ក្រុមហ៊ុន Vietjet ស្វាគមន៍យន្តហោះ Boeing ដំបូងបង្អស់ ដែលជាការកំណត់សម្គាល់សករាជថ្មីក្នុងការពង្រីកកងនាវាអាកាសចររបស់ខ្លួន

Photo 2
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីអបអរសាទរនៃការបញ្ជាទិញយន្តហោះប្រភេទ Boeing 737-8 ជាលើកដំបូងរបស់ខ្លួន រួមទាំងយន្តហោះដែលបានបញ្ជាទិញចំនួន ២០០ គ្រឿង ដែលមានតម្លៃសរុបរហូតដល់ ៣២ ពាន់លានដុល្លារពីក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះឈានមុខគេរបស់ពិភពលោក។ ពិធីនេះបានប្រព្រឹត្តទៅប្រកបដោយកិត្តិយសដ៏ថ្លៃថ្លានៅមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ក្រុមហ៊ុន Boeing នៅទីក្រុង Seattle រដ្ឋ Washington ដោយមានការចូលរួមជាកិត្តិយសពីប្រធានាធិបតីវៀតណាមលោក Luong Cuong មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងដៃគូអាជីវកម្មសំខាន់ៗជាច្រើនរូបផងដែរ។

Photo 2
រូបភាពដំណាង

ស្របពេលជាមួយនឹងខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិក ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជំរុញការរីកចម្រើនភាពជាដៃគូរវាងក្រុមហ៊ុន Vietjet និង Boeing និងជានិមិត្តរូបដ៏មានឥទ្ធិពលនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងបង្កើតការងាររាប់សែនកន្លែងនៅសហរដ្ឋអាមេរិក។ វាក៏គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួន ខណៈពេលដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃឧស្សាហកម្មអាកាសចរណ៍ក្នុងតំបន់ និងសកលលោក។

ការផ្សាយពាណិជ្ជកម្ម
Photo 1
រូបភាពដំណាង

ជាមួយយន្តហោះថ្មីនេះ និងយន្តហោះរាប់រយគ្រឿងទៀត នឹងត្រូវបានបញ្ជាទិញនៅឆ្នាំខាងមុខ នឹងត្រូវដាក់ពង្រាយនៅលើផ្លូវក្នុងតំបន់ដែលមានតម្រូវការធ្វើដំណើរខ្ពស់នៅក្នុងទីផ្សារក្នុងតំបន់ ដែលវានឹងជួយបង្កើនបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះសម្រាប់អ្នកដំណើររាប់លាននាក់។

Photo 4
រូបភាពដំណាង

ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “យន្តហោះប្រភេទ Boeing ទីមួយដែលទទួលបានក្រោមការបញ្ជាទិញជាប្រវត្តិសាស្ត្រនេះ គឺជាលទ្ធផលនៃភាពជាដៃគូជិតមួយទសវត្សរ៍រវាង Boeing និង Vietjet ដែលជាការចាប់ផ្តើមនៃការដឹកជញ្ជូនរាប់រយបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះពង្រឹងពាណិជ្ជកម្មទ្វេភាគី ជានិមិត្តរូបនៃការឆ្លុះបញ្ចាំងពីភាពជាដៃគូ និងភាពជាដៃគូរួមរវាងសហរដ្ឋអាមេរិក និងវៀតណាម ហើយឆ្លុះបញ្ចាំងពីមហិច្ឆតារួមគ្នារបស់យើងក្នុងការឈានទៅដល់ការរិតចំណងភាពជាដៃគូឈានដល់កម្រិតថ្មីមួយទៀតក្នុងវិស័យអាកាសចរណ៍ ដែលវាក៏ផ្តល់នូវអត្ថប្រយោជន៍ពិតប្រាកដដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនអាមេរិកផងដែរ”។

ការផ្សាយពាណិជ្ជកម្ម
Photo 3
រូបភាពដំណាង

អ្នកស្រី Stephanie Pope ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Boeing Commercial Airplanes Vietjet បានមានប្រសាសន៍ថា៖ “តាមនាមឱ្យក្រុមហ៊ុន Boeing យើងមានកិត្តិយសណាស់ដែលបានចូលរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងការអបអរសាទរយន្តហោះ Boeing ដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍។ យន្តហោះ 737-8 នឹងគាំទ្រដល់កំណើនបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដោយបើកផ្លូវថ្មីដើម្បីបម្រើអាស៊ីអាគ្នេយ៍ និងពង្រឹងភាពរឹងមាំនៃហ្សែនថ្មីនៃតំបន់មួយ”។

Photo 5
រូបភាពដំណាង

ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរត្រង់ប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរប្រកបដោយផាសុកភាពសម្រាប់អ្នកដំណើររវាងកម្ពុជា និងវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញក្នុងស្រុក និងអន្តរជាតិដ៏ទូលំទូលាយរបស់ Vietjet ដែលជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយភាពរលូនសម្រាប់ធុរកិច្ច ទេសចរណ៍ និងតម្រូវការធ្វើដំណើរផ្សេងទៀត។

ការផ្សាយពាណិជ្ជកម្ម
Photo 6
រូបភាពដំណាង
Photo 8
រូបភាពដំណាង
Photo 7
រូបភាពដំណាង

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

ការផ្សាយពាណិជ្ជកម្ម

QED Agency

លោក មី សុវណ្ណ (Sovann)

ការផ្សាយពាណិជ្ជកម្ម

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

 

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑