Mythical Bird

ពណ៏ត្នោត
សង្គម

មកដឹងពីមូលហេតុពិតដែលអ្នកនៅប៉ែកលោកខាងលិច ស្រលាញ់ស្បែកពណ៌ត្នោត ជាងស្បែកស

ការធ្វើអោយស្បែកមានពណ៌ត្នោត បានក្លាយជារឿងមួយដ៏ល្បី​ និងពេញនិយមជាខ្លាំង ចាប់តាំងពីមានកម្មវិធី​ទូរស្សន៍ Jersey Shore មក។ ប៉ុន្តែហេតុអ្វីបានជាមនុស្សចង់បានស្បែកពណ៌ត្នោត​យ៉ាងខ្លាំងបែបនេះ? អ្នកខ្លះនិយាយថាវាជាប់ទាក់ទងនឹងរឿងវណ្ណៈ ហើយ​អ្នកផ្សេងទៀតបានជឿថា​ស្បែកត្នោត​អាចជាប់ទាក់ទងនឹងសុខភាព ខណៈពេលដែលស្បែកសស្លេកមើលទៅដូចមានជំងឺ។ យោងតាមការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យអេមឺរី បានអោយដឹងថាការមានស្បែកពណ៌ត្នោតធ្វើឱ្យមនុស្សមានអារម្មណ៍សិចស៊ីជាងមនុស្សដែលមានស្បែកពណ៌ស។ ហើយតាមរយៈគេហទំព័រ HotorNot.com ដែលជាគេហទំព័រវាយតម្លៃចំណាត់ថ្នាក់ភាពទាក់ទាញ បានវាស់ស្ទង់ថាស្រ្តីដែលបានពិន្ទុខ្ពស់ជាងគេគឺជា ស្រ្តីដែលមានលក្ខណៈធម្មជាតិ និងពណ៌ស្បែកត្នោត។ ក្នុងចំណោមរូបភាពចំនួន ៤៥ របស់ស្ត្រីដែលមានអាយុពី ២១ ទៅ ៣៥ ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថាស្ត្រីមានស្បែកពណ៌ត្នោតមានភាព “ ទាក់ទាញទ្វេដង” ដែលត្រូវបានគេចាត់ទុកថាស្អាតខ្លាំង។ ទោះយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត…

Cover 6lucks
ទស្សនៈ

ឆាកជីវិតចេះតែទាក់ៗ ជួបឧបសគ្គ សាកធ្វើបុណ្យ៦យ៉ាងនេះអាចនាំសំណាង ហើយកើបលុយបានទៀត

ពេលខ្លះអ្នកមានអារម្មណ៍ថាជីវិតជាប់គាំង មានបញ្ហា ការលំបាក និងឧបសគ្គចូលមកដែលធ្វើឱ្យយើងមានអារម្មណ៍នឿយហត់ បាក់ទឹកចិត្ត ធ្វើអ្វីក៏ដោយមិនបានផល  ដូចេះការ​ធ្វើ​បុណ្យ​ពិតជាអាចជួយអ្នកបាន។   តាមជំនឿការធ្វើបុណ្យមួយចំនួនពិតជាបានផលអាច​កាត់​បន្ថយ​សំណាង​អាក្រក់​ ជម្នះការលំបាក ហើយនាំមកនូវតែសំណាងល្អ ធ្វើអ្វីក៏បានសម្រេច ថែមទាំងអាចមានសំណាងខាងទ្រព្យសម្បត្តិបានថែមទៀតផង។ ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកដែលកំពុងតែមានឧបសគ្គ ប្រែក្លាយទៅជាសំណាង និងអាចមានលាភកើបលុយ អាចធ្វើបុណ្យតាមតាម​វិធី ៦យ៉ាង​ដូច​ខាង​ក្រោម ៖ ១. ការ​ធ្វើ​បុណ្យ​ដោយ​ការ​លែង​សត្វ​ស្លាប និង​ត្រី ២. ធ្វើ​បុណ្យ​ជួយដល់សត្វអនាថា ឬសត្វវង្វេង ៣. ធ្វើបុណ្យជូនជនក្រីក្រ ក្មេងកំព្រា ឬជនខ្វះខាត ៤. ធ្វើ​បុណ្យ បង្កើត​ប្រយោជន៍​ដល់សាធារណៈ…

Cover Hot Pot
សង្គម

កំពុងតែល្បីស៊ុប​ Hot Pot ចិនក្តៅៗហិរៗ មានដឹងថាវាមានដើមកំណើត និងប្រវត្តិបែបណាទេ?

ស៊ុបហតផត គឺជាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងត្រូវបានគេនិយមញុំាជុំគ្នាជាលក្ខណៈគ្រួសារ និងមិត្តភក្ដិជាដើម។ ជាទូទៅ ការញុំាហតផតតម្រូវឲ្យមានស៊ុបក្នុងឆ្នាំងកម្តៅឲ្យពុះក្តៅៗហុយៗ ដែលមានបន្លែ ប្រហិត គ្រឿងសមុទ្រ និងសាច់ខាងក្រៅដើម្បីដាក់ចូលចម្អិនតាមចំណង់ចំណូលចិត្តរបស់អ្នកញុំា។ ហើយប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់ប្រទេសចិន នោះអ្នកនឹងប្រទះឃើញអាហារមួយនេះនៅគ្រប់ទីកន្លែង។ ស៊ុបហតផតនេះមានដើមកំណើតយូរណាស់មកហើយ ពោលគឺតាំងពីសម័យម៉ុងហ្គោលប្រហែល ៨០០-៩០០ឆ្នាំមុនមកម្ល៉េះ ហើយធាតុផ្សំពីមុនមានលក្ខណៈសាមញ្ញណាស់ គឺមានតែសាច់ចៀម និងសាច់សេះប៉ុណ្ណោះ រីឯទឹកស៊ុបវិញគឺមិនមានរសជាតិហឹរនោះទេ។ បន្ទាប់មកវាក៏បានរីកសុះសាយទៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសចិន ហើយនៅតាមតំបន់នីមួយៗគឺមានលក្ខណៈ ឬរសជាតិខុសគ្នាតិចតួច។ #ហតផតតំបន់ចុងឈីង ហតផតដែលមានភាពល្បីល្បាញជាងគេ គឺនៅក្នុងតំបន់ចុងឈីង ដែលវាផ្សំឡើងពីម្ទេសស៊ីឈ័ន និងមានរសជាតិហឹរខ្លាំង។ អ្នកដែលចាញ់ហឹរប្រាកដជាត្អូញថាហឹរពេក ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរវិញប្រាកដជាញុំាហើយចង់ញុំាទៀតមិនខាន។ ហតផតតំបន់ចុងឈីងត្រូវបានបង្កើតឡើងដោយពលករជំនាន់មុន ព្រោះពួកគេត្រូវការរបស់ក្តៅៗ ដែលអាចជួយបង្កើនកម្តៅក្នុងខ្លួននៅក្នុងអាកាសធាតុត្រជាក់…

Cove Rive
សង្គម

ទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោក

ជាទូទៅ បើយើងលើកយកប្រធានបទទន្លេមកនិយាយនោះ អ្នកប្រាកដជាគិតថាវាសាមញ្ញ ឬគ្មានអ្វីពិសេសឡើយ ប៉ុន្តែអ្នកអាចហ្នឹងគិតខុសហើយ ព្រោះទន្លេ គឺជាប្រភពទឹកដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស និងសត្វទាំងឡាយនៅជុំវិញពិភពលោក។ ម្យ៉ាងទៀតទន្លេមិនមានរូបរាងដូចគ្នាទេ ហើយថែមទាំងមានលក្ខណៈពិសេសផ្សេងៗគ្នាទៀតផង ដូចនេះហើយទើបថ្ងៃនេះយើងនឹងលើកយកទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោកដើម្បីអោយអ្នកទាំងអស់គ្នាបានស្គាល់។ ១.ទន្លេនីលអាហ្វ្រិកខាងជើង-ខាងកើត ទន្លេមួយនេះមានប្រវែង៦,៦៥០គីឡូម៉ែត្រ ហើយប្រភពទឹករបស់វា គឺត្រូវបានចែករំលែកដោយប្រទេសចំនួន ១១ ដែលមានដូចជា៖ Tanzania, Uganda, Rwanda, Burundi, សាធារណរដ្ឋប្រជាធិបតេយ្យ Congo, Kenya, Ethiopia, Eritrea, South Sudan, Sudan និង Egypt។…

Cover Time
ទស្សន៍ទាយ

ទាយចរិតលក្ខណៈពីកំណើត តាមរយៈម៉ោងដែលអ្នកកើត

ជឿទេថាយើងអាចទាយបុគ្គលិកលក្ខណៈមនុស្សយើងតាំងពីកំណើតបាន ដោយការដឹងពី​ថ្ងៃ​ខែឆ្នាំកំណើត។ តែក្នុងនោះសូម្បីតែម៉ោងដែលយើងកើត​ឬហៅថាម៉ោងកំនើតក៏អាចទាយពី។បុគ្គលិកលក្ខណៈរបស់អ្នកបានដូចគ្នា។ តោះ តើអ្នកកើតនៅម៉ោងណា មកទាយទាំងអស់គ្នា​ ៖ ១. ម៉ោងទន្សាយ 05.00-06.59 មនុស្សកើតម៉ោងនេះ មានសុជីវធម៌ល្អ ចេះគិតពិចារណា មានពិភពលោកផ្ទាល់ខ្លួនខ្ពស់ តែជាមនុស្សងាយឆាប់ខឹង។ ២. ម៉ោងនាគ 7:00 ព្រឹក – 8:59 ព្រឹក មនុស្សកើតម៉ោងនេះមានភាពជាអ្នកដឹកនាំខ្ពស់ ជាមនុស្សមានទំនុកចិត្ត និងចូលចិត្តប្រឈមនឹងបញ្ហានានា។ ៣. ម៉ោងពស់ 09.00-10.59 មនុស្សកើតម៉ោងនេះជាមនុស្សពូកែខាងភ្លក់រសជាតិ ជាមនុស្សមានមន្តស្នេហ៍ និងជាមនុស្សដែលងាយនឹងចូលចំណោមមនុស្ស។ ៤.…

Cover 5luck
ទស្សនៈ

គន្លឹះ ៥ ដែលជឿថាអាចជួយបង្កើនសំណាង និងជួយកើបទ្រព្យសម្បត្តិ

បើជីវិតមិនសូវមានសំណាង លុយមិនសូវហូរចូលចេះតែមានបញ្ហាយើងខ្ញុំមានគន្លឹះទាក់ទងនឹងជំនឿណែនាំលោកអ្នក។ តោះមកដឹងពីគន្លឹះ ៥ ដែលជឿថាអាចជួយបង្កើនសំណាង និងជួយហៅទ្រព្យសម្បត្តិលុយកាក់ដូចខាងក្រោម ៖ ១. ​ធ្វើបុណ្យ​ហើយ​ឧទ្ទិស​កុសល​ ការតែងតែធ្វើ​បុណ្យ​ ហើយ​ឧទ្ទិស​កុសល​ដល់ម្ចាស់កម្មពៀរ និងវេនកម្មរបស់ខ្លួន អាចជួយកុំឱ្យមានអ្វីមករារាំងឧបសគ្គទាក់ទងនឹងហិរញ្ញវត្ថុ និងអាចទទួលបានលាភសំណាងហូរចូលយ៉ាងរលូនផងដែរ។ ២. របស់នាំសំណាង ស្វែងរកវត្ថុដែលមានទឹក ដូចជាទឹកធ្លាក់ ថូ ឬអាងចិញ្ចឹមត្រី នៅខាងមុខផ្ទះ ឬបន្ទប់ទទួលភ្ញៀវ។ ដើម្បីបង្កើនលំហូរហិរញ្ញវត្ថុ ព្រោះ​គេ​ជឿ​ថា​ទឹក​ជា​ថាមពល​ហុងស៊ុយ​ដែល​ជួយ​ទាក់ទាញ​សំណាង​ល្អ​ដល់​មនុស្ស​ក្នុង​ផ្ទះ ហើយ​ទឹក​ក្នុង​អាង​ចិញ្ចឹម​ត្រី​ក៏​មាន​ចរន្ត​លុយហូរចូលទៀតផង។ ៣. ពណ៌ត្រូវតែមាន នៅពេលអ្នកចង់បង្កើនសំណាង និងទ្រព្យសម្បត្តិអ្នកត្រូវប្រើពណ៌ដែលមិនអាចខ្វះបាន។ អ្នកអាចប្រើពណ៌ដែលទាក់ទាញលុយ មានដូចជា​ពណ៌​ ស…

Cover Turtle
សង្គម

ជឿអត់ ទទួលទានអណ្តើក​​​ ឬកន្ធាយ ធ្វើឱ្យការរកស៊ីធ្លាក់ចុះដុនដាប និងមានបញ្ហារហូត

បើ​តាម​ជំនឿ​វប្បធម៌​ខ្មែរ សត្វ​អណ្តើក​តំណាង​អោយ​អាយុ​យឺនយូរ និង​ជីវិត​អមតៈ ។ ហេតុនេះ​ហើយ​បានជា​ឋានៈ​របស់​សត្វ​អណ្តើក​ក្នុង​ជំនឿ​សាសនា ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សត្វ​មានបុណ្យ​បារមី គួរ​ជាទី​គោរព​សក្ការៈ​។ ដោយវាក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​តំណាង ឱ្យ​ស្ថេ​រ​ភាព​នៃ​ភព​ផែនដី ដោយសារ​សត្វ​ល្មូ​ន​នេះ អាច​រស់នៅ​បាន​ទាំង​ក្នុង​ទឹក និង​នៅ​លើគោក​។ នៅក្នុងនោះដែរ ជំនឿខ្មែរមានការគោរព និងថែរក្សាអភិរក្សសត្វអណ្តើកណាស់ ដោយមានទាំងការព្រលែងសត្វអណ្តើកដើម្បីសេចក្តីសុខជាដើម ពិសេសមានអ្នកខ្លះក៏ត្រណមនៅក្នុងការប៉ះពាល់ដល់អាយុជីវិតសត្វអណ្តើក គឺការទទួលទានអណ្តើកជាដើម ព្រោះគេជឿថាអាចនាំឱ្យរាសីស្រុតចុះ មានបញ្ហាការងារ​ ឬការរកស៊ីជាដើម។ នេះបើតាមសំណររបស់ម្ចាស់គណនីហ្វេសប៊ុក Aron Bella បានរៀបរាប់ថា ៖ សូមផ្ដាំអ្នករកស៊ីតូចក្ដី ធំក្ដី កុំញុាំអណ្ដើកឬកន្ធាយអី ទោះឃ្លានយ៉ាងណាត្រូវតាំងចិត្តកុំប៉ះ។ បទពិសោធន៍ខ្ញុំហើយមិនជឿតំណមចាស់បុរាណ  បុរាណលោកផ្តាំថាបើហ៑ានសុីអណ្ដើកនឹងដាក់រាសីបង់ទ្រព្យ…

New Copy
ប្លែកៗ

កំសត់ម្ល៉េះ! ឆ្នាំទាំង ៣ ជាប់និស្ស័យ «ស្រឡាញ់តែម្ខាង» ពេញមួយជីវិត

មិនមែនស្នេហាទាំងអស់នឹងកើតផ្លែផ្កាទេ មានស្នេហាខ្លះដែលនឹងក្លាយជាស្នេហាស្ងៀមស្ងាត់ជារៀងរហូត។ តោះមកមើលតារារាសីទាំង៣ ដែលអាចស្រឡាញ់គេអស់មួយជីវិត ដោយបានត្រឹមស្រមើស្រមៃ ឬ មិនហ៊ានសារភាព! ១. អ្នកកើតឆ្នាំជូត អ្នកកើតឆ្នាំជូតជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្លាំង។ ពួកគេខ្លាចគេការបដិសេធ ខ្លាចស្នេហាមិនដូចការគិត ខ្លាចគេក្បត់ មនុស្សទាំងនេះ មិនងាយនឹងដាក់ចិត្ត ដាក់មនោសញ្ចេតនាទៅលើនរណាម្នាក់ដោយងាយឡើយ ហេតុនេះហើយ ទើបពួកគេពិបាកនឹងមានស្នេហាខ្លាំងណាស់…។ យ៉ាងណាមិញ ប្រសិនបើគេដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ ច្រើនតែមិនហ៊ាននឹងសារភាព ព្រោះពួកគេខ្លាចការខកចិត្ត ខ្លាចនឹងត្រូវគេបដិសេធ ដូច្នេះ មនុស្សឆ្នាំនេះ អាចនឹងត្រូវប្រើជីវិត ស្រឡាញ់គេម្នាក់ឯងបែបនេះ រហូតដល់ចាស់។ ២. អ្នកកើតឆ្នាំចរ អ្នកកើតឆ្នាំចរ ជាមនុស្សមានចិត្តគំនិតមិនចេះប្រាស្រ័យទាក់ទងគ្នាទេ…

New Copy
សង្គម

ចាក់ដោតខ្លាំង! ទាំងនេះ គឺជាចរិតអឿកាយ៉យ របស់ Single អត់លិឍ ​លំដាប់អាជីព ដែលប្រើដើម្បីលួងខ្លួនឯង

សព្វថ្ងៃនេះ ដោយសារតែមិនទុកចិត្តមនុស្សផ្តេសផ្តាស ឬអាចនិយាយថារើសច្រើនពេក និងម្យ៉ាងអាចដោយសារតែជួបនឹងវិបត្តិខកស្នេហ៍រាប់ភ្លេច ​ធ្វើឱ្យសេសសល់មនុស្សអត់គូគរជើងគរដី ឬហៅឱ្យស្រួលគឺអ្នកអត់លិឍតែម្តង។ ជាធម្មតាមនុស្សអត់លិឍ ​តែងតែប្រឹងប្រែងលួងលោមខ្លួនឯង កុំឱ្យគេមើលងាយផង និងដើម្បីបន្លប់អារម្មណ៍ឯកាខ្លួនឯងផងដែរ ហើយកុំនិយាយថាអ្នក ​Single ហ្នឹងអត់ចង់មានគូ ​ឬស្រលាញ់ជីវិតនៅលីវឱ្យសោះ អ្នកអត់លិឍហ្នឹងញ័រចង់មានស្នេហាជាងអីទៅទៀត ​គ្រាន់តែរកវាមិនបាន។ ដូច្នេះ តោះ! មកតាមដានចរិតអឿកាយ៉យ ព្យាយាមបោកចិត្តខ្លួនប៉ុន្មានចំណុចរបស់ពួក ​Single លំដាប់អាជីពទាំងអស់គ្នាដូចខាងក្រោម ៖ ១. ម្នាក់ឯងមិនស្លាប់ទេ៖ កាប់ថ្មចំណាំទុកទៅ អ្នកដែលនិយាយពាក្យហ្នឹង កំពុងតែមានអារម្មណ៍សោកសៅ និង ​Lonely ដល់កម្រិតហើយ ​ហើយពាក្យហ្នឹងជាពាក្យលួងលោមខ្លួនឯងប្រចាំត្រកូលរបស់អ្នកអត់លិឍនោះទេ។…

44
សង្គម

ស្រីៗគួរតែអាន! មកឈ្វេងយល់ពីដំណើរនៃស្នេហា គឺមាន៤ប្រភេទ

#និទាននៃស្នេហា៤ប្រភេទ ថ្ងៃមួយសុខៗប៉ារបស់ខ្ញុំបានសួរខ្ញុំថា​ តេីដឹងទេស្នេហាលេីលោកនេះ​ ៤ប្រភេទ? ខ្ញុំគ្រវីក្បាលហេីយតបថា​ មិនដែលដឹងសោះប៉ា​ ហេីយតេីស្នេហាទាំង៤​ ប្រភេទនោះគឺអ្វីខ្លះទៅ? ប៉ាខ្ញុំបានចង្អុលរូបមួយផ្ទាំងនេះ​ ដែលមាននារី៤នាក់​ ត្រូវដាវចាក់លេីរាងកាយរួចនិយាយថា​ នេះជាប្រភេទស្នេហាទាំង៤​ ៖ 👉នារីទី១​ ដែលនៅក្រោយគេ​ គឺជានារីដែលស្រលាញ់រូបសម្រស់​ រូបរាងកាយ​ និងសម្បកក្រៅរបស់មនុស្សប្រុស ហេីយនាងត្រូវបានដាវចាក់ចំប្រដាប់ភេទ​ ព្រោះនោះជាតម្រូវការដែលនាងស្វែងរក។ ពោលមានន័យថាសម្រាប់សេចក្តីស្រឡាញ់ដែលនាងមាន​ គឺសំដៅទៅលេីរាងកាយ​ ហេីយស្នេហារបស់នាងគឺជាតម្រូវការលេីគ្រែប៉ុណ្ណោះ។ តែស្នេហានេះពិបាកនឹងគេចផុតណាស់​ ព្រោះមនុស្សភាគច្រេីនសុទ្ធតែញៀននឹងរឿងលេីគ្រែបែបនេះ។ 👉នារីទី២​ នៅកណ្តាលគេ​ គឺជាក្តីស្រលាញ់ដេីម្បីបំពេញសេចក្តីស្រេកឃ្លានតម្រូវការផ្ទាល់ខ្លួន​ ដូច្នេះហេីយបានជាដាវចាក់ចំ​-ពោះរបស់នាង ។ ពោលក្តីស្រលាញ់របស់នាង គឺព្រោះតែលុយ​…

New Copy
សង្គម

ចាក់ដោតខ្លាំង! ទាំងនេះ គឺជាចរិតអឿកាយ៉យ របស់ Single អត់លិឍ ​លំដាប់អាជីព ដែលប្រើដើម្បីលួងខ្លួនឯង

សព្វថ្ងៃនេះ ដោយសារតែមិនទុកចិត្តមនុស្សផ្តេសផ្តាស ឬអាចនិយាយថារើសច្រើនពេក និងម្យ៉ាងអាចដោយសារតែជួបនឹងវិបត្តិខកស្នេហ៍រាប់ភ្លេច ​ធ្វើឱ្យសេសសល់មនុស្សអត់គូគរជើងគរដី ឬហៅឱ្យស្រួលគឺអ្នកអត់លិឍតែម្តង។ ជាធម្មតាមនុស្សអត់លិឍ ​តែងតែប្រឹងប្រែងលួងលោមខ្លួនឯង កុំឱ្យគេមើលងាយផង និងដើម្បីបន្លប់អារម្មណ៍ឯកាខ្លួនឯងផងដែរ ហើយកុំនិយាយថាអ្នក ​Single ហ្នឹងអត់ចង់មានគូ ​ឬស្រលាញ់ជីវិតនៅលីវឱ្យសោះ អ្នកអត់លិឍហ្នឹងញ័រចង់មានស្នេហាជាងអីទៅទៀត ​គ្រាន់តែរកវាមិនបាន។ ដូច្នេះ តោះ! មកតាមដានចរិតអឿកាយ៉យ ព្យាយាមបោកចិត្តខ្លួនប៉ុន្មានចំណុចរបស់ពួក ​Single លំដាប់អាជីពទាំងអស់គ្នាដូចខាងក្រោម ៖ ១. ម្នាក់ឯងមិនស្លាប់ទេ៖ កាប់ថ្មចំណាំទុកទៅ អ្នកដែលនិយាយពាក្យហ្នឹង កំពុងតែមានអារម្មណ៍សោកសៅ និង ​Lonely ដល់កម្រិតហើយ ​ហើយពាក្យហ្នឹងជាពាក្យលួងលោមខ្លួនឯងប្រចាំត្រកូលរបស់អ្នកអត់លិឍនោះទេ។…

Cover Rak
PR

ពូកែមែន ការពិតសហស្ថាបនិក Color Cup Cambodia​ ធ្លាប់ជា Top 1 ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»

នៅក្នុងមុខជំនួញអ្វីមួយ សុទ្ធសឹងតែទាមទារមានអ្នកដឹកនាំពូកែៗ និងមានបទពិសោធន៍ដើម្បីឱ្យមុខជំនួញទទួលបានភាពជោគជ័យ ។ ជាក់ស្តែង Color Cup Cambodia​ ត្រូវបានគេដឹងថាជាហាងដែលទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រថាមានការរៀបចំស្អាតប្លែក ម្ហូបក៏ឆ្ងាញ់ សេវាកម្មក៏ល្អ គឺសុទ្ធតែមានថា្នក់ដឹកនាំពូកែៗឆ្នើមៗដឹកនាំ ដែលមានប្រវត្តិសិក្សា រួមទាំងបទពិសោធន៍ក្នុងការងារជាច្រើនផងដែរ។ នៅក្នុងនោះ សហគ្រិនវ័យក្មេង លោក ឃឹម សុច័ន្ទវីរៈ ដែលជាសហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារ Color Cup Cambodia មួយរូប ធ្វើឱ្យ​ Color Cup Cambodia ជោគជ័យផងនោះ ទើបតែត្រូវបានគេដឹងថាលោកមានប្រវត្តិជាបេក្ខជនជាប់ចំណាត់ថ្នាក់ Top-1…

Cover Mi1
PR

មីជូរហិរចិន « ១ចានថែម១ចាន » កម្មវិធីពិសេសសម្រាប់ការបើកដំណើរការ ហាងសាច់អាំងបែបចិន សាខាថ្មីស្ទឹងមានជ័យមុខប៉ុស្តិបាយ័ន

ហាងម្ហូបបែបចិន ពិតជាមានការពេញនិយមណាស់នាពេលបច្ចុប្បន្ន ជាពិសេសគឺ មីជូរហិរបែបចិន និងសាច់អាំងបែបចិន ។ ពេលនេះ « ហាងសាច់អាំងបែបចិន » បានបើកដំណើរការសាខាថ្មីរបស់ខ្លួនហើយនៅម្តុំស្ទឹងមានជ័យ ក្រោយផ្សារស្ទឹងមានជ័យ ដែលជាហាងដែលជាសាខាថ្មីមកពីហាងដែលជាម្ចាស់រសជាតិដើម មីជូរហិរបែបចិន សាខាគិរីរម្យ ដែលទទួលបានការគាំទ្រថាជារសជាតិឈ្ងុយឆ្ងាញ់ និងល្បីល្បាញខ្លាំង បើកដំណើរការជាង ៨ឆ្នាំមកហើយ។ ដើម្បីអបអរសាទរសម្រាប់ការបើកដំណើរការសាខាថ្មីនេះ « ហាងសាច់អាំងបែបចិន » មានកម្មវិធី Promotion ពិសេសសម្រាប់អតិថិជនទាំងអស់ ដោយការកម្មង់ មីជូរហិរ ១ចាន ហ្វ្រី ១ចានភ្លាមៗដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃលើមុខម្ហូប…

Cover Romhai
PR

តោះ លើកគ្នាទៅមណ្ឌលគិរី ជាមួយកម្មវិធីពិសេស ១យប់ហ្វ្រី១យប់​​ជាមួយ « រំហើយ – Maison by Color Cup »

ប្រសិនជាលោកអ្នកចង់ស្វែងរកកន្លែងសម្រាកលំហែផង​ និងស្នាក់នៅប្រកបដោយផាសុកភាព បែបផ្ទះស្នាក់ឯកជនជនបទបែបសម័យទំនើប​ លោកអ្នកអាចជ្រើសរើស​ រំហើយ មេសុង ( រំហើយ – Maison by Color Cup ) នាខេត្តមណ្ឌលគិរី ។  រំហើយ – Maison by Color Cup  ជាផ្ទះស្នាក់នៅបែបជនបទលក្ខណៈទំនើប មានទាំងបរិយាកាសធម្មជាតិបៃតងដ៏ស្រស់ស្រាយ​ ទេសភាពក៏ស្អាត​ អាកាសធាតុត្រជាក់គ្រប់រដូវកាល បើថាថតរូបវិញឡូយគ្រប់ប៉ុស្តិតែម្តង។​ ចំណុចពិសេសរបស់ រំហើយ គឺជាជាស្ថានីយ៍ ដ៏សែនមនោរម្យ អារម្មណ៍ដូចជាផ្ទះរបស់ខ្លួនឯងផ្ទាល់…

New Copy
ប្លែកៗ

តេស្តចិត្តសាស្រ្ត ! ស្វែងរកចរិតអាថ៌កំបាំងរបស់អ្នក

សង្កេតមើលរូបភាពមួយនេះ តើអ្នកបានឃើញអ្វីមុនគេ? ក. ដើមឈើ ស្លឹកឈើ ព្រៃ ខ. បបូរមាត់ គ. ឫសដើមឈើ ឃ. បិទភ្នែក ក. អ្នកជាមនុស្សរហ័សរហួន ទស្សនៈវិជ្ជមាន ក្នុងការប្រាស្រ័យទាក់ទង អ្នកមានភាពរស់រវើក រហ័ស ធ្វើអ្វីមួយ ដោយមិនចាំបាច់គេប្រាប់ឡើយ ហើយអ្នកក៏ជាមនុស្សងាយរាប់អាន និងទន់ភ្លន់ផងដែរ។ គំនិតសុទិដ្ឋិនិយម ទំនុកចិត្ត និងការតស៊ូរបស់អ្នក ជាកម្លាំងទាក់ទាញពិសេសមួយ បានជះឥទ្ធិពលទៅលើមិត្តភាពរបស់អ្នក។ ម្យ៉ាងទៀតអ្នកជាមនុស្សស្មោះត្រង់ ចិត្តទូលាយ និងចេះគិតគូរដល់គេ។ លើសពីនេះ អ្នកថែមទាំងជាមនុស្សដែលធ្វើការម៉ត់ចត់…

New 2
សុខភាព

គ្រោះថ្នាក់ណាស់! មិន​ថា​ប្រុស​ ឬ​ស្រី បើ​ឃើញ​សញ្ញា​ទាំង ​៣​ នេះ​នៅពេល​ព្រឹក​ ប្រយ័ត្ន​កើត​ជំងឺ​ថ្លើម​

បើឃើញសញ្ញាទាំងនេះនៅពេលព្រឹកឡើង ប្រយ័ត្នកើតជំងឺថ្លើម។ គួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងផែនការព្យាបាលទាន់ពេលវេលា ប្រសិនបើចាំបាច់។ ថ្លើម គឺជាសរីរាង្គបន្សាបជាតិពុលដ៏ធំបំផុតនៅក្នុងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ កោសិកាថ្លើមមិនមានសតិអារម្មណ៍ទេ ដូច្នេះជាធម្មតាពួកវាមិនបញ្ជូនសញ្ញាឈឺចាប់នៅពេលពួកគេឈឺនោះទេ។ ថ្លើម​ងាយ​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ទម្លាប់​រស់នៅ​មិន​ល្អ​ដូច​ជា ផឹក​គ្រឿង​ស្រវឹង ចូល​គេងយប់​ជ្រៅ ញុំា​អាហារ​មិន​ទៀងទាត់…។ ថ្លើម​ជា​សរីរាង្គ​បន្សាប​ជាតិពុល​ដ៏​សំខាន់​ក្នុង​រាងកាយ ដូច្នេះ​ប្រសិនបើ​ថ្លើម​មិន​មាន​សុខភាព​ល្អ ជាតិពុល​មិនអាច​ចេញ​បាន​ទេ ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ មិន​ថា​បុរស ឬ​ស្ត្រី​ទេ បើ​ឃើញ​រាង​កាយ​មាន​លក្ខណៈ​ ៣ ​យ៉ាង​នេះ បន្ទាប់​ពី​ភ្ញាក់​ពី​ព្រឹក ត្រូវ​ប្រយ័ត្ន​កើត​ជំងឺ​ថ្លើម។ ១. ស្ងួតមាត់ មាត់ជូរចត់ វាជារឿងធម្មតាទេដែលមាត់ស្ងួត និងមានក្លិនមិនល្អ បន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក។…

ទស្សនៈ

ជនដែលមិនងាយត្រូវគេធ្វើបាប សុទ្ធតែមានលក្ខណៈទាំង៣នេះ

រវាងមនុស្ស មិនអាចបាត់បង់ភាពសប្បុរសឡើយ។ ភាពសប្បុរសគឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងទៅកាន់មនុស្សគ្រប់គ្នា ភាពសប្បុរសគឺជាការធានាអំពីអត្តចរិករបស់មនុស្សភាពសប្បុរសគឺជាភាពស្មោះត្រង់ដែលធ្វើទៅកាន់គេ ហើយភាពសប្បុរសគឺជាដើមចមនៃលាភសំណាង។ មនុសគម្បីមានភាពសប្បុរស ប៉ុន្តែមិនមែនមានន័យថា ចំពោះមនុស្សគ្រប់គ្នាសុទ្ធតែបង្ហាញភាពសប្បុរសទាំងអស់នោះទេ។ មានមនុស្សមួយចំនួន បានចាត់ទុកភាពសប្បុរសនេះរបស់អ្នកដទៃ ដូចជាសំរាមដែលគ្មានប្រយោជន៍ ឯមានអ្នកខ្លះទៀត  យកភាពសប្បុរសរបស់អ្នកដទៃ ចាត់ទុកជារបស់គ្មានតម្លៃ។ ចំពោះមនុស្សបែបនេះ  មិនចាំបាច់ត្រូវមានភាពសប្បុរសចំពោះពួកគេឡើយ។ រីឯមនុស្សដែលមិនងាយត្រូវគេធ្វើបាប សុទ្ធតែមានលក្ខណៈទាំង៣នេះ សង្ឃឹមថាអ្នកក៏មានដែរ ០១.ធ្វើជាមនុស្សត្រូវមានពំ្រដែន  រៀនចេះការបដិសេធដ៏សមស្របមួយ មនុស្សម្នាក់ដែលមិនចេះបដិសេធគេគ្រប់រឿងងាយនឹងត្រូវបានគេធ្វើបាប! ពីដំបូងឡើយ  ប្រហែលជាអ្នកមិនចេះបដិសេធ អោយអ្នកដទៃធ្វើបាបតាមចិត្ត ប៉ុន្តែពេលវេលាយូរទៅ បើអ្នកនៅតែមិនចេះបដិសេធទៀត ពួកគេកាន់តែបានដៃ ហើយដាក់សម្ពាធលើអ្នកកាន់តែខ្លាំងជាងមុនជាមិនខាន។ ពិភពលោកមួយនេះគឺបែបនេះ  ចិត្តមនុស្សអាចប្រែប្រួល  មនោសញ្ចេតនាអាចសាបរលាប…

Cover Lo
សង្គម

ស្នេហាស្មោះដល់ថ្នាក់សុំរៀបការ ដើម្បីបញ្ជាក់ថា ខ្ពស់ទាបសខ្មៅ ភេទអ្វីក៏ដោយសំខាន់យើងច្បាស់លាស់នឹងគ្នានៅជាមួយគ្នាសប្បាយចិត្ត (មានវីដេអូ)

ពាក្យថាស្នេហា និងស្រលាញ់មួយម៉ាត់ មិនប្រកាន់ភេទ អាយុ ពណ៌សម្បុរ ឋានៈ ឬសាសនាឡើយ ឱ្យតែស្រលាញ់គ្នាពិត ស្មោះត្រង់នឹងគ្នា សន្យាកាន់ដៃឆ្ពោះទៅអនាគតរួមគ្នាទៅបានហើយ។ ជាក់ស្តែងគូស្នេហ៍មួយគូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនត្រឹមតែជាស្នេហាពិតស្មោះស្ម័គ្រនឹងគ្នាទេ តែជាស្នេហាច្បាស់លាស់ដែលចង់សាងអនាគតមួយជាមួយគ្នាទៀតផង។ ការរៀបចំកម្មវិធីសុំរៀបការ ដើម្បី Surprised មិត្តស្រីនេះ ត្រូវបានភាគីខាងប្រុស បានរៀបចំគម្រោងយ៉ាងល្អិតល្អន់ និងផ្អែមល្ហែម ថែមទាំងអាចរៀបចំយ៉ាងរលូន និងមានក្តីសុខបំផុតក្រោមការអបអរសាទរពីគ្រួសារ និងមិត្តទាំងសងខាងយ៉ាងរីករាយ។ វីដេអូ Proposal សុំរៀបការរបស់គូស្នេហ៍មួយគូនេះ បានបញ្ជាក់ឱ្យដឹងថាស្នេហាស្មោះពិត ពិតជាមាន ដោយវីដេអូនេះក៏បានរំលេចពាក្យពេចន៍ដ៏មានន័យមួយឃ្លាដែរថា «  មិនថាខ្ពស់ទាបសខ្មៅ…

New Copy
ប្លែកៗ

កំសត់ម្ល៉េះ! ឆ្នាំទាំង ៣ ជាប់និស្ស័យ «ស្រឡាញ់តែម្ខាង» ពេញមួយជីវិត

មិនមែនស្នេហាទាំងអស់នឹងកើតផ្លែផ្កាទេ មានស្នេហាខ្លះដែលនឹងក្លាយជាស្នេហាស្ងៀមស្ងាត់ជារៀងរហូត។ តោះមកមើលតារារាសីទាំង៣ ដែលអាចស្រឡាញ់គេអស់មួយជីវិត ដោយបានត្រឹមស្រមើស្រមៃ ឬ មិនហ៊ានសារភាព! ១. អ្នកកើតឆ្នាំជូត អ្នកកើតឆ្នាំជូតជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្លាំង។ ពួកគេខ្លាចគេការបដិសេធ ខ្លាចស្នេហាមិនដូចការគិត ខ្លាចគេក្បត់ មនុស្សទាំងនេះ មិនងាយនឹងដាក់ចិត្ត ដាក់មនោសញ្ចេតនាទៅលើនរណាម្នាក់ដោយងាយឡើយ ហេតុនេះហើយ ទើបពួកគេពិបាកនឹងមានស្នេហាខ្លាំងណាស់…។ យ៉ាងណាមិញ ប្រសិនបើគេដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ ច្រើនតែមិនហ៊ាននឹងសារភាព ព្រោះពួកគេខ្លាចការខកចិត្ត ខ្លាចនឹងត្រូវគេបដិសេធ ដូច្នេះ មនុស្សឆ្នាំនេះ អាចនឹងត្រូវប្រើជីវិត ស្រឡាញ់គេម្នាក់ឯងបែបនេះ រហូតដល់ចាស់។ ២. អ្នកកើតឆ្នាំចរ អ្នកកើតឆ្នាំចរ ជាមនុស្សមានចិត្តគំនិតមិនចេះប្រាស្រ័យទាក់ទងគ្នាទេ…

Cover2
សេដ្ឋកិច្ច

បើមានអារម្មណ៍ទាំង៤ប្រភេទនេះ បញ្ជាក់ថាអ្នកទាំងពីរមិនស័ក្កសមនិងគ្នាឡើយ

ជឿជាក់ថាគូរសង្សារមួយចំនួនមុនពេលរៀបការសុទ្ធតែមើលចិត្តគ្នាមួយរយៈពេលដើម្បីអោយស្គាល់ និងយល់ពីគ្នា  ហើយក៏មានគូរសង្សាមួយចំនួនទៀត អាចត្រឹមជាគូរសង្សារ តែមិនអាចបន្តដំណើរស្នេហាមួយនេះឈានទៅដល់ជីវិតប្តីប្រពន្ធស្របច្បាប់ឡើយ តើមូលហេតុអ្វីមួយទៅ? អាចមកពីកត្តាទស្សនៈ ចំណូលចិត្ត  របៀបនៃការរស់នៅខុសគ្នា ឬក៏អាចមកពីឧបសគ្គផ្សេងៗដែលបានកើតឡើយនៅក្នុងជីវិតក៏ថាបាន។ ខាងក្រោមនេះនឹងបង្ហាញអំពី អារម្មណ៍ទាំង៤ប្រភេទ បញ្ជាក់ថាអ្នកទាំងពីរមិនស័ក្តសមនិងគ្នាឡើយ។ ១.ឈឺចាប់ច្រើនជាងសប្បាយចិត្ត មនុស្សពីរនាក់ស្រលាញ់គ្នាឈានដល់ការរៀបការគឺមានគោលដៅតែមួយគត់ គឺយល់ថាអ្នកម្ខាងទៀតអាចជាទីពឹងផ្អែករបស់ខ្លួនអស់មួយជីវិត និងធ្វើអោយខ្លួនឯងរស់នៅបានល្អប្រសើរជាងមុន ។ ប្រសិនបើស្រលាញ់គ្នាកាន់តែធ្វើអោយខ្លួនឯងរងទុក្ខនោះ  ដូច្នេះបែកគ្នាទៅល្អជាង  ដើមឡើយ ការមើលថែមនុស្សដែលខ្លួនស្រលាញ់គឺជារឿងរីករាយមួយ ប៉ុន្តែពេលរឿងមួយនេះបានក្លាយទៅជាកាតព្វកិច្ច និងអំរែក  ប្រាកដណាស់នឹងយល់ថាលែងមានអារម្មណ៍ថារីករាយទៀតហើយ។ ធ្វើអោយពេលជួបមុខគ្នាម្តងៗមានតែការឈឺចាប់ និងធុញទ្រាន់ ទោះជាចិត្តនៅស្រលាញ់ ឬអាណិត មិនយូរមិនឆាប់គង់តែបែកគ្នាជាមិនខាន។ ២.នៅជាមួយគ្នាមានអារម្មណ៍ថាហត់ នៅក្នុងរឿងស្នេហា …

Cover1
គ្រួសារ

កុំបដិសេធការទាមទារទាំង៣នេះអោយសោះ ពុំដូច្នេះទេ កូនៗកាន់តែឃ្លាតឆ្ងាយពីអ្នក

គ្មានម្តាយឪពុកឯណាដែលមិនស្រលាញ់កូននោះទេ  តែងតែគិតចង់យករបស់ល្អជាងគេក្នុងលោកនេះមកអោយកូនខ្លួនឯងទាំងអស់។ មានម្តងនោះ មិត្តខ្ញុំម្នាក់ធ្លាប់សួរខ្ញុំថា  កូនរបស់គាត់បានទាមទាររបស់គ្រប់យ៉ាងពីគាត់  តើគាត់គួរតែបំពេញតាមតម្រូវចិត្តកូនឬទេ? ជឿជាក់ថាលោកអ្នកដែលមានកូននឹងយល់ជាមិនខាន កូនៗតែងតែទាមទាររបស់ប្លែកៗពីលោកអ្នក។ ប្រឈមនិងការទាមទាររបស់កូន មានម្តាយឪពុកមួយចំនួនក៏បានបដិសេធ ហើយក៏មានមួយចំនួនបំពេញតាមតម្រូវចិត្តរបស់កូនដូចគ្នា។ ដូច្នេះ ចំពោះការទាមទាររបស់កូនៗ តើម្តាយឪពុកគួរតែប្រើប្រាស់វិធីបែបណាខ្លះទៅដើម្បីទប់ទល់ជាមួយពួកគេ? តាមពិត ត្រូវមើលថាការទាមទាររបស់កូនៗគឺជាអ្វី  សមហេតុផលឬទេ  ប្រសិនជាការទាមទារដែលធម្មតា មិនប៉ះពាល់អ្វីនោះទេ គឺអាចបំពេញតាមលទ្ធភាពដែលលោកអ្នកអាចទៅរួច ប៉ុន្តែ​ប្រសិនជាការទាមទារដែលគ្មានហេតុផលស័ក្តសម លោកអ្នកគួរតែបដិសេធ ។ មិនថាយ៉ាងណានោះទេ  ការទាមទារខាងក្រោមនេះ  គួរតែកុំបដិសេធនិងកូនៗអោយសោះ  បើលោកអ្នកកាន់តែបដិសេធ កូនៗនឹងឃ្លាតឆ្ងាយពីលោកអ្នកទាំងកាយទាំងចិត្តដោយមិនដឹងខ្លួន។ ១. ការទាមទារអោយលោកអ្នកកំដរគេ មានម្តាយឪពុកជាច្រើនដោយសារតែកត្តាការងារ គឺមិនសូវមានពេលកំដរកូនៗប៉ុន្មាននោះទេ។…