មនុស្សស្រីបើអាច​ មិនបាច់ធ្វើដឹងច្រើនពេកទេ ដឹងច្រើនទុក្ខច្រើន វេទនាតែខ្លួនឯងប៉ុណ្ណោះ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី អាចនិយាយបានថា អ្នកគឺជាភាគីដែលមានភាគរយខ្ពស់បំផុតដែលនឹងត្រូវរងគ្រោះ រងការឈឺចាប់ ដូច្នេះហើយ មានរឿងជាច្រើនដែលអ្នកគួរតែដឹងឱ្យច្បាស់ រឿងខ្លះ ធ្វើល្ងង់ៗគឺជារឿងល្អ មិនបាច់គិត មិនបាច់ខ្វល់ ទើបជាសុភមង្គលពិត។

Cover Copy
រូបភាពដំណាង

១) ខ្វាយខ្វល់កាន់តែតិច ទទួលបានក្ដីស្រឡាញ់កាន់តែច្រើន៖ មនុស្សស្រីអ្នកត្រូវដឹងថា អ្នកកាន់តែយល់ចិត្តគេ គេស្រឡាញ់អ្នកកាន់តែតិច ព្រោះគេដឹងថាទោះបីជាគេព្រងើយកន្តើយនឹងនាងក៏ដោយ ក៏នាងមិនខឹង និងមិនបង្កបញ្ហាដោយគ្មានហេតុផលដែរ។ មនុស្សស្រីកាន់តែមានភាពធន់ មនុស្សឱ្យតម្លៃអ្នកកាន់តែតិច ព្រោះពួកគេដឹងថា ទោះបីជាវាលំបាកយ៉ាងណា ក៏នាងអាចយកឈ្នះវាបានដែរ។ ការយល់ចិត្តមនុស្សស្រីកាន់តែច្រើន នាងកាន់តែមានភាពអត់ធ្មត់ចំពោះមនុស្សជុំវិញខ្លួន និងអ្វីៗជាច្រើន ហើយដោយសារតែនោះ មនុស្សកាន់តែច្រើនកាន់តែស៊ាំនឹងការខ្វាយខ្វល់របស់នាង។ ហេតុនេះ កុំ​មាន​ចិត្ត​ល្អ​ពេក វា​នឹង​ធ្វើ​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ចេះ​ស្រលាញ់ និង​ឱ្យ​តម្លៃ​អ្នក​។

ការផ្សាយពាណិជ្ជកម្ម

២) កុំ​មាន​ចិត្ត​ទូលាយ​ពេក កុំខ្វល់​គិត​ពី​អ្នក​ដទៃពេក៖ ក្នុង​ជីវិត​អ្នក​គួរ​មាន​ចិត្ត​សប្បុរស តែ​កុំចិត្តល្អ ទូលាយខ្លាំង​ពេក។ អ្នក​គួរ​មាន​ចរិត​ឆេវឆាវ ប៉ុន្តែ​កុំ​ឆេវឆាវ​ពេក។ កុំគិតពីអ្នកដទៃគ្រប់យ៉ាងពេក ព្រោះ​គេ​មិន​ដែល​គិត​ពី​អារម្មណ៍​របស់​អ្នក​ឡើយ។ ការលំបាករបស់អ្នក ទុក្ខសោករបស់អ្នក មានមនុស្សតិចណាស់ដែលសុខចិត្តយល់ សូម្បីតែពាក្យលួងលោមក៏ដោយ។ បើអ្នកតែងតែគិតពីអ្នកដទៃក្នុងរឿងគ្រប់យ៉ាងបន្តិចម្តងៗ គេនឹងទទួលយកវាទៅដោយឥតប្រយោជន៍ ទោះបីជាថ្ងៃណាមួយអ្នកមិនអាចទ្រាំបានទៀតក៏ដោយ អ្នកយំ អ្នកហត់នឿយ ក៏គេមិនខ្វល់ ឬអាណិតអ្នកដែរ។ ដូច្នេះ​ស្ត្រី​មាន​ប្រាជ្ញា​គួរ​យល់​ពី​ចំណុច​នេះ ដើម្បី​ចៀសវាង​ការ​ឈឺចាប់​ដែល​មិន​ចាំ​បាច់​។

2d26c1b5efac7adf6eefb9d6f45727c1
រូបភាពដំណាង

៣) មនុស្សស្រីលះបង់ច្រើន ច្រើនតែគ្មានផលល្អ៖ ក្នុង​នាម​ជា​មនុស្ស​ស្រី កុំ​លះបង់​ច្រើន​ពេក ព្រោះ​ក្នុង​ជីវិត​គ្មាន​អ្វី​ត្រជាក់​ជាង​ភាព​ត្រជាក់​នៃ​ចិត្ត​មនុស្ស​ឡើយ។ អ្នក​ជួយ​គេ​ដប់​ដង ប៉ុន្តែ​ថ្ងៃ​មួយ​ពេល​អ្នក​មិនជួយគេ អ្នកនឹងក្លាយជាមនុស្សអាក្រក់ភ្លាម។ ពាក្យចាស់ពោលថា “ឱ្យអង្ករតែមួយគ្រាប់ក៏ក្លាយជាអ្នកមានគុណ” ពាក្យចាស់មិនដែលខុស។ ដូច្នេះ កុំ​ផ្តល់​អ្វី​គ្រប់​យ៉ាង​ឱ្យ​អ្នក​ដទៃ​អស់ពីខ្លួន រក្សា​មោទនភាព និង​ស្រឡាញ់​ខ្លួន​ឯង​បន្តិច។ ស្ត្រី​មាន​ប្រាជ្ញា​មិន​គួរ​សេពគប់​នឹងមនុស្សដែលចង់បានតែពីអ្នកនោះឡើយ។ ប្រសិនបើអ្នកបានឆ្លងកាត់ផ្លូវរួចហើយ អ្នកគួរតែប្រយ័ត្នឱ្យបានច្រើន។

ការផ្សាយពាណិជ្ជកម្ម

៤) រក្សាសម្ដីជាមួយមនុស្សស្មោះបានហើយ៖ ក្នុង​នាម​ជា​ស្ត្រី អ្នក​គួរ​ចេះ​បែងចែក​ខុស​ត្រូវឱ្យច្បាស់​ក្នុង​ជីវិត។ កុំធ្វើបាបមនុស្សដែលល្អនឹងអ្នក កុំល្អនឹងមនុស្សដែលធ្វើបាបអ្នក។ ចូររក្សាការសន្យា ពាក្យសម្ដី រក្សាការបារម្ភរបស់អ្នកចំពោះអ្នកដែលមានចិត្តស្មោះ និងមានតម្លៃពិតប្រាកដ។ រក្សា​ចិត្ត​ស្មោះ​ចំពោះ​អ្នក​ដែល​ដឹង​គុណ រក្សា​ចិត្ត​ស្មោះ​ចំពោះ​អ្នក​ដែល​ឱ្យ​តម្លៃអ្នក។ ច្បាប់នៃសង្គមនេះ គឺអ្នកកាន់តែយល់ពីគេ គេកាន់តែមិនសូវខ្វល់ពីអ្នក អ្នកកាន់តែខ្វលពីគេ នោះគេស្រឡាញ់អ្នកកាន់តែតិច។ ក្នុង​នាម​ជា​មនុស្ស​ស្រី ការ​យល់​ចិត្ត​អ្នកដទៃពេក​នឹង​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​ថែម​ទៀត។ ដូច្នេះ​ស្ត្រី​ក្នុង​ជីវិត​មិន​គួរ​រស់នៅ​ដោយ​យល់​ចិត្ត​អ្នកដទៃពេកទេ កុំ​យក​ការ​ខាតបង់​ទាំងអស់​មក​ដាក់លើ​ខ្លួន​ឯងឱ្យសោះ៕

ការផ្សាយពាណិជ្ជកម្ម