
រៀនតាមច្បាប់សត្វក្អែក! ឪពុកម្ដាយដែលចាស់ៗ ពេលរស់នៅជាមួយនឹងកូនៗ ឬចៅ អ្នកត្រូវរៀនតាមច្បាប់សត្វក្អែក ទើបជីវិតអ្នកបានស្កប់សុខ និងមានសំណាង
មានរឿងមួយនិយាយអំពីសត្វក្អែកដែលចង់រុះរើផ្ទះ ព្រោះគាត់មិនអាចរួមរស់ជាមួយសត្វដទៃបាន។ ពេលនោះសត្វស្លាបមួយក្បាលទៀតក៏មកនិយាយនឹងក្អែកថា៖ បើអ្នកមិនប្ដូរទេ ទោះទៅណាក៏គ្មានប្រយោជន៍ដែរ។ នៅពេលនេះ ក្អែកចាប់ផ្តើមគិតច្រើនអំពីខ្លួនគាត់។ នេះជាច្បាប់របស់ក្អែក ពេលជីវិតលំបាក អ្នកដែលកែប្រែគឺខ្លួនឯង។ ដូច្នេះហើយ ចង់ប្រាប់ដល់ឪពុកម្ដាយគ្រប់រូប ពេលអ្នកចាស់ទៅ អ្នកគួរចុះសម្រុងជាមួយកូនៗឱ្យបានច្រើន។ ទោះបីជាអ្នកត្រូវរស់នៅក្នុងផ្ទះកូនរបស់អ្នករយៈពេលយូរក៏ដោយ អ្នកមិនគួរជ្រៀតជ្រែកក្នុងជីវិតរបស់ពួកគេច្រើនពេកទេ។ មិនថាអ្នកមើលខ្លួនឯង ឬកូនទេ អ្នកគួរតែលើកស្ទួយតែរឿងល្អៗ។ ១) បើចង់រស់នៅឱ្យបានសុខ ត្រូវនៅឱ្យឆ្ងាយពីមាត់ក្អែក ៖ មនុស្សចាស់មានបទពិសោធន៍យូរៗទៅ ពួកគេបានជួបប្រទះនឹងភាពចលាចលក្នុងសង្គមជាច្រើន ហើយបានសាកល្បងវិធីសាស្រ្តផ្សេងៗជាច្រើន។ នៅក្នុងគ្រួសារដែលមនុស្សចាស់តែងតែអួតពីអតីតភាពរបស់ពួកគេ កូនៗប្រាកដជាមិនចង់ស្តាប់នោះឡើយ។ ត្រូវចាំថា ពេលវេលាផ្លាស់ប្តូរ បទពិសោធន៍ជីវិតរបស់មនុស្សជំនាន់មុន មិនអាចយកមកអនុវត្តចំពោះមនុស្សជំនាន់ក្រោយបានទេ។…




















