
ឆ្នាំទាំង ៤ ខែក្រោយ ស្បើយទុក្ខផុតគ្រោះ ជួបលាភសំណាង លុយចូលហូរហៀរ
គ្រាន់តែចូលដល់ខែសីហាភ្លាម អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងមានទ្រព្យសម្បត្តិ និងលុយកាក់រាប់មិនអស់ ផុតគ្រោះ អស់ទុក្ខ ជួបលាភសំណាងត្រឡប់មកវិញ។ ១. ឆ្នាំរោង អ្នកកើតឆ្នាំរោង ពិតជាមានឱកាសក្លាយជាអ្នកមានសំណាងម្នាក់នៅក្នុងខែសីហានេះ។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក នឹងបង្ហាញសញ្ញានៃការវិវឌ្ឍជាវិជ្ជមានក្នុងពេលឆាប់ៗនេះ ព្រោះបញ្ហាលុយកាក់ត្រូវបានដោះស្រាយ អាជីវកម្មបានពរឡើងយ៉ាងគំហុក។ ក្នុងខែសីហានេះ ហោរាសាស្ត្របង្ហាញថា ឆ្នាំរោង ជារាសីដែលសម្រេចបាននូវសមិទ្ធផលច្រើនគួរឱ្យកត់សម្គាល់។ ដោយសារលាភសំណាងរបស់នាគ គ្រាន់តែផ្ដោតលើការធ្វើឱ្យបានល្អក្នុងការងារបច្ចុប្បន្នក៏អាចរកចំណូលបានច្រើនដែរ ។ បើឆ្នាំនាគជាបុគ្គលិកបម្រើការងារ ការលំបាកក្នុងការងារត្រូវបានដកចេញ ទំនាក់ទំនងជាមួយអ្នកដឹកនាំ និងសហការីកាន់តែចុះសម្រុងគ្នា មានការវាយតម្លៃខ្ពស់ និងលើកតម្កើងពីថ្នាក់លើ ស្នើដំឡើងប្រាក់ខែ ប្រាក់ចំណេញជាច្រើន។…




















