
មនុស្សស្រីមានតែ ៣ ចំណុចនេះ ធានាថាគូស្នេហ៍ស្រឡាញ់ស្ទើរលេប បាត់មុខមិនបានឡើយ
សម្រស់អាចជាភាពទាក់ទាញដំបូងបំផុត នៅពេលដែលបុរសក្រឡេកមើលមនុស្សស្រីម្នាក់ជាលើកដំបូង ហើយក៏ជាមន្តស្នេហ៍ ដែលអាចទាក់ចិត្តឱ្យបុរសម្នាក់នោះ ស្រឡាញ់អ្នកបានយ៉ាងងាយផងដែរ។ ប៉ុន្តែយ៉ាងណាមិញ បើមានត្រឹមរូបសម្រស់ខាងក្រៅ គឺមិនអាចចងចិត្តបុរសម្នាក់នោះឱ្យងប់ស្រឡាញ់អ្នកបានយូរអង្វែងឡើយ ដូច្នេះ មនុស្សស្រីត្រូវតែមានឱសថទិព្វ៣ចំណុចខាងក្រោមនេះរួមផ្សំបន្ថែមទៀត ទើបអាចចងចិត្តគូស្នេហ៍បាន។ ១. ទន់ភ្លន់ សុភាពរាបសារ ភាពទន់ភ្លន់ អាចជាចរិតលក្ខណៈដែលមើលទៅរាងចាស់កម្រិលបន្តិចមែន តែជាក់ស្ដែង ភាពទន់ភ្លន់ ដែលមើលទោះសុភាពរាបសារ គឺជាអាវុធដ៏ទាក់ទាញបំផុត ដែលអាចគ្រប់ដណ្ដប់លើដួងចិត្តបុរស នេះជាវិធីសាស្ត្រទន់បង្ក្រាបរឹង ដែលមនុស្សស្រីគប្បីត្រូវតែមាន ដូចពាក្យចាស់តែងពោលថា ទន់ភ្លន់ តែកុំទន់ជ្រាយ។ ច្បាស់ណាស់ថា ភាពទន់ភ្លន់របស់មនុស្សស្រី ជាកាយវិការដ៏រស់រវើក ដែលធ្វើឱ្យបុរសៗជាប់ចិត្ត ដិតក្នុងក្រសែភ្នែកគ្រប់ពេលវេលា។ ២.…













