
ដាក់របស់ ៥ នេះក្នុងផ្ទះ និងមាត់ទ្វារចូលផ្ទះ អាចបណ្ដេញគ្រោះចង្រៃហើយនាំតែលាភសំណាង
យោងតាមដំណាលតៗគ្នាពីចាស់បុរាណ និងក្បួនហុងស៊ុយ ការដាក់របស់ ៥ នេះនៅខាងក្នុងផ្ទះ និងមាត់ទ្វារចូលផ្ទះ គឺអាចបណ្ដេញគ្រោះចង្រៃ អំពើអាបធ្មប់ ហើយនាំមកវិញនូវលាភសំណាងនិងភាពរុងរឿងចូលផ្ទះ៖ ៥) ខ្ទឹមស ខ្ទឹមសត្រូវបានគេជឿថា ជារបស់សក្ដិសិទ្ធិដែលអាចប្រឆាំងនឹងអំពើអាក្រក់ និងទង្វើចង់យាយីពីមជ្ឈដ្ឋានខាងក្រៅមិនឲ្យចូលមកក្នុងផ្ទះរបស់យើងបាន។ ទម្លាប់ចាស់ៗពីដើម គេឲ្យព្យួរខ្ទឹមសចំនួន ៨១ ដែលតំណាងឲ្យព្រះចំនួន ៨១ អង្គដែលអាចបញ្ចៀសខ្យល់នៃបិសាចមិនឲ្យចូលមកក្នុងផ្ទះរបស់យើង។ ជាងនេះតាមការណែនាំអ្នកគួរតែពិនិត្យមើលវាជាប្រចាំ នៅពេលដែលវាស្ងួត គួរតែរកខ្ទឹមថ្មីមកជំនួស ហើយបើអាចគួរទម្លាប់ពេលដើរទៅក្រៅ ឧស្សាហ៍មានខ្ទឹមសជាប់ខ្លួនជាប្រចាំផងដើម្បីបញ្ចៀសមិនឲ្យមានខ្មោចបិសាចមកយាយី ឬសំណាងអាក្រក់មកក្នុងជីវិតរបស់យើង។ ៤) ផ្កាឈូក នៅក្នុងបន្ទប់ទទួលភ្ញៀវ គឺប្រៀបបាននឹងទីកន្លែងដែលទទួលឥទ្ធិពលពីខាងក្រៅ ឬទទួលហុងស៊ុយមកចូលផ្ទះ។ អ្នកគួរតែមានផ្កាឈូក…










