
តើអ្វីមន្តស្នេហ៍ធ្វើឲ្យគេដកចិត្តមិនរួចពីអ្នក? សូមសមាធិចិត្តឲ្យស្ងប់ហើយរើសសន្លឹកបៀរមួយដែលអ្នកចាប់អារម្មណ៍
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាតើអ្វីជាមន្តស្នេហ៍របស់អ្នក តោះទៅបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ ទី 1៖ ភាពទាក់ទាញរបស់អ្នកគឺជាបុគ្គលិកលក្ខណៈនិងរូបរាងខាងក្រៅ អាចនិយាយបានថាមានសម្រស់ និងបុគ្គលិកលក្ខណៈទាក់ទាញ ជាមនុស្សដែលមានរបៀបរៀបរយយកចិត្តទុកដាក់លើខ្លួនឯង ដឹងពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ពូកែរៀបចំចរិតឬកពារ អាចចាត់បានថាមើលពីមុំខាងណាក៏ទាក់ទាញ់ដែរ ។ ទី 2៖ ភាពទាក់ទាញរបស់អ្នកគឺការតាំងចិត្តនៅពេលធ្វើអ្វីមួយ អ្នកឧស្សាហ៍ព្យាយាម ព្យាយាមជានិច្ច…











