
រាប់លុយចុកដៃ ម្ចាស់ឆ្នាំទាំង ៣ ហេងនោះហេង ពីថ្ងៃនេះដល់ពាក់កណ្ដាលខែកក្កដា
ពាក់កណ្តាលនៃទំព័រទី ៧ ប្រចាំឆ្នាំ ២០២២ បាននឹងរៀបឈានចូលមកដល់ហើយ ដោយឡែកតាមហោរាសាស្រ្តបានទស្សន៍ទាយនៅជោគជតារាសីឆ្នាំទាំង ៣ ដែលនឹងងើបខ្ពស់នៅកំឡុងថ្ងៃទី ៦/៧ តទៅមុខដល់ពាក់កណ្តាលខែកក្កដា។ តើមានឆ្នាំរបស់អ្នកដែរឬទេ តុះទៅផ្ទៀងផ្ទាត់នៅខាងក្រោមទាំងអស់គ្នា៖ អ្នកកើតឆ្នាំខាល – ខ្លា មនុស្សដែលកើតឆ្នាំខាល ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ ហើយធ្វើវាអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅ។ សូមអរគុណដល់ផ្កាយនាំសំណាងដែលកើតមានចាប់ពីពេលនេះ ដល់ពាក់កណ្តាលខែ នឹងជួយឲ្យអ្នកកើតឆ្នាំខាល មានជីវិតរលូនជាងពេលមុនៗ។ ពួកគេនឹងទទួលបានលាភពីមនុស្សជុំវិញខ្លួន ដែលមានគេជួយលើកជួយជំរុញឲ្យឈានទៅចំណុចខ្ពស់មួយកម្រិតទៀត។ នៅថ្ងៃថ្មី អ្នកខិតខំតែបន្តិច ក៏អាចទទួលបានចំណូលច្រើនសន្ធឹកត្រលប់មកវិញដែរ។ អ្នកកើតឆ្នាំថោះ –…











