ទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោក

Cove Rive
ការផ្សាយពាណិជ្ជកម្ម

ជាទូទៅ បើយើងលើកយកប្រធានបទទន្លេមកនិយាយនោះ អ្នកប្រាកដជាគិតថាវាសាមញ្ញ ឬគ្មានអ្វីពិសេសឡើយ ប៉ុន្តែអ្នកអាចហ្នឹងគិតខុសហើយ ព្រោះទន្លេ គឺជាប្រភពទឹកដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស និងសត្វទាំងឡាយនៅជុំវិញពិភពលោក។

ម្យ៉ាងទៀតទន្លេមិនមានរូបរាងដូចគ្នាទេ ហើយថែមទាំងមានលក្ខណៈពិសេសផ្សេងៗគ្នាទៀតផង ដូចនេះហើយទើបថ្ងៃនេះយើងនឹងលើកយកទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោកដើម្បីអោយអ្នកទាំងអស់គ្នាបានស្គាល់។

ការផ្សាយពាណិជ្ជកម្ម

១.ទន្លេនីលអាហ្វ្រិកខាងជើង-ខាងកើត

ទន្លេមួយនេះមានប្រវែង៦,៦៥០គីឡូម៉ែត្រ ហើយប្រភពទឹករបស់វា គឺត្រូវបានចែករំលែកដោយប្រទេសចំនួន ១១ ដែលមានដូចជា៖ Tanzania, Uganda, Rwanda, Burundi, សាធារណរដ្ឋប្រជាធិបតេយ្យ Congo, Kenya, Ethiopia, Eritrea, South Sudan, Sudan និង Egypt។ ហើយជាពិសេសទន្លេនីល គឺជាប្រភពធនធានទឹក និងសរសៃឈាមដ៏សំខាន់សម្រាប់ប្រទេសអេហ្ស៊ីប និងស៊ូដង់ដែលពួកគេមិនអាចខ្វះបាន។

ការផ្សាយពាណិជ្ជកម្ម
A1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.ទន្លេអាម៉ាហ្សូនអាមេរិកខាងត្បូង

វាគឺជាទន្លេដែលវែងជាងគេទី ២ នៅលើពិភពលោក ដោយមានប្រវែង៦.៤០០ គីឡូម៉ែត្ រនិងមានទំហំធំជាងគេដោយសារតែវាមានលំហូរទឹកជាមួយនឹងការហូរចេញជាមធ្យមធំជាងទន្លេធំៗចំនួន៧ផ្សេងទៀត។ ទន្លេអាម៉ាហ្សូនមួយនេះបានហូរកាត់បណ្តាប្រទេសមួយចំនួនដូចជា៖ Brazil, Peru, Bolivia, Colombia, Ecuador, Venezuela និង Guyana។

ការផ្សាយពាណិជ្ជកម្ម
A2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣.ទន្លេយ៉ាងស្សេប្រទេសចិន

ទន្លេមួយនេះមានប្រវែង ៦.៣០០ គីឡូម៉ែត្រ និងជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍។

ការផ្សាយពាណិជ្ជកម្ម
A3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤.Mississippi – Missouri – Jeffersonអាមេរិកខាងជើង

វាមានប្រវែង ៦.២៧៥ គីឡូម៉ែត្រ ដែលភាគច្រើនហូរនៅសហរដ្ឋអាមេរិក (៩៨.៥%) និងនៅសេសសល់គឺហូរនៅកាណាដា (១,៥%) ហើយវាក៏បានហូរឆ្ពោះទៅឈូងសមុទ្រម៉ិកស៊ិកផងដែរ។

ការផ្សាយពាណិជ្ជកម្ម
A4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥.Yenisei – Angara – Selenge អាស៊ី

ស្ថិតក្នុងប្រវែង ៥.៥៣៩ គីឡូម៉ែត្រ វាគឺជាទឹកហូរចម្បងនៅក្នុងប្រទេសរុស្ស៊ី (៩៧%) និងសេសសល់គឺហូរនៅម៉ុងហ្គោលី (៣%) ហើយម្យ៉ាងទៀតវាក៏ជាប្រព័ន្ធទន្លេធំជាងគេ ដែលហូរទៅមហាសមុទ្រអាក់ទិកផងដែរ។

ការផ្សាយពាណិជ្ជកម្ម
A5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦.ទន្លេលឿងប្រទេសចិន

មានចម្ងាយ ៥.៤៦៤ គីឡូម៉ែត្រ ដែលត្រូវបានគេស្គាល់ផងដែរថាជាទន្លេដែលវែងជាងគេទី ២ នៅអាស៊ីបន្ទាប់ពីតំបន់ Yangtze។

ការផ្សាយពាណិជ្ជកម្ម
A6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. Ob – Irtysh អាស៊ី
ទន្លេមួយនេះមានប្រវែង ៥.៤១០ គីឡូម៉ែត្រ ដែលវាហូរនៅក្នុងប្រទេសមួយចំនួនរួមមាន៖ Russia, Kazakhstan, China, និង Mongolia ជាដើម។

B4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៨. Paraná – Río de la Plataអាមេរិកខាងត្បូង

ការផ្សាយពាណិជ្ជកម្ម

មានប្រវែង ៤.៨៨០ គីឡូម៉ែត្រ ទន្លេ Paraná – Río de la Plata របស់អាមេរិកខាងត្បូង គឺមានទឹកហូរនៅ Brazil, Argentina, Paraguay, Bolivia និង Uruguay។

A8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៩. Congo – Chambeshi ទ្វីបអាហ្រ្វិក

ក្នុងនាមជាទន្លេដែលមានប្រវែង ៤.៧០០ គីឡូម៉ែត្រ វាគឺជាទន្លេដែលជ្រៅជាងគេបំផុតលើពិភពលោក ដោយមានជម្រៅលើសពី ២២០ ម៉ែត្រ (៧២០ ហ្វីត) មិនត្រឹមតែប៉ុណ្ណោះវាជាទន្លេធំជាងគេទី ៣ នៅលើពិភពលោកដែលមានបរិមាណទឹកដែលហូរចេញច្រើនបំផុត។

A10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១០. Amur – Argun អាស៊ី

វាគឺជាទន្លេដែលមានប្រវែង ៤,៤៤៤ គីឡូម៉ែត្រ និងមានលក្ខណៈពិសេសខ្លាំងណាស់ ដោយវាបានបង្កើតជាព្រំប្រទល់រវាងចុងបូព៌ារុស្ស៊ី និងភាគឥសាននៃប្រទេសចិន៕

A11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ប្រភព ៖ បរទេស

ការផ្សាយពាណិជ្ជកម្ម