លិចទូកដឹកជនជាតិចិន នៅជិតកោះក្នុងខេត្តព្រះសីហនុ ជួយសង្គ្រោះបាន ១៨នាក់ និង ២៣នាក់ទៀតកំពុងបន្តស្វែងរក

Dragon 000064
ការផ្សាយពាណិជ្ជកម្ម

ខេត្តព្រះសីហនុ- (ដំណឹងបឋម) សមត្ថកិច្ចឲ្យដឹងថា ទូកមួយគ្រឿងដែលមានមនុស្សជិះច្រើននាក់ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឿងនិងកោះតាង ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២។ ក្រោយទទួលបានពត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៌សង្រ្គោះ ក្នុងនោះជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួន ដែលតាមសមត្ថកិច្ចបញ្ជាក់ថានៅបាត់ខ្លួនចំនួន២៣នាក់ទៀត។

តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះCHENGui Sheng ជនជាតិចិនភេទប្រុស ជាតំណាងជនរងគ្រោះដែលបានលិចទូកនោះបានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន០១គ្រឿង នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរចំនួន០២នាក់ និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿងប្រភេទទូកអូសពណ៌បៃតង មានមនុស្សចំនួន០៦នាក់ បានមកទទួលយកតៃកុងខ្មែរ០២នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ ។

ការផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងនេះក្តី ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន៕

305665872_636116107918080_8563741963295863309_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
305199709_636115811251443_4485647498008859807_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
302720542_636116137918077_4364416676421114487_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ Huy Bunleng News

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម