
ស្រីៗ មិនបាច់ទៅរំពឹងក្នុងរឿងទាំង ៥ នេះពីដៃគូរបស់អ្នកទេ បើចង់បានក្ដីសុខ និងសេរីភាព
ដើម្បីមានជីវិតសេរី និងសុខស្រួល ស្ត្រីត្រូវរៀនឯករាជ្យ កុំរំពឹងលើបុរសក្នុងរឿងទាំង ៥ យ៉ាងនេះ។ ក្នុងសង្គមសម័យទំនើប មនុស្សស្រីកាន់តែមានភាពឯករាជ្យ និងរឹងមាំ លែងពឹងលើបុរសក្បែរខ្លួន ទើបមានជីវិតរីករាយ និងមានន័យ។ ទោះយ៉ាងណាក៏ដោយ មានទិដ្ឋភាពមួយចំនួនដែលស្ត្រីជាច្រើននៅតែងាយនឹងពឹងផ្អែកលើបុរស។ ១) ផ្នែកហិរញ្ញវត្ថុ៖ ចំណុចសំខាន់បំផុតមួយដែលស្ត្រីមិនគួរពឹងផ្អែកលើបុរស គឺផ្នែកហិរញ្ញវត្ថុ។ ការរកលុយ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន នឹងជួយស្ត្រីមានសេរីភាព និងឯករាជ្យក្នុងជីវិត។ នៅពេលដែលអ្នកមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ អ្នកនឹងមិនចាំបាច់ខ្វល់ខ្វាយពីការពឹងផ្អែកលើអ្នកដទៃ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនោះឡើយ។ ជាងនេះទៅទៀត ប្រសិនបើអ្នកមិនអាចថែរក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកបានទេ អ្នកប្រហែលជាមានអារម្មណ៍អសន្តិសុខ និងងាយនឹងត្រូវគេត្រួតត្រាគ្រប់គ្រងណាស់។ ដូច្នេះហើយ ត្រូវព្យាយាមអភិវឌ្ឍខ្លួនឯងជានិច្ច…




















