អត់​ខុស​អី​តិច! ម្ចាស់​ឆ្នាំ ៣ នេះ​ពូកែ​ប្រច័ណ្ឌ​ណាស់ តែ​បើ​រក​ប៉ះ​អ្នក​ចិត្ត​ធ្ងន់​បន្តិច ដូច​លាភ​រត់​រក​លាភ

Sds
ការផ្សាយពាណិជ្ជកម្ម

ការ​ប្រច័ណ្ឌ​ក៏​មាន​ដែន​កំណត់​របស់​វា រី​ឯ​ការ​អត់ធ្មត់​ក៏​ដូច​គ្នា ហើយ​បើ​ស្រលាញ់​ប៉ះ​អ្នក​ពូកែ​ប្រច័ណ្ឌ​ដូច​គ្នា គឺ​ធានា​ដឹង​តែ​មិន​បាន​យូរ​ឡើយ។ ដូច​គេ​និយាយ​ថា បើ​ម្នាក់​ភ្លើង ម្នាក់​ទឹក នោះ​ទើប​អាច​រស់នៅ​ចុះ​សម្រុង ហើយ​អាច​បង្កើន​ទ្រព្យ បង្កើន​លាភ ក្លាយ​ជា​សុភមង្គល​ទៅ​ថ្ងៃ​មុខ​បាន។

មក​ក្នុង​អត្ថបទ​ហោរាសាស្រ្ត​នេះ យើង​បង្ហាញ​ម្ចាស់​ឆ្នាំ​ទាំង ៣ សំដៅ​ទៅ​មនុស្ស​ស្រី​ជា​ពិសេស គឺ​ពូកែ​ប្រច័ណ្ឌ​ណាស់ តែ​បើ​រក​ប៉ះ​មនុស្ស​ប្រុស​រាង​ពូកែ​អត់ធ្មត់ ចិត្ត​ធ្ងន់​តែ​បន្តិច នោះ​នឹង​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ ហើយ​ក៏​អាច​កសាង​អនាគត​ភ្លឺស្វាង​ឆាប់​រហ័ស​ដែរ៖

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

57de0dfe ปีเถาะ
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការ​ប្រច័ណ្ឌ​ជា​គ្រឿង​ទេស ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​សេចក្តី​ស្នេហា តែ​វា​ក៏​គួរ​មាន​ពេលវេលា​របស់​វា​ដែរ។ យ៉ាង​ណា​អ្នក​កើត​ឆ្នាំ​ថោះ គឺ​ជា​មនុស្ស​ស្រី​ដែល​រមែង​មាន​ចរិត​កាចឆ្នាស់ ពេល​ខ្លះ​មិន​សូវ​ចេះ​មាត់​ក តែ​ភាព​ស្ងាត់ស្ងៀម​នោះ បង្កប់​ទៅ​ដោយ​ការ​គិត ការ​ខឹង ការ​អន់ចិត្ត​ជា​ច្រើន​រាប់​មិន​អស់។

ការផ្សាយពាណិជ្ជកម្ម

គ្រប់​ទង្វើ​របស់​មនុស្ស​ប្រុស​ដែល​នាង​ស្រលាញ់ នាង​មើល​គ្រប់​ជ្រុង​ជ្រោយ ហើយ​បើ​បាន​ស្រលាញ់​នរណា​ម្នាក់​ហើយ ដាក់​ចិត្ត​ដាក់​បេះដូង​ទៅ​លើ​គេ​សឹង​តែ​ទាំង​ស្រុង ជា​ហេតុ​នាំ​ឲ្យ​ពេល​ខ្លះ នាង​ឆាប់​ប៉ះ​ទង្គិច​ផ្លូវ​អារម្មណ៍​លឿន។

រី​ឯ​បុរស​ដែល​បាន​នាង​ជា​គូ ក៏​រាប់​ថា​សំណាង​ម្យ៉ាង​ដែរ ដ្បិត​បើ​ប្រច័ណ្ឌ​ច្រើន តែ​នាង​ក៏​ស្រលាញ់​អ្នក​ខ្លះ។ បើ​អ្នក​ជា​បុរស ឲ្យ​តែ​មាន​ចិត្ត​ធ្ងន់​បន្តិច មាន​ការ​អត់ធ្មត់​នឹង​ពាក្យ​សម្តី​របស់​នាង​បន្តិច នោះ​នឹង​អាច​ចុះ​សម្រុង ហើយ​ដូច​សំណាង​រត់​ចូល​សំណាង បើ​និយាយ​អំពី​ផ្នែក​ទ្រព្យ​ពេល​ទៅ​មុខ ជាមួយ​មនុស្ស​ស្រី​ឆ្នាំ​ថោះ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Gh
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចរិត​ម្ចាស់​ឆ្នាំ​ខាល ឆាប់​ឆេវឆាវ​បន្តិច តែ​ក៏​ឆាប់​បាត់​ទៅ​វិញ​ដែរ។ បើ​ជា​មនុស្ស​ស្រី​កើត​ឆ្នាំ​ខាល កាល​បើ​បាន​ស្រលាញ់​បុរស​ណា​ហើយ គឺ​រមែង​តាម​គេ​ស្អិត ព្រោះ​ខ្លាច​ដៃ​គូ​មាន​ចិត្ត​ពីរ មាន​ការ​បែក​ចិត្ត​ទៅ​រក​អ្នក​ផ្សេង។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ​ហើយ​ទៅ​ណា​មួយ​ជំហាន ក៏​នាង​ចង់​ដឹង​ដែរ នាង​ចង់​ទៅ​ជាមួយ​ប្រសិន​ជា​អាច ហើយ​ព្យាយាម​សម្រប​ខ្លួន ឲ្យ​តែ​បាន​នៅ​ក្បែរ​អ្នក។ យ៉ាង​ណា​ទង្វើ​បែប​នេះ ជួន​កាល​ក៏​មើល​ទៅ​វា​រាង​តឹងតែង​បន្តិច​ដែរ សម្រាប់​ដៃ​គូ​ជា​បុរស ពេល​ខ្លះ​នាំ​ឲ្យ​មាន​សម្ពាធ តែ​បើ​បាន​បុរស​ជា​ដៃ​គូ គេ​រាង​ចិត្ត​ធ្ងន់ គេ​អំណត់​ខ្ពស់ នោះ​នឹង​ជា​រឿង​ល្អ​ទៅ​វិញ នា​ពេល​ទៅ​មុខ។

អ្នក​កើត​ឆ្នាំ​ម្សាញ់ – ពស់

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220518 145459
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំ​ម្សាញ់ ភេទ​ស្រី ជា​មនុស្ស​មាន​ទំនុក​ចិត្ត មាន​ភាព​ឯករាជ្យ តែ​រឿង​ប្រច័ណ្ឌ​ក្នុង​អត្ថន័យ​ស្នេហា​នេះ​មួយ គឺ​កាត់​អត់​បាន​ឡើយ។ ធាតុ​ផ្សំ​នេះ ជួន​ខ្លះ​វា​កើត​ឡើង​ជ្រុល​ក្នុង​ទំហំ​ចិត្ត ទើប​នាំ​ឲ្យ​នាង ឆាប់​ខឹង ឆាប់​អន់ចិត្ត ទាមទារ​ឲ្យ​បុរស​ជា​ដៃ​គូ​តាម​លួង​ជា​ញឹកញយ។

ពេល​ខ្លះ​ក៏​មាន​ចរិត​ដូច​ជា​ទារក​ម្តងម្កាល​ដែរ ជា​ហេតុ​នាំ​ឲ្យ​អារម្មណ៍​ពាក់​កណ្តាល​សម្រាប់​បុរស​ អាច​ធុញ​ទ្រាន់ ពាក់​កណ្តាល​ទៀត អាច​គួរ​ឲ្យ​ស្រលាញ់។ បើ​ប៉ះ​បុរស​មាន​ទំនួល​ខុស​ត្រូវ បុរស​យល់​ច្បាស់​ពី​ដៃ​គូ​ខ្លួន ថា​នាង​ពូកែ​ប្រច័ណ្ឌ​បន្តិច​មែន តែ​មក​ពី​ស្រលាញ់ នោះ​នឹង​ជា​រឿង​ល្អ​ទៅ​វិញ ដែល​អាច​នាំ​ឲ្យ​អ្នក​ទាំង​ពីរ អាច​រស់នៅ​ចុះ​សម្រុង រយៈ​ពេល​យូរ​នឹង​គ្នា​ទៅ​ថ្ងៃ​មុខ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម