង​ជាប់ អ្នក​ដែល​ជ្រើសរើស​យក​រូបភាព​ទី ១ ចាំ​តែ​មើល​ចុះ នៅ​ចុង​ឆ្នាំ ២០២២ ជា​ការ​បិទ​ទំព័រ​សារ​នេះ អ្នក​នឹង​មាន​ទ្រព្យ​ហូរ​ចូល​ច្រើន ដែល​ទ្រព្យ​ខ្លះ​មិន​រំពឹង​ថា​អាច​កើត​ឡើង។ រូបភាព​ទី ២…

២
ប្លែកៗ

តេស្តចិត្តសាស្ត្រ! រើសយករូបភាពមួយដែលអ្នកពេញចិត្តវានឹងប្រាប់ពីបុគ្គលិកលក្ខណៈពិតរបស់អ្នក

តើអ្នកដឹងទេ? អ្នកអាចស្វែងយល់បន្ថែមអំពីអត្តចរិតនិងបុគ្គលិកលក្ខណៈរបស់អ្នកផ្ទាល់តាមរយៈរូបភាពទាំងបួននេះដែលដកស្រង់ចេញពីការសិក្សារបស់ Lüscher Personality test ។ ១. មោះមុត អ្នកដែលជ្រើសរើសយករូបភាពមួយនេះគឺជាមនុស្សដែលរឹងមាំនិងពោរពេញទៅដោយក្តីស្រម៉ៃ។ នៅពេលដែលពួកគេបានកំណត់គោលដៅណាមួយច្បាស់លាស់ហើយ គ្មានឧបសគ្គអ្វីដែលអាចរារាំងពួកគេពីការសម្រេចក្តីស្រម៉ៃមួយនោះបានទេ។ ២. សុទិដ្ធិនិយម អ្នកដែលជ្រើសរើសយករូបភាពមួយនេះគឺជាមនុស្សដែលតែងមើលឃើញចំណុចល្អនៅក្នុងអ្វីៗគ្រប់យ៉ាង។ ពួកគេជាមនុស្សដែលស្មោះត្រង់ អាចពឹងពាក់បាននិងងាយចុះសម្រុងជាមួយអ្នកដ៏ទៃ។ ៣. លំនឹង អ្នកដែលជ្រើសរើសយករូបភាពមួយនេះគឺជាមនុស្សដែលមិនសូវមាត់ក ចូលចិត្តនៅតែឯងនិងឲ្យតម្លៃទៅលើពេលវេលា។ ពួកគេតែងចំណាយពេលវេលាគិតគូទៅលើរឿងអ្វីមួយឲ្យបានគ្រប់ជ្រុងជ្រោយនិងមិនងាយធ្វើការសម្រេចចិត្តខុសនោះទេ។ ៤. រំភើប អ្នកដែលជ្រើសរើសយករូបភាពមួយនេះគឺជាមនុស្សដែលមានគំនិតច្នៃប្រឌិត តែងរកអ្វីដែលថ្មីនិងឆាប់រំភើបចិត្ត។ ពួកគេជាមនុស្សដែលឲ្យតម្លៃទៅលើគំនិតរបស់ខ្លួនឯងដូចនេះពួកគេត្រូវការការគោរពនិងការយល់ចិត្តពីអ្នកដ៏ទៃ៕ ប្រភព៖ បរទេស

Picsart_22 05 31_10 14 31 687
ប្លែកៗ

តេស្ដចិត្តសាស្ត្រ! រើស​ផ្កាឈូកមួយដែលចូលចិត្ត ដឹងពីចំណុចពិសេសខ្លួនឯងដែលអ្នកអាចមិនធ្លាប់ចាប់អារម្មណ៍ពីមុនមក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលចំណុចពិសេសក្នុងខ្លួនរបស់អ្នក តាមរយៈការជ្រើសរើសផ្កាឈូកមួយដែលចូលចិត្ត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ រូបទី1៖ អ្នកមានចរិតស្លូតបូត ចូល​ចិត្ត​ជីវិត​ធម្មតា​សាមញ្ញៗមិន​តក់ក្រហល់​ជា​មនុស្ស​មាន​ស្មារតី​ល្អ ពេលជួបរឿងអ្វីមួយកម្របង្ហាញការព្រួយបារម្ភ ភ័យស្លន់ស្លោ និងមានការគ្រប់គ្រងអារម្មណ៍ល្អ ថែមមានការតាំងចិត្តលើអ្វីដែលខ្លួនចុះដៃធ្វើ ថែមពូកែរកលុយពូកែសន្សំទៀត នរណាបានជាគូដឹងតែមិនខុសទេ ។ រូបទី2៖ អ្នក​គឺ​ជា​មនុស្ស​មានចរិត​ត្រង់ទៅត្រង់មកជាមនុស្សមាន​ហេតុផល និងតែងតែ​គិត​ច្រើន​ពេល​ធ្វើ​កិច្ចការអ្វីមួយ រហូតដល់ពេលខ្លះក្លាយជាការព្រួយបារម្ភស្ទើរគ្រប់យ៉ាង ខ្វាយខ្វល់មិនចេះចប់មិនចេះហើយ ប៉ុន្តែអ្នកជាមនុស្សមានចិត្តទូលាយ ចូលចិត្តជួយគេមានចិត្តល្អ មិនគិតអវិជ្ជមានមើលលើមើលក្រោមទេ ហើយអ្វីសំខាន់បំផុតគឺអ្នកមានភាពស្មោះត្រង់ និងចេះស្រលាញ់មិត្តខ្លាំងណាស់…

តើអ្នកជាមនុស្សបែបណា? រើសផ្កាមួយក្នុងចំណោមផ្កាទាំង៤ដើម្បីស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់និងដឹងពីឧបសគ្គដែលអ្នកត្រូវជម្នះ
តេស្តIQ

តើអ្នកជាមនុស្សបែបណា? រើសផ្កាមួយក្នុងចំណោមផ្កាទាំង៤ដើម្បីស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់និងដឹងពីឧបសគ្គដែលអ្នកត្រូវជម្នះ

ផ្កាគឺជារុក្ខជាតិម្យ៉ាងដែលធ្វើឲ្យយើងសប្បាយរីករាយ រំជើបរំជួលនិងពោរពេញទៅដោយសេចក្តីស្រលាញ់។ បើយោងតាមចិត្តសាស្ត្រ វាថែមទាំងបង្ហាញឲ្យឃើញនូវអ្វីដែលសំខាន់នៅក្នុងជីវិតអ្នក អ្វីដែលអ្នកប្រាថ្នាចង់បាននិងអត្តចរិតពិតរបស់អ្នក។ ១. ផ្កាម្លិះ (ស្មោះត្រង់) ប្រសិនបើអ្នករើសផ្កាម្លិះ អ្នកគឺជាមនុស្សទៀងត្រង់ មិនបាតដៃខ្នងដៃហើយពូកែយកអាសារអ្នកដ៏ទៃណាស់។ អ្នកឆាប់ជឿទុកចិត្តលើអ្នកដ៏ទៃ ប៉ុន្តែប្រសិនបើនរណាម្នាក់ធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តហើយ អ្នកនឹងគ្មានថ្ងៃទុកចិត្តលើម្នាក់នោះដូចមុនទេ។ ២. ផ្កាអ័រគីដេ (រមទម្យ) ប្រសិនបើអ្នករើសផ្កាអ័រគីដេ អ្នកគឺជាមនុស្សដែលងាយសម្របខ្លួនទៅនឹងអ្វីថ្មី ចិត្តល្អ តែងជួយអ្នកដ៏ទៃក្នុងគ្រាលំបាកនិងតែងលើកទឹកចិត្តមនុស្សដែលនៅជុំវិញខ្លួនជានិច្ច។ ម្យ៉ាងទៀត អ្នកគួរបើកចិត្តទូលាយក្នុងការទទួលយកអ្វីដែលជាការពិត ជាជាងការគេចវេះពីឧបសគ្គមួយនោះ។ ៣. ផ្កាកូឡាប (ក្លាហាន) ប្រសិនបើអ្នករើសយកផ្កាកូឡាប អ្នកគឺជាមនុស្សដែលមានចក្ខុវិស័យខ្ពស់ រឹងមាំនិងមិនងាយចុះចាញ់នោះទេ។ ដើម្បីសម្រេចបាននូវបំណងប្រាថ្នាដែលអ្នកប៉ង អ្នកត្រូវមានការប្តេជ្ញាចិត្តខ្ពស់និងតស៊ូ…

Picsart_22 05 30_17 31 47 044
មិត្តអ្នកអាន

មានស្នេហាមិនដែលសមប្រកបដូចគេ មិនដឹងមានកម្មពៀរអ្វី? តោះទៅតេស្តមើលការពិត និងកែរកម្មទាំងអស់គ្នា

សម្រាប់​អ្នក​ណា​ដែល​កំពុង​មាន​អារម្មណ៍​ថា​ជីវិត​ស្នេហា​មិន​សូវល្អ មិនសមបំណង មិន​ថា​ប៉ុន្មាន​ដង​ក៏​ត្រូវ​បែកបាក់ ឬ​មាន​តែ​បញ្ហា​ច្របូកច្របល់​ចូលមក​រំខាន​អ្នក​គ្រប់​ពេល ។ តោះ​សាក​ល្បង​ស្វែង​រក​ចម្លើយ​និង​ដំណោះ​ស្រាយ​ជាមួយ​ការទស្សន៍ទាយបែបចិត្តសាស្ត្រងាយៗទាំងអស់គ្នា ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ រូបទី1៖ អ្នកគឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំង ហើយមានទំនោរប្រកាន់គំនិតខ្លួនជាធំ នេះ​ជា​ហេតុផល​ដែល​ពេលខ្លះវា​អាច​ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍​ដៃគូ​ដោយ​មិន​ដឹង​ខ្លួន អ្នក​កាន់​តែ​ជា​មនុស្ស​ម្នាក់​ដែល​មិន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន គេ​នឹង​កាន់​តែ​មិន​យល់ពីអ្នក ហើយធ្វើឲ្យគេកាន់តែគិតច្រើនផ្តេសផ្តាស នេះហើយជាហេតុផលចម្បងដែលធ្វើឱ្យស្នេហារបស់អ្នកមានបញ្ហា។ វិធីកែកម្ម៖ សូម​ណែនាំ​ឲ្យ​កាត់​បន្ថយ​អត្មានិយម​របស់​ខ្លួន​បន្តិច ព្យាយាមប្រើស្នេហាការយល់ចិត្តគ្នាទៅវិញទៅមក និងការយកចិត្តទុកដាក់ចំពោះអារម្មណ៍គូស្នេហ៍ បើ​មាន​អ្វី​គួរ​បើក​ចិត្ត​និយាយ​ផ្ទាល់​ដើម្បី​ឱ្យ​យល់​ចិត្ត​គ្នា​កាន់​តែ​ច្បាស់ ចំណែក​ការ​ធ្វើ​បុណ្យ​ចម្រើន​លាភ បន្ត​ការ​ប្រគេន​ទឹក​ស្អាតធ្វើ​បុណ្យ​ជូន​វត្ថុ​ជា​គូឬ​ប្រលែង​ត្រី​លេខគូដូច​ជា ២, ៤, ៦ ជាដើម។ រូបទី2៖…

៧
សេដ្ឋកិច្ច

មានមនុស្សចរិត ៣ ប្រភេទ ស្នាក់នៅក្នុងផ្ទះ ជួយឲ្យគ្រួសារឆាប់​មាន​ទ្រព្យ​សម្បត្តិ​ នាំលាភសំណាងហូរហៀរ

ទាំងនេះជាមនុស្សមានលក្ខណៈសំខាន់ ៣ នាក់ ដែលស្នាក់នៅ​ក្នុង​ផ្ទះ​អាចនាំលាភ ​សំណាង​លើសល​ប់ដល់មួយ​គ្រួសារ តើ​ពួក​គេ​ជា​អ្នក​ណា? មនុស្សចាស់ដែលមានទេពកោសល្យ ពាក្យ​ចាស់​ពោល​ថា ការ​មាន​មនុស្ស​ចាស់​នៅ​ក្នុង​ផ្ទះ​ប្រៀប​ដូច​ជា​មាន​ទ្រព្យ​សម្បត្តិ ដោយសារមនុស្សវ័យចំណាស់បានជួបប្រទះនូវព្រឹត្ដិការណ៍ក្នុងជីវិតជាច្រើន ដូច្នេះពួកគេដឹងថាពេលណាត្រូវធ្វើអ្វីមួយឱ្យបានត្រឹមត្រូវ។ ប្រសិនបើគ្រួសារមានមនុស្សចាស់ទុំបែបនេះ យើងហាក់ដូចជាមាននរណាម្នាក់នៅពីក្រោយយើង ជាពិសេសពេលមានបញ្ហា អ្នកអាចសុំយោបល់ និងបទពិសោធន៍សំខាន់ៗបាន។ ភរិយាប្រកបដោយគុណធម៌ មនុស្សបុរាណនិយាយ​ថា​ “បុរស​ដែល​បាន​ប្រពន្ធ​ល្អ​គឺ​បាន​ពរ​បី​ជំនាន់”​ ស្ត្រី​ល្អ​តែងតែ​គោរព​ឪពុកម្តាយ​ក្មេក ជា​កូនប្រសា​ស្រី និង​អប់រំ​កូន​ដោយ​ភាពអត់ធ្មត់ ​ប្រាកដណាស់គ្រួសារនឹងមានតែភាព​​រីកចម្រើន​តាម​ពេលវេលា។ យ៉ាងណាមិញ បុរស​ដែល​រៀប​ការ​មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ស្តង់ដារ​សម្រស់​ប៉ុណ្ណោះ​ទេ។ ព្រោះមនុស្សស្រីអាចនឹងមានរូបរាងធម្មតា ប៉ុន្តែព្រលឹងដ៏ស្រស់ស្អាតសម្រាប់មនុស្សស្រីគឺជាមនុស្សដែលអ្នកអាចប្រគល់ជីវិតនៅជាមួយគ្នាបាន។ បុរសដែលមានឆន្ទៈឈានទៅមុខ ក្នុង​ផ្ទះ​បើ​មាន​បុរស​ណា​មាន​ឆន្ទះ​ចម្រើន ទោះ​បី​ក្រ​ក៏​ប្រាកដ​នឹងក្លាយជាអ្នកមាន​ទៅ​ថ្ងៃ​មុខជាក់ជាមិនខាន។ បុរស​កើត​មក​ដើម្បី​បំពេញ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់​មួយក្នុង​គ្រួសារ ត្រូវស៊ូទ្រាំ​នឹង​រឿងជាច្រើន…

២
សង្គម

បើ​មិន​ចង់ ​«​បំផ្លាញ​» ហុងស៊ុយផ្ទះទេ កុំ​ល្ងង់​ដាក់តាំងផ្កា ៥​ប្រភេទ​នេះ​​ក្នុងផ្ទះ​

យោងតាមហុងស៊ុយ មានជំនឿថា​ រុក្ខជាតិ និងផ្កា ៥ ប្រភេទខាងក្រោមនេះ មិនស័ក្កសមក្នុងការដាក់តាំង ឬដាំក្នុងផ្ទះនោះទេ ដោយសារពួកវាមានសមត្ថភាពខ្ពស់អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព  ទ្រព្យសម្បត្តិ និងហុងស៊ុយគ្រួសារ។ តើមានផ្កាអ្វីខ្លះ សូមមើលទាំងអស់គ្នា៖ ផ្កា Daisies  Daisies ជាទូទៅគឺជាផ្កាដែលដាំដុះក្នុងប្រាសាទ និងចេតិយ ដោយសារតែក្លិនក្រអូបស្រាល ប៉ុន្តែម្យ៉ាងទៀត ពួកវាក៏ត្រូវបានគេប្រើជាថ្នាំ ក្នុងការកែច្នៃធ្វើជាប្រេងសំខាន់ៗ ឬតែ។ ផ្នែកពណ៌ពណ៌ស និងពន្លឺពណ៌លឿងស្រាល Daisies តំណាងឱ្យភាពបរិសុទ្ធ។ ផ្កា Hibiscus មនុស្សបុរាណបង្ហាញថា ផ្កា hibiscus…

៥
សុខភាព

៥ យ៉ាងពេលល្ងាច ជួយស្ត្រីអាយុ​វែង​ជាង ៨០​ឆ្នាំហើយ ក៏មិនងាយឈឺ!!

មនុស្សជាច្រើនជឿថា ហ្សែនគឺជាអ្វីដែលប៉ះពាល់ដល់អាយុសង្ឃឹមរស់ និងសុខភាពរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែតាមពិតទៅ អ្នកវិទ្យាសាស្ត្របានរកឃើញថា ហ្សែនដើរតួត្រឹមតែ ១០% នៃអាយុវែងប៉ុណ្ណោះ។ បើយោងតាមការសិក្សាបានបង្ហាញថា ទម្លាប់នៃការរស់នៅពិតជាមានសារៈសំខាន់ណាស់។ ខាងក្រោមនេះ ទម្លាប់​ទាំង​៥ ដែលស្ត្រី​មាន​អាយុ​វែង​តែងតែ​ធ្វើ​​​នៅ​ពេល​ល្ងាច​៖ ១. ចូលគេងទាន់ពេល ស្ត្រី​ដែល​មាន​សុខភាព​ល្អ និង​មាន​អាយុ​វែង​ច្រើន​តែបង្កើតទម្លាប់ចូលគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ដើម្បីមានអារម្មណ៍ស្រួល និងភ្ញាក់នៅថ្ងៃបន្ទាប់។ ទម្លាប់ចូលគេងទាន់ពេលមិនត្រឹមតែល្អសម្រាប់ទារកប៉ុណ្ណោះទេ មនុស្សពេញវ័យក៏ត្រូវចូលគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃផងដែរ។ ដោយសារនេះ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​អ្នក​ឱ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង។ ម្យ៉ាងទៀត  ប្រសិនបើអ្នកពិបាកដេកលក់ ចូលហាត់សមាធិ និងយូហ្គា ដើម្បីជួយឱ្យរាងកាយគេងលក់លឿន។ ២. គេងបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ បន្ថែមពីលើកាលវិភាគនៃការគេងធម្មតា អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់…

Dd
តេស្តIQ

ទេវតា​ប្រទាន​ពរជ័យ​ធំ ដូច​គេ​ទម្លាក់​មាស​មួយ​ដុំ ឲ្យ​ដល់​ម្ចាស់​ឆ្នាំ ៣ នា​ខែ​មិថុនា

នេះជាកំឡុងពេលវេលាចុងក្រោយនៃខែឧសភា ដោយទំព័រខែថ្មី មិថុនា ក៏កៀកនឹងរំកិលជិតចូលមកដល់ដែរ។ តាមក្បួនហោរាសាស្រ្តចិន បង្ហាញមកថា នៅខែថ្មីខាងមុខ មានម្ចាស់ឆ្នាំ ៣ ដែលមានរាសីឡើងខ្ពស់ ហើយដូចត្រូវបានគេទម្លាក់មាសមួយដុំ មកឲ្យដល់មុខផ្ទះ៖ អ្នកកើតឆ្នាំឆ្លូវ – គោ ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងខែថ្មី មិថុនាខាងមុខ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។ អ្នកកើតឆ្នាំឆ្លូវ ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។ អ្នកកើតឆ្នាំថោះ – ទន្សាយ ខែថ្មីនេះ គឺជាពេលអំណោយផលសម្រាប់អាជីវកម្មនិងការងាររបស់អ្នកកើតឆ្នាំថោះ។…

Ttt
សង្គម

បើកសន្លឹកបៀរមួយ អាច​បង្ហាញ​ពី​អ្វី​ដែល​អ្នក​គួរ​តែ​ដឹង​ពេលនេះ

អ្នក​មាន​ជម្រើស​សន្លឹកបៀរ ៣ តែ​អ្នក​អាចជ្រើសរើសតែ ១ ប៉ុណ្ណោះ។ ប្រសិន​ឲ្យ​ជ្រើសរើសសន្លឹកបៀរមួយនោះ តើ​អ្នក​នឹង​ជ្រើស​យកមួយ​ណា? ប្រសិន​អ្នក​រើស​យក៖ សន្លឹកបៀរទី ១ អ្នក​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ស្មោះត្រង់ ហើយ​វា​ជា​គុណតម្លៃ​ធំ​បំផុត​នៃ​ជីវិត​របស់​អ្នក។ រាល់​ការ​សម្រេច​ចិត្ត​ឬ​ជ្រើសរើស​អ្វី​មួយ អ្នក​មាន​ការ​ពិចារណា​ពោរពេញ​ដោយ​ឧត្ដមគតិ ហើយ​អ្នក​គ្មាន​ចិត្ត​ចង់​បំផ្លាញ​ឬ​ធ្វើ​រឿង​មិន​ល្អ​ណា​មួយ​ទៅ​លើ​អ្នក​ដទៃ​ឡើយ។ សន្លឹកបៀរទី ២ អ្នក​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ស្ងប់ស្ងាត់​និង​ស្រលាញ់​សន្តិភាព។ អ្នក​ចង់​បាន​សន្តិភាព​ផ្លូវចិត្ត ដោយ​ហេតុផល​នេះ​ហើយ​អ្នក​រមែង​ដើរ​ជៀស​ពី​ការ​ប្រឈម​មុខ​ដែល​មិន​ចាំ​បាច់​ណា​មួយ ជួន​កាល​ដែល​ព្រងើយកន្តើយ​ដាក់​បញ្ហា​ប្រសិន​វា​មិនមែន​ជា​រឿង​ធំ ហើយ​លើស​ពី​នេះ​អ្នក​ក៏​រមែង​ជា​អ្នក​ដើរតួ​ដោះស្រាយ​បញ្ហា​នៅ​ពេល​កើត​មាន​ជម្លោះ​រវាង​អ្នក​ដទៃ​ផង​ដែរ។ សន្លឹកបៀរទី ៣ អ្នក​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​មនុស្ស​ដែល​មាន​ចរិត​ថ្លៃថ្នូរ ហើយ​តែងតែ​ត្រៀម​ខ្លួន​ចាំ​ជួយ​អ្នក​ដទៃ​ជានិច្ច ដោយ​មិន​ចង់​បាន​អ្វី​តបស្នង​មក​វិញ​ទេ។ មាន​សារ​មួយ​ចង់​ប្រាប់​ទៅ​អ្នក​ថា ពិភពលោក​យើង​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​តុល្យភាព ទោះ​ធាតុ​ពិត​អ្នក​មិន​ចង់​បាន​អ្វី​ត្រលប់​មក​វិញ ប៉ុន្តែ​ជួនកាល​របស់​ខ្លះ​ក៏​វា​ត្រលប់​មក​វិញ​ដោយ​ឯកឯង​ក្នុង​មធ្យោបាយ​ផ្សេងៗ​ពី​គ្នា ហើយ​អ្នក​ក៏​គួរ​តែ​ទទួល​យក៕…

Tdds
សង្គម

រើសខ្លានាំលាភ តើដំណឹងល្អអ្វី កំពុងរង់ចាំអ្នកនៅខែមិថុនាខាងមុខ?

នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទំព័រខែថ្មី មិថុនា នឹងរំលងចូលមកដល់ហើយ។ ក្នុងចន្លោះពេលខាងមុខ តើអ្នកអាចនឹងជួបរឿងល្អអ្វីខ្លះ? ចូរជ្រើសរើសខ្លានាំលាភមួយដែលអ្នកពេញចិត្ត យើងនឹងបង្ហាញរឿងល្អដែលកំពុងរង់ចាំអ្នកដូចខាងក្រោម៖ ខ្លាទី ១ ស្នាមរបួសពីមុនទាំងឡាយ នឹងត្រូវបានជួសជុល ជាសះស្បើយនៅពេលនេះ មិនថាតែទំនាក់ទំនងក្នុងគ្រួសារ ឬជាមួយដៃគូស្នេហា។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ហើយបើនិយាយពីហិរញ្ញវត្ថុ ក៏នឹងកាន់តែឡើងខ្ពស់ ដូចការរំពឹងទុករបស់អ្នក។ យ៉ាងណាគ្មានអ្វីដែលកើតឡើងដោយចៃដន្យនោះទេ វាសុទ្ធតែជាការចូលរួមចំណែកនៃការខិតខំរបស់អ្នកកន្លងមក ហើយក៏សរសើរអ្នកដែលបានឆ្លងកាត់នូវការឈឺចាប់ និងការលំបាកជាច្រើនកន្លងមកនេះ។ ខ្លាទី ២ ពពកនៃភាពសោកសៅ ការភ័យខ្លាច នឹងរសាត់បាត់ទៅ ហើយគ្របដណ្តប់មកវិញដោយចក្ខុវិស័យថ្មី ដែលនឹងត្រួសត្រាយឲ្យជីវិតអ្នកឆ្ពោះទៅរកសុភមង្គលពិតនៅក្នុងខែមិថុនានេះ។ អ្នកនឹងទទួលបានការគោរព ឲ្យតម្លៃខ្ពស់ជាងមុន…

KNONGSROK
PR

Prince Trust ​ Cambodian​ Investment Management និង Realestate.com.kh រួមគ្នាពង្រឹងច្បាប់បរធនបាលកិច្ចកម្ពុជាសម្រាប់អ្នកវិនិយោគបរទេស

សម្រាប់ការចេញផ្សាយ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២  នៅថ្ងៃទី ២៧ ឧសភា Prince Trust ដែលជាសមាជិកនៃ Prince Holding Group (“Prince Group”) ជាសម្ព័ន្ធក្រុមហ៊ុនធំជាងគេនៅកម្ពុជាដែលវិនិយោគលើការអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាបម្រើអតិថិជន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ Cambodian Investment Management និង Realestate.com.kh ក្នុងការសហការលើឱកាសដើម្បីទាក់ទាញការវិនិយោគតាមរយៈច្បាប់បរធនបាលកិច្ចកម្ពុជា។ ពិធីចុះហត្ថលេខានេះស្ថិតក្រោមអធិបតីភាព លោក Michael Chiam នាយកក្រុមប្រឹក្សាភិបាលនៃ…

IMG_20220529_165648_593
ព័ត៌មានជាតិ

នៅឆមាសទីពីរនៃឆ្នាំ 2022 នឹងមានអ្វីអស្ចារ្យសម្រាប់អ្នកទេ? រើសបើកបៀដែលអ្នកចាប់អារម្មណ៍មួយឈុតទៅ

សួស្តីប្រិយមិត្តមិត្តអ្នកអានជាទីស្រឡាញ់ ថ្ងៃ​នេះ​ខាងគេហទំព័រក្នុងស្រុកបាននាំយកការបើកសន្លឹកបៀ​ទស្សន៍ទាយ​ជោគជតារាសី​សម្រាប់​ឆមាស​ទី​២ លើ​ប្រធានបទ ឆមាស​ទី​ពីរ​នឹង​ល្អ​ទេ​? ទាក់ទងនឹងការងារលុយកាក់ផ្ទាល់ខ្លួនរបស់អ្នក ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ អ្នករើសឈុតទី1៖ អ្នកបើកបាន 1.Queen of Cup 2. The hermit និង 3. The Empress ពីសន្លឹកបៀទាំងបី នៅឆមាសទីពីរនៃឆ្នាំ 2022…

02 E2nL3_kjLfJPyznp9MKW្ហហ្t
តេស្តIQ

ម្ចាស់​ឆ្នាំ​ទាំង ៣ យ៉ាង​យូរ ៤ សប្ដាហ៍​ទៀត លាភ​នឹង​ចូល​មក​បិទ​គ្រោះ រសាត់​អស់​បញ្ហា​ទាំង​ឡាយ

ការ​លំបាក បញ្ហា​នានា​ទាំង​ឡាយ នឹង​ត្រូវ​រសាត់​បាត់​អស់ យ៉ាង​យូរ​ក្នុង​រយៈ​ពេល ៤ សប្តាហ៍​ទៅ​មុខ។ អ្នក​កើត​ឆ្នាំ​ទាំង ៣ ទេវតា​បាន​មើល​ឃើញ​ពី​ការ​តស៊ូ អំណត់​អត់ធន់ ដូច្នេះ​រឿង​មិន​ល្អ​ទាំង​ឡាយ នឹង​ត្រូវ​បាន​លាភ​ចូល​មក​បាំង​ជិត នាំ​ឲ្យ​ជួប​តែ​រឿង​ល្អ នា​ពេល​ដ៏​ខ្លី​ខាង​មុខ៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា បុគ្គល​នេះ រមែង​មាន​ដំណោះស្រាយ​នៅ​បញ្ហា​ដែល​ជួប​ប្រទះ តែ​ជួន​ខ្លះ ដោយសារ​គ្រោះ​វា​ចូល​មក​ផ្ទួនៗ​ពេក ទើប​នាំ​ឲ្យ​ពួក​គេ​ហាក់​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ក្នុង​ជីវិត។ ទោះ​ជា​យ៉ាង​ណា ភាព​ចម្រុងចម្រើន​នឹង​ត្រលប់​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ពោល​យ៉ាង​យូរ​រយៈ​ពេល ៤ សប្តាហ៍​ទៀត។ បើ​កើត​ទុក្ខ កើត​ការ​លំបាក ត្រូវ​ទន្ទេញ​ពាក្យ​ថា “វា​នឹង​កើត​ឡើង​រយៈ​ពេល​ខ្លី” ឬ…

Hjjh
តេស្តIQ

បើក​ភ្នែក​ឃើញ​លុយ ​លាភ​ចូល​ឆឹបៗ ២៩,៣០,៣១ ឧសភា ម្ចាស់​ឆ្នាំ​ទាំង ៣ យីអ៊ុន​ឡើង​ខ្ពស់ណាស់

តាម​ក្បួន​ហោរាសាស្រ្ត សម្រាប់​ចន្លោះ ៣ ថ្ងៃចុងក្រោយនៃខែឧសភា ពោល ២៩,៣០ និង ៣១ ឆ្លងអាទិត្យថ្មីខាងមុខ​នេះ អ្នក​កើត​ឆ្នាំ​ទាំង​ ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដោយ​អាច​សម្រេច​បំណង​ប្រាថ្នា​ធំ និង​មាន​ទ្រព្យ​ហូរ​ចូល​ច្រើន៖ អ្នក​កើត​ឆ្នាំឆ្លូវ – គោ នៅ​ដើមសប្តាហ៍​ថ្មី​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ឆ្លូវ នឹង​មាន​លាភ​ចូល​ច្រើន ឱកាស​មក​បន្ត​កន្ទុយ​គ្នា ចាំ​តែ​ពួក​គេ​ចាប់​បាន​ឬ​មិន​បាន​ទេ​តើ។ យ៉ាង​ណា​ក៏​មាន​រឿងរ៉ាវ​ដែល​ម្ចាស់​ឆ្នាំ​គោ ត្រូវ​ប្រយ័ត្ន​បន្តិច​ដែរ នោះ​ការ​និយាយ​ស្តី។ ទោះ​ជា​យ៉ាង​ណា ដោយសារ​លាភ​គ្រប​លើ​គ្រោះ ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំ​ឆ្លូវ នឹង​ទទួល​បាន​សំណាង​ល្អ​ធំ​ជាង​សំណាង​អាក្រក់ ហើយ​ពួក​គេ​ងាយ​នឹង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ថ្មី បើ​អ្នក​រកស៊ី…

Dsfad
ប្លែកៗ

ពេលនេះហត់ណាស់ត្រូវទេ មករើសយកដបមួយ ដើម្បីទទួលយកសារលើកទឹកចិត្តដ៏មានឥទ្ធិពល

អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដ៏​ងងឹត​មួយ​ពេល​នេះ ហើយ​ក៏​មិន​ទាន់​រក​ឃើញ​ពន្លឺ​ដែល​អាច​ចាកចេញ​ពី​ពិភព​ខ្មៅ​ងងឹត​នោះ​បាន​ដែរ។ ពេល​ខ្លះ​អ្នក​ត្រូវ​ការ​ពាក្យ​លើក​ទឹកចិត្ត ពាក្យ​ណែនាំ​ដ៏​ល្អ ដែល​វា​ក៏​អាច​ចូលរួម​ចំណែក​ជួយ​អ្នក​បាន។ តាម​រយៈ​អត្ថបទ​នេះ ចូរ​អ្នក​ជ្រើសរើស​នូវដប​មួយ ក្នុង​ចំណោមដបទាំង ៣ ហើយ​អូស​ទៅ​ខាង​ក្រោម​ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ៖ ដបទី ១ តាម​ពិត​ទៅ​នេះ​អាច​ថា​ជា​ពេលវេលា​ដ៏​អំណោយផល​សម្រាប់​អ្នក ក្នុង​ការ​គិត​ពី​ផែនការណ៍​ជីវិត​នៅ​ពេល​បន្ទាប់។ ដក​ដង្ហើម​ឲ្យ​បាន​វែងៗ គិត​ឲ្យ​ជ្រៅ ហើយ​ត្រៀម​ខ្លួន​នឹង​ទទួល​យក​ការ​ផ្លាស់ប្តូរ។ អ្នក​ប្រាកដ​ជា​នឹង​ទទួល​បាន​ជោគជ័យ ប្រសិន​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​ពិត​ប្រាកដ។ បញ្ហា​ពេល​នេះ​ត្រូវ​គិត​ថា វា​គ្រាន់​ជា​សាកល្បង​ចិត្ត​អ្នក​តែ​ប៉ុណ្ណោះ ហើយ​អ្នក​មិន​អន់​ដល់​ម្លឹង​ទេ ព្រោះ​រឿង​កន្លង​មក​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​លំបាក​ជាង​ហ្នឹង​ទ្វេ​ដង។ តុះ​ដល់​ពេល​ក្រោក​ឈរ​ហើយ យក​បញ្ហា​មក​ធ្វើ​ជា​ការ​ប្រកួតប្រជែង​សម្រាប់​ជីវិត ចូរ​កុំ​ខ្លាច​វា ហើយ​ញញឹម​ដើរ​ទៅ​រក​វា​ជានិច្ច។ ដបទី ២ មនុស្ស​យើង​ការ​រៀនសូត្រ​គឺ​មិន​ចេះ​ចប់​នោះ​ទេ ហើយ​មិនមែន​សំដៅ​ទៅ​លើ​ការ​ចាប់​យក​ជំនាញ​អ្វី​ថ្មី​ឡើយ តែ​ជា​ការ​រៀន…

Bnnb
សង្គម

កុំ​ឆ្ងល់​ថា​ម៉េច​បាន​ចេះ​តែ​ស៊យ ជួប​រឿង​អាក្រក់ នោះ​មក​ពី​អ្នក​រំលង​ចំណុច​ទាំង ៨ នេះ

តាម​រយៈ​ការ​ផ្លាស់ប្តូរ​ទម្លាប់​មិន​ល្អ​ទាំង ៨ ចំណុច​នេះ ត្រូវ​បាន​ចាស់ៗ​ពី​បុរាណ​ដំណាល​ត​គ្នា​ថា នឹង​ជួយ​ឲ្យ​មនុស្ស​ដែល​ជួប​តែ​រឿង​មិន​ល្អ អាច​ផ្លាស់​មក​ជួប​សំណាង​ល្អ​វិញ ហើយ​សកម្មភាព​ខ្លះ​វា​ជា​រឿង​សាមញ្ញ ដែល​មនុស្ស​ជា​ច្រើន​រំលង។ ៨) គ្រែ ហាម​ដាច់​ខាត​ដំឡើង​គ្រែ ដែល​មាន​ក្បាល​គ្រែ​ទល់​នឹង​ជញ្ជាំង​បន្ទប់​ទឹក ព្រោះ​តាម​ក្បួន​គឺ​វា​នាំ​ឲ្យ​អ្នក​ជួប​សំណាង​មិន​ល្អ។ មួយ​ផ្សេង​ទៀត​កុំ​ដាក់​ក្បាល​គ្រែ​ទល់​ទៅ​នឹង​ទ្វារ​ចេញ ព្រោះ​វា​នាំ​ឲ្យ​របូត​ទ្រព្យ។ ៧) កាបូប​លុយ រៀងរាល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី អ្នក​គួរ​តែ​ប្តូរ​កាបូប​លុយ​ថ្មី​ម្តង​បើ​អាច ហើយ​ដាក់​លុយ​ ៩០០ ឬ ៩ ០០០ ដែល​ជា​លេខ​សំណាង​នៅ​ក្នុង​កាបូប។ ជាង​នេះ​សូម​កុំ​ប្រើប្រាស់​កាបូប​រហែក ឬ​ដាច់​រយីករយាក​ឲ្យ​សោះ ទោះ​មាន​លុយ​ក្នុង​កាបូប​ច្រើន​ប៉ុណ្ណា​ក៏​មិន​សល់​ដែរ។ ៦) ឆ្កែ​ឆ្មា​អនាថា ឃើញ​សត្វ​ឆ្កែឆ្មា​អនាថា កុំ​ភ្លេច​ជួយ​ដាក់​ទឹក…

Tac Dung Cua Nuoc Dau Do
សង្គម

ស្រក​អត់​ដឹង​ខ្លួន! នេះ​រូបមន្ត​ប្រើ​សណ្តែក​ក្រហម ជួយ​ឲ្យ​ចង្កេះ​ស្លីម ​លើក​សម្រស់​ក្មេង​ជាង​វ័យ

នេះ​អាច​ជា​អត្ថបទ​ល្អ​មួយ សម្រាប់​ស្រ្តី​ជា​ពិសេស ឬ​សម្រាប់​បុរសៗ​ដែល​ចង់​ទទួល​បាន​ចំណេះដឹង​សម្រាប់​ចែក​ជូន​ស្រ្តី​ដែល​ខ្លួន​ស្រលាញ់។ នោះ​គឺ​ការ​ប្រើប្រាស់​សណ្តែក​ក្រហម ដែល​ងាយ​ធ្វើ ងាយ​រក​ទិញ ហើយ​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ស្រក​ក្បាល​ពោះ ចង្កេះ​តូច​ជាង​មុន និង​សំខាន់​អាច​ជួយ​លើក​សម្រស់​ថែម​ទៀត​ផង។ សណ្តែក​ក្រហម​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​មុខ​ទេ តែ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។ ជា​ទូទៅ​សណ្តែក​ក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែល​វា​ទាប​ជាង​ប្រភេទ​ពូជ​សណ្តែក​ដទៃ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម និង​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ថែម​ទៀត​ផង។ ពាក់ព័ន្ធ​នឹង​សម្រស់​ឯ​ណោះ​វិញ វា​មាន​សមត្ថភាព​រារាំង​នៅ​ការ​ផលិត​និង​បន្ថយ​ជាតិ​ពណ៌​មេឡានីន បង្កើន​ល្បឿន​ការ​ផលិត​កូឡាជែន ដោយ​ហេតុ​នេះ​អាច​ជួយ​ឲ្យ​ស្បែក​រលោង​និង​មាន​ភាព​យឺត។ ដោយឡែក​វីតាមីន E ដែល​មាន​ក្នុង​នោះ ក៏​ជួយ​ពន្យារ​ភាព​ចាស់ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ឲ្យ​ស្បែក​រលោង​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ។…

Jhjh
សង្គម

កុំ​លេងសើច​នឹង​ជីវិត! ហាម​ផ្ដាច់​មិន​ត្រូវ​ធ្វើ​រឿង​ ៣ នេះ មុន​ពេល​ងូត​ទឹក

ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អ្នក​បាន​ធ្វើ ឬ​បាន​កើត​ឡើង​មុន​ពេល​ងូត​ទឹក សុទ្ធ​តែ​ជា​សញ្ញា​ដែល​អាច​នាំ​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​មួយ​ពព្រិច​ភ្នែក​វា​អាច​ឆក់​យក​ជីវិត​អ្នក​បាន។ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ និង​រាង​ចំណាស់​ត្រូវ​តែ​បញ្ចៀស​ទម្លាប់​ទាំង ៣ ខាង​ក្រោម៖ ៣) ទើប​តែ​ឈប់​ហាត់ប្រាណ​ភ្លាមៗ យោង​តាម​អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​ហាត់ប្រាណ យើង​រមែង​បញ្ចេញ​សកម្មភាព​ខ្លាំង ដែល​នាំ​ឲ្យ​ដំណើរការ​ចរន្ត​ឈាម វា​ធ្វើ​ការ​ទៅ​លឿន​ដូច​គ្នា។ នៅ​ពេល​នេះ​ប្រសិន​អ្នក ទើប​តែ​ហាត់ប្រាណ​ហើយ រួច​ទៅ​ងូត​ទឹក នោះ​រន្ធ​ញើស​នឹង​បើក ដែល​នាំ​ឲ្យ​ឈាម​នឹង​ច្រាល​ទៅ​ផ្ទៃ​ខាង​លើ អាច​បណ្តាល​ឲ្យ​គាំង​បេះដូង ឬ​ខួរក្បាល​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​អ្នក​ដួល​សន្លប់​មួយ​រំពេច។ ចំពោះ​ករណី​ងូត​ទឹក​ក្រោយ​ការ​ហាត់ប្រាណ​ហើយ​ភ្លាម​នេះ មិន​ថា​តែ​អ្នក​ងូត​ទឹក​ត្រជាក់ ឬ​ទឹកក្តៅ​នោះ​ទេ គឺ​សុទ្ធ​តែ​ប៉ះពាល់​ដូច​គ្នា។ បែប​នេះ​ល្អ​បំផុត​គួរ​តែ​ទុក​រាងកាយ​ឲ្យ​សម្រាក​រយៈ​ពេល ១ ម៉ោង​សិន​ក្រោយ​ហាត់ប្រាណ សឹម​ធ្វើ​ការ​ងូត​ទឹក។…

Hghg
សង្គម

មនុស្ស​ភាគ​ច្រើន​ចន្លោះ​ប្រហោង ៥ ចំណុច​នេះ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​ហើយ​មិន​ដឹង​មូលហេតុ

រៀងរាល់​ថ្ងៃ​មាន​ទម្លាប់​ជា​ច្រើន ដែល​ជឿ​ថា​គ្នា​យើង​មួយ​ចំនួន​នៅ​បន្ត ហើយ​ទម្លាប់​ទាំង​នោះ ដ្បិត​គិត​ពី​ក្រៅ​ទៅ​ថា​ល្អ តែ​ការ​ពិត​គឺ​វា​ប៉ះពាល់​ដល់​ស្បែក​ជា​ខ្លាំង។ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត លែង​មាន​សំណើម ហើយ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ថែម​ទៀត៖ ៥) ផឹក​ទឹក​ច្រើន​ពេក យើង​តែងតែ​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក តែ​គួរ​ស្ថិត​នៅ​កម្រិត​បរិមាណ​ដ៏​សមរម្យ​មួយ​ដែរ។ បើ​អ្នក​ផឹក​ទឹក​ច្រើន​ពេក វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក ព្រោះ​បរិមាណ​ទឹក​ចូល​ខ្លួន​ច្រើន​ពេក រាងកាយ​នឹង​បាត់បង់​ជាតិ​រ៉ែ នាំ​ឲ្យ​ស្បែក​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ជីវិត។ ៤) ងូត​ទឹក​ក្តៅ​យូរ ការ​ងូត​ទឹក​ក្ដៅឧណ្ណៗ ​មនុស្ស​ជា​ច្រើន​ជឿ​ថា​ដើម្បី​បន្ធូរ​អារម្មណ៍​ដ៏​តានតឹង​របស់​ពួក​គេ ប៉ុន្តែ​ការ​ងូត​រយៈ​ពេល​យូរ វា​នឹង​នាំ​ឲ្យ​ស្បែក​ឡើង​ស្ងួត ហើយ​លែង​មាន​សំណើម​បែប​រស់រវើក។ អ្នក​គួរ​តែ​ងូត​ទឹក​ត្រឹម​រយៈ​ពេល​ខ្លី ហើយ​ប្រើប្រាស់​សាប៊ូ​មក​ត្រដុស​លើ​ស្បែក​ស្រាលៗ និង​ជ្រើសរើស​របស់​ដែល​មាន​គុណភាព​ល្អ។ ៣) មិន​ប្រើ​ស្រោមជើង​ពេល​គេង មនុស្ស​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោម​ជើង​នៅ​ពេល​គេង ព្រោះ​វា​ក្រៅ​ពី​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់…

Hgh
សង្គម

ប្រយ័ត្ន​ឈឺ​ទាំង​គ្រួសារ! កំហុស​ទាំង ៥ ត្រូវ​ជៀស​ឲ្យ​បាន ពី​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ

ទឹកឃ្មុំ​ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​ពី​ធម្មជាតិ ហើយ​គ្រួសារ​ជា​ច្រើន​ប្រើប្រាស់​នៅ​តម្រូវ​ការ​ផ្សេងៗ​ពី​គ្នា ដោយ​វា​ក៏​​ល្អ​ចំពោះ​សុខភាព​លើ​ផ្នែក​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​ការ​ប្រើប្រាស់ ក៏​ទាមទារ​ឲ្យ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បែបបទ មិន​ដូច្នោះ​ទេ ទឹកឃ្មុំ​អាច​នឹង​ប្រែ​ជា​របស់​មិន​ល្អ​ចំពោះ​សុខភាព​យើង​ទៅ​វិញ៖ ៥) ផឹក​ទឹកឃ្មុំ​ពេល​ភ្ញាក់​ពី​គេង នៅ​ពេល​ដែល​ពោះ​ទទេ អ្នក​មិន​គួរ​ប្រញាប់​ទទួល​ទាន​ទឹក​ឃ្មុំ​នោះ​ទេ មិន​ថា​តែ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារ ព្រោះ​វា​អាច​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ។ លើស​ពី​នេះ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ ទឹកឃ្មុំ​មាន​ជាតិ​ស្ករ​ច្រើន វា​ក៏​អាច​បណ្ដាល​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ទឹកនោម​ផ្អែម ពេល​ទទួល​ទាន​វា​ទឹក​ព្រឹក គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ៤) រក្សា​ទុក​ទឹកឃ្មុំ​ខុស​របៀប ទឹក​ឃ្មុំ​មាន​មុខងារ​ពិសេស​អាច​ប្រឆាំង​នៅ​បាក់តេរី​មួយ​ចំនួន អាច​បញ្ចៀស​មិន​ឲ្យ​រាងកាយ​ឆ្លង​ជំងឺ។ ដោយឡែក​ក៏​លុះត្រា​អ្នក​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ​ផង​ដែរ។ វិធី​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទុក​ទឹក​ឃ្មុំ គឺ​ត្រូវ​ដាក់​វា​នៅ​ក្នុង​កែវ​កញ្ចក់ ឬ​កែវ​ណា​មួយ​ ហើយ​បិទ​គម្រប​ឲ្យ​តឹង រួច​រក្សា​ទឹក​នៅ​កន្លែង​ត្រជាក់​ហើយ​ស្ងួត ដោយ​ល្អ​បំផុត​អាច​ក្រោម…