តេស្តចិត្តសាស្រ្ត ! ស្វែងរកចរិតអាថ៌កំបាំងរបស់អ្នក

New Copy
ការផ្សាយពាណិជ្ជកម្ម

សង្កេតមើលរូបភាពមួយនេះ តើអ្នកបានឃើញអ្វីមុនគេ?

ការផ្សាយពាណិជ្ជកម្ម

ក. ដើមឈើ ស្លឹកឈើ ព្រៃ
ខ. បបូរមាត់
គ. ឫសដើមឈើ
ឃ. បិទភ្នែក

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក. អ្នកជាមនុស្សរហ័សរហួន ទស្សនៈវិជ្ជមាន

ការផ្សាយពាណិជ្ជកម្ម

ក្នុងការប្រាស្រ័យទាក់ទង អ្នកមានភាពរស់រវើក រហ័ស ធ្វើអ្វីមួយ ដោយមិនចាំបាច់គេប្រាប់ឡើយ ហើយអ្នកក៏ជាមនុស្សងាយរាប់អាន និងទន់ភ្លន់ផងដែរ។ គំនិតសុទិដ្ឋិនិយម ទំនុកចិត្ត និងការតស៊ូរបស់អ្នក ជាកម្លាំងទាក់ទាញពិសេសមួយ បានជះឥទ្ធិពលទៅលើមិត្តភាពរបស់អ្នក។ ម្យ៉ាងទៀតអ្នកជាមនុស្សស្មោះត្រង់ ចិត្តទូលាយ និងចេះគិតគូរដល់គេ។

លើសពីនេះ អ្នកថែមទាំងជាមនុស្សដែលធ្វើការម៉ត់ចត់ យកចិត្តទុកដាក់ការងារ មានចិត្តចង់រីកចម្រើន អ្នកសុខចិត្តទ្រាំលំបាក ដើម្បីឆ្ពោះទៅកាន់គោលដៅ ហើយមិនសូវមើលឃើញអ្នកមុខក្រញូវឡើយ អ្នកពូកែលើកទឹកចិត្តខ្លួនឯង ក៏លើកទឹកចិត្តអ្នកដទៃផងដែរ អ្នកមិនសូវត្រូវបានស្ថានភាពលំបាកមករុំព័ទ្ធទេ។

ការផ្សាយពាណិជ្ជកម្ម

ខ. អ្នកជាមនុស្សស្ងប់ស្ងាត់ លាក់កំបាំងច្រើន

អ្នកគឺជាមនុស្សសាមញ្ញមិនចូលចិត្តអួតសម្ញែង និងការប្រកួតប្រជែងអ្វីឡើយ សូម្បីតែការហាត់កីឡាក៏មិនចូលចិត្តកីឡាណាដែលមានលក្ខណៈបង្ខំដែរ។ អ្នកតែងតែស្ថិតនៅស្ថានភាពស្ងប់ស្ងាត់ ចិត្តរបស់អ្នកងាយស្កប់ស្កល់ អ្នកមិនសូវដេញតាមសម្ភារៈនិយមឡើយ ការរស់នៅរបស់អ្នកប្រកបដោយទស្សនៈគំនិត។ ចំពោះការទំនាក់ទំនងអ្នកមិនសូវជាទៅរាប់រកគេមុនទេ មិនសូវចូលចំណោមគេឡើយ។ ផ្នែកអារម្មណ៍វិញ អ្នកឆាប់ប្រតិកម្ម ឆាប់ឆេឆាវ ខ្វះការអត់ធ្មត់ ជាពិសេសកិច្ចការដែលធ្វើដដែលៗតែងធ្វើឱ្យអ្នកធុញទ្រាន់ ។

ការផ្សាយពាណិជ្ជកម្ម

គ. អ្នកជាមនុស្សឆាប់រាងចាល ចូលចិត្តសន្សំបទពិសោធន៍ទុកជាមេរៀន

អ្នកជាមនុស្សស្វ័យភ្ញាក់រឭក រាល់រឿងរ៉ាវដែលជាបទពិសោធន៍ ទោះជាល្អ ឬមិនល្អក្តី អ្នកសុទ្ធតែឆ្លងកាត់ការរៀបចំសារថ្មីដើម្បីកុំឱ្យមានរឿងមិនល្អកើតឡើងដដែលៗ ហើយអ្នកអាចរកវិធីចាត់ចែងកាន់តែល្អ។ អ្នកជាមនុស្សលាក់រឿងជាច្រើនក្នុងចិត្ត មិនថារឿងតូចធំទេ អ្នកមិនព្រមព្រលែងដៃឡើយ។ មានរឿងខ្លះអ្នករកនឹកមិនឃើញភ្លាមៗ ដូច្នេះអ្នកគិតហើយគិតទៀតរហូតទាល់តែចេញ។ អ្នកពូកែពិចារណា សរុបមកអ្នកពូកែមើលឃើញបញ្ហាជាងអ្នកដទៃ ហើយអ្នកក៏មិនចូលចិត្តអប់រំគេដែរ ឱ្យតែអ្នកធ្វើកិច្ចការខ្លួនបានល្អទៅបានហើយ។

ការផ្សាយពាណិជ្ជកម្ម

ឃ. អ្នកជាមនុស្សដែលមានការសង្កេតខ្ពស់

អ្នកជាមនុស្សដែលមានការសង្កេតវាងវៃ រាល់ការងារគ្រប់យ៉ាងអ្នកតែងគិតម៉ត់ចត់ជាងអ្នកដទៃ អ្នកអាចឆ្លងកាត់រឿងរ៉ាវដែលកើតឡើង បែងចែកអំពីធាតុដើមរបស់រឿងនោះ។ អ្នកក៏ពូកែប្រើក្រសែភ្នែកទៅពិនិត្យរាល់បញ្ហា អ្នកក៏មិនសូវវិនិច្ឆយតាមរយៈការឃើញនឹងភ្នែកដែរ តែប្រើវិចារណៈញាណមកធ្វើការពិចារណាគិតគូរ។

ការផ្សាយពាណិជ្ជកម្ម

ម្យ៉ាងទៀត គ្រាន់តែឃើញរឿងតូចមួយទេ អ្នកអាចដឹងអំពីស្ថានភាពទាំងមូល មានមនុស្សមិនច្រើនទេដែលអាចធ្វើឱ្យរំខានដល់ការវិនិច្ឆ័យរបស់អ្នក។ នៅលើទសន្សៈមួយចំនួន អ្នកអាចព្យាយាមប្រកាន់គំនិតរបស់ខ្លួន ដោយសារបែបនេះហើយទើបអ្នកមិនសូវចុះសម្រុងជាមួយគេ៕

អត្ថបទ ៖ បក្សីទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម