
របស់ទាំង ៥ ហាមឱ្យអ្នកដទៃ បើមិនដូច្នោះទេ អ្នកខ្លួនឯង នឹងត្រូវខាតបង់ធ្ងន់ធ្ងរ
អំណោយ មិនមែនចេះតែនឹកឃើញចង់ឱ្យ ក៏ឱ្យនោះទេ។ មានរបស់ខ្លះ បើយើងឱ្យទៅអ្នកដទៃ វានឹងនាំនូវគ្រោះ និងការខាតបង់ធ្ងន់ធ្ងរ មកលើខ្លួនយើងវិញ។ យ៉ាងណាមិញ របស់ទាំង ៥ ខាងក្រោមនេះ មិនត្រូវឱ្យទៅអ្នកដទៃជាដាច់ខាត បើមិនដូច្នោះទេ អ្នកនឹងបង់ខាតលាភសំណាង និងលុយកាក់ជាមិនខាន។ ១. កាបូប មនុស្សតែងតែចាត់ទុកកាបូបថាជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ព្រោះវាជារបស់សម្រាប់ទុកដាក់លុយកាក់។ ដូច្នេះបើយើងឱ្យវាទៅអ្នកដទៃ វាមានន័យថា យើងបានបោះលុយចោលក្រៅបង្អួចហើយ។ ជាការពិតណាស់ប្រសិនបើអ្នកឱ្យកាបូបថ្មីដែលមិនប្រើនោះវានឹងមិនអីទេ។ បើអ្នកមិនដាក់បែបនោះទេ ផ្ទុយទៅវិញ អ្នកមិនគួរឱ្យ ឬបរិច្ចាគកាបូបដែលខ្លួនប្រើ ទៅអ្នកដទៃនោះឡើយ។ ២. រូបសំណាកទេវតាទ្រព្យ មនុស្សតែងតែថ្វាយបង្គំព្រះនៃទ្រព្យសម្បត្តិ…




















