
តោះមកដឹងរឿងខ្លះៗពីសត្វ « ឍាមរា» ឈ្មោះសត្វដែលអ្នកគ្រប់គ្នាពិបាកអាន ហើយមិនដែលធ្លាប់ឃើញគ្រូទុកឱ្យឆ្ងល់ស្ទើរតែមួយជីវិត
បើរំឮកពីវ័យកុមារភាព កាលសម័យរៀនបឋមសិក្សា រៀនព្យញ្ជនៈ អ្នកប្រាកដជាសុទ្ធតែបានដឹងហើយថា តួអក្សរ ឍ (អានថា ធ) មានពាក្យប្រកបតែមួយគត់នោះគឺ សត្វ ឍាមរា ដែលរូបរាងវាជាសត្វបក្សីអម្បូរដូចជាសត្វទា តែគ្រប់គ្នាប្រហែលជាបានត្រឹមឃើញរូបភាពហើយមិនដែលឃើញសោះនៅក្នុងរូបពិតស្ទើរតែមួយជីវិតទៅហើយ។ ច្បាស់ណាស់ សូម្បីតែលោកគ្រូអ្នកគ្រូក៏មិនដែលនិយាយ ឬប្រាប់ពីសត្វនេះដែរ ពោលគឺទុកឱ្យយើងឆ្ងល់ពីតូចរហូតដល់ធំតែម្តង។ ការពិតទៅសត្វ ឍាមរា ( Cormorant) ស្ថិតក្នុងអម្បូរបក្សីទឹក ដែលអាស្រ័យផលនៅនឹងទឹក រកស៊ីចំណីសត្វក្នុងទឹកជាអាហារ ដោយក្នុងនោះមានការស្រាវជ្រាវឃើញថា សត្វប្រភេទនេះដាច់ពូជប្រមាណជា ១០០ ទៅ ៣០០ឆ្នាំទៅហើយ។ តាមរយៈគណនីហ្វេសប៊ុកផេក Saint បានរៀបរាប់ថា៖…











