តាមរយៈរូបភាពកំសៀវវេទមន្តទាំង ៣ ដូចបង្ហាញខាងក្រោម Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសយកមួយ ដើម្បីយើងអាចបង្ហាញចម្លើយទៅវិញ តើអ្នកនឹងទទួលបានពរជ័យអ្វី ដើម្បីអាចឲ្យសម្រេចក្លាយជាភាពមានបាននៅរយៈពេល ៣ ឆ្នាំបន្ទាប់?
កំសៀវទិព្វទី ១

មានផ្លូវមួយ អាចឲ្យអ្នកក្លាយជាអ្នកមានដោយងាយនៅរយៈពេល ៣ ឆ្នាំទៅមុខ នោះគឺការលក់គំនិត ការលក់ភាពច្នៃប្រឌិត ទេពកោសល្យដែលអ្នកមាន។ វាជាដើមទុនដ៏ធំមួយ ដោយពេលនេះ អ្នកមានខ្លះហើយនៅនឹងខ្លួន ពោលគឺគំនិត ទេពកោសល្យដែលខុសពីមនុស្សទូទៅ ហើយរង់ចាំតែឱកាសប៉ុណ្ណោះ អាចទាញអ្នកឲ្យល្បី ឲ្យមានគេស្គាល់ មានគេជ្រោមជ្រែងច្រើនជុំទិសត្រឹមមួយពព្រិចភ្នែក។
ជីវិតរបស់អ្នកពិតជាមានសំណាងណាស់ ព្រោះអ្នកទទួលបានការពេញចិត្តយ៉ាងខ្លាំង ពីទេវតាទ្រព្យ។ អ្នកគឺជាមនុស្សដែលអាចប្រែប្រួលបានក្នុងបរិយាកាសណាមួយ អ្នកអាចបង្ហាញពីទេពកោសល្យ និងភាពបត់បែនរបស់អ្នកបានយ៉ាងល្អ។ អ្នកមានមនុស្សខ្ពង់ខ្ពស់ តែងតែតាមជួយថែរក្សា និងការពារអ្នក ដូច្នេះអ្វីក៏ដោយដែលអ្នកធ្វើអ្នកនឹងមានសំណាងបានដំឡើងឋានៈយ៉ាងងាយស្រួល និងទទួលបានជោគជ័យក្នុងអាជីពយ៉ាងឆាប់រហ័ស។
កំសៀវទិព្វទី ២

វាដូចជាវាសនាដែលគេបានកំណត់ ដោយនៅ ៣ ឆ្នាំបន្ទាប់ បន្ថែមពីលើការខិតខំប្រឹងប្រែងដែលមានស្រាប់ អ្នកក៏ដូចហាក់ត្រូវរង្វាន់ធំសម្រាប់ជីវិត។ រឿងដែលមិនរំពឹងទុក មិនគិតថាវានឹងកើតឡើង ក៏កើតឡើងទៅបាន ជួយឲ្យអ្នកមានលុយកាន់ពេញដៃត្រឹមមួយពព្រិចភ្នែក។
អ្នកប្រហែលស្រមៃថា ១០ ឆ្នាំទៅមុខទៀត ទើបខ្លួនមានផ្ទះនៅ មានរថយន្តជិះ តែអត់យូរដល់ប៉ុណ្ណឹងទេ នៅ ៣ ឆ្នាំបន្ទាប់នេះឯង វានឹងមានសំណាងធំមួយរំលេចជួយអ្នកឲ្យមានបានលឿនជាងការរំពឹងទុក។ តែយ៉ាងណា វាក៏ផ្តល់ឲ្យតែមនុស្សដែលមានឆន្ទៈ និងការខិតខំប្រឹងប្រែងពិតប្រាកដ ពោលមិនចេះតែធ្លាក់ដល់មនុស្សខ្ជិលច្រអូសឡើយ។
អ្នកនឹងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រទេ ប៉ុន្តែអ្នកនឹងក្លាយជាអ្នកមាន និងជោគជ័យខ្លាំង។ អ្នកតែងតែស្វែងរកឱកាសអាជីវកម្មដែលអាចរកប្រាក់ចំណេញដែលអ្នកដទៃមិនអាចមើលឃើញ បូករួមនឹងការពេញចិត្តពីទេវតានៃទ្រព្យសម្បត្តិ នឹងនាំយកប្រាក់ដ៏ច្រើនដល់ខ្លួនអ្នក។ មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងដូចនេះទេ ដូច្នេះជីវិតរបស់អ្នកនឹងមានភាពរលូនបំផុត។
កំសៀវទិព្វទី ៣

ពេលនេះ អ្នកហាក់ដូចជានៅមានកម្លាំង នៅមានពេលវេលា នឹងងាកទៅបន្ថែមអាជីពមួយទៀត ពីលើអាជីពបច្ចុប្បន្ន។ ចំណុចមួយផ្សេងទៀតដែលត្រូវកែប្រែ គឺផែនការណ៍នៃចំណូលចំណាយ។ មិនមែនអ្នករកបានតិចទេ អ្នករកបានគួរសមហើយ តែទាស់ត្រង់ការចាយវាយ អ្នកពុំមានការរៀបចំច្បាស់លាស់ ចាយតាមតែចិត្តចង់ ទើបនាំឲ្យមិនសូវសល់ទ្រព្យធំក្នុងខ្លួន។
ពេលទៅមុខ ៣ ឆ្នាំ អ្នកគួរតែបន្ថែមអាជីពការងារ ឬការរកស៊ីអ្វីមួយបន្ថែម ព្រោះពេលវេលារបស់អ្នក គួរបោះជំហានទៅមុខ គឺចូលមកដល់ហើយ មិនអាចរង់ចាំទៀតឡើយ ប្រសិនអ្នកចង់ក្លាយជាអ្នកមាននៅពេលអនាគត។
ជាការពិត អ្នកគឺជាមនុស្សដែលមានភាពឆ្លាតវៃ ហើយក៏ក្លាហានណាស់ដែរ តែទាស់ត្រង់ការមិនពូកែចាប់យកឱកាស។ យ៉ាងណារាប់ថា អ្នកក៏ជាមនុស្សដែលមានបុគ្គលិកលក្ខណៈមានស្ថិរភាព IQ និង EQ ខ្ពស់ជាងមនុស្សដទៃ ដូច្នេះជីវិតរបស់អ្នកគឺមានភាពរលូនល្អណាស់ ពេលបន្ទាប់ច្រើនឆ្នាំទៅមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

