Mythical Bird

20
សេដ្ឋកិច្ច

មនុស្សស្រីកាន់តែមិនអោយរបស់ទាំង៣នេះទៅមនុស្សប្រុស គេកាន់តែស្រលាញ់អ្នក

ក្តីស្រលាញ់ គ្រាន់តែជាវាក្យស័ព្ទមួយប៉ុណ្ណោះ។ប៉ុន្តែពេលដែលវាបានកើតឡើងនៅក្នុងចិត្តមនុស្សម្នាក់ហើយ បែរជាលេចឡើងទម្រង់ច្រើនយ៉ាងទៅវិញ។ក្តីស្រលាញ់មានដូចជា ការកំដរ  ការយកចិត្តទុកដាក់  និងការផ្គាប់ចិត្តជាដើម។ដូច្នេះ ភាគច្រើនពាក់ព័ន្ធនៃក្តីស្រលាញ់គឺមានការលះបង់ និងប្រគល់អោយដោយគ្មានលក្ខខណ្ឌ។ជាពិសេសគឺមនុស្សស្រីអោយតែពួកគេបានស្រលាញ់នរណាម្នាក់ហើយ ដឹងតែចង់ប្រគល់អ្វីៗគ្រប់អោយទៅគេ។ប៉ុន្តែកុំភ្លេចឲ្យសោះ  របស់ដែលទទួលមិនបានទើបកាន់តែធ្វើអោយគេចង់បានកាន់តែខ្លាំង។ប្រសិនបើផ្តល់អោយច្រើនពេក ក្តីស្រលាញ់លើសលុបពេក នឹងបណ្តាលឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងរណ្តៅដ៏ជ្រៅ។ដូចជារបស់ទាំង៣ដែលនៅក្រោមនេះ ព្រោះពេលដែលមនុស្សស្រីអោយទៅមនុស្សប្រុសច្រើនពេកគឺពួកគេមិនចេះស្តាយស្រណោះឡើយ។ផ្ទុយមកវិញ  ពេលមនុស្សស្រីរៀនចេះបែងចែកច្បាស់អំពីក្តីស្រលាញ់ដែលខ្លួនគួរផ្តល់អោយមនុស្សប្រុសនោះ ពួកគេកាន់តែចេះថែរក្សា។ ១.ពេលវេលា ចង់អោយមនុស្សពីរនាក់ស្រលាញ់គ្នាបានយូរ មិនមែនបានន័យថាអ្នកទាំងជួបមុខគ្នារាល់ថ្ងៃនោះទេ។ទំនាក់ទំនងរវាងមនុស្សពីរនាក់  កើតឡើងដោយសារអារម្មណ៍ចម្លែក និងភាពនៅឆ្ងាយពីគ្នា បង្កើតបានជាភាពទទ្ទឹងរង់ចាំ និងការនឹកនា។ប្រសិនបើនៅជាមួយគ្នារាល់ថ្ងៃពេក  ឆាប់យល់ពីគ្នាពេក  អារម្មណ៍ចម្លែកនោះនឹងបាត់ទៅមួយរំពេច  សល់តែភាពធុញទ្រាន់តែប៉ុណ្ណោះ។ទំនាក់ទំនងណាក៏ដោយ  បើឋិតនៅជិតគ្នាពេក សុទ្ធតែមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។មានតែការទាញគន្លាតពីគ្នាបន្តិច  ទុកពេលវេលាសម្រាប់ខ្លួនឯង  ទើបមនោសញ្ចេនារបស់យើងកាន់តែមានភាពរឹងមាំតាមរយៈអារម្មណ៍នឹកនារមួយនេះ។ស្នេហាអមតៈ គឺជាស្នេហាដែលមិនបាត់បង់វិចារណញាណ  ហើយមានភាពឯករាជ្យ។ដូច្នេះហើយ  ស្រលាញ់នរណាម្នាក់ប៉ុណ្ណាក៏ដោយ…

18
គ្រួសារ

ក្នុងគ្រួសារមួយ អ្វីទៅដែលសំខាន់ជាងគេ?

តើអ្វីទៅជាភាពសំខាន់របស់គ្រួសារមួយ? គឺការមានផ្ទះធំ  មានឡានទំនើប  មានឈ្មោះល្បី មានទ្រព្យសម្បតិ្តច្រើន  មានមាសពេជ្រកែវកងពាក់ជ្រែកខ្លួនមែនទេ?  សុទ្ធតែមិនមែនទេ។ ១.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺភាពស្រុះស្រួល ផ្ទះធំឬតូចមិនសំខាន់ឡើយ  បើចិត្តចង្អៀត ពេលជួបមុខគ្នាមិនដឹងនិយាយពីអ្វី  មានតែចង់គេចពីគ្នានោះ នេះមិនមែនហៅថាគ្រួសារទេ។គ្រួសារស្រុះស្រួលគ្នាគឺសំខាន់បំផុត  មានការអធ្យាស្រ័យ  មានការយោគយល់  គ្មានការប្រកាន់គ្នា​ មានតែសំលេងសើចសប្បាយ  នេះទើបជាគ្រួសារដែលមនុស្សគ្រប់គ្នាចង់បាន។ ២.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺសាមគ្គីភាព ពាក្យចាស់ពោលថា៖  មនុស្សរួមសាមគ្គីគ្នា ភ្នំមួយក៏អាចរំកិលចេញបានដែរ។បងប្អូនចេះសាមគ្គីគ្នា អាចរំលាយមាសមួយដុំបាន។ គ្រួសារមួយ បើចេះសាមគ្គីគ្នា  ជួយគ្នាទៅវិញទៅមក  ចេះថែរក្សានិងការពារគ្នា  អ្នកដទៃមិនហ៊ានមើលស្រាល  គ្រួសារកាន់តែរុងរឿង។ការរីកចំរើនរបស់គ្រួសារមួយ  ឃ្លាតមិនឆ្ងាយពីការសាមគ្គីគ្នាឡើយ …

19
សម្រង់

បើអ្នកមានកូនស្រី សូមបង្រៀននាងឲ្យចេះបដិសេធរឿង៧យ៉ាងនេះ

ការចិញ្ចឹមកូនប្រុសស្រី គឺត្រូវយកចិត្តទុកដាក់និងបារម្ភចំពោះពួកគេអស់មួយជីវិត។ប្រសិនបើ  អ្នកកំពុងធ្វើជាម្តាយឪពុកគេ  ហើយមានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់  ត្រូវប្រាប់នាងថា  ធ្វើជាមនុស្សត្រូវចិត្តល្អ  ចិត្តទូលាយ  ប៉ុន្តែក៏ត្រូវមានកំរិតដែរ  កុំឲ្យខ្លួនឯងរងទុក្ខហួសប្រមាណ ត្រូវស្រលាញ់ខ្លួនឯងឲ្យបានច្រើន។នៅក្នុងលោកនេះ ទោះជាកូនប្រុសឬស្រីក៏ដោយ ត្រូវតែរស់នៅដោយភាពតស៊ូមុតមាំ។ សូមបង្រៀនកូនស្រីឲ្យយល់អំពីពាក្យថា៖ មនុស្សរស់នៅ មិនមែនបំពេញក្តីរំពឹងរបស់អ្នកដទៃតែប៉ុណ្ណោះទេ  និងរស់នៅដើម្បីអោយផ្គប់ចិត្តនរណាម្នាក់នោះទេ  គឺត្រូវរស់នៅប្រកបដោយភាពជាខ្លួនឯង។ប្រសិនបើ  អ្នកមានកូនស្រី សូមបង្រៀនពួកនាងឲ្យចេះបដិសេធចំពោះរឿងទាំង៧យ៉ាងនេះដើម្បីជៀសវាងរងការបោកប្រាស់ពីអ្នកដទៃ។ ០១.  ត្រូវរកប្រាក់ដោយខ្លួនឯង   នៅខាងក្រៅត្រូវរៀនចេះបដិសេធចំពោះប្រាក់ដែលអ្នកដទៃអោយដោយទទេរ សូមប្រាប់កូនស្រីរបស់អ្នកថា៖ មិនថាពេលណាក៏ដោយ  ចង់ចំណាយប្រាក់  ត្រូវរៀនចេះពីសមត្ថភាពរកប្រាក់ដោយខ្លួនឯងជាមុនសិន  នៅខាងក្រៅត្រូវបដិសេធការចាយប្រាក់របស់អ្នកដទៃ។ពីព្រោះ  នៅក្នុងដំណើរជីវិតមនុស្ស  គ្មានពាក្យថាធ្វើអ្វីដោយទទេរ និងមិនគិតថ្លៃនោះឡើយ។ អ្នកវិទ្យាសាស្រ្តសង្គមម្នាក់បាននិយាយថា៖ “…

៧
ទស្សនៈ

ពោតបារាំង! មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើនថែមទៀត

ពោតបារាំង ឬអាចហៅថា Okra ត្រូវបានប្រជាជនកម្ពុជា ស្គាល់ជាទូទៅ ដោយវាអាចយកមកបរិភោគស្រស់ក៏បាន ឬឆ្អិនក៏បាន។ ពោតបារាំង វាមានសារៈប្រយោជន៍ដល់សុខភាពជាច្រើន ហើយគេចាត់ទុកវាជារុក្ខជាតិឱសថបានទៀតផង។ ដោយសារតែក្នុងពោតបារាំង ១០០ក្រាម វាផ្ទុកដោយជាតិសរសៃ ដល់ ៣.២g វីតាមីន K , C , A , B1 , B6 , B9 និងសារធាតុរ៉ែដូចជា ប៉ូតា ស្យូម កាល់ស្យូម ម៉ង់កាណែស…

11
សម្រង់

បើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក សូមកុំរាប់អានបន្តទៀត

ទំនាក់ទំនង  មានតម្លៃលើការប្រាស្រ័យគ្នា  រីឯចិត្តនិងចិត្តវិញ  គឺអាស្រ័យភាពស្មោះត្រង់ធ្វើជាស្តង់ដារ។ហើយការលះបង់អោយគ្នាទៅវិញទៅមក  ទើបអាចរក្សាមិត្តភាពនេះគង់វង្សបាន  មានចិត្តស្មោះបំណងពិត ទើបអាចកៀកស្មាគ្នាដើរលើផ្លូវតែមួយ។ដូច្នេះការរាប់អានមិត្តត្រូវប្រុងប្រយ័ត្ន​  ព្រោះចិត្តមនុស្សពិបាកស្មាន  ពិតនិងក្លែងក្លាយពិបាកទាយដឹង  ទំនាក់ទំនងមួយ  សុទ្ធតែត្រូវការចិត្តពិតមកផ្សារភ្ជាប់។ ប្រសិនបើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក  សូមកុំរាប់អានគេបន្តទៀត។ តើមានទង្វើរអ្វីខ្លះ ឥឡូវនេះយើងមកអានជាមួយគ្នានៅខាងក្រោម៖ ០១. ខ្សែរលើអ្នករហូត មនុស្សដែលខ្សែរលើអ្នក  ភាគច្រើនជាមនុស្សអាត្មានិយម  គេរាប់អានជាមួយអ្នក  ដើម្បីតែផលប្រយោជន៍ជាចម្បង  ក៏ព្រោះតែគេសម្លឹងឃើញទ្រព្យសម្បត្តិលុយកាក់របស់អ្នកហើយ។ ចិត្តរបស់គេចង់ទាញផលប្រយោជន៍ពីអ្នក  ដាច់ខាតមិនចង់ធ្វើការលះបង់អ្វីសម្រាប់អ្នកទេ។ប្រសិនបើអ្នកជួបរឿងលំបាក  ចង់ស្វែងរកជំនួយ  គេនឹងរកលេសបដិសេធជាមិនខាន  គេចមុខនៅឆ្ងាយពីអ្នក។មនុស្សបែបនេះ  គ្មានចិត្តពិតឡើយ  យល់ល្អកុំបន្តដើរជាមួយមនុស្សប្រភេទនេះទៀត ជៀសវាងត្រូវបានគេប្រើប្រាស់។ ០២.និយាយអាក្រក់ពីគេ បើគេយករឿងមិនល្អរបស់អ្នកដទៃមកប្រាប់អ្នក…

12
សម្រង់

ក្រុមហ៊ុនមិនត្រូវការបុគ្គលិកទាំង៦ប្រភេទនេះឡើយ

នៅក្នុងស្ថាប័ន អង្គការ  និងក្រុមហ៊ុននានា  បុគ្គលិកមួយចំនួនមានគេចូលចិត្តច្រើនណាស់ ​ថ្នាក់ដឹកនាំមានការមើលសំខាន់ និងតំឡើងឋានៈពួកគេ  ចំនែកឯបុគ្គលិកមួយចំនួនទៀតវិញតែងធ្វើឲ្យថ្នាក់ដឹកនាំឈឺក្បាល មិនចង់អោយគេបន្តធ្វើការនៅក្នុងស្ថាប័ន ឬរហូតដល់ថ្នាក់បឈ្ឈប់ពួកគេក៏មាន។ តើក្រុមហ៊ុនមិនត្រូវការបុគ្គលិកប្រភេទណាខ្លះ ដូច្នេះសូមអានអត្ថបទខាងក្រោម។ ១.បុគ្គលិកដែលចូលចិត្តនិយាយថា “ខ្ញុំមិនច្បាស់ចំពោះការងារនេះទេ” នៅក្នុងស្ថាប័នមួយ ​បុគ្គលិកគ្រប់រូបសុទ្ធតែមានការងារដែលជាកាតព្វកិច្ចរបស់ខ្លួន ម្យ៉ាងទៀតត្រូវច្បាស់លាស់ចំពោះតួទាទីរបស់ខ្លួនផងដែរ។ ​ចំពោះភាពមិនច្បាស់លាស់ចំពោះការងារប្រហែលមកពីមិនបានកត់ចំណាំ ឬមិនធ្លាប់ធ្វើក្នុងវិស័យនោះពីមុន។ មិនថាក្នុងស្ថានភាពណាទេ អោយតែមិនច្បាស់លាស់ពីការងាររបស់ខ្លួន គឺហៅថាគ្មានទំនួសខុសត្រូវហើយ។ ចំពោះ“ភាពមិនច្បាស់លាស់”នេះគឺជារឿងធម្មតាតែងកើតមានឡើង  ប៉ុន្តែប្រសិនបើបង្ហាញភាពមិនច្បាស់លាស់ចេញមកឲ្យថ្នាក់ដឹងនាំមើលឃើញជារឿយៗនោះ បញ្ជាក់ថាគេគ្មានចិត្តគោរពចំពោះការងារ និងចង់អភិវឌ្ឍន៍ខ្លួនឡើយ។ ២.មនុស្សដែលពោលពាក្យថា “ខ្ញុំមិនចេះទេ” ចំពោះការងារ មនុស្សបែបនេះមិនខ្វះឡើយ  ពេលចាត់ចែងការងារឲ្យគេធ្វើ គឺដឹងតែគេឆ្លើយថា “ខ្ញុំមិនចេះធ្វើ”ទេ។…

បើសិនមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក
សេដ្ឋកិច្ច

ពេលក្រោកពីដំណេកទទួលទានទឹក៣ប្រភេទនេះទាំងពោះទទេរ តើមានផលប៉ះពាល់អ្វីខ្លះ?

គេតែងនិយាយថាវេលាល្អបំផុតគឺនៅពេលព្រឹក  ជាពិសេសអ្នកដែលស្រលាញ់សុខភាព មានការយកចិត្តទុកដាក់ចំពោះអាហារពេលព្រឹកយ៉ាងខ្លាំង។ហើយក៏មានមនុស្សមួយចំនួនមានទម្លាប់ក្រោកពីព្រលឹមទទួលទានទឹកទាំងពោះទទេរតែម្តង។តើការទទួលទានទឹកទាំងពោះទទេរនៅពេលព្រឹកបែបនេះ គួរតែជៀសវាងទទួលទានទឹកអ្វីខ្លះទៅ។ភាគច្រើនយើងមិនបានដឹងពីបញ្ហានេះឡើយ បែរជាយល់ថាការធ្វើបែបនេះអាចជំនួយដល់សុខភាពទៅវិញ។ តើមានទឹកប្រភេទណាខ្លះដែលយើងត្រូវជៀសវាងទទួលទាននៅពេលព្រឹកទាំងពោះទទេរ? ១.ទឹកឃ្មុំ ប្រហែលជាមនុស្សមិនតិចទេ ដែលយល់ថាការទទួលទានទឹកឃ្មុំនៅពេលព្រឹកអាចជួយដល់សុខភាពនិងរូបសម្រស់បាន។ ប៉ុន្តែដោយសារតែការក្រោកពីដំណេកនៅពេលព្រឹក រាងកាយរបស់យើងខ្វះជាតិទឹកស្រាប់  ហើយជាតិស្ករក្នុងឈាមក៏រាងខ្ពស់ផងដែរ  ចំពោះជាតិស្ករដែលនៅក្នុងទឹកឃ្មុំក៏ខ្ពស់ដូចគ្នា  ពេលត្រូវបានរាងកាយស្រូបយកជាតិស្ករចូលទៅក្នុងខ្លួនច្រើនពេកនឹងបណ្តាលអោយជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ខ្លាំង។ មិនត្រឹមតែបែបនេះទេ  ធាតុក្តៅដែលនៅក្នុងទឹកឃ្មុំក៏ខ្ពស់ណាស់ដែរ  ពេលទទួលទានទឹកឃ្មុំរួច មនុស្សភាគច្រើនគឺមិនសូវចង់ទទួលទានអាហារពេលព្រឹកឡើយ ប្រសិនបើអាហារពេលព្រឹកស្រូបយកមិនបានគ្រប់គ្រាន់ នោះសារធាតុចិញ្ចឹមនៅក្នុងខ្លួនក៏គ្មានលំនឹងដែរ។ ២.ទឹកផ្លែឈើ តាមពិត ​មិនមែនចំពោះតែពេលព្រឹកនោះទេ  មិនថាពេលណាក៏ដោយ ការទទួលទានទឹកផ្លែឈើគឺមិនល្អដូចទទួលទានផ្លែឈើស្រស់នោះឡើយ។ វីនតាមីន និងខ្សែរលុយឡូសនៅក្នុងផ្លែឈើ ឆ្លងកាត់ការកិនបំបែករួចស្ទើរតែបាត់បង់និងខូចខាតសារជាតិចិញ្ចឹមទាំងស្រុងទៅហើយ ដូច្នេះអ្វីដែលនៅសេសសល់នោះគឺជាជាតិស្កររបស់ផ្លែឈើប៉ុណ្ណោះ។ ការទទួលទានទឹកផ្លែឈើទាំងពោះទទេរនៅពេលព្រឹក គឺមានផលប៉ះពាល់អវិជ្ជមានស្រដៀងនឹងការផឹកទឹកឃ្មុំនៅពេលព្រឹកទាំងពោះទទេរដូចគ្នា។ប៉ុន្តែប្រសិនបើអាហារពេលព្រឹករបស់អ្នកមានបន្ថែមជាមួយនិងផ្លែឈើ គឺវាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់អ្នកយ៉ាងខ្លាំង។…

សម្រង់

ពេលអ្នកដើរដល់ផ្លូវទាល់ច្រក ដាច់ខាតកុំទៅកន្លែងទាំង៣នេះ

ដំណើរជីវិតរបស់មនុស្សតែងមានយីអ៊ុនឡើងចុះ គ្មាននរណាដែលរស់នៅស្រណុកសុខស្រួលរហូតនោះឡើយ។ពេលដែលជួបការលំបាក មិនស្របចិត្ត  ផ្លូវពិបាកដើរ  ពិបាកចិត្ត  កើតជាទុកកង្វល់នៅក្នុងពេលនេះ អ្វីដែលត្រូវធ្វើបំផុតនោះគឺត្រូវបូកសរុបពីរឿងកន្លងទៅរបស់ខ្លួន  រក្សាភាពស្ងប់ស្ងៀម ជញ្ចឹងគិតពិចារណា  មិនមែនបណ្តោយខ្លួន  កាន់តែមិនអាចខ្ចិលច្រអូសខ្ជីខ្ជារជាដាច់ខាត។ ពេលដែលអ្នកឋិតនៅក្នុងស្ថានភាពទាល់ច្រក រកប្រាក់ក៏មិនបាន  ដាច់ខាតកុំទៅកន្លែងទាំង៣នេះឲ្យសោះ មូលហេតុមានដូចខាងក្រោមនេះ។ ០១.ទៅរាង្គសាល ប៉ាក្លឹបផឹកស្រាស្រវឹងជោគជាំ កាន់តែពិបាកចិត្ត  កង្វល់ច្រើន ពេលអ្នកបណ្តោយខ្លួនផឹកស្រា  កង្វល់កាន់តែកើនឡើងទ្វេរដង បំណងដែលទៅទីនោះគឺចង់បំបាត់កង្វល់ ប៉ុន្តែពេលផឹកស្រាកាន់តែច្រើន កង្វល់នោះបែរជាអណ្តែតជាប់ខួរក្បាលទៅវិញ។យើងគិតថាការផឹកស្រាអាចធ្វើអោយយើងបន្ធូរអារម្មណ៍បានមួយពេល ផ្ទុយមកវិញមិនបានធ្វើអោយអារម្មណ៍ធូរស្រាលនោះទេ តែបែរជាកាន់តែធ្វើអោយខ្លួនឯងស្ពឹកស្រពន់ វង្វេងបាត់បង់ស្មារតីទៅវិញ។ម្យ៉ាងទៀត  ពេលដែលមនុស្សធ្លាក់ដល់ចំណុចសូន្យ គឺមិនមែនជាពេលដែលយើងត្រូវបន្ធូរអារម្មណ៍នោះទេ គឺជាពេលដែលយើងត្រូវប្រមូលស្មារតីនិងកំលាំងសារជាថ្មី។នៅពេលនេះគ្មាននរណាប្រាប់អ្នកថា  អ្នកគួរតែទៅទីណានិងធ្វើអ្វីនោះទេ អ្នកគម្បីដាក់កំរិតខ្លួនឯង…

មានមនុស្សព្រមចំអិនអាហារជូនអ្នកទទួលទាន
គ្រួសារ

មានមនុស្សព្រមចំអិនអាហារជូនអ្នកទទួលទាន គឺជារឿងដែលមានសុភមង្គលបំផុត

មនុស្សនៅក្បែរខ្លួនអ្នកដែលចំអិនអាហាជូនអ្នកទទួលទានរាល់ថ្ងៃនោះអាចជាដៃគូរជីវិត គ្រួសារ គឺក៏មិត្តល្អរបស់អ្នក។ប្រសិនបើអ្នកបានជួបមនុស្សបែបនេះហើយ ដាច់ខាតត្រូវចេះស្តាយស្រណោះ និងល្អចំពោះពួកគេផង។ព្រោះមនុស្សម្នាក់អាចលះបង់ដើម្បីអ្នកបាន ក្នុងចិត្តរបស់ពួកគេប្រាកដជាពោលពេញដោយក្តីស្រលាញ់ដ៏ស្មោះសរមួយជាមិនខាន។ រីឯមនុស្សចំអិនម្ហូបសម្រាប់អ្នកទទួលទានរាល់ថ្ងៃក៏អញ្ចឹងដែរ  មិនមែនពួកគេសុទ្ធតែទំនេរនោះទេ ដោយសារចង់ឲ្យអ្នកសប្បាយចិត្ត សុខភាពល្អ  ហូបបានឆ្អែត ទាំងនេះក៏រាប់បញ្ជូលថាជាការលះបង់សម្រាប់អ្នកផងដែរ។អ្នកដែលសុខចិត្តចំអិនអាហារជូនអ្នកទទួលទានរាល់ថ្ងៃ  តែងតែមានលក្ខណៈពិសេសទាំង៣ដូចខាងក្រោម។ ១.ចេះអត់ធន់ អ្នកដែលធ្លាប់ចំអិនម្ហូបសុទ្ធតែដឹងហើយ  ចង់ធ្វើម្ហូប៣មុខសម្លរ១មុខគឺត្រូវចំណាយពេលច្រើនណាស់  ដំបូងត្រូវទៅទិញបន្លែនៅផ្សារដែលមានមនុស្សច្រើន ត្រូវទិញម្តងមួយៗទំរាំតែទិញបាន។ជារៀងរាល់ថ្ងៃត្រូវគិតថាតើគួរចំអិនម្ហូបអ្វី  ទើបអាចដឹងថាត្រូវទិញអ្វីខ្លះ  ពេលទិញបានអស់ហើយ ទើបត្រលប់មកផ្ទះចាប់ផ្តើមចំអិន។មិនថាទោះជាចង្រ្កានបាយធំក្តីតូចក្តី  ក្តៅប៉ុណ្ណា​ ព្រោះតែចង់ចំអិនម្ហូបឲ្យមនុស្សដែលខ្លួនស្រលាញ់បានហូបអោយឈ្ងុយឆ្ងាញ់ ខ្លួនសុខចិត្តធ្វើទាំងនឿយហត់។ហើយធ្វើយ៉ាងយកចិត្តទុកដាក់ ទាំងអនាម័យ ទាំងរស់ជាតិ ព្រោះមិនចង់ឲ្យមនុស្សជាទីស្រលាញ់របស់ខ្លួនទទួលទានទៅមានជំងឺនោះឡើយ។ មូលហេតុនេះហើយទើបគេនិយាយថា៖ “ម្ហូបដែលចំអិនចេញដោយក្តីស្រលាញ់មានឳជារស់ឆ្ងាញ់។”ម្ហូបដ៏ឈ្ងុយមួយតុនេះ គឺជាការបង្ហាញចេញនូវក្តីស្រលាញ់ ក៏បញ្ជាក់ពីចិត្តអំណត់ និង…

ពេលដែលសុខភាពតម្រង់នោមមិនល្អ
សេដ្ឋកិច្ច

សុខភាពតម្រង់នោមមិនល្អ នឹងបង្ហាញអាការៈទាំង៦នេះ

មនុស្សជាច្រើនបាននិយាយថាជំងឺតម្រង់នោមគឺជា “ឃាត់ការលាក់មុខ” ព្រោះមនុស្សភាគច្រើនសុទ្ធតែធ្វេសប្រហែលចំពោះជំងឺមួយនេះ  ពេលខ្លួនសង្ស័យថាមានជំងឺនេះ គឺឈានដល់ដំណាក់កាលចុងក្រោយបាត់ទៅហើយ។  តាមពិត ភាពរាលដាលនៃជំងឺតម្រង់នោមក៏មានដំណាក់កាលរបស់វាដែរ  ប្រសិនបើលើខ្លួនរបស់អ្នកមានអាការៈទាំង៦នេះលេចឡើង សូមអ្នកប្រញាប់ទៅពិនិត្យសុខភាពដើម្បីតាមដានរោគសញ្ញា ជៀសវាងទៅជាធ្ងន់ធ្ងរ។ ១.គ្មានកំលាំង៖  ជំងឺតម្រង់នោមដំណាក់កាលដំបូងគឺបណ្តាលឲ្យយើងមានអារម្មណ៍អស់កំលាំង ល្ហិតល្ហៃ គេងមិនលក់ស្កប់ស្កល់  អ្នកជំងឺមួយចំនួនតូចអាចមានអាការៈចុកដៃជើង និងចុកចង្កេះគ្មានកំលាំង  បើធ្ងន់ធ្ងរអាចមានការក្អួតចង្អោរ  ពិបាកដកដណ្តើម។ ២. នោមចេញឈាម៖  ពេលដែលតម្រង់នោមទទួលរងការរលៀក   ធ្វើឲ្យឈាមអាចលាយលំជាមួយសារធាតុទឹកនោម  បណ្តាលឲ្យពេលបត់ជើងតូចមានឈាមនៅក្នុងនោះ។ ៣.ហើម៖ ពេលតម្រង់នោមទទួលរងភាពខូចខាត  មុខងារមិនអាចដំណើរការពេញលេញឡើយបណ្តាលឲ្យសារធាតុទឹកបញ្ចេញមិនបានល្អ  ដូច្នេះបានធ្វើឲ្យសារធាតុទឹកដែលនៅក្នុងខ្លួនបានប្រមូលផ្តុំ ដូចជានៅផ្នែកជើង ផ្ទៃមុខ  ភ្នែកជាដើម បើធ្ងន់ធ្ងរគឺហើមពេញទាំងរាងកាយតែម្តង។ ៤.ទឹកនោមមានពពុះ៖ …

New Copy
ទស្សនៈ

លុបចេញជាបន្ទាន់! កម្មវិធី ៤ ក្នុងទូរសព្ទដៃ មិនអាចរក្សាទុកបានទេ ប្រយ័ត្នបាត់លុយក្នុងកុងធនាគារអស់

ថ្មីៗនេះ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបានព្រមានជាបន្តបន្ទាប់ អំពីកម្មវិធីព្យាបាទនៅលើ Google Play Store (CH Play) ដែលមានសមត្ថភាពធ្វើចារកម្ម និងលួចយកទិន្ឋន័យរបស់អ្នកប្រើប្រាស់ ជាពិសេសគឺ លុយក្នុងកុងធនាគា។ ដូច្នេះហើយ កម្មវិធីទាំង ៤ ដែលបានរៀបរាប់នេះ ប្រសិបើអ្នកមាន សូមលុបវាចេញពីទូរស័ព្ទរបស់អ្នកជាបន្ទាន់ បើមិនចង់មានបញ្ហា។ ១. កម្មវិធីស្កេន QR កូដ QR កូដ ឥឡូវនេះត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែង ជាពិសេសពេញនិយមនៅក្នុងផ្សារទំនើប ឬហាងតូចធំផ្សេងៗ។ ពីមុន អ្នកប្រើប្រាស់ត្រូវទាញយកកម្មវិធីនេះ ដើម្បីអាចស្កេនកូដ QR…

Cover 7things
ទស្សនៈ

របស់ ៧យ៉ាង ហាមទុកក្នុងផ្ទះ ប្រសិនជាមិនចង់សំណាងអាក្រក់

នៅក្នុងផ្ទះតែងតែមានរបស់របរជាច្រើនដែលរក្សាទុក តែយ៉ាងណាមិញ តាមជំនឿគេជឿថា មិនគួររក្សារបស់ ៧មុខនេះឡើយ ដែលអាចនាំមកនូវសំណាងអា្រកក់ដល់អ្នកនៅក្នុងផ្ទះបាន។   តោះ មកដឹងរបស់ទាំង ៧យ៉ាងនាំអពមង្គលទាំងនេះដែលមិនត្រូវទុកក្នុងផ្ទះ ៖ ១. នាឡិកាងាប់ នាឡិកា តំណាងឱ្យវឌ្ឍនភាពនៃជីវិត វាជាការល្អដែលមានមួយនៅក្នុងផ្ទះបើវានៅតែដំណើរការបានល្អ ផ្ទុយ​ទៅ​វិញបើ​នាឡិកា​ខូច ឬ​ងាប់​មិន​អាច​ប្រើ​បាន​ទៀតគួរតែយកវាចេញពីផ្ទះ។ ការរក្សារបស់ដែលឥតប្រយោជន៍ ឬមិនអាចប្រើបានវា​ក៏​នាំ​ឲ្យ​មាន​ជីវិត​ជួបរឿងអាក្រក់​ដែរ។ អ្នកអាចនឹងមានជីវិតមិនរីកចម្រើនទេ និងជួបឧសគ្គនៅក្នុងជីវិតផងដែរ ។ ២. ប្រតិទិនហួសឆ្នាំ ការរក្សាប្រតិទិនដែលផុតកំណត់នៅផ្ទះ មិនអាចប្រើបានទៀតទេ ហើយការដែលរក្សាទុកហើយត្រូវបានគេមើល ប្រៀបដូចជាការរំលឹករឿងចាស់ដដែលៗ ។ ដូច្នេះ​ហើយ​នៅ​ពេល​ហួស​ឆ្នាំ គួរតែប្តូរប្រតិទិនចេញថ្មី…

New Copy
ប្លែកៗ

ប្លែកពីគេ! សិល្បៈអាយ៉ងសម្តែងនៅលើទឹក ប្រទេសវៀតណាមពិតជាទាក់ទាញណាស់

នាពេលបច្ចុប្បន្ននេះប្រទេសមួយណា ក៏មានប្រពៃណី សិល្បៈ និងវប្បធម៌ដ៏សម្បូរបែបរៀងៗខ្លួនដែរ ហើយប្រពៃណីគួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោមប្រពៃណីដ៏ទៃទៀត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាមគឺ អាយ៉ងទឹក ដែលវាជាទម្រង់សិល្បៈមួយសម្តែងលេងនៅលើទឹក និងមានលក្ខណៈខុសពីគេ។ ទម្រង់សិល្បៈនេះបានចាប់ផ្តើមក្នុងសតវត្សរ៍ទី ១១ នៅតាមភូមិនានានៃដីសណ្ដទន្លេក្រហម ភាគខាងជើងប្រទេសវៀតណាម។ សិល្បៈអាយ៉ងនៅក្នុងវប្បធម៌អាស៊ី គឺមានភាពសម្បូរ និងរីករាលដាលគួរសម ប៉ុន្តែការយកអាយ៉ងទៅសម្តែងនៅលើទឹកបែបនេះ បានធ្វើឱ្យអាយ៉ងទឹកវៀតណាមមានលក្ខណៈប្លែកស្រលះពីគេ ដែលកាលពីនៅសម័យមុនៗអាយ៉ងទឹកបានដើរតួជាប្រភពកំសាន្ដសំរាប់អ្នកជនបទនៅប្រទេសវៀតណាម។ អត្ថន័យនៃសិល្បៈនេះ គឺជាការវិលត្រឡប់ទៅរកវាលស្រែ ដែលមានភាពជន់លិចដោយទឹក។ អ្នកលេងតួអង្គអាយ៉ង តែងតែដាក់ជើងរបស់ពួកគេជ្រៅនៅក្នុងទឹកភក់ និងធ្វើការបញ្ជារតួតុក្កតាអាយ៉ងដោយម្រាមដៃរបស់ពួកគេ (ប្រើខ្សែភ្ជាប់តួរតុក្កតាអាយ៉ងនៅលើឆាក ជាមួយដៃរបស់ពួកគេ)។ ហើយតាំងពីពេលនោះមកអាយ៉ងទឹកបានវិវឌ្ឍន៍តាមរបៀបជាច្រើន ប៉ុន្តែវាក៏នៅតែរក្សាខ្លឹមសារដើមរបស់វាដដែល។ ប្ររពៃណីមួយនេះ នៅតែចាក់ឫសជ្រៅក្នុងតំបន់ជនបទនៃប្រទេសវៀតណាម ហើយបានបន្តរីករាលដាលនៅតាមរោងភាពយន្តទំនើបៗរបស់ទីក្រុងធំៗដូចជា…

១
ដើរកម្សាន្ត

ហេតុផល ៥ យ៉ាង ដែលអ្នកគួរតែទៅទស្សនកិច្ចនៅប្រទេសចិន

ប្រទេសចិនគឺជាប្រទេសមួយដែលជឿនលឿនលើគ្រប់វិស័យ និង មានប្រជាជនច្រើនជាងគេលើពិភពលោក។ យ៉ាងណាមិញ ប្រទេសចិនក៏សម្បូរទៅដោយតំបន់ទេសចរណ៍ប្រវតិ្តសាស្រ្ត និង តំបន់ធម្មជាតិជាច្រើនផងដែរ។ ហើយជារៀងរាល់ឆ្នាំ ប្រទេសចិនតែងតែទទួលបានភ្ញៀវទេសចរណ៍មិនតិចជាខ្ទង់រយលានអ្នកនោះទេ។ ខាងក្រោមនេះគឺជាហេតុផលចំនួន ៥ យ៉ាង ដែលអ្នកគួរតែទៅទស្សនាប្រទេសចិនយ៉ាងហោចណាស់អោយបានម្តង! ១. សម្បូរតំបន់បេតិកភណ្ឌយូណេស្កូ ប្រទេសចិនគឺជាប្រទេសដែលមានបេតិកភណ្ឌពិភពលោកចំនួន ២០ របស់យូណេស្កូ ដែលជាតំបន់បេតិកភណ្ឌពិភពលោកខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក។ ដូច្នេះហើយដំណើរកម្សាន្តទៅកាន់ប្រទេសចិនគឺអាចជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់អ្នក។ ហើយពេលដែលទៅដល់ទីនោះ អ្នកគួរតែទៅមើលរបស់ប្លែកៗដូចជា ផ្នូរអ្នកចម្បាំង Terracotta Warriors, កំផែងដ៏អស្ចារ្យ , ជ្រលងភ្នំ Sichuan Panda…

Cover Salf
ទស្សនៈ

វិធីទាញប្រយោជន៍ពីអំបិល ដើម្បីបណ្តេញគ្រោះចង្រៃ និងហៅលាភហៅទ្រព្យចូលផ្ទះ

អំបិលត្រូវបានគេដឹងថាជាគ្រឿងទេសសំខាន់បំផុតសម្រាប់មនុស្សនៅលើផែនដី ហើយអំបិលក៏ត្រូវបានមនុស្សម្នាមានជំនឿយកទៅទាញប្រយោជន៍ខាងផ្លូវក្នុងជាច្រើនផងដែរ។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់ពីវីធីការប្រើប្រាស់អំបិល ខាងជំនឿដូចខាងក្រោម ៖   ១. ដេញចង្រៃ និងនាំសំណាងខាងរកស៊ី ដើម្បីឱ្យការរកស៊ី និងកន្លែងរកស៊ីរបស់អ្នកទាក់ទាញភ្ញៀវ នាំលាភហូរចូល និងអាចបណ្តេញអំពើអាក្រក់ផងនោះ ជាដំបូងអ្នកត្រូវដាក់អំបិលក្នុង ​ក្នុង​កែវ ឬ​ពែង​តូច ឱ្យពេញ រួច​ដាក់​នៅ​ជ្រុងណានៃ​ផ្ទះ ឬកន្លែងរកស៊ីក៏បាន ។ ការធ្វើបែបនេះគេជឿថាជួយហៅទ្រព្យសម្បត្តិ ជាពិសេសល្អសម្រាប់អាជីវករដែលប្រកបអាជីវកម្ម។ ២. កម្ចាត់អំពើអាក្រក់ ឬការឆុងផ្សេងៗ នៅពេលដែលអ្នកសុបិនមិនល្អ ឬមកពីកម្មវិធីបុណ្យសពផ្សេងៗ មុននឹងដើរចូលផ្ទះអ្នកត្រូវប្រោះអំបិលនៅមុខផ្ទះ ឬមាត់ទ្វារផ្ទះជាមុនសិន ដើម្បីទប់ស្កាត់អំពើមិនល្អ និងការឆុងផ្សេងៗបាន។ ៣.…

Cover Aface
ទស្សនៈ

ចំណាយ ១០វិនាទីមើលរូបមួយផ្ទាំងនេះ អាចឆ្លុះបញ្ចាំងថាអ្នកកំពុងតែចង់បានអ្វីបំផុតនៅក្នុងជីវិត

ខួរក្បាលរបស់អ្នកមានសមត្ថភាពដំណើរការព័ត៌មានដែល ភ្នែក របស់អ្នក មើលឃើញក្នុងរយៈពេលមួយវិនាទី។ ការប្រើភ្នែកមើលរូបភាព ក៏អាចទាយពីការគិតរបស់ខួរក្បាលរបស់អ្នកដែរថាអ្នកកំពុងតែគិតអ្វី និងចង់បានអ្វី។ ដូច្នេះចំណាយពេល ១០ វិនាទីដើម្បីមើលរូបភាពខាងក្រោមនេះ ហើយប្រាប់ថាអ្នកឃើញរូបអ្វីមុនគឹ តើជារូប ដើមឈើ បក្សី ឬមុខមនុស្សស្រី? បន្ទាប់ពីជ្រើសរើសហើយចូរអានការគិតរបស់អ្នកនៅពេលនេះថាអ្នកចង់បានអ្វីបំផុត ៖ ១. ដើមឈើ ប្រសិនបើដើមឈើគឺជារូបដំបូងដែលអ្នកឃើញ មាន​ន័យ​ថា​អ្វី​ដែល​អ្នក​ត្រូវ​ការ​បំផុត​នៅ​ពេល​នេះ​គឺ​ការ​រីក​ចម្រើនការអភិវឌ្ឍន៍ និង​ជីវិត​មាន​ស្ថិរភាព។ ដើមឈើតំណាងឱ្យការកែលម្អខ្លួនឯង ក្តីសុបិន និងបំណងប្រាថ្នា។ អ្នកចង់ឱ្យទាំងអាជីព និងជីវិតផ្ទាល់ខ្លួនរបស់អ្នករីកចម្រើន និងជោគជ័យ។ ការមានមហិច្ឆតាបែបនេះ ធ្វើឱ្យអ្នកក្លាយជាមនុស្សឆ្លាត និងមានគុណភាពភាពជាអ្នកដឹកនាំខ្លាំង ទោះបីជាវាត្រូវការពេលបន្តិចក៏ដោយ។…

Cover Jee
សង្គម

បាត់ខ្លួនជាង ១០០ឆ្នាំ ចេតិយព្រះពុទ្ធដែលមានអាយុកាល ៧០០ឆ្នាំបានផុសលើផ្ទៃទន្លេមេគង្គ

ពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលចេតិយព្រះពុទ្ធសាសនាមានអាយុកាល ៧០០ឆ្នាំ មួយបានផុសលើផ្ទៃទឹកទន្លេមេគង្គប្រទេសថៃ ក្រោយបាក់ស្រុតចូលទឹកទន្លេនៅអំឡុងឆ្នាំ ១៨៤៧ ។ ចេតិយ ដែលកាលពីដំបូងឡើយសាងសង់ជាប់មាត់ទឹក បានបាត់ខ្លួនអស់រយៈពេល ១៧៦ ឆ្នាំ នេះ ត្រូវបានគេប៉ាន់ស្មានថា​បានផុសចេញពីទឹកទន្លេដោយសារតែការមានដីដុះ និងហេតុផលធម្មជាតិផងដែរ ។ ចេតិយបែបព្រះពុទ្ធសាសនាមួយនេះត្រូវបានគេដឹងថាមានឈ្មោះ Phra That Klang Nam សាងសង់ទឹកសង់ឡើងពីថ្ម និងមានកម្ពស់ ២,៧ម៉ែត្រ ហើយក្រោយពីបានផុសឡើងនៅក្នុងទន្លេមេគង្គនៅភាគខាងជើងខេត្តណងខៃ បានធ្វើឱ្យប្រជាជនថៃមានការភ្ញាក់ផ្អើលជាខ្លាំង៕

Cover Bunnn
ទស្សនៈ

បង្កើនសំណាង និងទ្រព្យសម្បត្តិ ដោយការធ្វើបុណ្យកុសល ៥យ៉ាងនេះ

អ្នកណាដែលមានរាសីមិនល្អ មិនសំណាងមិនល្អ និងមានបញ្ហាហិរញ្ញវត្ថុ​អាចកែខៃបញ្ហាដោយការធ្វើបុណ្យទានកុសលបាន។ ​អ្នក​ដែល​ចង់​ឱ្យជីវិតផុតទុក្ខភ័យ និង​ដើម្បី​បង្កើន​សំណាង ​និង​ទ្រព្យសម្បត្តិ អាចធ្វើបុណ្យទាន ៥យ៉ាងខាងក្រោមនេះ ៖ ១. ធ្វើ​បុណ្យដាក់បាត្រនឹងព្រះសង្ឃ ប្រសិនបើអ្នកមានបញ្ហាបំណុល ជួបឧបសគ្គ ខ្វះសំណាង ឬចង់បង្កើនហិរញ្ញវត្ថុរបស់អ្នក អ្នកអាចប្រគេនជាចង្ហាន់ព្រះសង្ឃ។ បើមានធនធាន អាចទិញជាអង្ករប្រគេនរឹតតែប្រសើរ អាចដាក់ជាថង់​ ឬ​ប្រអប់ តែកុំ​ដាក់​ដោយផ្ទាល់​លើ​ចាន​បាយ​ព្រោះ​វា​នឹង​បង្ក​ជា​ឧបសគ្គ។ វិធីសាស្ត្រ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វិធី​ដើម្បី​សង​បំណុល​កម្មផល​បាន​យ៉ាង​ឆាប់​រហ័ស។ ២. សៀវភៅព្រះធម៌/សៀវភៅសិក្សា ការបរិច្ចាគសៀវភៅធម៌ ឬសៀវភៅសិក្សា វា​ជា​វិធី​មួយ​ទៀត​ដើម្បី​ទទួល​បាន​លាភ​សំណាង​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ព្រោះគេជឿថា ប្រៀបបាននឹងជួយផ្តល់ចំណេះដឹង​​ ជាការបំភ្លឺភ្នែកឱ្យបានឃើញព្រះធម៌ ឬបង្កើនចំណេះដឹង ដើម្បីបន្តអាជីព…

New Copy
សង្គម

ល្ខោនអាប៉េ​ គឺ​ជា​ឈ្មោះ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ កូនខ្មែរជំនាន់ក្រោយស្ទើរតែមិនស្គាល់

អាប៉េ​គឺ​ជា​ឈ្មោះ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ​មួយ​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ សិល្បៈ​ប្រភេទ​នេះ​ស្ទើរ​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ​ ព្រោះ​អាក់​ខាន​លែង​បាន​សម្តែង​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ផង​ និង​ម៉្យាង​ទៀត​កាល​ពី​ទម្រង់​សិល្បៈ​នេះ​នៅ​មាន​សកម្ម​ភាព​សម្តែង​នៅ​ឡើយ​នោះ​ ក៏​មិន​សូវ​បាន​សម្តែង​ច្រើន​ប៉ុន្មាន​ផង…​ គឺ​សម្តែង​តែ​ក្នុង​តំបន់​ ខ្លះៗ​ប៉ុណ្ណោះ​ ជា​ហេតុ​បណ្តាល​ឱ្យ​មាន​អ្នក​ស្គាល់​ ឬ​ចេះ​ចាំ​អំពី​ទម្រង់​សិល្បៈ​នេះ​តិច​ ។​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពេល​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​ ដែល​បាន​រំលាយ​វប្បធម៌​ជាតិ​ជា​ផេះ​ផង់​ធូលី​ ដួល​រលំ​ទៅ​នៅ​ឆ្នាំ​១៩៧៩​នោះ​ ក្នុង​បំណង​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​គ្រប់​ទម្រង់​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​នៃ​នាយក​ដ្ឋាន​សិល្បៈ​របស់​ក្រសួង​ឃោសនា​ការ​វប្បធម៌​ និង​ព័ត៌​មាន​ បាន​សាក​ល្បង​ប្រមូល​គ្រូ​ និង​សិល្ប​ករ​ ចាស់ៗ​ ដែល​សេស​សល់​ពី​ការ​កាប់​សម្លាប់​ មក​ពិភាក្សា​គ្នា​ ដើម្បី​រំលឹក​ឡើង​វិញ​ រួច​បង្ហាញ​ទម្រង់​សិល្បៈ​ទាំង​នេះ​ ទៅ​តាម​ការ​ចេះ​ចាំ​របស់​ខ្លួន​ ។​ ចំពោះ​ទម្រង់​សិល្បៈ​អាប៉េ​នេះ​ យើង​សង្កេត​ឃើញ​មាន​មតិ​ពីរ​ខុស​គ្នា​ គឺ​បង្ហាញ​ទម្រង់​សិល្បៈ​ល្ខោន​ពីរ​បែប​ខុស​គ្នា​ ប៉ុន្តែ​ទាម​ទារ​ឈ្មោះ​ថា​…

Cover Bun 5
ទស្សនៈ

ធ្វើបុណ្យទាន ដោយរបស់ ៥យ៉ាងនេះជួយឱ្យជីវិតកាន់តែរីកចម្រើន

ការធ្វើបុណ្យធ្វើទាន មិនត្រឹមតែធ្វើឱ្យអ្នកមានសេចក្តីសុខផ្លូូវអារម្មណ៍ថាបានធ្វើបុណ្យ នោះទេ តែការធ្វើបុណ្យដោយមានគន្លឹះ​ក្នុងការ​ធ្វើ​បុណ្យ អាចជួយពង្រឹង​សំណាង ហិរញ្ញវត្ថុ ជិវិតមិន​ខ្វះ​ខាត ជីវិត​រលូន​ក្នុង​ការ​ងារ និង​ហិរញ្ញវត្ថុ អាចសាកល្បង​ធ្វើ​បុណ្យ​ជាមួយ​វត្ថុ​៥​យ៉ាង​នេះ ។​ # ឆ័ត្រ ការធ្វើបុណ្យទាន ដោយផ្តល់ជាឆ័ត្រ របស់ជ្រក ជួយធ្វើឱ្យជីវិតមានសេចក្តីសុខ និងសុភមង្គល ។ # ​បាយ​ និងស្បៀង ការធ្វើបុណ្យទាន ដោយផ្តល់បាយ ស្បៀង និងគ្រឿងបរិភោគ​​ អាចជួយឱ្យអ្នករកស៊ីមានបាន មិនរបស់ញុំមិនខ្វះខាត និងមិនមានថ្ងៃជួបភាពអត់ឃ្លាន # អំពូល​ភ្លើង គោម…

ទំនាក់ទំនងស្នេហាសព្វថ្ងៃ_សឹងតែ១០០%សុទ្ធតែជួបបញ្ហាទាំងនេះ
សង្គម

ទំនាក់ទំនងស្នេហាសព្វថ្ងៃ សឹងតែ១០០% សុទ្ធតែជួបបញ្ហាទាំងនេះ

ការស្វែងរកមនុស្សពិសេសមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវារឹតតែតានតឹងសម្រាប់គូស្នេហ៍សម័យនេះ ដែលតែងតែជួបបញ្ហាមិនចេះចប់មិនចេះហើយ។ ខាងក្រោមនេះគឺសុទ្ធតែជាបញ្ហាដែលជាទូទៅកើតមានក្នុងទំនាក់ទំនងស្នេហាសព្វថ្ងៃនេះ៖ ១.ការផ្ញើសារធ្វើឲ្យដៃគូរម្ខាងទៀតមានការភាន់ច្រឡំ សម័យនេះយើងទទួលបានព័ត៌មានសំខាន់បំផុតតាមរយៈស្មាតហ្វូន។ ដោយមនុស្សអាចចំណាយពេលច្រើនក្នុងការព្យាយាមបកស្រាយពីចេតនារបស់គ្នាទៅវិញទៅមកដោយតាមទូរស័ព្ទ តែការផ្ញើសារបែបនេះអាចធ្វើឱ្យដៃគូរភាន់ច្រឡំពីអត្ថន័យពិត ឬ អ្វីដែលយើងចង់និយាយ។ ២.ខ្លាចរើសដៃគូមិនត្រូវ អំឡុងពេលមានស្នេហារួចទៅហើយ មនុស្សខ្លះនៅតែគិតថាខ្លាចខ្លួនរើសដៃគូខុស បើទោះបីជាបច្ចុប្បន្នខ្លួនមានដៃគូម្នាក់ដែលល្អគ្រប់គ្រាន់ក៏ដោយ។ ហើយធ្វើឱ្យពួកគេតែងតែសួរខ្លួនឯងថាតើបានធ្វើការជ្រើសរើសដៃគូជីវិតត្រឹមត្រូវហើយ ឬ នៅ ដែលជាហេតុធ្វើអោយពួកគេមិនប្រាកដចិត្ត និងតែងតែនាំបញ្ហាមកដាក់នៅក្នុងទំនាក់ទំនងស្នេហា។ ៣.ការភ័យខ្លាចក្នុងការសម្រេចចិត្ត គូស្នេហ៍សព្វថ្ងៃតែងតែអស់សង្ឃឹមពេលជួបបញ្ហាធំៗ ហើយសូម្បីតែនៅពេលធ្វើការសម្រេចចិត្តក៏ជាឧបសគ្គសម្រាប់ពួកគេដែរ រហូតដល់មានការខ្វែងគំនិត និងឈ្លោះគ្នាជាដើម។ ៤.ការជ្រៀតជ្រែកដោយសាច់ញាតិ បញ្ហាដែលគេតែងតែជួបប្រទះភាគច្រើនគឺកើតឡើងដោយសារតែមានការជ្រៀតជ្រែកពីសាច់ញាតិរបស់ពួកគេញឹកញាប់ពេក ដូច្នេះពួកគេងាយនឹងបាត់បង់ការសម្រេចចិត្តបែបឯកជនភាព។ ត្រូវចងចាំថា ឪពុកម្តាយ និងមិត្តភក្តិនឹងមិនដែលស្គាល់ដៃគូរបស់យើងច្បាស់ជាងខ្លួនយើងនោះទេ ដូច្នេះការសូមកុំព្យាយាមស្តាប់ពាក្យសម្តីពីពួកគាត់ច្រើនពេកនាំតែធ្វើឲ្យស្នេហាមានការរកាំរកូស។ ៥.រំលឹកពីសង្សារចាស់…