
ចងចាំចំណុចល្អរបស់អ្នកដទៃជានិច្ច នោះពរជ័យនឹងមករកអ្នកដោយឯកឯង
ក្នុងជីវិតនេះ អ្នករាល់គ្នាដែលអ្នកបានស្គាល់សុទ្ធតែមានហេតុផលដែលតម្រូវអោយមករកគ្នា គ្មានអ្នកណាមកជួបដោយចៃដន្យឡើយ។ ដូច្នេះ ហេតុអ្វីបានជាមិនចាំចំណុចល្អរបស់គេ និងចេះដឹងគុណចំពោះគេនៅពេលដែលគេជួយយើង? បើអ្នកដទៃមានចំណុចល្អ១០ចំណុច និងចំណុចអាក្រក់មួយសម្រាប់យើង ចំណុចល្អទាំង១០នោះនឹងត្រូវយើងច្រានចោលទាំងស្រុងក្នុងមួយប៉ព្រិចភ្នែក! ចំនុចខ្វះខាតរបស់អ្នកដ៏ទៃពីដើមគឺតូចណាស់ ប៉ុន្តែនៅពេលដែលវាចូលក្នុងភ្នែករបស់យើង ពួកគេត្រូវបានពង្រីកជាច្រើនដង។ ដូច្នេះ យើងឃើញមនុស្សនេះជាបន្លាក្នុងភ្នែកយើង ដែលយើងត្រូវដកគេចេញជាមុនសិន ទើបសប្បាយចិត្ត! ប៉ុន្តែតាមពិតបើសិនជាយើងអាចអត់ឱនបន្តិច រួចចងចាំចំណុចល្អរបស់អ្នកដទៃ ចេះអធ្យាស្រ័យចំពោះចំណុចខ្វះខាតរបស់គេ មួយសន្ទុះក្រោយមក ភ្នែករបស់យើងនឹងពោរពេញទៅដោយចំណុចល្អរបស់គេ! – ចងចាំចំណុចល្អរបស់អ្នកដទៃនៅក្នុងចិត្តរបស់យើង នឹងធ្វើឱ្យពិភពលោកមួយនេះក្លាយជាកន្លែងដ៏អស្ចារ្យ។ -ចងចាំចំណុចល្អរបស់អ្នកដទៃ អ្នកនឹងមានមិត្តច្រើនក្នុងជីវិត! – ចងចាំចំណុចល្អរបស់អ្នកដទៃ លើកតម្កើងចំណុចល្អរបស់ពួកគេ នោះទំនាក់ទំនងរវាងមនុស្សនឹងកាន់តែមានភាពចុះសម្រុង…











