ពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលចេតិយព្រះពុទ្ធសាសនាមានអាយុកាល ៧០០ឆ្នាំ មួយបានផុសលើផ្ទៃទឹកទន្លេមេគង្គប្រទេសថៃ ក្រោយបាក់ស្រុតចូលទឹកទន្លេនៅអំឡុងឆ្នាំ ១៨៤៧ ។


ចេតិយ ដែលកាលពីដំបូងឡើយសាងសង់ជាប់មាត់ទឹក បានបាត់ខ្លួនអស់រយៈពេល ១៧៦ ឆ្នាំ នេះ ត្រូវបានគេប៉ាន់ស្មានថាបានផុសចេញពីទឹកទន្លេដោយសារតែការមានដីដុះ និងហេតុផលធម្មជាតិផងដែរ ។

ចេតិយបែបព្រះពុទ្ធសាសនាមួយនេះត្រូវបានគេដឹងថាមានឈ្មោះ Phra That Klang Nam សាងសង់ទឹកសង់ឡើងពីថ្ម និងមានកម្ពស់ ២,៧ម៉ែត្រ ហើយក្រោយពីបានផុសឡើងនៅក្នុងទន្លេមេគង្គនៅភាគខាងជើងខេត្តណងខៃ បានធ្វើឱ្យប្រជាជនថៃមានការភ្ញាក់ផ្អើលជាខ្លាំង៕



