
សញ្ញាគ្រោះថ្នាក់ បង្ហាញថារាងកាយរបស់អ្នកកំពុងប្រឈមនឹងជម្ងឺធ្ងន់ធ្ងរ
ជាធម្មតា យើងមិនបានចាប់អារម្មណ៍អំពីសុខភាពរបស់យើងទេ រហូតដល់មានសញ្ញាព្រមានលេចឡើង។ យ៉ាងណាមិញ ទោះបីជាមនុស្សដែលមានសុខភាពល្អបំផុតក៏អាចជួបប្រទះនឹងបញ្ហាសុខភាពដោយមិនដឹងខ្លួនផងដែរ ហេតុនេះហើយសូមឧស្សាហ៍សង្កេតមើលសុខភាពរបស់ខ្លួន ប្រសិនបើវាលេចចេញនូវសញ្ញាទាំង៥ខាងក្រោម នោះវាបង្ហាញថាសុខភាពអ្នកកំពុងតែប្រឈមនឹងជម្ងឺទាំងនេះ! ១.ភ្នែករបស់អ្នកតែងតែស្ងួត ភ្នែករបស់អ្នកអាចស្ងួត និងរមាស់ ប្រសិនបើអ្នកចំណាយពេលសម្លឹងមើលទូរស័ព្ទ ឬ អេក្រង់កុំព្យូទ័ររបស់អ្នកច្រើនពេក។ ប៉ុន្តែប្រសិនបើអ្នកសម្គាល់ឃើញភាពស្ងួតខ្លាំងនៅក្នុងភ្នែក និងមាត់របស់អ្នក វាអាចជាសញ្ញានៃការរលាក។ ភាពស្ងួតភ្នែករ៉ាំរ៉ៃ អាចបណ្តាលមកពីការឆ្លងមេរោគនៅក្នុងក្រពេញបញ្ចេញទឹកភ្នែក ដែលផលិតទឹកភ្នែក និងទឹកមាត់។ ២.អ្នកតែងតែមានអារម្មណ៍ត្រជាក់ ប្រសិនបើអ្នកឃើញខ្លួនឯងឧស្សាហ៍ស្វែងរកភួយដើម្បីបិទបាំង វាអាចជាសញ្ញានៃការផលិតក្រពេញទីរ៉ូអ៊ីតទាប។ ដោយសារតែកម្រិតទាបនៃអរម៉ូនទីរ៉ូអ៊ីត ធ្វើឱ្យការរំលាយអាហាររបស់អ្នកថយចុះ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់សូម្បីតែនៅក្នុងបន្ទប់ក្តៅក៏ដោយ។ ៣.សក់របស់អ្នកកំពុងជ្រុះ ខណៈពេលដែលវាជារឿងធម្មតា ក្នុងការជ្រុះសក់ក៏ដោយ តែប្រសិនបើអ្នកសម្គាល់ឃើញថាជ្រុះសក់ច្រើន នោះវាអាចជាសញ្ញាបង្ហាញថារាងកាយរបស់អ្នកកំពុងខ្វះជាតិដែក។…




















