
ក្មេងស្រីដែលធ្លាប់ត្រូវគេ Bully រឿងហៅកាបូបប្រណីត បានក្លាយទៅជា BA របស់ប្រេននេះហើយ!
កាលពីប៉ុន្មានខែមុន រឿងរ៉ាវក្មេងស្រីមួយរូបនៅក្នុងប្រទេសសិង្ហបុរីឈ្មោះ Zoe gabriel បានធ្វើឱ្យរង្គោះរង្គើពេញបណ្តាញសង្គម Tik Tokនិងបណ្តាញសង្គមនានា។ រឿងរ៉ាវដំបូងនោះ គឺដោយសារតែ Zoe បានបង្ហោះវីដេអូពីការសប្បាយចិត្ត ដែលទទួលបានកាបូបប្រេន Charlies&Keith ពីឪពុករបស់នាង ហើយនាងបានហៅកាបូបនោះថាជា luxury brand កាបូបប្រណីត។ ស្រាប់តែត្រូវបានមនុស្សមួយចំនួនមេីលងាយនាងថា កាបូបនេះមិនមែនជាកាបូបប្រសណីតនោះទេ ។ ឆ្លើយតបនឹងការមើលងាយនោះ នាងបានតបថា វាប្រហែលជាមិនមែនជាកាបូបប្រណីតសម្រាប់អ្នក តែការខិតខំប្រឹងប្រែងរបស់ឪពុកនាងដើម្បីទិញកាបូបឱ្យនាងវាមានតម្លៃណាស់ នោះហើយគឺជាកាបូបប្រណីត។ ក្រោយមកនាងត្រូវបាន CEO Charlies&Keith អញ្ជេីញមកទទួលទានអាហារជុំគ្នា និងនាំនាងទៅទស្សនកិច្ចរោងចក្រផលិត Charlies&Keith…



















