
ទេវតាចារទុករួចហើយ! ម្ចាស់ឆ្នាំទាំង ៤ គ្រងតំណែងកំពូលឆ្នាំមហាសំណាងប្រចាំឆ្នាំ ២០២៥
អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ ជាប់ឈ្មោះក្នុងបញ្ជីជាឆ្នាំមហាសំណាងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ដូច្នេះហើយម្ចាស់ឆ្នាំទាំង ៤ កុំភ្លេចត្រៀមខ្លួនកើបយកលាភជ័យ ប្រមូលលុយឱ្យទាន់ទេវតាបើកឱកាសឱ្យ។ ១) ឆ្នាំកុរ៖ ទ្រព្យសម្បត្តិ និងសន្តិភាព – អត្តចរិត៖ អ្នកកើតឆ្នាំជ្រូក តែងមានចរិតស្លូតបូត ងាយចុះសម្រុង ហើយតែងតែផ្តល់ភាពកក់ក្តៅដល់អ្នកជុំវិញខ្លួន។ មនុស្សឆ្នាំនេះមានសមត្ថភាពទំនាក់ទំនងល្អជាមួយមនុស្សក្នុងសង្គម ងាយស្រួលបង្កើតទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា។ – ជោគវាសនា៖ ក្នុងអាជីពការងារអ្នកកើតឆ្នាំជ្រូកច្រើនតែមានសំណាង ជាពិសេសក្នុងវិស័យជំនួញ។ មនុស្សទាំងនេះមានសមត្ថភាពក្នុងការទទួលស្គាល់ឱកាស និងចាប់យកឱ្យបានយ៉ាងឆាប់រហ័ស។ ជាពិសេសនៅពេលដែលអ្នកឈានដល់វ័យកណ្តាល មនុស្សឆ្នាំនេះច្រើនតែមានទ្រព្យសម្បត្តិច្រើន និងរស់នៅប្រកបដោយភាពរីករាយ។ –…




















