
ជាកូនខ្មែរនឹងគេដែរ តិចអត់ស្គាល់នំអំបែងចុះ? តោះ! មកតាមដានប្រវត្តិនំអំបែង និងកន្លែងដែលអាចស្វែងរកនំនេះបាន!
១- ហេតុអ្វីបានគេហៅថា នំអំបែង? នៅជំនាន់ដើម អ្នកស្រុកអ្នកភូមិក្រីក្រ ជាទូទៅ ពុំមានអ្វីសម្បត្តិអ្វីច្រើន ក្រៅពីឆ្នាំងដី អង្ករ និង ដំណាំដាំដុះជុំវិញផ្ទះ នោះឡើយ។ នៅពេលគេមាន បាយកកនៅសល់ច្រើន គេរមែងត្រាំអង្ករខ្សាយ ជាមួយនិងទឹកក្តៅ ចំនួនកន្លះម៉ោង រួចក៏យកទៅកិនលាយជាមួយបាយកក ថែមខ្ទឹះដូង រួចដាក់អំបិលបន្តិច ស្ករបន្តិច ស្លឹកខ្ទឹមបន្តិច កូរអោយសព្វ ទើបយកទៅចាក់ចំអិន នៅលើអំបែង។ អំបែងខ្លះ មានរាងក្រឡុកៗ ជារណ្តៅ។ នៅពេលដែលគេយកខ្ទិះដើម ទៅលាបអំបែង ហើយចាក់ម្សៅនំ ចូលទៅក្នុងរន្ធអំបែងក្តៅនោះភ្លាម…




















