
ស្ត្រីដែលមានវាសនាល្អ ឬអភ័ព្វ មើលតែ៣ចំណុចនេះគឺដឹងហើយ
បើនិយាយចំពោះមនុស្សស្រី អាយុស្ទើរតែជារឿងដែលគួរឱ្យខ្លួនបំផុត ព្រោះមនុស្សស្រីយល់ថា ឱ្យតែខ្លួនឈានដល់វ័យ ៤០ ដល់ ៥០ ឆ្នាំ នឹងទៅជាមនុស្សចាស់ហើយ លែងមានភាពទាក់ទាញអ្វីទៀតឡើយ ។ បើស្ត្រីលេចឡើងគំនិតទាំងនេះ ក៏បញ្ជាក់ថាគាត់មិនជឿជាក់លើខ្លួនឯង រស់នៅមិនសូវជាមានរីករាយប៉ុន្មានទេ ដ្បិតតែមនុស្សស្រីដល់វ័យកណ្តាល គឺជាវ័យដែលរាប់ថាចាស់ក៏មិនចាស់ ក្មេងក៏មិនក្មេងក៏ដោយ តែតាមពិតទៅ វ័យនេះគឺជាវ័យដែលល្អជាងនេះ គឺពួកគាត់មានភាពចាស់ទុំ នឹងធឹង ស្ងប់ស្ងាត់ ចំពោះស្មារតីនៃគំនិតវិញ ក៏មានចេះគិតគូរបានវែងឆ្ងាយផងដែរ។ ស្ត្រីដែលមានសុភមង្គល និងមានភាពរីករាយ គឺមិនខ្វល់ខ្វាយនឹងអាយុរបស់ខ្លួនឡើយ ពេលដែលជួបអ្នកដែលសួរដអំពីអាយុខ្លួន ក៏ប្រាក់គេដោយក្តីជឿជាក់ដែរ មិនខ្លាចគេសើចចំអកនោះឡើយ។ ស្ត្រីដល់វ័យកណ្តាលហើយចង់ដឹងថាមានសំណាងឬអភ័ព្វនោះ តែងតែមើលដឹងតាមរយៈរឿងតូចៗទាំងនេះ។…




















