ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok (2)
សម្រង់

ដើម្បីចាប់ផ្តើមស្រឡាញ់ខ្លួនឯង យើងអាចអនុវត្តតាមជំហានសាមញ្ញៗ៖

នៅក្នុងជីវិតស្នេហា និងទំនាក់ទំនង មនុស្សជាច្រើនតែងតែមានអារម្មណ៍ថាខ្លួនឯងពិបាកស្រឡាញ់ ឬមិនសមនឹងទទួលបានសេចក្តីស្រឡាញ់។ ប៉ុន្តែ តាមពិតទៅ វាមិនមែនដោយសារខ្លួនយើងពិបាកស្រឡាញ់នោះទេ គ្រាន់តែយើងកំពុងសុំឱ្យមនុស្សខុសស្រឡាញ់យើង និងស្វែងរកតម្លៃខ្លួនឯងតាមរយៈភ្នែកអ្នកដទៃ។ រឿងសំខាន់ដែលយើងគួរចងចាំគឺថា សេចក្តីស្រឡាញ់ដ៏ល្អបំផុត និងស្លូតបូតបំផុត គឺសេចក្តីស្រឡាញ់ខ្លួនឯង។ នេះគឺជាមូលដ្ឋានគ្រឹះដែលជួយឱ្យយើងមានជីវិតដ៏រីករាយ និងទំនាក់ទំនងដែលមានសុខភាព។ ហេតុអ្វីបានជាយើងមានអារម្មណ៍ថាពិបាកស្រឡាញ់? មនុស្សជាច្រើនតែងតែស្វែងរកការទទួលស្គាល់ និងសេចក្តីស្រឡាញ់ពីអ្នកដទៃ ដើម្បីបំពេញតម្លៃខ្លួនឯង។ បើយើងសុំឱ្យមនុស្សដែលមិនត្រូវគ្នា ឬមិនអាចផ្តល់សេចក្តីស្រឡាញ់ដែលយើងត្រូវការ វានឹងធ្វើឱ្យយើងមានអារម្មណ៍ថាខ្លួនឯងពិបាកស្រឡាញ់។ ឧទាហរណ៍ បើយើងនៅក្នុងទំនាក់ទំនងដែលមានការរិះគន់ ឬមិនមានការគាំទ្រ វានឹងធ្វើឱ្យយើងសង្ស័យតម្លៃខ្លួនឯង។ ប៉ុន្តែ បញ្ហាមិនមែននៅលើយើងទេ គ្រាន់តែយើងកំពុងស្វែងរកនៅកន្លែងខុស។ ការពឹងផ្អែកលើអ្នកដទៃដើម្បីបញ្ជាក់តម្លៃខ្លួន គឺដូចជាការសាងសង់ផ្ទះលើខ្សាច់—វាមិនមាំមួន។ សេចក្តីស្រឡាញ់ខ្លួនឯង៖…

Cover Copy
សង្គម

ស្ត្រីវ័យកណ្តាលដែលមានទម្លាប់៣យ៉ាងនេះ គ្រោះថ្នាក់ណាស់ យកល្អគួរតែនៅឱ្យឆ្ងាយ!

ក្នុងវ័យកណ្តាល ស្ត្រីជាច្រើនលែងបង្ហាញបុគ្គលិកលក្ខណៈរបស់ពួកគេយ៉ាងច្បាស់ដូចកាលនៅក្មេង។ មនុស្សមួយចំនួនហាក់ដូចជាមានភាពរួសរាយរាក់ទាក់ និងអាចចូលទៅជិត ប៉ុន្តែការពិតពួកគេជាមនុស្សអាត្មានិយម និងល្បិចកល។ ការកំណត់អត្តសញ្ញាណជាមុននៃលក្ខណៈទាំងនេះនឹងជួយអ្នករក្សាចម្ងាយរបស់អ្នកយ៉ាងសកម្ម និងជៀសវាងការជាប់ក្នុងបញ្ហាដែលមិនចាំបាច់។   ១.តែងតែដាក់ខ្លួនឯងជាមុន គេចាត់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនជាអាទិភាពកំពូល រាល់ពាក្យសម្ដី និងសកម្មភាពត្រូវបានគណនា។ នៅក្នុងក្រុមហ៊ុន មនុស្សប្រភេទនេះច្រើនតែលាក់បាំងព័ត៌មាន ដើម្បីឱ្យមិត្តរួមការងារធ្វើខុស ហើយបន្ទាប់មកយកមុខមាត់ដោយធ្វើជាជួយកែកំហុសរបស់អ្នកដទៃ។ ពួកគេថែមទាំងនិយាយដើមគេអំពីរឿងឯកជនរបស់អ្នកដទៃទៀតផង។ នេះគឺជាប្រភេទមនុស្សអាត្មានិយម មិនចេះអាណិតអាសូរ ហើយបើអ្នកមានទំនាក់ទំនងយូរអង្វែងជាមួយមនុស្សប្រភេទនេះ នោះនឹងធ្វើឱ្យអ្នកងាយរងគ្រោះតែប៉ុណ្ណោះ។ ២.មុខពីរ ចិត្តបី ចរិតដែលគ្រោះថ្នាក់ គឺភាពលាក់ពុតនេះឯង។ មនុស្សបែបនេះចូលចិត្តនិយាយផ្អែមនៅចំពោះមុខអ្នកដទៃ ប៉ុន្តែនិយាយដើមគេពីក្រោយខ្នង។ មនុស្សមួយចំនួនហាក់ដូចជាស្និទ្ធស្នាលនឹងអ្នក ប៉ុន្តែការពិតពួកគេតែងតែលួចសើចចំអក សូម្បីតែប្រើបញ្ហាគ្រួសាររបស់អ្នកដើម្បីយកទៅនិយាយកំសាន្ដអារម្មណ៍។ ពួកគេតែងតែបំភ្លៃការពិត…

Cover Copy
ទស្សន៍ទាយ

សត្វរាសីចក្រទាំង៤នេះ ត្រូវបានព្រះនៃទ្រព្យសម្បត្តិពេញចិត្ត ហើយផ្តល់លាភធំអោយ!

ក្នុងចំណោមសត្វទាំង១២នោះ មានអ្នកដែលមានរូបរាងមាំមួន តែចិត្តទន់ភ្លន់។ ភាពសុខដុមរមនានេះ ធ្វើឱ្យពួកគេទទួលបានការគាំទ្រយ៉ាងងាយស្រួលដោយមនុស្សថ្លៃថ្នូរ ដែលត្រូវបានអនុគ្រោះដោយព្រះនៃទ្រព្យសម្បត្តិ បើកឱកាសអំណោយផលជាច្រើនសម្រាប់មាសប្រាក់ និងអាជីព។   ១.ឆ្នាំខាល៖ ក្លាហានតែលាក់ក្នុងភាពទន់ភ្លន់ អ្នកកើតឆ្នាំខ្លា តែងស្ញប់ស្ញែងនឹងភាពរឹងមាំ ភាពម៉ឺងម៉ាត់ មិនហ៊ានប្រឈមមុខនឹងឧបសគ្គ។ ពួកគេត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញានៃភាពក្លាហាន តែងតែឆ្ពោះទៅមុខដោយមិនគិតពីការលំបាក។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា ការលាក់ទុកនៅពីក្រោយរូបរាងនោះ គឺជាភាពរសើប និងជាបេះដូងដ៏កក់ក្តៅ។ ក្នុងការងារអ្នកកើតឆ្នាំខ្លាមានសមត្ថភាពដឹកនាំ និងជំរុញទឹកចិត្តសមូហភាព។ គេដឹងថាពេលណាត្រូវតឹងតែងដើម្បីរក្សាវិន័យ ពេលណាត្រូវទន់ដើម្បីបង្រួបបង្រួមមនុស្ស។ ដោយសារភាពសុខដុមរមនានេះ មនុស្សដែលកើតក្នុងឆ្នាំខ្លា តែងតែត្រូវបានថ្នាក់លើ ជឿជាក់ និងទទួលបានការគោរពពីមិត្តរួមការងារ។ ក្នុងពេលខាងមុខនេះ…

Cover Copy
គ្រួសារ

ហេតុអ្វីបានជា 80% នៃអាពាហ៍ពិពាហ៍ងាយបែកបាក់ក្នុងរយៈពេល ៣ ឆ្នាំដំបូង?

មូលហេតុអាចមកពីការប៉ះទង្គិចគ្នាបន្តិចបន្តួចក្នុងជីវិតប្រចាំថ្ងៃ ពីការគិតខុសគ្នា ឬ ដោយសារតែស្នេហាចុះត្រជាក់បន្តិចម្តងៗ។ ដូច្នេះ ហេតុអ្វីបានជាឆ្នាំទី៣ត្រូវបានគេចាត់ទុកថាជាឆ្នាំដែលពិបាកនឹងយកឈ្នះ ហើយអ្វីទៅជាអាថ៌កំបាំងក្នុងការរក្សាសុភមង្គលឲ្យស្ថិតស្ថេរ? មនុស្សជាញឹកញាប់ពិភាក្សាថាតើត្រូវជ្រើសរើសដៃគូដែលស្រដៀងនឹងខ្លួន ឬ បំពេញបន្ថែមពួកគេ របៀបរក្សាអ្វីៗឱ្យថ្មី ឬ តុល្យភាពរវាងគ្រួសារ និងខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ គូស្នេហ៍ដែលបានរួមរស់ជាមួយគ្នាអស់ជាច្រើនទសវត្សរ៍មកហើយ មិនដែលគិតពីការលែងលះ កម្រនឹងយកចិត្តទុកដាក់ខ្លាំងពេកចំពោះ “អាថ៌កំបាំង” ទាំងនេះ។ ពួកគេក៏មានការឈ្លោះប្រកែកគ្នាមិនចេះយល់ចិត្តគ្នាទាំងស្រុង ប៉ុន្តែនៅតែអាចរស់នៅជាមួយគ្នាយូរអង្វែង។ ព្រោះអ្វីដែលធ្វើឲ្យពួកគេនៅជាមួយគ្នាមិនមែនជាសំណាងនោះទេ ប៉ុន្តែជាកត្តាស្នូលមួយ ដែលប្រាកដនិយមជាង “ទស្សនៈស្រដៀងគ្នា” និង រឹងមាំជាងការសន្យានៃ “ការចែករំលែកទ្រព្យសម្បត្តិ”។   ១.តម្លៃរួម និងតម្រូវការបំពេញបន្ថែម…

So Sanh 0359
ទស្សនៈ

ខ្ញុំដឹងថាខ្ញុំយឺត ប៉ុន្តែខ្ញុំនៅតែបន្តដំណើរ!!!

ខ្ញុំដឹងថាខ្ញុំយឺត ប៉ុន្តែខ្ញុំនៅតែបន្តដំណើរ នៅក្នុងជីវិត មនុស្សយើងតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ ខ្លះអាចរត់លឿន សម្រេចគោលដៅបានឆាប់រហ័ស ប៉ុន្តែខ្លះទៀត ដូចជាយើងខ្លួនឯង អាចមានអារម្មណ៍ថាយឺតយ៉ាវ។ ប៉ុន្តែ ឃ្លា “ខ្ញុំដឹងថាខ្ញុំយឺត ប៉ុន្តែខ្ញុំនៅតែបន្តដំណើរ” គឺជាការរំឭកដ៏មានតម្លៃមួយ ដែលបង្ហាញពីភាពអំណត់ និងការមិនលះបង់។ វាមិនមែនជាការទទួលស្គាល់ការបរាជ័យនោះទេ ប៉ុន្តែជាការទទួលស្គាល់ខ្លួនឯង និងបន្តខិតខំដើម្បីឈានទៅមុខ។ ហេតុអ្វីបានជាការបន្តដំណើរសំខាន់? ការដឹងថាខ្លួនឯងយឺត គឺជាជំហានដំបូងនៃការអភិវឌ្ឍខ្លួន។ វាជួយឱ្យយើងមិនស្តីបន្ទោសខ្លួនឯងច្រើនពេក ប៉ុន្តែផ្ទុយទៅវិញ វាលើកទឹកចិត្តឱ្យយើងបន្តដើរ។ មនុស្សជោគជ័យជាច្រើន ដូចជាអ្នកវិទ្យាសាស្ត្រ ឬធុរជន មិនមែនសុទ្ធតែលឿននោះទេ។ ឧទាហរណ៍ ថូម៉ាស់ អេឌីសុន…

Knongsrok (3)
ទស្សនៈ

ការគិតវិជ្ជមាន (Positive Thinking) គឺជាទម្រង់នៃការគិតដែលផ្តោតលើការមានសង្ឃឹម!!!

ការគិតវិជ្ជមាន ការគិតវិជ្ជមាន (Positive Thinking) គឺជាទម្រង់នៃការគិតដែលផ្តោតលើការមានសង្ឃឹម និងទស្សនៈល្អចំពោះថ្ងៃអនាគត។ វាជាការមើលឃើញអ្វីៗទាំងអស់ក្នុងផ្លូវវិជ្ជមាន ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហា ឬឧបសគ្គធំធេងយ៉ាងណាក៏ដោយ។ មិនមែនជាការមើលរំលងការពិតនោះទេ ប៉ុន្តែជាការជ្រើសរើសផ្តោតលើផ្នែកល្អ និងស្វែងរកដំណោះស្រាយជាជាងការរុញរាទៅលើភាពអវិជ្ជមាន។ អត្ថប្រយោជន៍នៃការគិតវិជ្ជមាន ការគិតវិជ្ជមានមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅលើជីវិតរបស់មនុស្ស។ ជាដំបូង វាជួយឱ្យយើងមានសុខភាពផ្លូវចិត្តល្អ ដោយកាត់បន្ថយកម្រិតនៃភាពតានតឹង កង្វល់ និងជំងឺធ្លាក់ទឹកចិត្ត។ មនុស្សដែលគិតវិជ្ជមានជាធម្មតាមានភាពសប្បាយរីករាយជាង និងអាចកែលម្អទំនាក់ទំនងជាមួយអ្នកដទៃបានយ៉ាងល្អ។ ឧទាហរណ៍ នៅពេលជួបបញ្ហាក្នុងក្រុមគ្រួសារ ការគិតវិជ្ជមានអាចជួយឱ្យយើងស្វែងរកចំណុចរួម ជាជាងការរិះគន់គ្នាទៅវិញទៅមក។ លើសពីនេះ ការគិតវិជ្ជមានបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ មនុស្សដែលមានទស្សនៈបែបនេះ តែងតែមានភាពអំណត់ ក្លាហាន និងមិនងាយអស់សង្ឃឹម។ ពួកគេបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ…

Knongsrok (2)
ទស្សនៈ

មើលឃើញចំណុចល្អរបស់អ្នកដទៃ បង្ហាញពីសេចក្តីល្អរបស់អ្នក

មើលឃើញចំណុចល្អរបស់អ្នកដទៃ បង្ហាញពីសេចក្តីល្អរបស់អ្នក នៅក្នុងជីវិតប្រចាំថ្ងៃ មនុស្សយើងតែងតែជួបប្រទះនឹងមនុស្សជុំវិញខ្លួន មិនថាជាមិត្តភក្តិ សហការី ឬសូម្បីតែមនុស្សចម្លែកក៏ដោយ។ ប៉ុន្តែ តើយើងបានសង្កេតឃើញចំណុចល្អរបស់ពួកគេដែរឬទេ? ការមើលឃើញចំណុចល្អរបស់អ្នកដទៃ មិនត្រឹមតែជួយឱ្យយើងមានទំនាក់ទំនងល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីសេចក្តីល្អនៅក្នុងខ្លួនយើងផងដែរ។ នេះគឺជាគោលការណ៍សាមញ្ញមួយ ដែលអាចផ្លាស់ប្តូរទស្សនៈរបស់យើងចំពោះពិភពលោក។ ហេតុអ្វីបានជាការមើលឃើញចំណុចល្អសំខាន់? មនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយ។ បើយើងតែងតែផ្តោតលើចំណុចខ្សោយរបស់អ្នកដទៃ វានឹងធ្វើឱ្យយើងមានអារម្មណ៍អវិជ្ជមាន និងបង្កើតភាពតានតឹងក្នុងទំនាក់ទំនង។ ផ្ទុយទៅវិញ ការសង្កេតឃើញចំណុចល្អ ដូចជាភាពស្មោះត្រង់ ការខិតខំប្រឹងប្រែង ឬភាពច្នៃប្រឌិតរបស់ពួកគេ នឹងជួយឱ្យយើងមានការគោរព និងកោតសរសើរ។ ឧទាហរណ៍ បើសហការីម្នាក់មានជំនាញល្អក្នុងការដោះស្រាយបញ្ហា ការសរសើរគេនឹងមិនត្រឹមតែលើកទឹកចិត្តគេប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថាយើងជាមនុស្សដែលមានចិត្តទូលាយ និងវិជ្ជមាន។…

Photo 2
PR

ក្រុមហ៊ុន Vietjet ស្វាគមន៍យន្តហោះ Boeing ដំបូងបង្អស់ ដែលជាការកំណត់សម្គាល់សករាជថ្មីក្នុងការពង្រីកកងនាវាអាកាសចររបស់ខ្លួន

ភ្នំពេញ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីអបអរសាទរនៃការបញ្ជាទិញយន្តហោះប្រភេទ Boeing 737-8 ជាលើកដំបូងរបស់ខ្លួន រួមទាំងយន្តហោះដែលបានបញ្ជាទិញចំនួន ២០០ គ្រឿង ដែលមានតម្លៃសរុបរហូតដល់ ៣២ ពាន់លានដុល្លារពីក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះឈានមុខគេរបស់ពិភពលោក។ ពិធីនេះបានប្រព្រឹត្តទៅប្រកបដោយកិត្តិយសដ៏ថ្លៃថ្លានៅមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ក្រុមហ៊ុន Boeing នៅទីក្រុង Seattle រដ្ឋ Washington ដោយមានការចូលរួមជាកិត្តិយសពីប្រធានាធិបតីវៀតណាមលោក Luong Cuong មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងដៃគូអាជីវកម្មសំខាន់ៗជាច្រើនរូបផងដែរ។…

Cover Copy
គ្រួសារ

មូលហេតុ៣យ៉ាងដែលធ្វើឱ្យស្ត្រីមិនសប្បាយចិត្តពេលរស់នៅគ្រួសារខាងប្តី ជាពិសេសមានរឿងជាមួយម្តាយក្មេក

ក្នុងអាពាហ៍ពិពាហ៍ ស្ត្រីជាច្រើនក្រោយរៀបការត្រូវរងសម្ពាធពីគ្រួសារប្តី។ សុភមង្គលជួនកាលកើតឡើងមិនត្រឹមតែពីរនាក់ប្តីប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាស្រ័យច្រើនទៅលើអាកប្បកិរិយារបស់គ្រួសារប្តីផងដែរ ជាពិសេសគឺទំនាក់ទំនងជាមួយម្តាយក្មេក។ ជាការពិត ស្ត្រីជាច្រើននៅពេលរស់នៅជាមួយគ្រួសាររបស់ស្វាមីត្រូវស៊ូទ្រាំនឹងការមើលរំលង សូម្បីតែមើលងាយក៏ដោយ។ មូលហេតុដែលធ្វើឱ្យមនុស្សស្រីទ្រាំលែងបាន ច្រើនតែមានលក្ខណៈទូទៅ៣យ៉ាង៖   ១.ស្ត្រីមេផ្ទះពេញម៉ោង គ្មានពេលផ្ទាល់ខ្លួន ស្ត្រីជាច្រើនជ្រើសរើសនៅផ្ទះដើម្បីមើលថែកូន គ្រប់គ្រងគ្រួសារ និងសូម្បីតែមើលថែឪពុកម្តាយក្មេក។ ទោះយ៉ាងណាក៏ដោយ ការលះបង់បែបនេះកម្រត្រូវបានទទួលស្គាល់ណាស់។ ក្នុងក្រសែភ្នែកម្តាយក្មេកខ្លះ កូនប្រសាងាយនឹងធ្វើឱ្យពួកគាត់ទើស ព្រោះយល់ថានាងរស់នៅដឹងតែពឹងប្តី។ តែអ្វីដែលពួកគេមិនដឹងនោះគឺការថែរក្សាកូន និងរត់ការក្នុងផ្ទះ មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែភាគច្រើនបើមនុស្សស្រីគ្មានប្រាក់ចំណូលផ្ទាល់ខ្លួន ឬ មុខតំណែងក្នុងសង្គមទេ ពួកគេងាយនឹងត្រូវបានអ្នកដទៃមើលស្រាល និងបាត់បង់សំឡេងក្នុងគ្រួសារ។   ២.មានសមត្ថភាពខ្លាំងពេក ទទួលយកអ្វីៗទាំងអស់តែម្នាក់ឯង…

Cover Copy
ទស្សន៍ទាយ

ចាប់ពីថ្ងៃទី ២៥ ខែកញ្ញាដល់ថ្ងៃទី ១០ ខែតុលា សត្វរាសីចក្រទាំង២នេះនឹងទទួលបានព្រះនៃទ្រព្យសម្បត្តិគោះទ្វារ លុយហូរចូលមិនឈប់

រយៈពេលចាប់ពីថ្ងៃទី ២៥ ខែកញ្ញាដល់ថ្ងៃទី ១០ ខែតុលា អាចថាជារយៈពេលដ៏ច្របូកច្របល់ក្នុងស្ថានភាពនៃសត្វទាំង ១២។ សត្វរាសីចក្រខ្លះប្រៀបបាននឹងព្រះនៃទ្រព្យគោះទ្វារ លុយហូរចូល សុភមង្គល និងសំណាងចូលដៃ ជាពិសេសគឺរាសីចក្រទាំង២ខាងក្រោមនេះ៖   ១.ឆ្នាំរោង- នាគដ៏ពិសិដ្ឋប្រែទៅជាមាសប្រាក់មានច្រើនក្រៃលែង ចាប់ពីថ្ងៃទី ២៥ ខែកញ្ញាដល់ថ្ងៃទី ១០ ខែតុលា ស្ថានភាពរបស់តារាទ្រព្យសម្បត្តិ រះលើជោគវាសនា ជួយអ្នកកើតឆ្នាំនាគជួបពពក ទោះទៅទីណាក៏ពោរពេញដោយពរជ័យពីស្ថានសួគ៌។ ការងារ៖ គម្រោងដែលហាក់ដូចជានៅទ្រឹងស្រាប់តែរីកចម្រើន។ ក្នុងអំឡុងពេលនេះនាគទំនងជាបានជួបមនុស្សថ្លៃថ្នូរដូចជាថ្នាក់លើ ឬ ដៃគូដែលមានឆន្ទៈគាំទ្រនិងបើកឱកាសថ្មី។ ចូរក្លាហាននិងទទួលបានផលប្រយោជន៍នោះ ជោគជ័យនឹងមកដល់យ៉ាងឆាប់រហ័ស។ សំណាង៖…

Cover Copy
សង្គម

កាលណាអ្នកឆាប់ចាកឆ្ងាយពីវត្ថុទាំង៣នេះ ជីវិតអ្នកនឹងកាន់តែមានសេរីភាព និងសម្បូរសប្បាយ

ក្នុងដំណើរស្វែងរកសុភមង្គល និងទ្រព្យសម្បត្តិ មនុស្សជាច្រើននៅតែបន្តស្វែងរករបស់ដែលហាក់ដូចជាសំខាន់ ប៉ុន្តែតាមពិតទៅគឺវាគ្រាន់តែជាបន្ទុកប៉ុណ្ណោះ។ អ្នកប្រាជ្ញយល់ថា ការទៅទីឆ្ងាយ រស់នៅដោយសុខសាន្ត ត្រូវតែដឹងពីរបៀបបញ្ចេញចោលក្នុងពេលវេលាដ៏សមគួរ។ ខាងក្រោមនេះជារឿង៣យ៉ាងដែលមនុស្សឆ្លាតបោះបង់ចោលយ៉ាងឆាប់រហ័ស ដើម្បីធ្វើឱ្យជីវិតមានសេរី ភាពសម្បូរសប្បាយ៖   ១.ទំនាក់ទំនងពុល មិនមែនទំនាក់ទំនងទាំងអស់នាំមកនូវតម្លៃវិជ្ជមាននោះទេ។ មានមនុស្សដែលតែងតែអវិជ្ជមាន ច្រណែនឈ្នានីស និងចេះតែចេះអូសទាញអ្នកដទៃឲ្យធ្វើរឿងមិនល្អជាដើម។ ពួកគេអាចជា “មិត្តភ័ក្តិ” មិត្តរួមការងារ ឬ សូម្បីតែសាច់ញាតិ។ មនុស្សមានប្រាជ្ញាយល់ថាមិត្តភាពពិត ឬ សេចក្ដីស្រឡាញ់ត្រូវតែផ្អែកលើការគោរពនិងការគាំទ្រគ្នាទៅវិញទៅមក។ នៅពេលដែលពួកគេដឹងថានរណាម្នាក់នាំមកនូវភាពតានតឹង សម្ពាធ និងថាមពលអវិជ្ជមាន នោះពួកគេត្រៀមខ្លួនជាស្រេចដើម្បីកំណត់ដែនកំណត់ ឬ ចាកចេញពីទំនាក់ទំនងនោះភ្លាម។ ដោយសារពេលវេលា…

MidAutumn Sale_CAM
PR

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវ ជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

** ការផ្តល់ជូននេះសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ធ្វើដំណើរពីសៀមរាប-ហាណូយ និងតំបន់ជាច្រើនទៀត! (ភ្នំពេញ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ…