សង​ទៅ​អំពើ​ល្អ​ដែល​បាន​សាង ទេវតា​សំណាង​និង​ទ្រព្យ កត់​ឈ្មោះ​ម្ចាស់​ឆ្នាំ ៤ នៅ​ឆ្នាំ ២០២៣

ងងថ
ការផ្សាយពាណិជ្ជកម្ម

តាម​ក្បួន​ហោរាសាស្ត្រ​បាន​គន់គូរ​មើល​ឃើញ​ថា នៅ​ឆ្នាំ ២០២៣ ខាង​មុខ នោះ​ម្ចាស់​ឆ្នាំ​ទាំង ៣ នឹង​អាច​ប្រែ​ខ្លួន​ក្លាយ​ជា​អ្នក​មាន​បាន ពោល​លាភ​សំណាង លាភ​ទ្រព្យ ហូរ​ចូល​ជុំ ៨ ទិស៖

អ្នក​កើត​ឆ្នាំ​ឆ្កែ – ច

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220523 153755
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រាសី​ចារ​មក​នឹង​ឡើង​ខ្ពស់​ត្រដែត​នៅ​ឆ្នាំ ២០២៣ ហើយ​បើ​និយាយ​អំពី​ការ​សិក្សា អ្នក​នោះ នឹង​អាច​ប្រឡង​ជាប់​បាន​លទ្ធផល​ល្អ​ជា​ទី​គាប់​ចិត្ត។ រី​ឯ​អ្នក​បម្រើ​ការងារ ក៏​ត្រូវ​បាន​ដំឡើង​សក្តិយស​ផង​ដែរ ហើយ​មាន​គេ​គោរព​ស្រលាញ់​ច្រើន​នៅ​កន្លែង​ការងារ។

និយាយ​អំពី​លុយកាក់​អ្នក​រកស៊ី​នៅ​ឆ្នាំ ២០២៣ ដូច​ត្រូវ​រង្វាន់​ធំ បាន​រស់​លើ​គំនរ​ទ្រព្យ ចាយ​មិន​អស់។ ឈរ​ក៏​បាន​លុយ អង្គុយ​ក៏​បាន​លុយ ព្រោះ​សឹង​គ្រប់​ច្រក ឃើញ​តែ​ផល​ចំណេញ ពោល​ជា​ឆ្នាំ​មហា​សំណាង​សម្រាប់​ឆ្នាំ​ច។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមី – សេះ

ម្ចាស់​ឆ្នាំ​សេះ មិន​ថា​ដំណើរ​ជីវិត​ផ្ទាល់ ជីវិត​ការងារ គឺ​បាន​វិវត្ត​ទៅ​រក​គោលដៅ​ថ្មី នៅ​ឆ្នាំ ២០២៣។ ទេវតា​ទ្រព្យ និង​ទេវតា​សំណាង បាន​កត់​ឈ្មោះ​ម្ចាស់​ឆ្នាំ​មមី​ចូល​ក្នុង​បញ្ជី ហើយ​ជា​ពិសេស​នៅ​ឆមាស​ទី ២ កំឡុង​ពាក់​កណ្តាល​ឆ្នាំ គឺ​ចំ​ពេល​កើប​មាស​ប្រាក់ ជួប​តែ​ចម្រុងចម្រើន។

ការផ្សាយពាណិជ្ជកម្ម

បើ​អ្នក​ទិញ​អចលនទ្រព្យ​នៅ​ឆ្នាំ ២០២៣ ជា​ម្ចាស់​ឆ្នាំ​មមី នោះ​នឹង​អាច​រក​ឃើញ​ប្រាក់​ចំណេញ​ច្រើន​ត្រលប់​មក​វិញ។ សមិទ្ធផល​នានា នឹង​ចេញ​ជា​ផ្លែផ្កា តាំង​ពី​ដើម​ដល់​ចុង​ឆ្នាំ គ្រាន់​ថា​ដើម​ឆ្នាំ អាច​លាយឡំ​គ្រោះ​មួយ​ចំនួន តែ​មិន​ជា​បញ្ហា​ធំ​ពេក​ទេ។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220523 153749
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​កើត​ឆ្នាំ​កុរ អាច​មាន​ការ​ប្រែប្រួល​វិជ្ជមាន​ច្រើន​នៅ​ឆ្នាំ​ក្រោយ។ ផ្លាស់​ពី​សំណាង​អាក្រក់ មក​ជា​ល្អ ផ្លាស់​ពី​ជីវភាព​ក្រ មក​ជា​មាន ផ្លាស់​ពី​អ្នក​អត់​ធនធាន មក​ជា​អ្នក​មាន​ទ្រព្យ​ពេញ​ដៃ។ មហា​សំណាង​ឆ្នាំ​ទាំង ៤ ក៏​មាន​ចារ​ឆ្នាំ​កុរ ទៅ​ក្នុង​នោះ​ផង​ដែរ។

ដូច​គ្នា​នឹង​ផ្នែក​សុខភាព ក៏​មិន​មាន​បញ្ហា ពោល​ជា​ស្ថិរភាព មិន​មាន​ភាព​ធ្ងន់ធ្ងរ​អ្វី​កើត​ឡើង​ឡើយ។ រី​ឯ​ការ​វិនិយោគ ក៏​ងាយ​នឹង​កើត​ផល​ចំណេញ តប​ត្រលប់​មក​វិញ។ ចាំ​មើល​ចុះ ម្ចាស់​ឆ្នាំ​កុរ ក៏​នឹង​មាន​ដំណឹង​ល្អ​មួយ​ចូល​មក​ដល់ តែ​យើង​មិន​អាច​ប្រាប់​មុន​បាន​ឡើយ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ម្សាញ់ – ពស់

មនុស្ស​ម្នាក់ៗ​មាន​សុបិន្ត​រៀង​ខ្លួន ហើយ​នៅ​ពេលវេលា​ខាង​មុខ ២០២៣ ក្តីស្រមៃ​របស់​ម្ចាស់​ឆ្នាំ​ពស់​មួយ​ផ្នែក​ធំ នឹង​សម្រេច​ក្លាយ​ជា​ការ​ពិត។ វា​សក្តិសម​នូវ​អ្វី​ដែល​ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង ដោយ​កន្លង​មក ខំ​សឹង​តែ​រក​ពេល​សម្រាក​គ្មាន ដូច្នេះ​ពេលវេលា​សោយសុខ​គួរ​តែ​ចូល​មក​ដល់។

ការផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​ពួកគេ​ចេះ​ចាប់​យក​ឱកាស នោះ​ឆ្នាំ ២០២៣ នឹង​ក្លាយ​ជា​ពេល​ល្អ អាច​ឲ្យ​ពួក​គេ​ឈោង​បាន​ថង់​ទ្រព្យ ជួយ​ទាំង​ខ្លួន​ឯង ជួយ​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល​ឲ្យ​រស់នៅ​ស្រួល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម