មិនមែនខ្ញុំមើលស្រាលលើសេចក្ដីល្អ ឬក៏ភាពស្មោះត្រង់នោះទេ តែពេលដែលកន្លងមកនេះ

Dau Hieu Boc Tran Nguoi Giau Gia 1807
ការផ្សាយពាណិជ្ជកម្ម

មិនមែនខ្ញុំមើលស្រាលលើសេចក្ដីល្អ ឬក៏ភាពស្មោះត្រង់នោះទេ តែពេលដែលកន្លងមកនេះ ជាពិសេសគឺ មួយរយៈពេលចុងក្រោយនេះ ចង់រកមនុស្សល្អពិតប្រាកដ មានចិត្តស្មោះត្រង់ពិតប្រាកដ គឺពិបាករកបានណាស់ អ្វីដែលឃើញ និងជួបប្រទះសព្វថ្ងៃនេះគឺ #ការសម្ដែង_ភាពក្លែងក្លាយ ៖

១
រូបភាពដំណាង



១. មនុស្សមួយចំនួន ធ្វើល្អ ដើម្បីចង់បានមុខមាត់ ចង់បានចំណាប់អារម្មណ៍ ចង់ឱ្យខ្លួនបានល្បីល្បាញតែប៉ុណ្ណោះ។

២. មនុស្សមួយចំនួន សុខចិត្តធ្វើរឿងឆ្កួតៗ ឡប់ៗ ទោះត្រូវគេជេរក៏មិនខ្វល់ សំខាន់ឱ្យតែបានល្បី មានគេស្គាល់ច្រើន មិនខ្វល់ទេថា គេស្គាល់ក្នុងឈ្មោះល្អ ឬក៏អាក្រក់។

៣. មនុស្សមួយចំនួន ចេញមុខធ្វើបុណ្យ បើគ្មានកាមេរ៉ា មិនបានថតបង្ហោះ សរសេរ Caption ២ ៣ម៉ែត្រ រៀបរាប់ត្អូញត្អែរគឺមិនអស់ចិត្ត ព្រោះគ្មានអ្នកណាបានឃើញ ខ្លាចគ្មានអ្នកណាដឹង អត់មានអ្នកណាសរសើរ។

៤. មនុស្សមួយចំនួន ចូលចិត្តតាមដានណាស់ អារឿងឆ្កួតៗ ឡប់ៗ បើគេឡាយជេរប្រទេច ហែកកេរ្តិ៍ផ្ដាសាគ្នា គឺចូលមើលរាប់សិបពាន់នាក់។

៥. ឃើញមនុស្សសតិមិនល្អ គ្មានចិត្តអាណិត គ្មានការយល់ដឹង យកគ្នាមកលេងសើច ដឹងអត់ថា មនុស្សសតិមិនល្អ កាន់តែឃើញគេសើច គឺកាន់តែបានចិត្ត ព្រោះគេគ្មានការគិត រឹតតែមិនដឹងថា អ្វីល្អ​ ឬអាក្រក់ ឃើញគេមើលច្រើន រឹតតែអំនួត ចាប់ផ្ដើមក្អេងក្អាង អាចក្លាយជាមនុស្សពាលថែមទៀត។

៦. មនុស្សមួយចំនួន បានឃើញចឹង ប្រឹងតោងកាលីប អែបៗ យកមុខ ទុកថាខ្លួនជួយគេ ទាំងដែលការពិត គឺចង់ល្បីដោយសារគេ ដល់មិនបានដូចចិត្ត បែរជាបន្ទោស ជេរគេក្រពើ រមិលគុណ សួរថា អ្នកណាប្រើ ហើយប្រឹងម៉េះ?

៧. មនុស្សមួយចំនួន អាចក្បត់អ្នកជុំវិញខ្លួនបានគ្រប់ពេល ដោយមិនខ្វល់ មិនខ្មាស សំខាន់អញនិយម ប្រភេទអាត្មានិយម លែងស្គាល់ល្អអាក្រក់ ខុសត្រូវ បាបបុណ្យ។

៨. មនុស្សមួយចំនួន កាន់តែសាហាវឃោឃៅ តែមនុស្សខ្លះ នៅចំពោះមុខ ល្អរកលេខដាក់គ្មាននិយាយជារួម មនុស្សល្អក្លែងក្លាយ ពូកែសម្ដែង ពូកែសម្ដី តែស្គាល់ធាតុពិត គឺមិនគួរណាទៅស្គាល់ពស់សោះ។

រឿងមួយទៀត កាន់តែគួរឱ្យខ្លាច កាន់តែគួរឱ្យស្អប់គឺ អ្នកមានប្រើប្រាស់អ្នកក្រ មនុស្សតាំងខ្លួនឆ្លាត បែរជាងយកមនុស្សសតិមិនល្អ មកធ្វើជាឈ្នាន់ ប្រើប្រាស់មនុស្ស ដើម្បីបំពេញមុខមាត់ ធ្វើឱ្យខ្លួនល្បីល្បាញ ឱ្យគេមើលមកគិតថាខ្លួនឯងល្អឥតខ្ចោះ មនុស្សបែបហ្នឹង ថោមហួសការស្មាន។

សង្គមមិនអាក្រក់ទេ តែមនុស្សនៅក្នុងសង្គម កាន់តែភ្លេចសេចក្ដីល្អ កាន់តែលែងចង់ធ្វើល្អចេញពីចិត្ត ព្រោះគំនិតគិតចង់បានតែ មុខមាត់ ពាក្យសរសើរគាប់គួរ ចង់បានកេរ្តិ៍ឈ្មោះល្បីល្បាញ មានអ្នកស្គាល់ ចូលមើល Like Share ចងបានចំណាប់អារម្មណ៍ លែងស្គាល់ពាក្យថា កិត្តិយស ថ្លៃថ្នូរអ្វីទាំងអស់ មនុស្សអាក្រក់ ធ្វើឱ្យសង្គមកាន់តែល្អក់កករ ពោរពេញទៅដោយភាពគួរឱ្យខ្លាច លែងមានការជឿជាក់ និងទុកចិត្ត៕

#Knongsrok #មនុស្សចុងក្រោយ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑