ផ្លែឈើ ៥ មុខ សែនយកលាភ ប្រមូលទ្រព្យរៀងរាល់ថ្ងៃសីល

ផ្លែឈើ ៥ មុខ សែនយកលាភ ប្រមូលទ្រព្យរៀងរាល់ថ្ងៃសីល
ការផ្សាយពាណិជ្ជកម្ម

ការជ្រើសរើសផ្លែឈើសែនរៀងរាល់ថ្ងៃសីល ក៏ត្រូវមើលឱ្យល្អិតល្អន់ដែរ ដើម្បីទទយលបានលាភសំណាង និងកើនទ្រព្យ សុខសប្បាយ។ យ៉ាងណាមិញ ផ្លែឈើទាំង ៥ មុខនេះ បើអ្នកសែន នឹងកើនលាភកើនទ្រព្យ សុខសប្បាយ សំណាងល្អ ជីវិតរឹតតែស្រស់ថ្លា។

១. ផ្លែប៉ែស

ការផ្សាយពាណិជ្ជកម្ម

ផ្លែប៉ែស តំណាងឱ្យភាពជាប់បានយូរ និងអមតៈ។ ជាងនេះទៅទៀត វាក៏តំណាងឱ្យសំណាង និងវឌ្ឍនភាពផងដែរ ដូច្នេះហើយ ក្រុមគ្រួសារជាច្រើននឹងយកផ្លែប៉ែសនៅលើអាសនៈរបស់ទេវតាសំណាង ដើម្បីបួងសួងសុំទ្រព្យសម្បត្តិយូរអង្វែង។

New Copy
រូបភាពដំណាង

២. ផ្លែប៉ោម

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងក្បួនហុងស៊ុយ ផ្លែប៉ោមតំណាងឱ្យសន្តិភាព និងភាពសុខដុមរមនា។ មនុស្ស​ក៏​ចូលចិត្ត​ផ្លែឈើ​នេះ​ដែរ ព្រោះ​វា​ច្រើនតែ​មាន​ពណ៌​ក្រហម និង​នាំ​សំណាង​ល្អ​ ដូច្នេះ ផ្លែឈើនេះល្អបំផុតសម្រាប់សែនក្នុងថ្ងៃសីល។

៣. ទំពាំងបាយជូ

ការផ្សាយពាណិជ្ជកម្ម

ទំពាំងបាយជូ ក៏ជាផ្លែឈើដែលពេញនិយមផងដែរ ដែលមនុស្សជាច្រើន តែងតែដាក់សែន។ ផ្លែឈើនេះតំណាងឱ្យភាពជោគជ័យ ភាពសម្បូរបែបនៃសម្ភារៈ។ មិនត្រឹមតែប៉ុណ្ណោះ ទំពាំងបាយជូ ក៏ជានិមិត្តសញ្ញាហុងស៊ុយ ដែលជួយដោះស្រាយបញ្ហានៅក្នុងក្រុមគ្រួសារផងដែរ។

Screen Shot 2023 05 18 At 1.02.52 PM
រូបភាពដំណាង

៤. ម្នាស់

ការផ្សាយពាណិជ្ជកម្ម

ម្នាស់​នៅ​ក្នុង​ភាសា​ចិន​ត្រូវ​បាន​បញ្ចេញ​សំឡេង​ដូច​ជា “សំណាង​ល្អ​របស់​អ្នក”។ ដូច្នេះហើយ វាក្លាយជានិមិត្តសញ្ញាហុងស៊ុយតំណាងឱ្យទ្រព្យសម្បត្តិ និងលាភសំណាង។ ពេល​រើ​ផ្ទះ​ នេះ​ក៏​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​ម្ចាស់​ផ្ទះ​ត្រូវ​រៀបចំ​ដាក់​តាំង​នៅ​លើ​អាសនៈ។

៥. ផ្លែប័រ

ការផ្សាយពាណិជ្ជកម្ម

ផ្លែ​ប័រ​មាន​រសជាតិ​ផ្អែម ការសែនផ្លែឈើនេះ ​នឹងជួយឱ្យ​ការងារ​រលូន​។ ដូច្នេះហើយ ផ្លែឈើនេះក៏ត្រូវបានគ្រួសារជាច្រើនជ្រើសរើស ដើម្បីសែននៅលើអាសនៈ ដើម្បីបួងសួងសុំលាភសំណាងផងដែរ៕

(អត្ថបទនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម