
តេស្ដផ្លូវជីវិត! អ្វីដែលអ្នកគិតនឹងនាំអ្នកទៅរកផ្លូវជោគជ័យដែរឬទេ? សូមជ្រើសរើសភ្លើងទៀនដែលទាក់អារម្មណ៍អ្នកបំផុតសឹមចូលអាន
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសភ្លើងទៀនមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ភ្លើងទៀនទី 1៖ អ្នកកំពុងរីករាយនឹងជីវិត ពេញចិត្តនូវអ្វីដែលខ្លួនមានមិនចង់ងើយមើលទៅលើពេកទេព្រោះខ្លាចបាក់ក ចង់ធ្វើអ្វីសន្សឹមៗសំខាន់ដើរលើផ្លូវសុវត្ថិភាព លើសពីនេះអ្នកក៏មានចិត្តទូលាយ និងមានចិត្តសប្បុរសផងដែរ ព្រោះអ្នកគិតថាការផ្តល់ឲ្យវាមានន័យ ជារឿយៗអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬចាំតែដើរតាមគេនោះទេ តែអ្នករាល់គ្នាពេញចិត្តនឹងដើរតាមអ្នក ខណៈពេលដែលអ្នកអាចបំពេញការងារតែម្នាក់ឯងបានយ៉ាងស្រួល។ ភ្លើងទៀនទី 2៖ អ្នកជាមនុស្សដែលនៅក្បែរហើយមានសេចក្ដីសុខ មនុស្សគ្រប់គ្នានឹងងាកមករកអ្នកពេលពួកគេមានការលំបាក ឬត្រូវការជំនួយ ហើយអ្នកតែងតែជួយពួកគេវិញដែរ ដោយសារតែអ្នកដឹងថាទម្លាប់ល្អតែងតែបង្កើតរឿងអស្ចារ្យ…











