អាថ៌កំបាំងនៃច្បាប់ទំនាក់ទំនងក្នុងសង្គមដែលសាលាមិនបានបង្រៀន (សេដ្ឋីបង្រៀនកូន

Cover Copy
ការផ្សាយពាណិជ្ជកម្ម

《អាថ៌កំបាំងនៃច្បាប់ទំនាក់ទំនងក្នុងសង្គមដែលសាលាមិនបានបង្រៀន》(សេដ្ឋីបង្រៀនកូន)

Cover Copy
រូបភាពដំណាង

១) នៅឱ្យឆ្ងាយពីបុគ្គលគ្រោះថ្នាក់ ពីព្រោះពួកគេប្រៀបដូចជាគ្រាប់បែកមិនកំណត់ម៉ោង។ តើដូចម្តេចដែលហៅថាបុគ្គលគ្រោះថ្នាក់?

ការផ្សាយពាណិជ្ជកម្ម

បុគ្គលដែលទន់ខ្សោយគិតខ្លី តែងតែខ្វះលុយ ជំពាក់គេគ្រប់កន្លែង បោកគេគ្រប់កន្លែង ខ្វះភាពកក់ក្តៅ ខ្វះក្តីស្រឡាញ់។ បុគ្គលប្រភេទនេះ ទោះជាមានអាយុចាស់ប៉ុណ្ណា? ពួកគេប្រៀបដូចជាកូនង៉ែតមិនចេះធំ អត់មានសមត្ថភាព ចំណេះជំនាញពិតប្រាកដ។ ចូលចិត្តពឹងដង្ហើមគេរស់ ចូលចិត្តបំផ្លាញ់គេ។ ហើយកាលណាមិនបានដូចបំណងខ្លួន ងាយនឹងកើតចិត្តគុំគួនស្អប់ សងសឹក ជាពិសេស នៅពេលដែលជីវភាពដុនដាប មិនចេះតស៊ូក្រោកឡើងវិញ វាងាយនឹងធ្វើឱ្យពួកគេក្រពុលមុខ គិតខ្លី បំផ្លាញជីវិតអ្នកដទៃព្រោះតែកំហឹងមួយឆាវ។ ដូច្នេះដាច់ខាតត្រូវចៀសឱ្យឆ្ងាយពីបុគ្គលបែបនេះ។

២) ការផ្សព្វផ្សាយខ្លួនឯងដែលចំណាយដើមទុនទាបបំផុតគឺ “ភាសានិយាយស្តី”

ការផ្សាយពាណិជ្ជកម្ម

ពាក្យសម្តី គឺមានឥទ្ធិពល គឺជាបណ្តាសារ ប៉ុន្តែមានបុគ្គលមួយចំនួន មើលមិនឃើញពីសារៈ សំខាន់នៃភាសានិយាយរបស់ខ្លួនឯងទេ ចូលចិត្តនិយាយរអ៊ូ រទាំ អត់ប្រយោជន៍ និយាយពាក្យសម្តីអត់បានសាច់ការច្រើន។ ហើយនៅពេលដែលយើងបានធ្វើឱ្យអ្នកដទៃដិតជាប់អារម្មណ៍មិនល្អទាំងនេះហើយ។ ថ្ងៃក្រោយទៅ ទោះជាអ្នកនិយាយអ្វី ក៏គ្មានអ្នកណាចាប់អារម្មណ៍និងសម្តីអ្នកទៀតឡើយ។ ដូច្នេះត្រូវចងចាំទុកជានិច្ចថា មុននឹងហាមាត់និយាយស្តី គឺមានគោលបំណងតែ ២ យ៉ាងប៉ុណ្ណោះ!
– និយាយឱ្យគេសប្បាយចិត្ត។
– និយាយឱ្យគេអាចមកធ្វើការជាប្រយោជន៍ឱ្យយើងប្រើបាន។

៣) រូបរាងមានសារៈសំខាន់ណាស់

ការផ្សាយពាណិជ្ជកម្ម

ជនទូទៅតែងតែឱ្យតម្លៃសម្បកក្រៅ ហើយទើបគោរពបុគ្គលតាមក្រោយ។ ពាក្យនេះ មិនថាតាំងពីបុរាណរៀងមក រហូតដល់សម័យបច្ចប្បុន្ននេះ ទាំង​នេះ​សុទ្ធ​តែ​ជា​ធាតុពិត​ក្នុងការទំនាក់ទំនងក្នុងវិស័យជំនួញ និងសង្គម។ មុនពេលដែលគ្រប់គ្នាមិនទាន់ស្គាល់យើង ដឹងពីសមត្ថភាពរបស់យើងពិតប្រាកដ របៀបស្លៀកពាក់សមសួន យាន្តជំនិះធ្វើដំណើរ និងការចេះរៀបឫកពារ សម្តីសំដៅ ដេក ដើរ ឈរ អង្គុយ គឺពិតជាអាចទាក់ទាញឱ្យគេចាប់អារម្មណ៍លើអ្នកបាន។ នៅក្នុងសង្គម ពេលមិនទាន់លេចធ្លោគឺត្រូវតែលេងខ្លួនសិន ពេលជោគជ័យ គេស្គាល់ហើយ គឺត្រូវតែដាក់ខ្លួនលំអោនកាយ។ នេះគឺជាច្បាប់ទម្លាប់ និងជាការពិត។

៤) ដាច់ខាតមិនត្រូវសហការជាមួយបុគ្គលដែលខ្លាចរអែងមិនហ៊ាននិយាយពីរឿងលុយកាក់ឡើយ

ការផ្សាយពាណិជ្ជកម្ម

និយាយរឿងផ្តល់ប្រយោជន៍ គឺមិនធ្វើឱ្យប៉ះពាល់ដល់មនោសេញ្ចេតនាឡើយ។ មិននិយាយរឿងលុយ រឿងផ្តល់ប្រយោជន៍ ដល់ចុងក្រោយគឺសុទ្ធតែប៉ះពាល់ដល់មិត្តភាពទាំងអស់។ នៅពេលដែលយើងហ៊ាននិយាយពីរឿងលុយកាក់ ផលប្រយោជន៍ចែកគ្នាច្បាស់លាស់ ទើបអាចធ្វើឱ្យមនុស្សស្ងប់ចិត្តបាន។ បើមិននិយាយឱ្យច្បាស់ៗ ចេះតែបន្លំៗ នឹងមានការអាក់អន់ចិត្តនឹងគ្នាមិនខាន ហើយការជំពាក់គុណនេះ គឺវាថ្លៃណាស់ សងមិនរួចទេ។

៥) ឧបសគ្គធំដែលរារាំងមិនឱ្យទ្រព្យហូរចូល គឺជាការច្របូកចប្របល់ ចិត្តមិនលុះ 

ការផ្សាយពាណិជ្ជកម្ម

មនុស្សទូទៅដែលតែងតែបរាជ័យ គឺមិនថាគាត់មានបញ្ហាអ្វីទេ គឺកើតចិត្តសង្ស័យច្រើន សាំញ៉ាំ ច្របូកច្របល់ មិនហ៊ានធ្វើការសម្រេចចិត្តឱ្យលះៗ។ អ្នកសាកសង្កេតមើលបុគ្គលិកលក្ខណៈ របស់បុគ្គលដែលមានសមត្ថភាព មានសំណាងទ្រព្យចូលទៅ ពួកគេសុទ្ធតែមានចំណុចរួមគ្នាមួយគឺ មានភាពមោះមុត រវៀស និង សម្រេចចិត្តលះ។

E353e29e50dd7ea5e21b426d99de0055
រូបភាពដំណាង

៦) បុគ្គលដែលលាបពណ៌ មាក់ងាយ​ការចូលសង្គម​ខាងលើ​ បើមិនល្ងង់​ ក៏អសមត្ថភាពដែរ

ការផ្សាយពាណិជ្ជកម្ម

ធាតុពិតគឺ ចង់ឆាប់សម្រេចគោលដៅលឿន គឺយើងត្រូវតែមានទំនាក់ទំនងល្អក្នុងសង្គមជាន់ខ្ពស់ ពីព្រោះយើងអាចទទួលបាននូវពត៌មានសំខាន់ៗ ផ្លូវកាត់។ ចង់ដឹងពត៌មានសំខាន់ៗ គឺមានតែការមានទំនាក់ទងល្អក្នុងសង្គមជាន់ខ្ពស់ទេ ទើបយើងអាចទទួលពត៌មាន ចំណេះដឹង ដែលសាលាមិនបានបង្រៀន សង្គមមិនបានបង្ហាញប្រាប់ និងគេមិនបានចុះផ្សាយជាពត៌មាន។ សេដ្ឋីៗ ជាច្រើន គេក្តាប់បានពត៌មានសំខាន់ៗនឹងហើយបានត្រៀមខ្លួនប្រតិបត្តិការបានមុនជានិច្ច។

៧) បុគ្គលដែលខ្លាចខាតបង់ គេបោក គឺសុទ្ធតែជាបុគ្គលខ្សត់

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងវិស័យជំនួញ គេនិយាយពីការដោះដូរតម្រូវការគ្នា មានតម្រូវការ គឺមានទីផ្សារ។ បុគ្គលខ្សោយ មានសមត្ថភាពខ្សោយ បើទោះបីជាបានដឹងពីពត៌មានដែលឱ្យផលប្រយោជន៍ច្រើនយ៉ាងណាក្តី ក៏មានការលំបាកក្នុងការធ្វើប្រតិបត្តិការឱ្យចេញជាប្រយោជន៏ដែរ ភាគច្រើនតែងតែឲ្យទោសទៅអ្នកផ្តល់ពត៌មាន គិតថាគេចង់បោកប្រាស់ខ្លួនថែមទៀតផង។

៨) កាន់តែបង្ខំ កាត់តែអត់បាន កាន់តែបរាជ័យ

រឿងគ្រប់យ៉ាង ប្រសិនបើពីដំបូង ដាក់ចិត្តខ្លាំងពេក បង្ខំខ្លាំងពេក គឺពិបាកនឹងតស៊ូទៅមុខបានឆ្ងាយខ្លាំងណាស់។ បើសង្កេតមើលក្រុមហ៊ុន សហគ្រិនជាច្រើនដែល បើកក៏បើក រំលំក៏រលំ ខ្ញុំនៅតែនិយាយពាក្យដដែល ទឹកហូរ គឺមិនប្រជែងគ្នាទៅមុខបានមុនទេ គេប្រជែងគ្នា ហូរមិនចេះដាច់។

៩) ចង់ប្រជែងតំណែងឈរជើង គឺផ្តោតសំខាន់លើភាពខុសគ្នា

មិនថាជាផលិតផល ជាសេវាកម្ម ឬជាគំរោងអ្វីទេ? វិធីសាស្រ្តដែលអាចលេចធ្លោបានលឿនបំផុត គឺធ្វើឱ្យគេគ្រប់គ្នាដឹងពីភាពខុសគ្នារវៀង ផលិតផលរបស់អ្នក និងដៃគូប្រជែងរបស់អ្នក។ តើចំណុចល្អរបស់អ្នកខ្លាំងបំផុតនៅត្រង់ណា? តើចំណុចលេចធ្លោរបស់អ្នកជាអ្វី? ត្រង់នេះអ្នកត្រូវតែខំរិះរកគំនិតបង្ហាញវាចេញមកឱ្យបាន បើគិតមិនឃើញទេ កុំធ្វើល្អជាង។

១០) ត្រូវចេះរិះរកគ្រប់មធ្យោបាយ ផ្តល់តម្លៃឱ្យមនុស្សគ្រប់គ្នាបាក់ចិត្តនឹងអ្នក

ប្រសិនបើអ្នកគិតយល់ពីពាក្យនេះ អ្នកនឹងកើតបញ្ញាខ្ពស់មួយកម្រិតថែមទៀត។ ចំណុចខ្សោយរបស់មនុស្សគ្រប់រូបគឺ ត្រូវការមុខមាត់ ចង់ឱ្យគេផ្តល់តម្លៃ លើកតម្កើង បញ្ជោ។ ហើយទាំងអស់នេះ គឺយើងមិនត្រូវការចំណាយដើមទុនច្រើនទេ គឺពិតជាអាចទទួលផលតបស្នងបានលើសការរំពឹងទុកខ្ពស់ថែមទៀតផង។ ហើយបុគ្គលដែលប៉ិនប្រសព្វក្នុងការប្រើប្រាស់វា គឺបុគ្គលខ្លាំងបានយ៉ាងលឿនបំផុត។

បកប្រែដោយ ៖ សុខ គឹមទៀវ / នាំមកជូនដោយ ៖ តែខ្ញីអង្ករ by Kimtiev 

ការផ្សាយពាណិជ្ជកម្ម