Mythical Bird

ផ្កាយសំណាងរះឡើង! ឆ្នាំទាំង ៣ រាសីកាក់កប រកលុយបានច្រើនចាប់ពីថ្ងៃ ២០ ដល់ ១ តុលា
ប្លែកៗ

ផ្កាយសំណាងរះឡើង! ឆ្នាំទាំង ៣ រាសីកាក់កប រកលុយបានច្រើនចាប់ពីថ្ងៃ ២០ ដល់ ១ តុលា

ក្នុង​រយៈពេល​ ១០​ ថ្ងៃ​ចុងក្រោយ​នៃ​ខែកញ្ញា​នេះ អ្នកកើតក្នុងឆ្នាំទាំង ៤ នឹង​មាន​លាភ​សំណាងធំ និង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​អ្នក​ដទៃ ។ ១. ឆ្នាំមមែ ហោរាសាស្ត្រ​បានឱ្យដឹងថា អ្នក​ឆ្នាំ​ពពែ​ឆ្នាំ​ ២០២៣ នេះ មាន​ចំណុច​ភ្លឺ​ថ្លា​ច្រើន​ផ្នែក​ លាភ​សំណាងកាន់ច្រើន ផ្លូវ​ជីវិតក៏កាន់តែ​រលូន​ល្អ ។ អ្នកធ្វើអាជីវកម្ម និងពាណិជ្ជកម្មអាចស្វែងរកទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍។ ជាការពិតណាស់ ដំណើរការអនុវត្តនឹងមិនអាចចៀសមិនផុតពីការលំបាក និងឧបសគ្គនោះទេ ប៉ុន្តែអ្នកនឹងរកឃើញដំណោះស្រាយយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលគួរឱ្យសរសើរ។ ខែ​កញ្ញា​នេះ ជីវិត​អ្នក​កើត​ឆ្នាំ​ពពែ​នឹង​ជួប​ការ​លំបាក​ជាង​ដើម​ឆ្នាំ ប៉ុន្តែ​យ៉ាង​ហោច​ក៏​នៅ​តែ​មាន​ស្ថិរភាព​ដែរ។ អ្នក​កើត​ឆ្នាំ​ពពែ មាន​ផ្កាយ​នាំ​សំណាងរះឡើង។ រាសី​ឡើង​ខ្ពស់ត្រដែត​ពី​ថ្ងៃ​ទី២០ កញ្ញា…

៩៩ថ្ងៃខាងមុខ! អ្នកឆ្នាំទាំង ៣ រាសីឡើងខ្ពស់ត្រចះត្រចង់
ប្លែកៗ

៩៩ថ្ងៃខាងមុខ! អ្នកឆ្នាំទាំង ៣ រាសីឡើងខ្ពស់ត្រចះត្រចង់

ក្នុងចំណោមឆ្នាំទាំង ១២ នេះ មានឆ្នាំចំនួន ៣ ដែលនឹងមានលាភសំណាងក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ រាសីអ្នកនឹងឡើងខ្ពស់ត្រចះ អាចឈ្នះរាល់បញ្ហា ការលំបាកគ្រប់បែបយ៉ាង មិនថាការងារអ្វីក៏រលូន ថែមទាំង មានឱកាសរកលុយបានច្រើនថែមទៀតផង។ ១. ឆ្នាំមមែ អ្នកដែលកើតក្នុងឆ្នាំពពែ គឺជាមនុស្សដែលមានចរិតស្លូតបូត មានក្ដីស្រលាញ់ និងឧស្សាហ៍ព្យាយាម តែងតែចេះឈ្វេងយល់ និងចាប់យកគ្រប់ឱកាស ដើម្បីអាចសាងជីវិតពេញបរិបូរណ៍។ មនុស្សភាគច្រើនកើតក្នុងឆ្នាំពពែ មិនមែនកើតក្នុងត្រកូលអ្នកមានទេ ប៉ុន្តែពួកគេមាននិស្ស័យពុះពារ ដែលអាចក្លាយជាអ្នកមានស្ដុកស្ដម្ភ ឬជាអ្នកធំក្នុងពេលអនាគត។ នៅវ័យជំទង់ អ្នកឆ្នាំពពែបានជួបប្រទះនឹងការលំបាកជាច្រើន ប៉ុន្តែបានសម្រេចទាំងអស់នៅពេលដែលពួកគេចូលដល់ដំណាក់កាលកណ្តាល។ ហោរាសាស្ត្រ​និយាយ​ថា ចាប់ពី​ពេលនេះ​ដល់​ចុងឆ្នាំ​ ឆ្នាំ​ពពែ​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដោយ​រលូន…

ឆ្នាំទាំង ៤ សំណាងធំផ្ទួនៗ ក្នុងរយៈពេល ២ឆ្នាំខាងមុខ
ប្លែកៗ

ឆ្នាំទាំង ៤ សំណាងធំផ្ទួនៗ ក្នុងរយៈពេល ២ឆ្នាំខាងមុខ

ហោរាសាស្ត្រឆ្នាំទាំង១២ បង្ហាញយ៉ាងច្បាស់ថា នៅ២ឆ្នាំខាងមុខ ជាវេលាល្អនាំទ្រព្យសម្រាប់អ្នកឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងមានលាភសំណាង ប្រែក្លាយទំព័រថ្មីទាំងស្រុង មានជីវិតមានតម្លៃ។ មិនថាជាអ្នកធ្វើការ ជាបុគ្គលិក រកស៊ី ធ្វើជំនួញនោះទេ អ្នកនឹងកាក់កប រកស៊ីមានបាន សល់លុយ សល់ទ្រព្យបានច្រើន។ ១. ឆ្នាំមមែ មនុស្សឆ្នាំពពែតែងតែឧស្សាហ៍ព្យាយាម មានការខិតខំឥតឈប់ឈរ ក្នុងការស្វែងរកឱកាសដើម្បីកសាងជីវិតពេញលេញ និងរីកចម្រើន។ មនុស្សឆ្នាំនេះរស់នៅជាក់ស្តែង ហើយតែងតែដាក់ការងារមុនគេ។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកឆ្នាំពពែខ្លួនឯងតែងតែត្រូវពឹងលើខ្លួនឯង និងធ្វើការដោយខ្លួនឯងដើម្បីកសាងភាពជោគជ័យ។ តាមហោរាសាស្ត្រ ក្នុងឆ្នាំនេះ ក្នុងរយៈពេល ២…

អត់ដែលដឹងសោះ! គន្លឹះទាំង ៩ ងាយៗ ជួយឱ្យសាកថ្មលឿនជាងមុន និងមានសុវត្ថិភាពខ្ពស់
ទស្សនៈ

អត់ដែលដឹងសោះ! គន្លឹះទាំង ៩ ងាយៗ ជួយឱ្យសាកថ្មលឿនជាងមុន និងមានសុវត្ថិភាពខ្ពស់

តស់! មកដឹងអំពីគន្លឹះពិសេស ដើម្បីជួយឱ្យអ្នកសាកថ្មទូរសព្ទចូលបានលឿន រហ័សទាន់ចិត្ត ថែមទាំងទទួលបានសុវត្ថិភាពខ្ពស់ថែមទៀតផង។ ១. បើក Airplane Mode ឬបិទទូរសព្ទ ការបិទទូរសព្ទរបស់អ្នកទាំងស្រុង ឬបើកមុខងារនៅលើយន្តហោះមានន័យថា អ្នកបានបិទការភ្ជាប់ធម្មតារបស់ទូរសព្ទ ដូចជាការតភ្ជាប់បណ្តាញ 3G, NFC, Bluetooth ជាដើម។ វានឹងជួយឱ្យឧបករណ៍មិនប្រើប្រាស់ថាមពលសម្រាប់ការតភ្ជាប់ និងបង្កើនល្បឿននៃការសាកថ្ម។ ២. បើកមុខងារ Dark Mode ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ថ្មីនាពេលបច្ចុប្បន្ននេះ នៅពេលដែលអ្នកប្រើផ្ទាំងរូបភាពពណ៌ខ្មៅ ភីកសែលខ្មៅនៅលើអេក្រង់នឹងមិនប្រើប្រាស់ថាមពលនោះទេ។ ដូច្នេះ វា​នឹង​បង្កើន​អាយុកាល​ថ្ម​កាន់​តែ​ខ្លាំង។ លើសពីនេះ អ្នកក៏គួរតែកំណត់ Dark…

អូនប្រែហើយ ! Color Cup សាខាគិរីរម្យ កែប្រែរូបរាងថ្មីកាន់តែស្អាតជាងមុនឡូយជាងមុន
PR

អូនប្រែហើយ ! Color Cup សាខាគិរីរម្យ កែប្រែរូបរាងថ្មីកាន់តែស្អាតជាងមុនឡូយជាងមុន

អ្នកណាដែលមិនស្គាល់ Color Cup នោះ ! ដោយសារតែ​​ Color Cup គឺជាផាប់ដ៏ពេញនិយមមួយដែលមានបម្រើម្ហូបអាហារឆ្ងាញ់ៗតម្លៃសមរម្យ មានតន្ត្រីកំដរជារៀងរាល់ថ្ងៃ ពិសេសការតុបតែងរៀបចំហាងពិតជាស្រស់ស្អាតស័ក្តសមសម្រាប់ការជួបជុំគ្នាពេលល្ងាចៗណាស់។ ថ្មីៗនេះ​​ Color Cup Cambodia ឬហៅថា ​Color Cup សាខាគិរីរម្យ បានប្រែរូបរាងថ្មីកាន់តែស្រស់ស្អាតជាងមុន ការដេគ័រកាន់តែប្លែកជាងមុន ទាក់ទាញភ្ញៀវមករៀបចំកម្មវិធីជួបជុំកាន់តែច្រើនទៅៗ រហូតភ្ញៀវពេញៗហាងស្ទើរតែរាល់ថ្ងៃ រហូតភ្ញៀវគ្រប់គ្នាសុទ្ធតែពោលសរសើរមិនដាច់ពីមាត់ថា មិនថ្មីមិនប្លែក មិន Update កាន់តែឡូយជាងមុនមិនហៅថា​ Color Cup ឡើយ។ មិនថាចង់ជួបជុំគ្រួសារ…

រឿងដែលនឹកស្មានមិនដល់  នៅក្នុងប្រវត្តិនៃការកកើត នំបញ្ចុកខ្មែរ!
តោះញ៉ាំ

រឿងដែលនឹកស្មានមិនដល់ នៅក្នុងប្រវត្តិនៃការកកើត នំបញ្ចុកខ្មែរ!

តាមរយៈអក្សរសិល្ប៍ដ៏ល្បីល្បាញរបស់ខ្មែរ រឿង «ធនញ្ជ័យ» បានឲ្យយើងដឹងថា «នំបញ្ចុក» មានដើមកំណើតយូរយារណាស់មកហើយនៅលើទឹកដីកម្ពុជា និងថែមជាឫសគល់នៃដើមកំណើតរបស់ «គុយទាវ» ចិនផង។ ប៉ុន្តែចម្លែកដែលប្រទេសថៃហៅនំនេះថា ขนมจีน (ខៈណុមជីន) ដែលមានន័យថា នំរបស់ជនជាតិចិន ខណៈដែលប្រទេសលាវហៅថា ເຂົາປຸ້ນ(ខោពុន) ដែលប្រហែលជាមានន័យថា នំដែលទទួលទានហើយធ្វើឲ្យហើមពោះ(?)។ ខាងក្រោម គឺជាតំណាលកថាប្រជាប្រិយមួយទៀត ដែលប្រាប់ពីហេតុផល ហេតុអ្វីខ្មែរយើងហៅនំនេះថា «នំបញ្ចុក»។ # ប្រវត្តិនំបញ្ចុក មានសេចក្តីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារ ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អ ដូចគេដទៃទៀត…

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា
ដើរកម្សាន្ត

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា

ជាការពិតណាស់ ​ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ​ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ​ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។ តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ  មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល ​មិនស្គាល់ឈ្មោះ ​ព្រោះតែកង្វះខាតឯកសារ  និងការស្រាវជ្រាវផ្សេងៗ ​តែបែរជានំ ​បង្អែម ​និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ​ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។ នៅក្នុងនោះបង្អែមបាញ់ចានឿក  ដែលហៅតាមសំនៀងភាសាវៀតណាម ​ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ ​តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន ​សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ ​រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ​ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។ តែអាចជារឿងមួយគួរឱ្យសរសើរ ​ពេលនេះ ឯកឧត្តម ​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ​ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖​…

ធ្លាប់សាកបុកប្រក្រីវទេ? ​ជាមុខម្ហូបដ៏ល្បីមួយនៃជនជាតិដើមភាគតិច សាកញ៉ាំប្រាកដជាជាប់ចិត្តមិនខាន
តោះញ៉ាំ

ធ្លាប់សាកបុកប្រក្រីវទេ? ​ជាមុខម្ហូបដ៏ល្បីមួយនៃជនជាតិដើមភាគតិច សាកញ៉ាំប្រាកដជាជាប់ចិត្តមិនខាន

បើនិយាយពីម្ហូបជនជាតិភាគតិច ​លោកអ្នកប្រាកដជានឹកឃើញទៅដល់ខេត្តស្ទឹងត្រែង រតនគិរី ​និងមណ្ឌលគិរីជាដើម ​ហើយម្ហូបល្បីៗនៃជនជាតិដើមភាគតិចគឺសុទ្ធតែប្លែកៗ  ឯរសជាតិក៏មិនណយដែរ ។ នៅថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំម្ហូបរបស់ជនជាតិដើមភាគតិចមួយមុខដ៏ល្បីមួយទៀតមកជម្រាបជូនប្រិយមិត្ត ​ដោយម្ហូបនេះមានឈ្មោះថា « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ »។ « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ » គឺជាម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិចនៅភាគឦសាន ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយម្ហូបនេះជាប្រភេទម្ហូបអាហារគោក សម្រាប់ទទួលទាន នៅផ្ទះ ទៅចំការ ទៅព្រៃ និងធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងងាយស្រួលធ្វើទទួលទានណាស់។…

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន
តោះញ៉ាំ

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន

មនុស្សជាច្រើនប្រហែលជាដឹងហើយថា មានឈ្មោះថាផ្កាភាគច្រើនគឺមានរូបរាងស្រស់ស្អាត និងក្លិនក្រអូប ដែលពេលខ្លះអាចយកមកតុបតែងលំអ ធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ ឯផ្កាខ្លះក៏មានគុណប្រយោជន៍ច្នៃធ្វើជាឱសថបុរាណបានផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា នៅលើលោកយើងនេះមានផ្កាមួយប្រភេទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងក្លិនក្រអូប អាចច្នៃជាឱសថពិសេសតែចំពោះតម្លៃវាវិញគឺខ្ពស់កប់ពពកតែម្តង ដោយតម្លៃផ្កានេះ ១គីឡូក្រាម ប្រមាណជា ១ម៉ឺនដុល្លារឯណោះ នោះគឺផ្កា Saffron ។ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ដែលមានអាយុកាលរាប់លានឆ្នាំ ដែលដុះនៅជ្រលងភ្នំនៃទ្វីបអឺរ៉ុប និង ចក្រភពអារ៉ាប់ តែភាគច្រើនត្រូវបានគេដាំនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជា ឥណ្ឌា​ អ៊ីរ៉ង់ អេស្បាញ អ៊ីតាលី និងតាមបណ្តាប្រទេសមួយចំនួនទៀត ហើយជាផ្កាដែលពេញនិយមបំផុតនៅក្នុងពិភពជំនួញ ដែលជួយដល់សុខភាព…

ចុម ជិះកាត់រាល់ដង  អត់ដឹងថាតាខ្មៅ មានហាងកាហ្វេឡូយទេសភាពម៉ាអេមជាប់នឹងមាត់ស្ទឹងព្រែកឬស្សីបែបនេះសោះ
PR

ចុម ជិះកាត់រាល់ដង អត់ដឹងថាតាខ្មៅ មានហាងកាហ្វេឡូយទេសភាពម៉ាអេមជាប់នឹងមាត់ស្ទឹងព្រែកឬស្សីបែបនេះសោះ

កាហ្វេ បានក្លាយជាភេសជ្ជៈពេញនិយមរបស់មនុស្សសម័យបច្ចុប្បន្ននេះ ជាពិសេសយុវវ័យតែម្តង ដោយក្រៅពីរសជាតិកាហ្វេ យុវជនបច្ចុប្បន្នក៏ចង់បានបរិយកាសហាងកាហ្វេដែលត្រជាក់ស្រស់ស្រាយ និងមានការតុបតែងហាងមានលក្ខណៈច្នៃប្រតិដ្ឋប្លែកគួរជាទីកម្សាន្តអារម្មណ៍ក្នុងពេលតែមួយ។ ថ្មីៗនេះផងដែរ  ហាងកាហ្វេមួយកន្លែងនៅម្តុំតាខ្មៅ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលព្រោះតែមានបរិយាកាសស្រស់ស្អាតមានការតុបតែងប្លែកគួរឱ្យចង់ទទួលទាន និងថតរូបកម្សាន្តប្រកបដោយភាពរីករាយនោះគឺ «Vespa Cafe&Restaurant »។ «Vespa Cafe&Restaurant » គឺជាហាងកាហ្វេដែលមានទេសភាពម៉ាអេម ស្ថិតនៅជាប់នឹងមាត់ស្ទឹងព្រែកឬស្សី ដែលចំណាយលុយទទួលទានកាហ្វេមួយកែវត្រឹមតែ ៦០០០រៀល ប៉ុណ្ណោះអ្នកក៏អាចទទួលលេងលំហែរកាយក្បែរមាត់ទឹក និងហាងកាហ្វេដែលមានការតុបតែងបែប Classic មួយនេះដែរ ដោយមិនត្រឹមតែមានកាហ្វេ  ក៏មានភេសជ្ជៈជាច្រើនមុខ  ស្រាបៀរ  និងម្ហូបអាហារសម្រន់ផ្សេងៗ  ជាពិសេសគឺថែមទាំងអាចស្ទូចត្រីកម្សាន្តអារម្មណ៍ផងដែរ  ពិតជារីករាយមែនទែន។ គួរឱ្យដឹងផងដែរថា «Vespa Cafe&Restaurant…

ឡូយមែន! គេហទំព័របរទេសល្បី ​CNN  ប្រូម៉ូតម្ហូបខ្មែរឈ្ងុយឆ្ងាញ់ល្បីទាំង ​៣០មុខ ​ដែលជនបរទេសគួរតែសាកឱ្យបានម្តងពេលមកលេងស្រុកខ្មែរ
តោះញ៉ាំ

ឡូយមែន! គេហទំព័របរទេសល្បី ​CNN ប្រូម៉ូតម្ហូបខ្មែរឈ្ងុយឆ្ងាញ់ល្បីទាំង ​៣០មុខ ​ដែលជនបរទេសគួរតែសាកឱ្យបានម្តងពេលមកលេងស្រុកខ្មែរ

ដូចយើងបានដឹងរួចមកហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសអច្ឆរិយៈ ​មានទឹកដីសម្បូរសប្បាយ  ទៅដោយវប្បធម៌ ​អរិយធម៌ និងធនធានធម្មជាតិជាច្រើនដែលប្រទេសមួយចំនួនមិនមានដូច។ ក្រៅពីសម្បត្តិវប្បធម៌ដ៏ច្រើនហើយនោះ ​ប្រទេសខ្មែរយើង  ក៏ត្រូវបានគេដឹងថា ​ជាប្រទេសពូកែច្នៃមុខម្ហូប សុទ្ធតែម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ពិសាមួយ ​រហូតម្ហូបខ្មែរខ្លះមានឈ្មោះល្បីលើការប្រកួតប្រជែងមុខម្ហូបពិភពលោកផងដែរ។ ហើយអាចថាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ដោយថ្មីៗនេះគេហទំព័រព័ត៌មានល្បី ​CNN  បានបង្ហោះពីមុខម្ហូបខ្មែរឆ្ងាញ់ៗចំនួន ​៣០មុខ ដែលជនបរទេសគួរតែសាកល្បងឱ្យបានម្តងពេលមកលេងស្រុកខ្មែរ។ ដូច្នេះមកតាមដានមុខម្ហូបដែល ​CNN  បានចាត់ទុកថាជាម្ហូបឆ្ងាញ់ទាំង ​៣០ មុខដូចខាងក្រោម ៖ ១. សម្លកកូរ ២. នំបញ្ចុក ៣. អាម៉ុក (ត្រី…

អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ ​រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ​ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)
PR

អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ ​រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ​ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះមុខម្ហូបស្រុកខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកពិភពលោក ​តាមការកោតសរសើរតៗគ្នា  ជាពិសេសសូម្បីតែសារព័ត៌មានល្បី ​CNN  ក៏បានចុះអត្ថបទសរសើរក្នុងន័យជួយផ្សព្វផ្សាយផ្នែកទេសចរណ៍ស្រុកខ្មែរផងដែរ។ កាន់តែពិសេសថ្មីៗនេះ​ កម្មវិធីល្បី World Poker Tour (WPT) បានចុះមកប្រទេសកម្ពុជាផ្ទាល់ក្នុងភោជនីយដ្ឋានរំដេង ដើម្បីភ្លក់ម្ហូបខ្មែរយើងផងដែរ  ដោយម្ហូបពិសេសៗដែលពួកគេបានភ្លក់សុទ្ធតែជាម្ហូបដែលត្រូវបានជនបរទេសនិយមទទួលទាននៅស្រុកខ្មែរថែមទាំងលាន់មាត់ថាឆ្ងាញ់ដូចជា ការី ​អាម៉ុកត្រី ​ឆាត្រប់ដុត នំបញ្ចុក និងឆាអង្ក្រង។ ក្រោយពីការភ្លក់មុខម្ហូបពីមួយមុខទៅមួយមុខ ពួកគេសុទ្ធតែលាន់មានមុខម្ហូបខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ដូចគេល្បីប្រាកដមែន  ជាពិសេសការបិទបញ្ចប់កម្មវិធិជាមួយនឹងការភ្លក់ស្រាសអង្ករខ្មែរ  ជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

មិនធម្មតា! ​សម្លចាណាងរបស់ជនជាតិភាគតិចគ្រឹង និងទំពួនមកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់
សង្គម

មិនធម្មតា! ​សម្លចាណាងរបស់ជនជាតិភាគតិចគ្រឹង និងទំពួនមកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់

កាលពីថ្ងៃសុក្រ ​ទី  ២៥ ខែតុលា  ឆ្នាំ ​២០១៩ ​នេះ ​មានការរៀបចំកម្មវិធីមួយមានឈ្មោះថា ​មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរលើកទី១៩ ឆ្នាំ២០១៩ ដែលប្រព្រឹត្តិឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ ដើម្បីជាការលើកស្ទូយនូវស្នាដៃម្ហូបខ្មែរទូទាំងតំបន់ និងប្រទេសផងដែរ។ នៅក្នុងកម្មវិធីនោះ  លោកស្រី ឡាត់ សុខឯម ត្រូវាបជាប់ជាបេក្ខភាពចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ ក្នុងមុខម្ហូបសម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ដោយទទួលបានការអបអរសាទរជាខ្លាំង។ តាមរយៈលោកស្រី ឡាត់ សុខឯម ដែលមានគណនីហ្វេសប៊ុក Lat Sok Em បានបង្ហោះរូបភាពជ័យលាភី និងរៀបរាប់តថា៖…

ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង!
ដើរកម្សាន្ត

ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង!

ចាណាង​ គឺជាម្ហូបជនជាតិភាគតិច ​ដែលគេអាចរកទទួលទានបាននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដូចជាខេត្តរតនគិរី ​មណ្ឌលគិរី និងស្ទឹងត្រែង។ នៅរតនគិរីអ្នកអាចរកទិញចាណាងទទួលទានបាននៅម្តុំ បឹងកន្សែង ​ឬកន្លែងផ្សេងៗទៀតដូចជាម្តុំពហុកីឡាដ្ឋានខេត្តរតនគិរី ប្រសិនជាមិនស្គាល់ទេ ​អ្នកអាចសាកសួរអ្នកដែលរស់នៅខេត្តរតនគិរីដោយផ្ទាល់តែម្តងក៏បានដែរ ​អ្នកណាៗក៏ស្គាល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះដែរ។ ចាណាងគឺជាម្ហូប  ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ​ ចាណាងថ្វីត្បិត តែរូបរាងខាងក្រៅពិបាកមើលមែន ប៉ុន្តែធាតុពិតមិនមែនបែបនោះទេ ចាណាងធ្វើមកពីស្លឹករុក្ខជាតិម្យ៉ាងដែរសម្បូរប្រូតេអុីនវាឃើញពណ៌រាងខ្មៅតិចខៀវតិចចឹងហើយព្រោះស្លឹកឈើនោះគេយកវាទៅហាលហើយបុកវារួចជញ្ចាត់យកទឹកវាយកមកស្ល​ ។ បើគិតទៅគេដាក់អំបិល​ បុីចេង​…

នឹកទេការ៉េមបំពង់សណ្តែកខៀវ​ សណ្តែកក្រហម​ កាលសម័យបឋម?  តោះសាកល្បងធ្វើញ៉ាំរម្លឹកអនុស្សាវរីយ៍ក្មេងៗម្តងមើល៍
តោះញ៉ាំ

នឹកទេការ៉េមបំពង់សណ្តែកខៀវ​ សណ្តែកក្រហម​ កាលសម័យបឋម? តោះសាកល្បងធ្វើញ៉ាំរម្លឹកអនុស្សាវរីយ៍ក្មេងៗម្តងមើល៍

កាលពីនៅបឋម និងកាលពីនៅតូចៗ​ យើងប្រាកដជាដឹងហើយថាសម័យនោះគ្មានអាហារ​ ចំណី និងការ៉េមទំនើបៗសម្បុរបែបដូចបច្ចុប្បន្ននោះទេ​ ហើយចំណីដែលក្មេងៗគ្រប់គ្នាចូលចិត្តមិនអាចបំភ្លេចបានគឺការ៉េមបំពង់ធ្វើពីសណ្តែកក្រហម និងសណ្តែកខៀវ។ ដូច្នេះដើម្បីរម្លឹកពីកុមាររភាពថ្ងៃនេះយើងខ្ញុំសូមដកស្រង់ពិវិធីធ្វើការ៉េមដ៏ពេញនិយមកាលពីសម័យកុមារ​ និងនៅតែនឹកជាប់មិនភ្លេចដល់បច្ចុប្បន្ននេះដូចខាងក្រោម​ ៖ #របៀបធ្វើការ៉េមសណ្តែកខៀនិងសណ្ដែកក្រហម #គ្រឿងផ្សំ៖ -សណ្តែកខៀវ ក្រហមយកត្រាំទឹក២ទៅ៣ម៉ោងហើយយកស្ងោអោយឆ្អឹន A -ទឹកដោះគោស្រស់ -ទឹកដោះគោខាប់ -ខ្ទិះដូង -អំបិលបន្តិច -ស្ករស -ម្សៅវ៉ាន់នី -ម្សៅឆាបន្តិច #វិធីធ្វើ -យកគ្រឿងផ្សំAលាយចូលគ្នាហើយយកទៅដាំលើភ្លើងអោយពុះ(បើកភ្លើងតិចៗ) ដាក់ម្សៅវ៉ាន់នី ហើយកូរផងកុំអោយខ្លោចបាតឆ្នាំ ។ ពុះហើយដាក់សណ្តែកខៀវ-រឺក្រហមចូលទុកអោយពុះម្តងទៀត ទើបដាក់ម្សៅឆាចូល (ម្សៅឆាលាយទឹកសិនសឹមចាកចូលម្តងបន្តិចៗ) ។ឆ្អិនទុកអោយត្រជាក់ យកច្រកថង់…

អ្នកកំពតស្គាល់ច្បាស់ហ្មង! នេះជាមុខម្ហូប និងអាហារដែលល្បីបំផុតប្រចាំខេត្តកំពត សុទ្ធតែឆ្ងាញ់ៗ
ដើរកម្សាន្ត

អ្នកកំពតស្គាល់ច្បាស់ហ្មង! នេះជាមុខម្ហូប និងអាហារដែលល្បីបំផុតប្រចាំខេត្តកំពត សុទ្ធតែឆ្ងាញ់ៗ

កំពតគឺជាទឹកដីទេសចរណ៍ដ៏ល្បីមួយផងដែរ ​ដែលមានព្រៃឈើ ​ទេសភាព ​ព្រៃភ្នំបែបធម្មជាតិ និងមានទឹកដីជាប់មាត់សមុទ្រជាទីអំណោយផលនៃការកម្សាន្តពីអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកម្សាន្ត។ ជាក់ស្តែង ​ក្រៅពីសម្បូរកន្លែងកម្សាន្ត និងរីហ្សតល្បីៗហើយនោះ ​ខេត្តកំពតក៏ត្រូវបានគេដឹងថាមានមុខម្ហូប និងអាហារពេញនិយមជាច្រើនមុខ ​សុទ្ធតែឆ្ងាញ់ៗ ​ដោយមុខម្ហូប និងអាហារខ្លះមិនអាចរកបាននៅទីក្រុង  ឬបណ្តាខេត្តផ្សេងឡើយ ​រហូតមានអ្នកជាប់ចិត្តខ្លះសុខចិត្តធ្វើដំណើរទោទទួលទានអាហារទាំងនោះផងដែរ។ អាហារ​ និងម្ហូបប្រចាំខេត្តកំពត ​ដែលល្បីថាឆ្ងាញ់មានដូចជា៖ នំបញ្ចុកទឹកម្ហិច នំចានប្រៃនំចានផ្អែម នំស្លឹកចាក បង្អែមចាប់លៀង បាយឆាក្តាម បាយស្រូបម៉ាក់កំពតក្រោយសាលាចិន នំក្រឡោជីកំពង់ត្រែង ទុរេនកំពត នំបាញ់កែប ​ឬនំបំពង់ នំដង្កូវ នំកង នំគាវ…

ស្វែងយល់៖ ត្រីប៉ាសេអ៊ីរស់​នៅ​តែក្នុងទន្លេមេគង្គ មាន​តម្លៃ៦០ម៉ឺនរៀលក្នុងមួយគីឡូ
ដើរកម្សាន្ត

ស្វែងយល់៖ ត្រីប៉ាសេអ៊ីរស់​នៅ​តែក្នុងទន្លេមេគង្គ មាន​តម្លៃ៦០ម៉ឺនរៀលក្នុងមួយគីឡូ

ត្រីប៉ាសេអ៊ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះ អាចលក់បានក្នុងមួយគីឡូក្រាម រហូតដល់ ៦០០ ០០០រៀល ឯណោះ។ តើត្រីប៉ាសេអ៊ី មានលក្ខណៈជីវសាស្ត្រ ជីវចម្រុះ បញ្ហាប្រឈម និងកត្តាអ្វីខ្លះ? បើតាមការបញ្ជាក់របស់ លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាឲ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជា វារស់នៅប្រចាំតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ…

ភេសជ្ជៈល្បី និងជំនួយសុខភាពទាំង៧ប្រភេទ របស់ជប៉ុន ដែលអ្នកគួរតែសាកល្បង
តោះញ៉ាំ

ភេសជ្ជៈល្បី និងជំនួយសុខភាពទាំង៧ប្រភេទ របស់ជប៉ុន ដែលអ្នកគួរតែសាកល្បង

ប្រទេសជប៉ុន គឺជាកន្លែងដែលសម្បូរទៅដោយភេសជ្ជៈយ៉ាងពេញនិយមបំផុតនៅលើពិភពលោកទាំងភេសជ្ជៈមិនមានជាតិអាល់កុល និងមានជាតិអាល់កុល ។ ហើយភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងល្បីជាងគេរបស់ប្រទេសជប៉ុននោះគឺតែបៃតងទឹកដោះគោក្តៅ (Matcha) និងស្រាអង្ករសាគេ (sake) ដែលធ្វើអោយមនុស្សទូទៅចង់ផឹកវាម្តងហើយម្តងទៀតហើយវាក៏មានលក់នៅក្នុងហាង sushi នៅប្រទេសយើងដែរ។ ខាងក្រោមនេះគឺជាភេសជ្ជៈទាំង៧ប្រភេទដែលអ្នកគួរតែសាកល្បងប្រសិនបើមានឱកាសមកលេងប្រទេសមួយនេះ! ១. Matcha latte ភេសជ្ជៈដ៏ល្បីល្បាញ និងទំនើបនេះផលិតចេញពីម្សៅតែបៃតង និងទឹកដោះគោ។ Matcha Latte នេះបានក្លាយទៅជាភេសជ្ជៈចម្បងរបស់ហាងកាហ្វេទាំងអស់នៅជប៉ុន។ ភេសជ្ជៈ Matcha ក៏មានសមត្ថភាពក្នុងការបង្កើនភាពស៊ាំ គ្រប់គ្រងភាពតានតឹង ដែលអាចជួយកាត់បន្ថយស្ត្រេស និងជួយក្នុងការសម្រកទម្ងន់ជាដើម។ ២. Shochu ភេសជ្ជៈមានជាតិអាល់កុលរបស់ប្រទេសជប៉ុននេះ ត្រូវបានគេដឹងថាផលិតចេញពី…

ផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់
តោះញ៉ាំ

ផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់

ផ្លែទ្រលឹងទឹងគឺជាផ្លែឈើដែលពេញនិយមបំផុត សម្រាប់អ្នកដែលចូលចិត្តញុំាម្ជូរ ដោយវាមិនត្រឹមតែអាចយកទៅស្លរ ​តែក៏ជាគ្រឿងម្ជូរឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងផងដែរ។ ក្រៅពីការញ៉ាំលេង គេបានឱ្យដឹងថា ​ផ្លែទ្រលឹងទឹងមានប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងដូចជា៖ ១. ព្យាបាលបញ្ហាអាលែកហ្ស៊ី ការទទួលទានទឹកទ្រលឹងទឹង ឬប្រើស្លឹករបស់វាដាក់ឆុងក្នុងទឹកក្តៅ សម្រាប់ផឹកជាប្រចាំថ្ងៃក៏បាន ពីព្រោះជាអាចជួយកាត់បន្ថយអាលែកហ្ស៊ី។ ២. ព្យាបាលជំងឺក្អក ទ្រលឹងទឹង អាចជួយកាត់បន្ថយជំងឺក្អក ថែមទាំងជួយបំបាត់ការហៀរសំបោរបានទៀតផង ដោយគ្រាន់តែអ្នកបន្ថែមវាជាមួយនឹងសេរ៉ូមក្អក។ ៣. ជួយដល់សុខភាពឆ្អឹង ទ្រលឹងទឹងគឺជាផ្លែឈើ ​ដែលមានជាតិកាល់ស្យូមធ្វើឱ្យសុខភាពឆ្អឹង ​និងធ្មេញរឹងមាំបាន។ ៤. ព្យាបាលជំងឺទឹកនោមផ្អែម ផ្លែទ្រលឹងទឹងត្រូវបានគេណែនាំសម្រាប់អ្នកដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមផងដែរ។ វិធីធ្វើ៖យកផ្លែទ្រលឹងទឹងចំនួន ៦ផ្លែ(ហាន់វាជាដុំតូចៗល្មម) ដាក់ក្នុងទឹក១កែវ រួចយកល្បាយនេះទៅស្ងោរឲ្យពុះ បន្ទាប់មកច្រោះវា…

ត្រឹម៦គីឡូពីស្វាយជ្រុំ ជាមួយហាងកាហ្វេលំហែ ប្របមាត់ទន្លេ បរិយាកាសពិតជាស្រស់ស្រាយណាស់
ដើរកម្សាន្ត

ត្រឹម៦គីឡូពីស្វាយជ្រុំ ជាមួយហាងកាហ្វេលំហែ ប្របមាត់ទន្លេ បរិយាកាសពិតជាស្រស់ស្រាយណាស់

សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ និងភេសជ្ជៈ ប្រាកដជាចង់ស្វែងរកមិនត្រឹមតែកាហ្វេឆ្ងាញ់ប៉ុណ្ណោះទេ តែបើបានបរិយាកាសស្រស់ស្រាយបែបធម្មជាតិរឹតតែគួរជាទីចាប់អារម្មណ៍។ ជាក់ស្តែង ថ្មីៗនេះ ហាងកាហ្វេជាយក្រុងមួយកន្លែងដែលទើបតែដំណើរការបានទាក់ទាញចិត្តភ្ញៀវមកទទួលទាន និងកម្សាន្តជាខ្លាំងដោយសារតែជាហាងកាហ្វេប្របមាត់ទន្លេត្រជាក់ស្រស់ស្រាយនោះគឺ «លំហែកាហ្វេ »។ ត្បិតតែទើបដំណើរការ តែហាងកាហ្វេនេះមានទីធ្លាធំទូលាយ ពិតជាសាកសមបំផុតសម្រាប់អង្គុយជួបជុំមិត្តភក្តិ ឬអាចពិភាក្សាការងារបានប្រកបដោយភាពរលូន ជាមួយនឹងខ្យល់ត្រជាក់ត្រសៀកៗពីមាត់ទន្លេ បូករួមនឹងភេសជ្ជៈគ្រប់មុខ និងកាហ្វេក៏មានរសជាតិឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យផងដែរ។ ឯទីធ្លាធំទូលាយអាចចតឡាន និងម៉ូតូយ៉ាងងាយស្រួល ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជិះកង់ជាក្រុមផងដែរ។ ប្រសិនជាលោកអ្នកចង់សាកល្បងហាងកាហ្វេមាត់ទន្លេ « លំហែកាហ្វេ » មួយនេះ អាចស្វែងរកបាន ដោយមានទីតាំងនៅម្តុំស្វាយជ្រុំ ដោយគ្រាន់តែឆ្លងដ ស្វាយជ្រុំ រួចបត់ឆ្វេង ប្រមាណជា…

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!
ដើរកម្សាន្ត

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!

ភ្នំពេញ៖ មួយរយៈនេះ​រូបភាពជនជាតិថៃមួយក្រុមបានមកទស្សនាកម្សាន្តនៅស្រុកខ្មែរ កំពុងតែមានភាពល្បីល្បាញ ​និងមានការស៊ែរបន្តៗគ្នាជាច្រើន ​ដោយសារតែកន្លែងដើរលេងស្អាតៗ ​ជាពិសេសរឹតតែអស់សំណើចនោះ ​កន្លែងខ្លះខ្មែរយើងសឹងតែមិនដែលស្គាល់ទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក พาเธอไป Journey បានរៀបរាប់ និងបង្ហោះរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួន  ជាច្រើនសន្លឹក ​ថែមទាំងលម្អិតព័ត៌មាននៃការកម្សាន្តរបស់ខ្លួននៅក្រោមរូបនីមួយៗផងដែរ ​ដែលក្នុងអត្ថន័យថា ​ស្រុកខ្មែរយើងពិតជាសប្បាយ ​ថែមទាំងមានកន្លែងដើរលេងពិសេសៗជាច្រើនកន្លែងគួរឱ្យជក់ចិត្តទៀតផង។ នៅក្នុងនោះ ក្រុម พาเธอไป Journey  បានទៅទីកន្លែងសំខាន់ៗជាច្រើនដូចជា៖ – ព្រះបរមរាជវាំង (ម្នាក់ ​10$ សម្រាប់ជនបរទេស) -សារមន្ទីរជាតិ -កាហ្វេសារមន្ទីរ ​(នៅក្នុងសារមន្ទីរជាតិតែម្តង) ប្រកបដោយបរិយាកាសស្រស់ថ្លា ឯកាហ្វេក៏ឆ្ងាញ់…