រឿងស្នេហាអាចថាពិបាកមើលបន្តិច រហូតអ្នកខ្លះពិបាកពេកបានត្រឹមចាត់ទុករឿងស្នេហាជាហ្គេម។
នេះគឺជាវិធីមើលធ្លុះដល់បាតបេះដូងគាត់បាន ថាពិតជាស្រលាញ់អ្នកស្មោះឬអត់ អាចសម្គាល់តាមចំណុចខាងក្រោមបាន។
១. គាត់ស្តាប់អ្នកនិយាយ
មនុស្សស្រីមានទម្លាប់មួយគឺតែងរំពឹងថាមាននរណាម្នាក់យល់ពីអារម្មណ៍របស់នាង ដោយយ៉ាងហោចណាស់ក៏ស្តាប់យល់ពីមតិរបស់នាងដែរ។
បើសិនមនុស្សប្រុសដែលគេមិនស្រលាញ់អ្នក គេមិនសូវខ្វល់ឬចង់ស្តាប់នូវអ្វីដែលអ្នកនិយាយឡើយ ផ្ទុយមកវិញបុរសដែលស្រលាញ់អ្នកពិត យល់គ្រប់យ៉ាងពីអារម្មណ៍របស់អ្នក ព្រមទាំងអង្គុយស្តាប់យ៉ាងស្ងប់ស្ងាត់។
គាត់សុខចិត្តស្តាប់គ្រប់យ៉ាងនូវអ្វីដែលអ្នកនិយាយ មិនថារឿងធំឬរឿងតូច ស្តាប់ដោយប្រុងប្រយ័ត្ន និងមិនងាយភ្លេចពាក្យដែលអ្នកនិយាយឡើយ។
២. គាត់ចាប់អារម្មណ៍ពីការងាររបស់អ្នក
មនុស្សភាគច្រើននឹងចាប់អារម្មណ៍តែលើរឿងដែលពួកគេចូលចិត្ត និងសុខចិត្តចំណាយពេលដើម្បីស្រាវជ្រាវលើរឿងនោះទៀតផង។
ពិតណាស់ សម្រាប់មនុស្សដែលគេចូលចិត្តក៏អ៊ីចឹងដែរ គេនឹងខ្វល់មិនថាមានបញ្ហាអ្វីទេ គេកាន់តែសុខចិត្តចំណាយពេលដើម្បីយល់ពីម្នាក់នោះ ឲ្យតែរឿងដែលពាក់ព័ន្ធ គឺគេនឹងព្យាយាមខ្លាំងតែម្តង។

សម្រាប់បុរសដែលស្រលាញ់អ្នក គេពិតជាចង់ដឹងពីសុខទុក្ខ ថាតើគេអាចជួយអ្នកបានឬអត់?
តែបើបុរសដែលមិនស្រលាញ់អ្នកទេ គេខ្វល់តែសមិទ្ធិផលការងារ ឬគោលដៅរបស់គេប៉ុណ្ណោះ។
៣. គាត់ការពារអ្នកគ្រាប់កាលៈទេសៈ
បើនិយាយពីកូនក្មេង គេតែងតែការពាររបស់លេងរបស់ពួកគេដោយមិនឲ្យនរណាប៉ះពាល់ ឬយកទៅលេងតាមចិត្តឡើយ។
សម្រាប់រឿងស្នេហាក៏ដូចគ្នា គាត់នឹងព្យាយាមអស់ពីសមត្ថភាពដើម្បីការពារ ហើយមិនចង់ឲ្យអ្នកឈឺចាប់ដាច់ខាត តែបើមនុស្សប្រុសមិនស្រលាញ់វិញ គេនឹងមិនខ្វល់នៅពេលអ្នកជួបបញ្ហាឡើយ។
៤. គាត់អត់ធ្មត់ចំពោះអ្នកមិនថាជារឿងតូចធំ
ការអត់ធ្មត់របស់មនុស្សមានដែនកំណត់ តែសម្រាប់បុរសដែលខ្វល់ពីអ្នក គេនឹងកាន់តែមានការអត់ធ្មត់។
ក្នុងរឿងស្នេហា មនុស្សប្រុសដែលពិតជាស្រលាញ់អ្នក គាត់មិនស្ទាក់ស្ទើរក្នុងការរង់ចាំអ្នកឡើយ។ នេះជាសញ្ញាគ្រប់គ្រាន់បង្ហាញពីអារម្មណ៍ពិតរបស់គាត់ថាពិតជាស្រលាញ់អ្នកឬអត់៕

