
នៅក្នុងផ្ទះ បើមានមនុស្សស្រី ដែលមានចរិតលក្ខណៈទាំង ៣ យ៉ាងនេះ គ្រួសារមានក្ដីសុខ សុភមង្គល រុងរឿងត្រជាក់ត្រជុំណាស់
មនុស្សស្រី ពិតជាមានឥទ្ធិពលខ្លាំងនៅក្នុងផ្ទះ ដែលអាចជះរាល់ភាពវិជ្ជមាន និងអវិជ្ជមានដល់សមាជិកក្នុងគ្រួសារ ដូច្នេះហើយ ចរិតលក្ខណៈរបស់មនុស្សស្រី ពិតជាសំខាន់ណាស់ ដែលគ្រប់គ្នាត្រូវតែដឹង។ យ៉ាងណាមិញ ប្រសិនបើនៅក្នុងផ្ទះរបស់អ្នកមានមនុស្សស្រីដែលមានលក្ខណៈសម្បត្តិ ៣ យ៉ាងដូចខាងក្រោមនេះ គ្រួសារអ្នកនឹងមានតែភាពរុងរឿង សុភមង្គល និងទទួលបានពរជ័យជាច្រើន។ ១. ជាស្ត្រីដែលមានគុណធម៌ និងមានដួងចិត្តស្រស់ស្អាតពីខាងក្នុង នេះជានិស្ស័យដែលស្ត្រីត្រូវការដើម្បីជួយគ្រួសារឱ្យរីកចម្រើន។ ប្រពន្ធល្អមិនចាំបាច់មានរូបរាងស្អាតទេ តែក៏ត្រូវតែមាននិស្ស័យល្អពីខាងក្នុងដែរ។ មានពាក្យចាស់ពោលថា ប្រពន្ធធំមួយមិនល្អ កូនធំដប់នាក់មិនល្អ (ពោលគឺ ជីវិតមួយមិនល្អ កូនដប់ជំនាន់ក៏អាក្រក់តាមហ្នឹងដែរ)។ ភរិយាកាលពីមុនត្រូវចេះគោរពប្រតិបត្តិទាំងបី និងគុណធម៌ ៤ ប៉ុន្តែភរិយាសម័យនេះ មិនបាច់ដឹងច្រើនទេ។…




















