Mythical Bird

Cover2
សម្រង់

តើពេលវេលាដែលកក់សក់ល្អបំផុតគឺនៅពេលណា?

បច្ចុប្បន្នមនុស្សទូទៅមិនទាន់ឈានដល់វ័យ ៤០ ទៅ ៥០ឆ្នាំផងក៏មានបញ្ហាជ្រុះសក់  សក់បែកចុង  និងបញ្ហាស្បែកក្បាលជាច្រើន។ ថ្ងៃនេះយើងនឹងលើកអំពីពេលវេលានៃការកក់សក់ដែលល្អបំផុត និងត្រឹមត្រូវមកបង្ហាញដល់ប្រិយមិត្តអ្នកអានអោយបានជ្រាបដឹងទាំងអស់គ្នា។ មានមនុស្សមួយចំនួនតែងតែចូលចិត្តក្រោកពីដំណេកហើយចូលទៅងូតទឹកតែម្តង  តាមពិត ចំពោះមនុស្សស្រីគឺមានផលប៉ះពាល់យ៉ាងខ្លាំងដល់សសៃសក់  ពីព្រោះពេលដែលអ្នកភ្ញាក់ពីដំណេក  មុខងាររាងកាយរបស់មនុស្សក៏ទើបតែភ្ញាក់ដូចគ្នា  ចរន្តឈាមក៏មិនទាន់បានដំណើរការប្រក្រតីដែរ។ ដូច្នេះស្បែកក្បាលក៏ដូចគ្នា ពេលដែលអ្នកក្រោកឡើងងូតទឹកភ្លាមៗ ធ្វើអោយរំញោចដល់ស្បែកក្បាល ជាពិសេសគឺទឹកត្រជាក់  វាជម្រុញឈាមក្នុងខួរក្បាលកាន់តែលឿន  បែបនេះបង្ករផលប៉ះពាល់ដល់សុខភាព និងងាយធ្វើអោយសក់ជ្រុះ។ ចាប់ពីម៉ោង៣ទាបភ្លឺ រហូតដល់ម៉ោង១០ព្រឹក  រន្ធញើសរបស់ស្បែកក្បាលបានធ្វើការបើក និងមានលក្ខណៈធូរ  នៅពេលនោះសក់ក្បាលកំពុងឋិតនៅក្នុងដំណាក់កាលលូតលាស់  ប្រសិនបើនៅពេលនោះលោកអ្នកធ្វើការកក់សក់ នឹងបណ្តាលអោយសក់ក្បាលរបស់លោកអ្នកដាច់  ហើយសាប៊ូងាយជ្រៀតចូលទៅក្នុងរន្ធញើស  បណ្តោលអោយសក់ផុយ និងជ្រុះ។ ចំពោះពេលវេលាដែលល្អបំផុតសម្រាប់ការកក់សក់…

Cover1
សម្រង់

ការវិនិយោគដ៏ល្អបំផុតរបស់មនុស្សប្រុស មិនមែនផ្ទះ មិនមែនលុយកាក់ គឺអាចដណ្តឹងបាននារីទាំង៥នេះ

គេតែងនិយាយថា អ្វីដែលមនុស្សប្រុសខ្លាចបំផុតគឺរកស៊ីខាត  អ្វីដែលមនុស្សស្រីខ្លាចបំផុតគឺរៀបការខុស  តាមពិត មនុស្សប្រុសក៏ខ្លាចដណ្តឹងខុសដូចគ្នាដែរ។ បើដណ្តឹងបាននារីល្អប្រៀបដូចជារើសបានកំណប់មហាសាលចាយមិនអស់មួយជីវិត  ប្រសិនបើដណ្តឹងបាននារីមិនល្អវិញ ប្រៀបដូចជាធ្លាក់ក្នុងនរគអវចីទាំងរស់ ។ ដូច្នេះ អ្វីដែលមនុស្សប្រុសគួរបណ្តាក់ទុននោះ មិនមែនជាការទិញផ្ទះ ទិញឡាន ទិញភាគហ៊ុននោះទេ គឺត្រូវជ្រើសរើសនារីល្អធ្វើជាប្រពន្ធ។ គេនិយាយថា៖  “ ក្តីស្រលាញ់គឺធ្វើអោយមនុស្សម្នាក់ទទួលបានផលសម្រេច” ។ បើនិយាយចំពោះមនុស្សប្រុសវិញ  អាចលុតដំឈានដល់ចំណុចជោគជ័យបាន  គន្លឹះសំខាន់នៅក្បែរខ្លួនរបស់គេគឺមានមនុស្សស្រីទន់ភ្លន់ យល់ចិត្ត អត់ធ្មត់ និងមានបញ្ញាឈ្លាសវៃម្នាក់។ ការជ្រើសរើសនារីល្អមកធ្វើជាដៃគូរជីវិតមានសារៈសំខាន់ជាងការជ្រើសរើសមុខរបរត្រូវទៅទៀត។ ដូច្នេះ ប្រពន្ធល្អគឺធ្វើអោយអ្នករស់នៅបានស្រណុកសុខស្រួលមួយជីវិត។ ខាងក្រោមនេះគឺជានារីទាំង៥ប្រភេទដែលលោកអ្នកគួរស្វែងរកធ្វើជាដៃគូរជីវិតដើម្បីអនាគតភ្លឺថ្លា។ ១.នារីដែលមានបទពិសោធន៍ក្នុងជីវិត មនុស្សស្រីដែលចាស់ទុំម្នាក់សុទ្ធតែធ្លាប់មានប្រវត្តឆ្លងកាត់រឿងរ៉ាវជូរចត់ សើចយំ…

Cover2
សម្រង់

ទម្លាប់ទាំង១០ដែលញ៉ាំងអោយមនុស្សស្រីកាន់តែស្រស់ស្អាត

គ្រប់មនុស្សស្រីទាំងអស់គ្នា គ្មាននរណាចង់អោយខ្លួនឆាប់ចាស់នោះទេ  ជាពិសេសសម័យបច្ចុប្បន្នបច្ចេកវិទ្យាសំបូរបែប។  ខាងក្រោមនេះគឺជាវិធីដែលជួយអោយមនុស្សស្រីថែរក្សសម្រស់មិនងាយចាស់។ ១.កុំរំពឹងខ្ពស់ ពេលដែលអ្នកមានការរំពឹងខ្ពស់ពេក ​សុភមង្គលក៏កាន់តែតិចតាមនោះដែរ។ អ្នកនិពន្ធម្នាក់ធ្លាប់និយាយថា៖ “ខ្ញុំយល់ហើយ! ហេតុអ្វីបានជាខ្ញុំមិនសប្បាយចិត្ត ​ពីព្រោះខ្ញុំតែងមានការរំពឹងអំពីលទ្ធផលមួយ។” ឧទាហរណ៍៖ មើលសៀវភៅមួយក្បាល រំពឹងថាអាចកាន់តែធ្វើអោយយើងមានភាពជ្រៅជ្រះ។ រត់បានបន្តិច  រំពឹងថានឹងអាចធ្វើអោយយើងស្គមបាន។ ល្អចំពោះអ្នកដទៃ  រំពឹងថាគេនឹងអាចល្អដាក់យើងវិញ។ ប្រសិនបើការរំពឹងនេះបានក្លាយជាការពិតមែននោះ យើងនឹងសប្បាយចិត្ត  ប៉ុន្តែមិនបានក្លាយជាការពិតវិញនោះ យើងនឹងមានការខឹងគុំគួនជាមិនខាន។អាថ៌កំបាំងដែលធ្វើអោយមនុស្សស្រីរក្សាសម្រស់ស្រស់ស្អាតនោះ គឺកុំមានការរំពឹងលើនរណាម្នាក់ ឬកិច្ចការណាមួយខ្ពស់ពេក បែបនេះ មិនថាជារឿងស្របបំណង ឬបញ្ច្រាស់ចិត្តនោះទេ សុទ្ធតែជាកាដូរនៅក្នុងជីវិត ហើយការរស់នៅមានភាពធូរស្បើយច្រើន។ ២. ការថែបំប៉នស្បែក  បង្កើនភាពស្រស់ស្អាតដល់ខ្លួនឯង…

Cover1
សង្គម

ចិត្តសាស្រ្ត៖ តើអ្នកមើលឃើញរូបអ្វីមុនគេ? អាចទាយអំពីចរិករបស់អ្នក

ក:ជើង អ្នកមានចរិកច្បាស់លាស់  មានសមត្ថភាពខ្លាំង  រឿងដែលអ្នកបានសម្រេចហើយ អ្នកដាច់ខាតត្រូវធ្វើអោយបាន ទោះជារឿងនោះលំបាកប៉ុណ្ណា ក៏អ្នកប្តេជ្ញាត្រូវតែធ្វើវាអោយដល់បំផុត ​អ្នកជាធនធានមនុស្សដ៏ឆ្នើមម្នាក់។ចំពោះផ្លូវចិត្តវិញ អ្នកជាមនុស្សដែលស្ងប់ស្ងាត់ ​ ។ប៉ុន្តែអ្នកជាមនុស្សមាននិស្ស័យល្អ  ទោះជាអ្នកជួបនិងមនុស្ស ឬរឿងរ៉ាវដែលអ្នកមិនចូលចិត្តក៏ដោយ ក៏អ្នកមិនងាយបង្ហាញអារម្មណ៍របស់អ្នកអោយអ្នកដទៃដឹងដែរ  ដូច្នេះអ្នកសុខចិត្តប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយភាពស្រុះស្រួល។ ខ:  ក្បាលត្រីឆ្លាម អ្នកជាមនុស្សមានចរិកល្អ ​មានមនុស្សជាច្រើនចូលចិត្តអ្នក  អ្នកជាមនុស្សដែលពូកែគិតគូរដល់អ្នកដទៃ។ ប៉ុន្តែអ្នកជាមនុស្សចចេសរឹងរូសបន្តិច មានពេលខ្លះរាល់រឿងរ៉ាវឬគំនិតដែលអ្នកយល់ឃើញ អ្នកតែងតែយករបៀបនិងការរស់នៅរបស់អ្នកទៅប្រាប់អ្នកដទៃដើម្បីអោយគេធ្វើតាមវិធីរបស់ខ្លួន ម្យ៉ាងទៀត អ្នកជាមនុស្សដែលមិនសូវវៀសរវៃនោះទេ  ពេលអ្នកចចេសនិងកិច្ចការណាមួយ អ្នកមិនដែលស្តាប់តាមយោបល់អ្នកដទៃឡើយ។ ម្យ៉ាងទៀត អ្នកមានចរិកឆេឆាវ  ជាពិសេសរាល់ពេលដែលខ្លួនជួបរឿងដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនបាន ជួនខ្លះព្រោះតែមិនទាន់ដឹងដើមហេតុច្បាស់លាស់ធ្វើអោយខ្លួនឯងមានការកើតភាពស្លន់ស្លោរ។ រៀបរាងដោយ៖…

New Copy
ទស្សនៈ

កាត់ចោលទៅ! មនុស្ស ៣ ប្រភេទ ពាក់ព័ន្ធកាន់តែច្រើន គ្រោះថ្នាក់កាន់តែធំ កុំរាប់អានអី

នៅក្នុងជីវិតយើងនេះ ក្រៅតែពីរគ្រួសារ មិត្តភាពក៏​ជា​រឿង​សំខាន់ ដូច្នេះហើយ មុននឹងសម្រេចចិត្តរាប់អាននរណាម្នាក់ ត្រូវតែច្បាស់លាស់ កុំចេះតែរាប់អានផ្ដេសផ្ដាស ជាពិសេស មនុស្ស ៣ ក្រុមនេះ ហ៊ានតែស្គាល់ ពាក់ព័ន្ធកាន់តែច្រើន នឹងនាំមកនូវគ្រោះថ្នាក់កាន់តែធំដល់ខ្លួនឯង ដូច្នេះហើយ ត្រូវប្រញាប់កាត់ចេញជាបន្ទាន់ កុំឱ្យហួសពេល។ ១. មនុស្សដែលប្រព្រឹត្តហួសដែនកំណត់ មានញាតិសន្តានជាច្រើន ដែលមិនមានវិនន័យ មិនចេះរក្សាតុល្យភាពត្រឹមត្រូវ ចង់ដឹងចង់ឃើញពីជីវិតឯកជនរបស់អ្នកខ្លាំងពេក តែងតែចង់ដឹងថាអ្នកកំពុងណាត់ជួបអ្នកណា ស្រលាញ់អ្នកណា រៀបការនៅពេលណា អ្នកនឹងសម្រាលកូន ប្រាក់ខែរបស់អ្នកប៉ុន្មាន ធ្វើការអី និយាយជារួម គឺមនុស្សដែលចេះដឹងរឿងអ្នកហួសដែនកំណត់។ អ្នកដែលចាប់អារម្មណ៍នឹងដឹងពីអ្វីដែលត្រូវគិតសម្រាប់អ្នក…

មាត់ អាចប្រាប់ពីវាសនារបស់មនុស្សស្រីម្នាក់
សេដ្ឋកិច្ច

ពាក្យសំដីអាចបង្ហាញពីវាសនារបស់មនុស្សស្រីម្នាក់

ពាក្យសំដីគឺប្រៀបដូចជាកញ្ចក់មួយផ្ទាំង វាអាចយកផ្ទៃខាងក្នុងរបស់មនុស្សម្នាក់បង្ហាញចេញមកទាំងអស់គ្មានសល់។ កវីនិពន្ធ​ជនជាតិអង់គ្លេសម្នាក់បានពោលថា៖ “ ពាក្យសំដីគឺជាអាវក្រៅនៃចិត្តគំនិត។”ពាក្យសំដីរបស់មនុស្សស្រីម្នាក់  អាចមើលឃើញអំពីស្ថានភាពនៃការរស់នៅរបស់នាង ដូចជា សុជីវធម៌ សេចក្តីថ្លៃថ្នូរ និងការអប់រំនៅក្នុងគ្រួសាររបស់នាងផងដែរ។ប្រសិនបើដួងចិត្តរបស់នាងពោរពេញដោយភាពកក់ក្តៅ នោះនាងនឹងពោលពាក្យប្រកបដោយភាពកក់ក្តៅ  ផ្ទុយមកវិញប្រសិនបើដួងចិត្តនាងពោរពេញដោយភាពល្វីងជូរចត់  នោះពាក្យដែលនាងបានពោលចេញមកប្រាកដជាសុទ្ធតែពាក្យសំដីអវិជ្ជមានជាមិនខាន ។ ពាក្យមួយពោលបានល្អខ្លាំងណាស់៖ ចង់ដឹងពីចរិកមនុស្សប្រុសម្នាក់ អ្នកត្រូវធ្វើការជាមួយគេអោយបានច្រើន។ ចង់ដឹងពីចរិកមនុស្សស្រីម្នាក់វិញ អ្នកត្រូវនិយាយជានាងអោយបានច្រើន។ ១.មនុស្សស្រីចូលចិត្តពោលពាក្យមិនល្អ មួយជីវិតនេះរស់នៅមិនសូវបានសុខស្រួលទេ ការប្រឈមមុខនិងជីវិត  មានអ្នកខ្លះរស់នៅដោយរីករាយ  មានអ្នកខ្លះទៀតរស់នៅដោយភាពទុក្ខសោល។ ប្រសិនបើចិត្តគំនិតមិនដូចគ្នា  នោះការរស់នៅក៏មិនដូចគ្នាដែរ។ ក្នុងសង្គមបច្ចុប្បន្ន មានមនុស្សស្រីជាច្រើនត្រូវរ៉ាប់រងការងារក្នុងផ្ទះ និងក្រៅផ្ទះ ប្រឹងប្រែងធ្វើការទាំងយប់ថ្ងៃ ប៉ុន្តែជួនខ្លះក៏មិនត្រូវបានមនុស្សក្នុងគ្រួសារផ្តល់តម្លៃអោយដែរ តើហេតុអ្វីទៅ? រឿងនេះកើតឡើងក្នុងសាច់ញាត្តិរបស់ខ្ញុំផ្ទាល់ …

Cover Color
PR

លោក ឃឹម សុច័ន្ទវីរៈ សហស្ថាបនិក Color Cup លើកស្ទួយសិល្បៈរបាំត្រុដិខ្មែរ ដែលសឹងតែត្រូវបានគេបំភ្លេចចោល

ជារឿយៗនៅពេលចូលឆ្នាំថ្មីគ្រប់ប្រទេស តែងតែមានពិធីបុណ្យ និងកម្មវិធីខុសៗគ្នាដើម្បីបណ្តេញគ្រោះចង្រៃឆ្នាំចាស់ និងធ្វើឱ្យឆ្នាំថ្មីមានសិរីសួស្តី លាភសំណាងជាដើម សូម្បីតែប្រទេសកម្ពុជាយើងក៏មានកម្មវិធីសម្តែងរបាំមួយប្រភេទ មានឈ្មោះថារបាំត្រុដិ ដែលគេស្គាល់ថាជា របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍សប្បាយផងដែរ។ ដោយឡែកពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាជនខ្មែរហាក់មិនសូវចាប់អារម្មណ៍ ឬសឹងតែបំភ្លេចចោលនូវរបាំនាំសិរីសួស្តីមួយនេះទៅហើយ តែអ្វីដែលភ្ញាក់ផ្អើល និងកោតសរសើរពេលនេះ ​​Color Cup Cambodia ដែលគេស្គាល់ថាជាផាប់ដ៏ពេញនិយមនាពេលបច្ចុប្បន្នបាននាំយករបាំត្រុដិនេះមកសម្តែងនៅក្នុងកម្មវិធីសង្ក្រាន្តរបស់ខ្លួនធ្វើឱ្យមានការសាទរជាខ្លាំងពីមហាជនដែលចូលរួម។ គួរឱ្យដឹងថា កម្មវិធីសម្តែងរបាំត្រុដិនេះ ត្រូវបានរៀបចំឡើងនៅ Color Cup Cambodia ក្នុងកម្មវិធីស​ង្ក្រាន្ត​ Color Cup នៅសាខាសែនសុខ ដែលគេស្គាល់ថា…

គេ
គ្រួសារ

កុំរកមនុស្សដែលចង់អោយអ្នកលះបង់ចំពោះគេតែម្ខាង ត្រូវរកមនុស្សដែលសុខចិត្តលះបង់ដើម្បីអ្នកវិញ

មានពេលខ្លះស្នេហាគឺប្រៀបដូចជាទីអាស្រ័យនៃដួងព្រលឹង  អ្នកចង់ស្វែងរកមនុស្សត្រូវម្នាក់ដើម្បីផ្ញើរជីវិតនៅលើគេ។ ប្រសិនបើអ្នកសំណាងល្អជ្រើសរើសបានមនុស្សត្រូវនោះ  គេនឹងចេះស្រលាញ់អ្នក  ហើយដឹកដៃគ្នាបង្កើតសុភមង្គលជាមួយគ្នា ។ប៉ុន្តែបើជ្រើសរើសមនុស្សខុសវិញ  គេមើលមិនឃើញការលះបង់ដែលអ្នកបានធ្វើចំពោះគេឡើយ  ចុងក្រោយមានតែស្រែកទ្រហោយំថាភ្នែកខ្វក់មើលមនុស្សខុស ។ តាមពិត   ពួកយើងសុទ្ធតែមិនបានយល់ច្បាស់អំពីនិយមន័យស្នេហាមួយនេះទេ  យើងគ្រាន់តែយល់ថាអោយតែគេស្រលាញ់យើងទៅគ្រប់គ្រាន់ហើយ ​ប៉ុន្តែអ្នកបានមើលរំលងពាក្យថា “ស្នេហាពិត” និង “ស្រលាញ់ពិត”  ប្រសិនបើគេគ្រាន់តែស្រលាញ់អ្នក តែមិនបានស្រលាញ់ដោយចិត្តពិតនោះទេ ​ស្នេហាមួយនេះនឹងអន្តរាយដល់ខ្លួនអ្នកជាមិនខាន។ ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសមនុស្សដែលលះបង់ដើម្បីខ្លួននោះ? ១.គេសុខចិត្តលះបង់ដើម្បីអ្នក ព្រោះតែគេស្គាល់ពីភាពល្អរបស់អ្នក មានពេលជាច្រើន  អ្នកមិនត្រូវបានគេមើលសំខាន់  និងខ្វល់ខ្វាយ  ហេតុអ្វីទៅ?  មិនមែនមកពីអ្នកមិនទាន់ល្អគ្រប់គ្រាន់នោះទេ  ប៉ុន្តែគេមិនបានដឹងពីភាពល្អរបស់អ្នក។ ឧទាហរណ៍៖ ពេលអ្នកលេងសើចច្រើន  គេបែរជាយល់ថាអ្នកក្មេងខ្ចី។…

New Copy
ទស្សន៍ទាយ

ចាប់ពីពេលនេះ រហូតដល់ ២០២៤​ ជាឱកាសមាស សម្រាប់អ្នកឆ្នាំទាំង ៤ សម្ងំកើបលុយ

រាប់ចាប់ពី​ពេលនេះ​តទៅ​ រហូតដល់​ឆ្នាំ ​២០២៤ សម្រាប់អ្នកឆ្នាំទាំង ៤ នឹងមានឱកាស​ច្រើន​ក្នុង​ការរីក​ចម្រើន​លូតលាស់ ទ្រព្យសម្បត្តិ​ហូរហៀរ​ រកលុយបានកាន់តែច្រើន។ ១. ឆ្នាំរកា អ្នក​កើត​ឆ្នាំ​រកា ច្រើន​តែ​ជា​មនុស្ស​ស្ងប់ស្ងាត់​។ ក្នុង​ជីវិត​ពួក​គេ​មាន​ភាព​តាន​តឹង ធន់​នឹង​ការ​មិន​ព្រម​ចុះ​ចាញ់​គ្រប់​ការ​លំបាក។ ជំនួសឱ្យការរង់ចាំឱកាសមករកពួកគេ ពួកគេតែងតែស្វែងរកសំណាងក្នុងការងារ ក៏ដូចជាក្នុងជីវិតយ៉ាងសកម្ម។ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៤ លាភសំណាងរបស់មនុស្សឆ្នាំមាន់ កំពុងតែស្ទុះកើនឡើងខ្លាំង។ បុគ្គល​នេះ​នឹង​ជួប​មនុស្ស​ថ្លៃថ្នូរ​ជួយ​គាត់ ទទួល​បាន​ឱកាស​ច្រើន​ក្នុង​ការងារ។ វាអាចជាការងារក្រៅម៉ោង គម្រោងថ្មី ឬការងារតាមរដូវកាល។ រាសី​ក្នុង​ខែ​ និង​ខែ​ខាង​មុខ​នេះ​មាន​ភាព​រលូន​ល្អ​គួរ​ឱ្យ​ស្ញប់ស្ញែង​ ដោយ​ការ​បួងសួង​សុំ​លាភ​សំណាង ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មនុស្ស​ឆ្នាំ​នេះ​ក៏​ទទួល​បាន​ដំណឹង​ល្អ​ពី​កូន​ដែរ។…

Cover Turtle
សង្គម

ជឿអត់ ទទួលទានអណ្តើក​​​ ឬកន្ធាយ ធ្វើឱ្យការរកស៊ីធ្លាក់ចុះដុនដាប និងមានបញ្ហារហូត

បើ​តាម​ជំនឿ​វប្បធម៌​ខ្មែរ សត្វ​អណ្តើក​តំណាង​អោយ​អាយុ​យឺនយូរ និង​ជីវិត​អមតៈ ។ ហេតុនេះ​ហើយ​បានជា​ឋានៈ​របស់​សត្វ​អណ្តើក​ក្នុង​ជំនឿ​សាសនា ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សត្វ​មានបុណ្យ​បារមី គួរ​ជាទី​គោរព​សក្ការៈ​។ ដោយវាក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​តំណាង ឱ្យ​ស្ថេ​រ​ភាព​នៃ​ភព​ផែនដី ដោយសារ​សត្វ​ល្មូ​ន​នេះ អាច​រស់នៅ​បាន​ទាំង​ក្នុង​ទឹក និង​នៅ​លើគោក​។ នៅក្នុងនោះដែរ ជំនឿខ្មែរមានការគោរព និងថែរក្សាអភិរក្សសត្វអណ្តើកណាស់ ដោយមានទាំងការព្រលែងសត្វអណ្តើកដើម្បីសេចក្តីសុខជាដើម ពិសេសមានអ្នកខ្លះក៏ត្រណមនៅក្នុងការប៉ះពាល់ដល់អាយុជីវិតសត្វអណ្តើក គឺការទទួលទានអណ្តើកជាដើម ព្រោះគេជឿថាអាចនាំឱ្យរាសីស្រុតចុះ មានបញ្ហាការងារ​ ឬការរកស៊ីជាដើម។ នេះបើតាមសំណររបស់ម្ចាស់គណនីហ្វេសប៊ុក Aron Bella បានរៀបរាប់ថា ៖ សូមផ្ដាំអ្នករកស៊ីតូចក្ដី ធំក្ដី កុំញុាំអណ្ដើកឬកន្ធាយអី ទោះឃ្លានយ៉ាងណាត្រូវតាំងចិត្តកុំប៉ះ។ បទពិសោធន៍ខ្ញុំហើយមិនជឿតំណមចាស់បុរាណ  បុរាណលោកផ្តាំថាបើហ៑ានសុីអណ្ដើកនឹងដាក់រាសីបង់ទ្រព្យ…

Cover 5luck
ទស្សនៈ

គន្លឹះ ៥ ដែលជឿថាអាចជួយបង្កើនសំណាង និងជួយកើបទ្រព្យសម្បត្តិ

បើជីវិតមិនសូវមានសំណាង លុយមិនសូវហូរចូលចេះតែមានបញ្ហាយើងខ្ញុំមានគន្លឹះទាក់ទងនឹងជំនឿណែនាំលោកអ្នក។ តោះមកដឹងពីគន្លឹះ ៥ ដែលជឿថាអាចជួយបង្កើនសំណាង និងជួយហៅទ្រព្យសម្បត្តិលុយកាក់ដូចខាងក្រោម ៖ ១. ​ធ្វើបុណ្យ​ហើយ​ឧទ្ទិស​កុសល​ ការតែងតែធ្វើ​បុណ្យ​ ហើយ​ឧទ្ទិស​កុសល​ដល់ម្ចាស់កម្មពៀរ និងវេនកម្មរបស់ខ្លួន អាចជួយកុំឱ្យមានអ្វីមករារាំងឧបសគ្គទាក់ទងនឹងហិរញ្ញវត្ថុ និងអាចទទួលបានលាភសំណាងហូរចូលយ៉ាងរលូនផងដែរ។ ២. របស់នាំសំណាង ស្វែងរកវត្ថុដែលមានទឹក ដូចជាទឹកធ្លាក់ ថូ ឬអាងចិញ្ចឹមត្រី នៅខាងមុខផ្ទះ ឬបន្ទប់ទទួលភ្ញៀវ។ ដើម្បីបង្កើនលំហូរហិរញ្ញវត្ថុ ព្រោះ​គេ​ជឿ​ថា​ទឹក​ជា​ថាមពល​ហុងស៊ុយ​ដែល​ជួយ​ទាក់ទាញ​សំណាង​ល្អ​ដល់​មនុស្ស​ក្នុង​ផ្ទះ ហើយ​ទឹក​ក្នុង​អាង​ចិញ្ចឹម​ត្រី​ក៏​មាន​ចរន្ត​លុយហូរចូលទៀតផង។ ៣. ពណ៌ត្រូវតែមាន នៅពេលអ្នកចង់បង្កើនសំណាង និងទ្រព្យសម្បត្តិអ្នកត្រូវប្រើពណ៌ដែលមិនអាចខ្វះបាន។ អ្នកអាចប្រើពណ៌ដែលទាក់ទាញលុយ មានដូចជា​ពណ៌​ ស…

Cover Time
ទស្សន៍ទាយ

ទាយចរិតលក្ខណៈពីកំណើត តាមរយៈម៉ោងដែលអ្នកកើត

ជឿទេថាយើងអាចទាយបុគ្គលិកលក្ខណៈមនុស្សយើងតាំងពីកំណើតបាន ដោយការដឹងពី​ថ្ងៃ​ខែឆ្នាំកំណើត។ តែក្នុងនោះសូម្បីតែម៉ោងដែលយើងកើត​ឬហៅថាម៉ោងកំនើតក៏អាចទាយពី។បុគ្គលិកលក្ខណៈរបស់អ្នកបានដូចគ្នា។ តោះ តើអ្នកកើតនៅម៉ោងណា មកទាយទាំងអស់គ្នា​ ៖ ១. ម៉ោងទន្សាយ 05.00-06.59 មនុស្សកើតម៉ោងនេះ មានសុជីវធម៌ល្អ ចេះគិតពិចារណា មានពិភពលោកផ្ទាល់ខ្លួនខ្ពស់ តែជាមនុស្សងាយឆាប់ខឹង។ ២. ម៉ោងនាគ 7:00 ព្រឹក – 8:59 ព្រឹក មនុស្សកើតម៉ោងនេះមានភាពជាអ្នកដឹកនាំខ្ពស់ ជាមនុស្សមានទំនុកចិត្ត និងចូលចិត្តប្រឈមនឹងបញ្ហានានា។ ៣. ម៉ោងពស់ 09.00-10.59 មនុស្សកើតម៉ោងនេះជាមនុស្សពូកែខាងភ្លក់រសជាតិ ជាមនុស្សមានមន្តស្នេហ៍ និងជាមនុស្សដែលងាយនឹងចូលចំណោមមនុស្ស។ ៤.…

Thumnail Logo
សង្គម

ការថតរូបរបស់ លីតុង ស្ទូឌីយោ ធ្វើឲ្យអ្នកនាង Kimberly ឈ្នះពានរង្វាន់ការថតរូបថតPoster ស្អាតជាងគេក្នុងចំណោមប្រាំមួយប្រទេស

កាលពីពេលថ្មីៗកន្លងទៅនេះក្នុងប្រទេសកម្ពុជាយើងបានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា kingdom beauty crow of cambodia ដោយប្រកួតទៅលើរូបថត​ និង ការរចនាក្រចក។ សម្រាប់ការប្រកួតរូបថតPosterនេះផងដែរ គឺយើងសង្កេតឃើញថាមានប្រទេសចំនួនប្រាំមួយចូលរួម ដែលមានដូចជា កម្ពុជា ថៃ ឡាវ វៀតណាម សិង្ហបុរី និង ហ្វីលីពីន។ រូបថតPoster ទទួលបានជ័យជំនះគឺជាPoster របស់អ្នកនាង Kimberly Kimberly យកទៅដាក់ប្រកួត ដែលថតដោយ លីតុង ស្ទូឌីយោ។ នេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ៗថាបច្ចេកទេសនិងការថតរូបរបស់អ្នករូបរបស់កម្ពុជាយើងមិនអន់ទេ ព្រោះអាចយកឈ្នះប្រទេសចំនួនប្រាំទៀតដែលបានចូលរួម។

Cover Love
សង្គម

រឿងរ៉ាវស្នេហារំជួលចិត្ត « មឈូសគូស្នេហ៍ » ស្រលាញ់ភេទដូចគ្នាធ្វើឱ្យកក្រើកទូទាំងប្រទេសកាលពីជាង ៥០ឆ្នាំមុន

ប្រទេសថៃ ៖ បើត្រលប់ទៅ ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ១៩៦៧ មានកាសែតធំ ៗជាច្រើននៅប្រទេសថៃ បានចេញផ្សាយរឿងរ៉ាវសោកនាដកម្មស្នេហារបស់គូស្នេហ៍មួយគូដែលបានប្តូរផ្តាច់ស្លាប់ជាមួយគ្នា ។ រឿងរ៉ាវនេះ បានក្លាយទៅជាព្រឹត្តិការណ៍ដ៏ក្តុកក្តួលទៅក្នុងការចងចាំរបស់ប្រជាជនថៃគ្រប់ៗរូបដែលមិនអាចបំភ្លេចបាន ហើយក្រោយព្រឹត្តិការណ៍នេះមក 22 ឆ្នាំក្រោយ រឿងរ៉ាវនេះក៏បានលេចចេញនៅក្នុងបទចម្រៀងមួយបទមានចំណងជើងថា « ស៊ីដា ឬ សេតា » ច្រៀងដោយលោក Jae-Danuphol Kaewkarn  ( สีดา – แจ้ ดนุพล แก้วกาญจน์ )។…

Cover Camel
សង្គម

មកដឹងពីមូលហេតុពិសេស ដែលធ្វើឱ្យទឹកដោះអូដ្ឋ មានតម្លៃថ្លៃជាងទឹកដោះគោធម្មតា!

តាមពិតទៅវាគ្មានអីចម្លែកទេ ដែលទឹកដោះអូដ្ឋមានតម្លៃថ្លៃជាងទឹកដោះគោធម្មតានោះ ព្រោះវាមានផ្ទុកទៅដោយសារធាតុជាច្រើនមុខ  និងជារបស់ដែលកម្រផងដែរ។ ពោលគឺនៅប្រទេសមួយចំនួនការផលិតទឹកដោះគោជាមធ្យមគឺប្រហែល ៧.៥ ហ្គាឡុនក្នុងមួយថ្ងៃ រីឯសត្វអូដ្ឋវិញគឺផ្តល់ទឹកដោះបានត្រឹមតែតែប្រមាណ ១,៥ ហ្គាឡុនក្នុងមួយថ្ងៃ ( ៦ លីត្រ / ថ្ងៃ) ប៉ុណ្ណោះ។ ជាការពិតណាស់ដែលទឹកដោះគោធម្មតាត្រូវបានពេញនិយមពីសំណាក់មនុស្សទូទៅនៅជុំវិញពិភពលោក ប៉ុន្តែសម្រាប់ទឹកដោះអូដ្ឋវិញគឺត្រូវបានគេចាត់ទុកថាជាអាហារដ៏សំខាន់បំផុតនៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈឹមបូព៌ា។ ហើយម្យ៉ាងទៀត ទឹកដោះអូដ្ឋក៏មានហេតុផលសំខាន់មួយដែលតម្រូវអោយទីផ្សារអន្តរជាតិចាប់ផ្តើមបើកលក់វាផងដែរ។ ទឹកដោះអូដ្ឋអាចមានតម្លៃ ៣០ ដុល្លារក្នុងមួយលីត្រ បើប្រៀបធៀបទៅនឹងទឹកដោះគោធម្មតាគឺវាមានតម្លៃគុណ ៣០ ដងឯនោះ ដែលជាហេតុធ្វើអោយវាមិនមានប្រជាប្រិយភាពដូចទឹកដោះគោធម្មតានោះទេ។ ហើយបើប្រៀបធៀបទៅនឹងការផលិតជារៀងរាល់ឆ្នាំវិញ ទឹកដោះគោគឺត្រូវបានគេផលិតនៅទូទាំងពិភពលោកចំនួន ៦០០ លានតោន…

Cove Rive
សង្គម

ទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោក

ជាទូទៅ បើយើងលើកយកប្រធានបទទន្លេមកនិយាយនោះ អ្នកប្រាកដជាគិតថាវាសាមញ្ញ ឬគ្មានអ្វីពិសេសឡើយ ប៉ុន្តែអ្នកអាចហ្នឹងគិតខុសហើយ ព្រោះទន្លេ គឺជាប្រភពទឹកដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស និងសត្វទាំងឡាយនៅជុំវិញពិភពលោក។ ម្យ៉ាងទៀតទន្លេមិនមានរូបរាងដូចគ្នាទេ ហើយថែមទាំងមានលក្ខណៈពិសេសផ្សេងៗគ្នាទៀតផង ដូចនេះហើយទើបថ្ងៃនេះយើងនឹងលើកយកទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោកដើម្បីអោយអ្នកទាំងអស់គ្នាបានស្គាល់។ ១.ទន្លេនីលអាហ្វ្រិកខាងជើង-ខាងកើត ទន្លេមួយនេះមានប្រវែង៦,៦៥០គីឡូម៉ែត្រ ហើយប្រភពទឹករបស់វា គឺត្រូវបានចែករំលែកដោយប្រទេសចំនួន ១១ ដែលមានដូចជា៖ Tanzania, Uganda, Rwanda, Burundi, សាធារណរដ្ឋប្រជាធិបតេយ្យ Congo, Kenya, Ethiopia, Eritrea, South Sudan, Sudan និង Egypt។…

Hjjh
សង្គម

កុំ​បន្ទោស​ព្រហ្មលិខិត! មនុស្ស​ស្រី​បើ​មាន​ចរិត ៥ នេះ នឹង​ពិបាក​រក​ប្តី​ខ្លាំង​ណាស់

ធ្លាប់​ឆ្ងល់​និង​គិត​ដែរ​ទេ ហេតុអ្វី​មនុស្ស​ស្រី​មួយ​ចំនួន​ស្អាត​ក៏​ស្អាត ពូកែ​ក៏​ពូកែ តែ​មិន​ទាន់​មាន​គូ​ជីវិត​នឹង​គេ? តាម​ពិត​ទៅ​វា​មាន​ហេតុផល​ជា​ច្រើន​នៅ​ពី​ក្រោយ​នោះ ដែល​ពាក់ព័ន្ធ​នឹង​អត្តចរិត និង​ភាព​ជា​ខ្លួន​ឯង​ខ្លាំង​ពេក ដែល​មិន​អាច​ផ្លាស់ប្តូរ​ដើម្បី​បំពេញ​ចិត្ត​ដៃ​គូ​ម្ខាង​ទៀត។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ ៥ ចំណុច​ដែល​ធ្វើ​ឲ្យ​នារី​ភាគ​ច្រើន​ពិបាក​នឹងរក​បាន​ប្តី​ខ្លាំង​បំផុត ហើយបើមានដៃគូ ក៏មិនជាប់លាប់ ត្រឹមមួយរយៈពេល តែងកើតភាពប្រេះឆា៖ ៥) ល្អ​ពេក ពាក្យ​ថា​ល្អ​ពេក អ្នក​មិន​ខុស​នោះ​ទេ តែ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ មនុស្ស​ស្រី​ដែល​មាន​ការងារ​ធ្វើ​ខ្ពង់ខ្ពស់ អាច​រក​បាន​ប្រាក់​ចំណូល​លើសលប់​ដោយ​ខ្លួន​ឯង ច្រើន​តែ​អភ័ព្វ​មិន​ងាយ​នឹង​បាន​ស្វាមី​នោះ​ទេ។ នោះ​ក៏​ដោយសារ​តែ​បុរស​ល្មមៗ​ក៏​គេ​មិន​ហ៊ាន​ចូល​សួរ ព្រោះ​ពួក​គេ​គិត​ថា គេ​មិន​សូវ​មាន​ទំនុកចិត្ត​ក្នុង​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​អ្នក បែប​នេះ​បើ​ទាល់​ខ្លាំង មាន​តែ​អ្នក​បន្ទាប​ខ្លួន​ធ្វើ​រាង​ទន់ខ្សោយ​បន្តិច។ លាក់ទ្រព្យ លាក់សាវតា…

Knongsrok 1
សុខភាព

បន្លែទាំង ១១ ប្រភេទ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន

បន្លែទាំងអស់សុទ្ធសឹងតែផ្ទុកទៅដោយសារធាតុ ចិញ្ចឹម និងវីតាមីន សម្រាប់ផ្គត់ផ្គងរាងកាយរបស់មនុស្សទាំងអស់ បន្តែ ការផ្ទុករបស់ពួកវាមានច្រើនឬ តិចទៅតាមប្រភេទបន្លែទាំងនោះ។ ជាការពិតណាស់ ការញាំបន្លែ វាជារឿងល្អសម្រាប់សុខភាពរបស់ យើង ហើយអ្វីដែលពិសេសជានេះ ទៀតប្រសិនបើការទទួលបន្លែរបស់យើង វាផ្តល់គុណប្រយោជន៍ ច្រើន លើសពីអ្វីដែលយើងដឹងទៀតនោះ គឺជារឿងដ៏ល្អមួយផងដែរ ខាងក្រោមនេះជាប្រភេទបន្លែដែលសំបូរទៅដោយសារធាតុចិញ្ចឹម ដែលពួកយើងរាល់គ្នាគួរតែដឹង ៖ ១. Spinach (បន្លែម្យ៉ាង ដូចស្ពៃខ្មៅ) Spinach ជាប្រភេទស្ពៃ ដែលមានស្លឹកពណ៌ខៀវស្រងាត់ ហើយសំបូរទៅដោយ កាល់ស្យូម វីតាមីន និងជាតិដែក ព្រមទាំងផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើនផងដែរ។…

Knongsrok 1
គ្រួសារ

ច្បាស់ណាស់! ឃើញកាយវិការទាំងនេះហើយ ជាសញ្ញាបង្ហាញថា បុរសម្នាក់នោះ បានជួបស្នេហាពិតហើយ

ក្តីស្រលាញ់ អាចធ្វើឱ្យមនុស្សម្នាក់មានការប្រែប្រួលយ៉ាងធំមួយ មិនថាជាបុរស ឬមនុស្សស្រីនោះទេ ឱ្យតែលះបង់នូវចិត្តពិត ចាត់ទុកដៃគូម្ខាងទៀតជាក្តីស្រលាញ់ដ៏ពិតប្រាកដ គឺចៀសមិនរួចឡើយអាចដោយសារតែសេចក្តីស្នេហាកើតមាននូវការផ្លាស់ប្តូរមួយ។ មានគេនិយាយថា ស្នេហាដែលល្អអាចនាំឱ្យមនុស្សឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ល្អមួយ ហើយស្នេហាដែលមិនល្អក៏អាចនាំឱ្យមនុស្សម្នាក់ឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ដែលមិនល្អដូចគ្នា ។ ជាការពិតណាស់ មនោសញ្ចេតនាអាចរងឥទ្ធិពលពីមនុស្សម្នាក់ ហើយមានការប្រែប្រួលដោយមិនដឹងខ្លួន មិនខ្វល់ថាល្អ ឬអាក្រក់នោះទេ ការប្រែប្រួលទាំងនេះ គឺមិនអាចលាក់បាំងបានឡើយ។ អ្នកនិពន្ធដ៏ល្បីប្រចាំប្រទេសចិនម្នាក់ធ្លាប់បាននិយាយថា ៖ ចំពោះនារីភាគច្រើន អត្ថន័យនៃក្តីស្រលាញ់គឺត្រូវបានគេស្រលាញ់។ នៅក្នុងរឿងមនោសញ្ចេតនា មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសស្រលាញ់ខ្លួនឯងយ៉ាងជ្រាលជ្រៅ ចាត់ទុកខ្លួនឯងថាជាក្តីស្រលាញ់ដ៏ពិតប្រាកដ។ ដូច្នេះ កាយវិការរបស់មនុស្សប្រុសណាខ្លះ ទើបអាចចាត់ទុកបានថាពួកគេស្រលាញ់អ្នកពិតប្រាកដបានទៅ? តាមពិតទៅ បន្ទាប់ពីមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ហើយនោះ កាយវិការគឺជាការបញ្ជាក់ដ៏ស្មោះត្រង់បំផុត…

Cover Hot Pot
សង្គម

កំពុងតែល្បីស៊ុប​ Hot Pot ចិនក្តៅៗហិរៗ មានដឹងថាវាមានដើមកំណើត និងប្រវត្តិបែបណាទេ?

ស៊ុបហតផត គឺជាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងត្រូវបានគេនិយមញុំាជុំគ្នាជាលក្ខណៈគ្រួសារ និងមិត្តភក្ដិជាដើម។ ជាទូទៅ ការញុំាហតផតតម្រូវឲ្យមានស៊ុបក្នុងឆ្នាំងកម្តៅឲ្យពុះក្តៅៗហុយៗ ដែលមានបន្លែ ប្រហិត គ្រឿងសមុទ្រ និងសាច់ខាងក្រៅដើម្បីដាក់ចូលចម្អិនតាមចំណង់ចំណូលចិត្តរបស់អ្នកញុំា។ ហើយប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់ប្រទេសចិន នោះអ្នកនឹងប្រទះឃើញអាហារមួយនេះនៅគ្រប់ទីកន្លែង។ ស៊ុបហតផតនេះមានដើមកំណើតយូរណាស់មកហើយ ពោលគឺតាំងពីសម័យម៉ុងហ្គោលប្រហែល ៨០០-៩០០ឆ្នាំមុនមកម្ល៉េះ ហើយធាតុផ្សំពីមុនមានលក្ខណៈសាមញ្ញណាស់ គឺមានតែសាច់ចៀម និងសាច់សេះប៉ុណ្ណោះ រីឯទឹកស៊ុបវិញគឺមិនមានរសជាតិហឹរនោះទេ។ បន្ទាប់មកវាក៏បានរីកសុះសាយទៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសចិន ហើយនៅតាមតំបន់នីមួយៗគឺមានលក្ខណៈ ឬរសជាតិខុសគ្នាតិចតួច។ #ហតផតតំបន់ចុងឈីង ហតផតដែលមានភាពល្បីល្បាញជាងគេ គឺនៅក្នុងតំបន់ចុងឈីង ដែលវាផ្សំឡើងពីម្ទេសស៊ីឈ័ន និងមានរសជាតិហឹរខ្លាំង។ អ្នកដែលចាញ់ហឹរប្រាកដជាត្អូញថាហឹរពេក ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរវិញប្រាកដជាញុំាហើយចង់ញុំាទៀតមិនខាន។ ហតផតតំបន់ចុងឈីងត្រូវបានបង្កើតឡើងដោយពលករជំនាន់មុន ព្រោះពួកគេត្រូវការរបស់ក្តៅៗ ដែលអាចជួយបង្កើនកម្តៅក្នុងខ្លួននៅក្នុងអាកាសធាតុត្រជាក់…

Cover 6lucks
ទស្សនៈ

ឆាកជីវិតចេះតែទាក់ៗ ជួបឧបសគ្គ សាកធ្វើបុណ្យ៦យ៉ាងនេះអាចនាំសំណាង ហើយកើបលុយបានទៀត

ពេលខ្លះអ្នកមានអារម្មណ៍ថាជីវិតជាប់គាំង មានបញ្ហា ការលំបាក និងឧបសគ្គចូលមកដែលធ្វើឱ្យយើងមានអារម្មណ៍នឿយហត់ បាក់ទឹកចិត្ត ធ្វើអ្វីក៏ដោយមិនបានផល  ដូចេះការ​ធ្វើ​បុណ្យ​ពិតជាអាចជួយអ្នកបាន។   តាមជំនឿការធ្វើបុណ្យមួយចំនួនពិតជាបានផលអាច​កាត់​បន្ថយ​សំណាង​អាក្រក់​ ជម្នះការលំបាក ហើយនាំមកនូវតែសំណាងល្អ ធ្វើអ្វីក៏បានសម្រេច ថែមទាំងអាចមានសំណាងខាងទ្រព្យសម្បត្តិបានថែមទៀតផង។ ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកដែលកំពុងតែមានឧបសគ្គ ប្រែក្លាយទៅជាសំណាង និងអាចមានលាភកើបលុយ អាចធ្វើបុណ្យតាមតាម​វិធី ៦យ៉ាង​ដូច​ខាង​ក្រោម ៖ ១. ការ​ធ្វើ​បុណ្យ​ដោយ​ការ​លែង​សត្វ​ស្លាប និង​ត្រី ២. ធ្វើ​បុណ្យ​ជួយដល់សត្វអនាថា ឬសត្វវង្វេង ៣. ធ្វើបុណ្យជូនជនក្រីក្រ ក្មេងកំព្រា ឬជនខ្វះខាត ៤. ធ្វើ​បុណ្យ បង្កើត​ប្រយោជន៍​ដល់សាធារណៈ…