
ជ្រើសរើសកែវគ្រីស្ទាល់មួយ ដើម្បីទម្លាយនូវរឿងដែលអ្នកអាចនឹងជួបនៅពេលឆាប់ៗនេះ
ជីវិតតែងតែថ្មី លាយឡំនឹងអាថ៌កំបាំងដែលយើងមិនអាចដឹងទុកមុនកើតឡើងជារៀងរាល់ថ្ងៃ។ រឿងខ្លះក៏ល្អ រឿងខ្លះក៏មិនល្អ តែពុំមានន័យថាយើងត្រូវតែបោះបង់ត្រឹមហ្នឹងនោះដែរ។ តាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្តមួយនេះ សូមអ្នកជ្រើសរើសរូបភាពកែវគ្រីស្ទាល់មួយ ដើម្បីទម្លាយឲ្យដឹងនូវរឿងរ៉ាវដែលអាចនឹងកើតឡើងក្នុងជីវិតអ្នកនៅពេលដ៏ខ្លីខាងមុខ៖ កែវគ្រីស្ទាល់ទី ១ ឆាប់ៗនេះអ្នកនឹងកត់សម្គាល់ឃើញថា ផែនការណ៍រយៈពេលយូររបស់អ្នក នឹងចាប់ផ្តើមចេញផលជាបណ្តើរៗ ដោយផែនការណ៍នេះអ្នកបានហែលកាត់ខិតខំជាមួយវាយូរណាស់មកហើយ ហត់នឿយខ្លាំងណាស់ហើយ។ យ៉ាងណាបើទោះបានផ្លែផ្កាបន្តិចហើយក៏ដោយ តែសុំកុំបញ្ឈប់ត្រឹមប៉ុណ្ណឹង ចូរបន្តប្រើប្រាស់មហិច្ឆតាដែលអ្នកមាន ហើយដើរទៅមុខបន្តទៀត។ មានតែអ្នកខ្លួនឯងទេ ដឹងច្បាស់ពីវិធីធ្វើឲ្យខ្លួនឯងសប្បាយរីករាយ និងឈានទៅដល់ចំណុចជោគជ័យពិតប្រាកដ។ កែវគ្រីស្ទាល់ទី ២ របស់ជាច្រើននៅក្នុងជីវិតយើងនេះ មិនស្ថិតស្ថេរជារៀងរហូតឡើយ។ វាពុំមែនជាការបាត់បង់អ្វីដែលធំបំផុតនោះទេ ប៉ុន្តែរបស់ប្រើប្រាស់មួយចំនួនរបស់អ្នកនៅពេលខាងមុខ អាចនឹងត្រូវខូចខាត ឬខូចទ្រង់ទ្រាយផ្អែកទៅតាមអាយុកាលដែលអ្នកបានប្រើប្រាស់វា។ យ៉ាងណាសូមណែនាំឲ្យអ្នកកុំចំណាយលើសលប់ពេកទៅលើសម្ភារៈនិយមដែលមិនចាំបាច់ រាប់បញ្ចូលទាំងរបស់របរបច្ចេកវិទ្យាមួយចំនួន…



















