
វត្ថុស័កិ្តសិទ្ធមានអ្វីចង់ឲ្យអ្នកដឹងអំពីជោគវាសនារបស់អ្នក! ចូលសមាធិចិត្តឲ្យស្ងប់ហើយរើសបើកសន្លឹកបៀមួយដែលចាប់អារម្មណ៍
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាតើ វត្ថុស័កិ្តសិទ្ធដែលមាននៅក្នុងលោកនេះមានអ្វីចង់ប្រាប់អ្នក តោះទៅបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ ទី1៖ កុំរឹងរូសពេកវានឹងធ្វើឱ្យអ្នកបាត់បង់ឱកាសល្អៗដែលញាតិសន្តានចាស់ៗគាត់ជួយជ្រោមជ្រែង នឹងណែនាំឲ្យអ្នកអត់ធ្មត់និងធ្វើវាឲ្យបាន ទោះបីអ្នកមិនសូវស្ទាត់ក៏ដោយប៉ុន្តែវានឹងហ៊ុចផលឱ្យអ្នកទៅថ្ងៃខាងមុខ ពេលនេះរាសីរបស់អ្នកចាប់ផ្តើមបើកហើយ គ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងរលូន ហើយពេលអ្នកបានទទួលអ្វីដែលល្អៗហើយ សូមចែករំលែកនិងធ្វើបុណ្យដើម្បីបន្ថែមនូវកុសលរបស់ខ្លួនផង ។ ទី2៖ កុំស្ទាក់ស្ទើរក្នុងការដើរចេញពីអ្វីដែលធ្វើអោយអ្នកពិបាកចិត្ត ហើយឆ្ពោះទៅរកជីវិតថ្មី ធ្វើអ្វីដែលថ្មីៗឲ្យបានសម្រេចមួយមុខៗ កុំជ្រួលច្របល់…




















