ជនដែលមិនងាយត្រូវគេធ្វើបាប សុទ្ធតែមានលក្ខណៈទាំង៣នេះ

ការផ្សាយពាណិជ្ជកម្ម

រវាងមនុស្ស មិនអាចបាត់បង់ភាពសប្បុរសឡើយ។ ភាពសប្បុរសគឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងទៅកាន់មនុស្សគ្រប់គ្នា ភាពសប្បុរសគឺជាការធានាអំពីអត្តចរិករបស់មនុស្សភាពសប្បុរសគឺជាភាពស្មោះត្រង់ដែលធ្វើទៅកាន់គេ ហើយភាពសប្បុរសគឺជាដើមចមនៃលាភសំណាង។

មនុសគម្បីមានភាពសប្បុរស ប៉ុន្តែមិនមែនមានន័យថា ចំពោះមនុស្សគ្រប់គ្នាសុទ្ធតែបង្ហាញភាពសប្បុរសទាំងអស់នោះទេ។ មានមនុស្សមួយចំនួន បានចាត់ទុកភាពសប្បុរសនេះរបស់អ្នកដទៃ ដូចជាសំរាមដែលគ្មានប្រយោជន៍ ឯមានអ្នកខ្លះទៀត  យកភាពសប្បុរសរបស់អ្នកដទៃ ចាត់ទុកជារបស់គ្មានតម្លៃ។

ការផ្សាយពាណិជ្ជកម្ម

ចំពោះមនុស្សបែបនេះ  មិនចាំបាច់ត្រូវមានភាពសប្បុរសចំពោះពួកគេឡើយ។ រីឯមនុស្សដែលមិនងាយត្រូវគេធ្វើបាប សុទ្ធតែមានលក្ខណៈទាំង៣នេះ សង្ឃឹមថាអ្នកក៏មានដែរ

Untitled Design
រូបភាពដំណាង

០១.ធ្វើជាមនុស្សត្រូវមានពំ្រដែន  រៀនចេះការបដិសេធដ៏សមស្របមួយ

ការផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់ដែលមិនចេះបដិសេធគេគ្រប់រឿងងាយនឹងត្រូវបានគេធ្វើបាប!

ពីដំបូងឡើយ  ប្រហែលជាអ្នកមិនចេះបដិសេធ អោយអ្នកដទៃធ្វើបាបតាមចិត្ត ប៉ុន្តែពេលវេលាយូរទៅ បើអ្នកនៅតែមិនចេះបដិសេធទៀត ពួកគេកាន់តែបានដៃ ហើយដាក់សម្ពាធលើអ្នកកាន់តែខ្លាំងជាងមុនជាមិនខាន។ ពិភពលោកមួយនេះគឺបែបនេះ  ចិត្តមនុស្សអាចប្រែប្រួល  មនោសញ្ចេតនាអាចសាបរលាប មនុស្សដែលចេះស្កប់ស្កល់ ក៏អាចប្រែទៅជាលោភលន់គ្មានដែនកំណត់បានដែរ។ចំពោះមនុស្សម្នាក់ ដែលកើតចិត្តលោភលន់ហើយនោះ បើយើងនៅតែមិនចេះបដិសេធទៀតនោះ ប្រាកដជាត្រូវរងការធ្វើបាបមិនឈប់ឈរឡើយ ។ ការមានព្រំដែន រៀនចេះបដិសេធសមស្របមួយ ទើបអាចទទួលបានការគោរពដ៏គម្បីមួយ!

ការផ្សាយពាណិជ្ជកម្ម
Untitled Design (1)
រូបភាពដំណាង

០២. មិនធ្វើជាមនុស្សល្អពេក  រៀនចេះលះបង់មានកំរិត

មានរបស់ខ្លះ ប្រសិនបើមិនងាយទទួលបាន  យើងប្រាដកជាចេះស្តាយស្រណោះ។ ប៉ុន្តែមានរបស់ខ្លះទៀត  ងាយទទួលបានពេក យើងប្រាកដជាយល់ថាគ្មានន័យទៅវិញ។ តាមពិត ការធ្វើល្អចំពោះមនុស្សម្នាក់  ក៏មានសភាពបែបនេះដែរ។ប្រសិនបើអ្នកល្អដាក់មនុស្សម្នាក់ពេក  ផ្តល់គ្រប់យ៉ាងតាមចិត្តគេពេក  គ្មានដែនកំណត់នោះ ពេលយូរទៅ គេនឹងយល់ថា អ្នកគួរតែធ្វើបែបនេះដាក់គេ ហើយរឿងនេះគម្បីធ្វើសម្រាប់គេ  គេមិនត្រឹមតែមិនចេះដឹងគុណទេ ផ្ទុយមកវិញ ពេលដែលអ្នកផ្តល់អ្វីតិចពេក គេនឹងបណ្តោសអ្នក និយាយមិនល្អពីអ្នក យល់ថាចិត្តរបស់អ្នកប្រែប្រួលហើយ។ ដូច្នេះហើយ  កុំចេះតែធ្វើជាមនុស្សល្អជ្រុលពេក  ត្រូវលះបង់អោយមានកំរិត ទើបញ៉ាំងអាចគេចេះស្តាយស្រណោះ!

ការផ្សាយពាណិជ្ជកម្ម
Untitled Design (2)
រូបភាពដំណាង

០៣.បង្កើនសមត្ថភាពខ្លួនឯងជានិច្ច 

មនុស្សបែបណា ទើបសំខាន់? គឺជាជនឆ្នើមម្នាក់នៅក្នុងស្ថាប័ន  គេនៅក្នុងស្ថាប័ន  គឺអាចឈរជើងយ៉ាងសំខាន់នៅទីនោះ។

ការផ្សាយពាណិជ្ជកម្ម

ឧទាហរណ៍  អ្នកជាមនុស្សពូកែ  នៅក្នុងក្រុមហ៊ុនគ្មាននរណាអាចជំនួសបាន។

មនុស្សត្រូវរៀនចេះបង្កើនភាពខ្លាំងរបស់ខ្លួន  លើកកម្ពស់តម្លៃរបស់ខ្លួនមិនឈប់  ពេលអ្នកអភិវឌ្ឍន៍ដល់កំរិតជាក់ស្តែងមួយ ដូច្នេះសម្តីរបស់អ្នក ទើបមានទំងន់  នៅក្នុងក្រុមមនុស្ស ក៏មានអំណាចក្នុងការបញ្ចេញមតិដែរ។ ពេលនោះធ្វើអោយយើងកាន់តែមានឆន្ទៈ និងភាពរឹងមាំ  ប្រឈមមុខនិងការលំបាក ព្រមទាំងព្យុះភ្លៀវក្នុងជីវិត!

ការផ្សាយពាណិជ្ជកម្ម

ភាពសប្បុរស  ធាតុដើមមួយនេះដាច់ខាតមិនអាចបោះចោលបានឡើយ!ប៉ុន្តែភាពសប្បុរស មិនមែនជាអ្វីដែលត្រូវបានគេជាន់ឈ្លី មើលងាយ និងប្រើប្រាស់ជាដាច់ខាត។ កុំធ្វើជាមនុស្សល្អពេក  ត្រូវគេធ្វើបាបហើយ នៅរងទុក្ខជំនួសគេទៀត។ ភាពសប្បុរសរបស់អ្នកមានតម្លៃណាស់  កុំចេះតែបន្ទាបតម្លៃផ្តេសផ្តាស  មនុស្សដែលមិនចេះស្តាយស្រណោះ មិនស័ក្តសមទទួលបានភាពយកចិត្តទុកដាក់របស់អ្នកឡើយ!

រៀបរាងដោយ៖  Mythical Bird/ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម