ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Ttr
ប្លែកៗ

ជ្រើសរើស​កែវគ្រីស្ទាល់​មួយ ដើម្បី​ទម្លាយ​នូវ​រឿង​ដែល​អ្នក​អាច​នឹង​ជួប​នៅ​ពេល​ឆាប់ៗ​នេះ

ជីវិត​តែងតែ​ថ្មី លាយឡំ​នឹង​អាថ៌កំបាំង​ដែល​យើង​មិន​អាច​ដឹង​ទុក​មុន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ។ រឿង​ខ្លះ​ក៏​ល្អ រឿង​ខ្លះ​ក៏​មិន​ល្អ តែ​ពុំ​មាន​ន័យ​ថា​យើង​ត្រូវ​តែ​បោះបង់​ត្រឹម​ហ្នឹង​នោះ​ដែរ។ តាម​រយៈ​ការ​ធ្វើ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ សូម​អ្នក​ជ្រើសរើស​រូបភាព​កែវគ្រីស្ទាល់មួយ ដើម្បី​ទម្លាយ​ឲ្យ​ដឹង​នូវ​រឿងរ៉ាវ​ដែល​អាច​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ កែវគ្រីស្ទាល់​ទី ១ ឆាប់ៗ​នេះ​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ផែនការណ៍​រយៈ​ពេល​យូរ​របស់​អ្នក នឹង​ចាប់ផ្តើម​ចេញ​ផល​ជា​បណ្តើរៗ ដោយ​ផែនការណ៍​នេះ​អ្នក​បាន​ហែលកាត់​ខិតខំ​ជាមួយ​វា​យូរ​ណាស់​មក​ហើយ ហត់នឿយ​ខ្លាំង​ណាស់​ហើយ។ យ៉ាង​ណា​បើ​ទោះ​បាន​ផ្លែផ្កា​បន្តិច​ហើយ​ក៏​ដោយ តែ​សុំ​កុំ​បញ្ឈប់​ត្រឹម​ប៉ុណ្ណឹង ចូរ​បន្ត​ប្រើប្រាស់​មហិច្ឆតា​ដែល​អ្នក​មាន ហើយ​ដើរ​ទៅ​មុខ​បន្ត​ទៀត។​ មាន​តែ​អ្នក​ខ្លួន​ឯង​ទេ ដឹង​ច្បាស់​ពី​វិធី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​រីករាយ និង​ឈាន​ទៅ​ដល់​ចំណុច​ជោគជ័យ​ពិត​ប្រាកដ។ កែវគ្រីស្ទាល់​​ទី ២ របស់​ជា​ច្រើន​នៅ​ក្នុង​ជីវិត​យើង​នេះ មិន​ស្ថិតស្ថេរ​ជា​រៀង​រហូត​ឡើយ។ វា​ពុំ​មែន​ជា​ការ​បាត់បង់​អ្វី​ដែល​ធំ​បំផុត​នោះ​ទេ ប៉ុន្តែ​របស់​ប្រើប្រាស់​មួយ​ចំនួន​របស់​អ្នក​នៅ​ពេល​ខាង​មុខ អាច​នឹង​ត្រូវ​ខូចខាត ឬ​ខូច​ទ្រង់ទ្រាយ​ផ្អែក​ទៅ​តាម​អាយុកាល​ដែល​អ្នក​បាន​ប្រើប្រាស់​វា។ យ៉ាង​ណា​សូម​ណែនាំ​ឲ្យ​អ្នក​កុំ​ចំណាយ​លើសលប់​ពេក​ទៅ​លើ​សម្ភារៈ​និយម​ដែល​មិន​ចាំ​បាច់ រាប់​បញ្ចូល​ទាំង​របស់របរ​បច្ចេកវិទ្យា​មួយ​ចំនួន…

Tyty
ប្លែកៗ

សប្ដាហ៍​ថ្មី ២០-២៦ មិនា អ្នក​កើត​ឆ្នាំ ៣ ​ចាំ​ទទួល​យក​ផ្កាយ​នាំ​សំណាង​ដ៏​ធំ​ប្រចាំ​ឆ្នាំ

នៅ​រយៈ​ពេល ៧ ថ្ងៃ នៃសប្តាហ៍ថ្មី រាប់ចាប់ពីថ្ងៃទី ២០-២៦ មិនា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​ផ្កាយ​នាំ​សំណាង​រះ​ឡើង​សារ​ជា​ថ្មី​មក​ក្នុង​ជីវិត នាំ​ឲ្យ​ពួក​គេ​ជួប​រឿង​ល្អ ពោល​ជា​រាសី​ឡើង​ខ្ពស់​ត្រដែត​ធៀប​នឹង​ឆ្នាំ​ដទៃ​ទៀត៖ អ្នកកើតឆ្នាំមមី – សេះ បញ្ហា​នានា​កន្លង​មក សម្រាប់​អ្នក​កើត​ឆ្នាំ​មមី នឹង​ត្រូវ​បាន​ដោះស្រាយ​រួចរាល់ ហើយផ្លាស់មកជាលាភ ជាសំណាងនៅសប្តាហ៍ថ្មី។ ផ្នែក​ខ្លះ​ក៏​អរគុណ​ចំពោះ​ការ​ខិតខំ​ និង​ភាព​ជឿជាក់​របស់​សាមី​ខ្លួន​ផ្ទាល់ ហើយ​ផ្នែក​ខ្លះ​ទៀត​ក៏​ដោយសារ​តែ​សំណាង​ធ្លាក់​ពី​លើ​មេឃ​ ដល់​អ្នក​កើត​ឆ្នាំមមី​ជា​ពិសេស។ អំណោយផល​នៃ​សក្តានុពល​ផ្នែក​ទ្រព្យ នឹង​រំលេច​ឡើង​នៅសប្តាហ៍ខាងមុខ​សម្រាប់​អ្នក ហើយ​ត្រូវ​ឆ្លៀត​ឱកាស​នេះ​ចាប់​យក​វា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ រី​ឯ​ជីវិត​ស្នេហា​ក៏​ទទួល​បាន​ភាព​កក់ក្តៅ​ខ្លាំង​ដែរ ពោល​ក្នុង​គ្រួសារ​នឹង​មាន​រឿង​រីករាយ​ច្រើន។ អ្នកកើតឆ្នាំមមែ –…

Hhjuy
ប្លែកៗ

ខែមេសា បើ​ផ្ទះ​ណា​មាន​សមាជិក​កើត​ឆ្នាំ​ទាំង ៤ នោះ​ដូច​មាន​គេ​នាំ​លុយ​ឲ្យ​មក​ដល់​ផ្ទះ

តាម​ហោរាសាស្ត្រ​សម្រាប់​ខែមេសាខាងមុខនេះ ប្រសិន​ជា​ផ្ទះ​ណា មាន​សមាជិក​កើត​ឆ្នាំ​ទាំង ៤ នោះ​នឹង​អាច​ទទួល​បាន​លាភ​សំណាង​ច្រើន ហើយ​គ្រួសារ​ក៏​ពោរពេញ​ទៅ​ដោយ​ក្តីសុខ សុខ​សប្បាយ ជៀស​អស់​រោគ​ទាំង​ឡាយ មិន​អាច​មក​បៀត៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ នៅ​ពេញ​ខែ​មេសានេះ សំណាង​របស់​ម្ចាស់​ឆ្នាំ​ឆ្លូវ នឹង​មាន​ភាព​ចម្រុងចម្រើន ហើយ​បើ​មនុស្ស​នោះ ពូកែ​ព្យាយាម​អត់ធ្មត់​ក្នុង​ជីវិត​តាំង​ពី​ដើម​ផង នោះ​ក៏​នឹង​ទទួល​បាន​ភាព​រីកសាយ​នូវ​ផ្នែក​ទ្រព្យ​កាន់​តែ​ខ្លាំង។ ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ៣០ មេសា ទេវតា​ទ្រព្យ​បាន​កើត​ឈ្មោះ​ម្ចាស់​ឆ្នាំ​ឆ្លូវ​ចូល​ក្នុង​បញ្ជី​ម្ចាស់​ទ្រព្យ ដោយ​រៀងរាល់​ថ្ងៃ​ថ្មី ដូច​មាន​គេ​នាំ​របស់​ទិព្វ​មក​ដល់​ផ្ទះ មាន​ទាំង​អាហារ​ហូប​ចុក និង​លុយ​កាក់​ជា​បន្តបន្ទាប់។ អ្នក​កើត​ឆ្នាំ​រោង – នាគ ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​រោង…

New Copy
ទស្សន៍ទាយ

អ្នកកើតឆ្នាំទាំង ៤ គ្រាន់តែគ្រលាស់ខ្លួនក៏ជួបលាភសំណាងធំ អនាគតស្ដុកស្ដម្ភ លុយកាន់ពេញដៃ

អ្នកដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ ជាមនុស្សដែលមានទេពកោសល្យខ្ពស់ និងគុណធម៌ថ្លៃថ្នូរ ដូច្នេះហើយបានមនុស្សទាំងនេះរមែងទទួលបានលាភសំណាងច្រើន អនាគតស្ដុកស្ដម្ភ សម្បូរលុយចាយពេញដៃ។ ១. ឆ្នាំរោង ឆាប់ៗខាងមុខនេះ ​មនុស្ស​ឆ្នាំនាគ​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ជាពិសេសពេញមួយឆ្នាំ ២០២៣ ដោយសារឥទ្ធិពលនៃស្ថានភាពសេដ្ឋកិច្ចសង្គម អ្នកនឹងបានជួបលាភសំណាងជាច្រើន។ ក្នុងខែចុងក្រោយនៃឆ្នាំ ២០២៣ នេះ អ្នកនឹងទទួលបានលាភសក្ការៈពីទេវតា ជួយឱ្យការងារប្រព្រឹត្តទៅដោយរលូន រីកចម្រើនទៅមុខ និងឡើងកម្ពស់ថ្មី ដែលធ្វើឱ្យគ្រប់គ្នាកោតសរសើរ និងច្រណែនជាខ្លាំង។ សម្រាប់​អ្នក​កើត​ឆ្នាំ​រោង រកស៊ី​មិន​បាន​ល្អ វេលា​នេះ​ជា​ឱកាស​ល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ និង​មាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន ប៉ះ​ពាល់​ព្រះ​នៃ​ទ្រព្យសម្បត្តិ ការងារ​ទីនោះ​ហើយ​ច្រូតកាត់​ការ​រកស៊ីនឹងរលូន និងទទួលបានផលចំណេញកាន់តែធំ។…

New Copy
ទស្សន៍ទាយ

ឆ្នាំទាំង ៣ ជោគជ័យខ្លាំងដោយកម្លាំងញើសឈាម ការខំប្រឹង និតព្យាយាម មិនរាថយ

ហោរាសាស្រ្តបង្ហាញថា មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ឃាងក្រោមនេះ នឹងសម្រេចគ្រប់កិច្ចការដែលខ្លួនធ្វើ តែងតែមានគោលដៅជោគជ័យដោយសមត្ថភាពរបស់ខ្លួន មិនមែនដោយល្បិចកល ឬការកេងប្រវញ្ចអ្នកណាឡើយ។ ដោយហេតុនេះហើយ មនុស្សស្មោះត្រង់ទាំងនេះ រមែងទទួលបានការស្រឡាញ់ និងមើលថែពីទេវតាទ្រព្យ និងសំណាង។ ១. ឆ្នាំរកា អ្នក​កើត​ឆ្នាំ​រកា ភាគច្រើន​ជា​មនុស្ស​មាន​ចរិត​ល្អ​។ អ្នកឆ្នាំមាន់មិន​ដែល​រស់​នៅ​ក្នុង​ពិភព​អ្នក​ណា​ម្នាក់​ឡើយ ហើយ​ថែម​ទាំង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់ចូលមក​គ្រប់គ្រង កាច់ចង្កូតរជីវិត​របស់ពួកគេនោះដែរ។ លើសពីនេះទៀត អ្នកឆ្នាំមាន់តែងតែមានការយល់ដឹងផ្ទាល់ខ្លួន តែងតែនិយាយត្រង់នៅក្នុងអ្វីគ្រប់យ៉ាង។ ពួកគេមិនដែលលេងល្បិចដើម្បីសម្រេចគោលដៅទេ ប៉ុន្តែតែងតែជ្រើសរើសផ្លូវត្រង់។ អ្នក​កើត​ឆ្នាំ​រកា តែងតែ​កំណត់​គោលដៅ​ដែល​ស័ក្តិសម​សម្រាប់​ខ្លួន​ឯង។ អ្នកឆ្នាំមាន់ដឹងថា អ្វីជាព្រំដែនដែលពួកគេមិនត្រូវឆ្លងកាត់។ មិនថាមានរឿងអ្វីនៅខាងមុខ មនុស្ស ឆ្នាំមាន់នឹងមិនបោះបង់ឱកាសដោយងាយឡើយ។ ដូច្នេះ…

What Has Fate Prepared For You Love Career Money Or Emotions Choose A Magic Lamp
សម្រង់

ជ្រើសរើស​កំសៀវ​ទិព្វ​មួយ អាច​បង្ហាញ​ពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ

ក្នុង​ចំណោម​កំសៀវ​ទិព្វ​ទាំង ៤ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​យើង​នឹង​បង្ហាញ​ពី​ការ​ចម្លើយ​តេស្ត​បែប​វិទ្យាសាស្ត្រ អំពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ៖ កំសៀវ​ទី ១: សេចក្ដី​ស្នេហា អ្នក​ធ្លាប់​គិត​ចង់​នៅ​ម្នាក់​ឯង ព្រោះ​ដោយសារ​តែ​ទំនាក់ទំនង​ស្នេហា​ដែល​អ្នក​បាន​ជួប​ប្រទះ មាន​ភាព​សោះកក្រោះ ឈ្លោះ​ប្រកែក​គ្នា​ច្រើន ហើយ​អ្នក​មាន​ការ​តូច​ចិត្ត​រាប់​មិន​អស់។ ឱកាស​ថ្មី​និង​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ បាន​នឹង​កំពុង​រង់ចាំ​អ្នក​នៅ​ផ្លូវ​ខាង​មុខ អ៊ីចឹង​សារ​នេះ​សូម​ប្រើប្រាស់​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ ដើម្បី​ជ្រើសរើស​នូវ​សុភមង្គល​ថ្មី ហើយ​យក​បទពិសោធន៍​នៃ​មេរៀន​ចាស់​មក​សិក្សា​ជៀសវាង។ កំសៀវ​ទី ២: លុយ លុយ​កំពុង​តែ​រត់​មក​រក​អ្នក​ហើយ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ផ្នែក​ហិរញ្ញវត្ថុ នោះ​ក៏​ដោយសារ​តែ​អ្នក​ព្រម​ទទួល​យក​និង​ស្តាប់​នៅ​មនុស្ស​ដែល​មាន​ទេពកោសល្យ​មក​ចូល​ក្នុង​ជីវិត​អ្នក។ ក្រៅ​ពី​ការ​ខិតខំ​ប្រឹងប្រែង អ្នក​ក៏​អាច​នឹង​ទទួល​បាន​លាភ​សំណាង​ធំ​ណា​មួយ​ថែម​ទៀត​ផង។ កំសៀវ​ទី ៣: អាជីព​ការងារ នៅ​កន្លែង​ការងារ​អ្នក​រមែង​ត្រូវ​បាន​គេ​កោតសរសើរ​និង​ឲ្យ​តម្លៃ​ខ្ពស់។ ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ភាព​ជោគជ័យ​ដ៏​ធំ​សម្បើម​មួយ​ក៏​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ…

6
ទស្សនៈ

ការពិតទាំង៥ក្នុងជីវិតបន្ទាប់ពីរៀបការរួច កម្រមានប្ដីប្រពន្ធណាហ៊ាននិយាយចេញមកណាស់

នេះគឺជាគំនិតអំពីអាពាហ៍ពិពាហ៍ដែលអ្នកនឹងត្រូវកែប្រែផ្លាស់ប្តូរ បន្ទាប់ពីឈានដល់ជីវិតរៀបការរួច។ ១. អាពាហ៍ពិពាហ៍មិនតែងតែជាចំណង់ចំណូលចិត្ត និងការរំភើបចិត្តនោះឡើយ នៅពេលពួកគេរៀបការ ដំបូងគូស្វាមីភរិយាអាចជួបប្រទះនូវគ្រាដ៏អស្ចារ្យ ពោរពេញដោយភាពរំភើប និងសប្បាយរីករាយ ល្អូកល្អើនជាច្រើនជាមួយគ្នា។ ប៉ុន្តែយូរ ៗ ទៅវាក៏បានបាត់បង់អារម្មណ៍បែបនេះបន្តិចៗ តែយ៉ាងណា ប្ដីប្រពន្ធនឹងទម្លាប់ជាមួយនឹងអារម្មណ៍ធម្មតាបែបហ្នឹង។ ២. អ្នកនឹងមានការសន្ទនាយ៉ាងស្វិតស្វាញអំពីលុយ គូស្វាមីភរិយាជាច្រើន ជឿថាការនិយាយអំពីប្រាក់ និងទិដ្ឋភាពផ្សេងទៀតនៃហិរញ្ញវត្ថុ គឺងាយស្រួល ប៉ុន្តែវាមិនមែនទេ។ លុយមានទាំងអំណាច និងឋានៈ ហើយវាអាចបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងគូជីវិត។ គូស្វាមីភរិយាជាច្រើនតែងតែមានអារម្មណ៍ច្របូកច្របល់ និងពិបាកនិយាយអំពីភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ដូច្នេះពួកគេសម្រេចចិត្តកុហកអំពីចំណូលសន្សំ និងការចំណាយ។ នេះក៏នាំឱ្យមានការយល់ច្រឡំ និងអាចកើតមានបញ្ហារកាំរកូសនឹងគ្នាដែរ។ ៣.…

៣
ប្លែកៗ

ជ្រើសរើសរូបមួយ ដើម្បីដឹងថា​ តើដំណើរជីវិតអ្នក ជួបរឿងប្រៃ ល្វីង ជូរចត់ ឬផ្អែមយ៉ាងណា?

តាមរយៈការជ្រើសរើសរូបមួយ ក៏អាចបង្ហាញឱ្យឃើញពីដំណើរជីវិតរបស់អ្នកថាតើនឹងត្រូវឆ្លងកាត់រសជាតិផ្អែមប្រៃយ៉ាងណាខ្លះ? 1. ផ្លែប៉ោមទី 1 ភាពផ្អែម គឺជារសជាតិដែលនឹងធ្វើដំណើរឆ្លងកាត់ជីវិតរបស់អ្នក។ អ្នកជាមនុស្សវិជ្ជមានដែលកម្រត្អូញត្អែរពីបញ្ហា ការលំបាកនៅក្នុងជីវិតណាស់ ព្រោះអ្នកយល់ច្បាស់ខ្លាំងថា ការត្អូញត្អែរ ទួញសោកអំពីជីវិត គឺមានតែបន្ថែមបន្ទុក និងបញ្ហាកាន់តែច្រើនឱ្យខ្លួនឯងប៉ុណ្ណោះ។ ទោះបីជាអ្នកប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ អ្នកតែងតែមានវិធីដោះស្រាយជាមួយពួកគេ ក៏ដូចជាដើម្បីដោះស្រាយអារម្មណ៍អវិជ្ជមាន។ សូមអរគុណដល់បុគ្គលិកលក្ខណៈ និងវិធីនៃការគិតនោះ សំណាង និងសុភមង្គលប្រាកដជានឹងនៅជាមួយអ្នកជានិច្ច។ 2. ផ្លែប៉ោមទី 2 រសជាតិល្វីង គឺជារសជាតិដែលនឹងធ្វើដំណើរឆ្លងកាត់ជីវិតរបស់អ្នក។ អ្នកជាមនុស្សម្នាក់ដែលមិនខ្លាចការលំបាក ឬនឿយហត់ មិនថាវាជាទំនួលខុសត្រូវរបស់អ្នក ឬត្រូវបានសួរដោយអ្នកដទៃ អ្នកក៏នឹងខិតខំអស់ពីសមត្ថភាពផងដែរ សូម្បីតែអ្នកធ្វើបានល្អលើសពីការរំពឹងទុក។…

6
ប្លែកៗ

តើស្នេហា មានឥទ្ធិពលបែបណាខ្លះ លើអាជីពការងាររបស់អ្នក?

ជ្រើសរើសរូបមួយតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងអំពីឥទ្ធិពលស្នេហា ចំពោះអាជីពការងាររបស់អ្នក។ 1. អាជីពរបស់អ្នក នឹងមិនទទួលឥទ្ធិពលពីស្នេហាឡើយ ឥឡូវនេះអ្នកនៅតែដាក់ពេលវេលា និងការយកចិត្តទុកដាក់ទាំងអស់ទៅក្នុងការងាររបស់អ្នក ដូច្នេះអ្នកមិនមានគម្រោងនឹងលង់ស្នេហ៍ ឬចាប់ផ្ដើមទំនាក់ទំនងជាមួយអ្នកណាឡើយ។ អ្នកគិតថាបើប្រៀបធៀបនឹងស្នេហា ការងារផ្តល់ឱ្យអ្នកនូវសុវត្ថិភាពកាន់តែច្រើន យ៉ាងហោចណាស់មិនខ្លាចការក្បត់។ អាចនិយាយបានថា ប្រហែលមកពីអ្នកធ្លាប់ឈឺចាប់ ខូចចិត្តនឹងរឿងស្នេហា កាលពីមុនហើយ ទើបពេលនេះ អ្នកក៏ព្យាយាមខំប្រឹងធ្វើការ ដើម្បីបំភ្លេចរាល់ការឈឺចាប់កន្លង។ 2. អាជីពរបស់អ្នកនឹងទទួលឥទ្ធិពលពីស្នេហា រហូតមកដល់ពេលនេះ អ្នកទទួលបានសមិទ្ធិផលជាក់លាក់នៅកន្លែងធ្វើការ ដោយសារតែមានបញ្ហានេះ អ្នកត្រូវឆ្លងកាត់រយៈពេលនៃភាពតានតឹង និងអស់កម្លាំង។ ហេតុដូច្នេះហើយ អ្នកកំពុងត្រូវការអ្នកណាម្នាក់ដែលអាចជួយគាំទ្រខាងវិញ្ញាណដល់អ្នក ការលួងលោម និងនៅក្បែរលើកទឹកចិត្ត។ ប៉ុន្តែនៅពេលអ្នករកឃើញមនុស្សនោះ…

Knongsrok
សេដ្ឋកិច្ច

គ្រាន់តែសម្រេចចិត្តជ្រើសយកកូនសោ១ក្នុងចំណោម៦នេះ អាចទាយដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សសឹង ១០០ ភាគរយ

ជាការពិតណាស់ការជ្រើសរើសកូនសោមួយក្នុងចំណោមសោខាងក្រោមនេះ អាចទស្សន៍ទាយឃើញដំណាក់កាលណាមួយដែលជាក់លាក់ក្នុងតំណើរជីវិតរបស់យើងបានយ៉ាងច្បាស់។ តោះទៅអានអត្ថន័យខាងក្រោមនេះដោយគ្រាន់តែជ្រើសរើសយកកូនសោដែលយើងពេញចិត្ត។ ១. ប្រសិនបើអ្នកជ្រើសសោលេខ១ ៖ អ្នកគឺមិនមែនជាមនុស្សដេកចាំតែសុបិននោះទេ។ អ្នកមិនជឿលើរឿងអព្ភូតហេតុនោះឡើយ ដូច្នេះអ្នកនឹងបើកទ្រូងដោយគ្មានក្តីរំភើបអ្វីទាំងអស់។ ក្នុងជីវិតរបស់អ្នក គឺជឿលើការពិតជាក់ស្តែង មិនមែនចេះតែសុបិនៗនោះទេ។ ២. ប្រសិនបើអ្នកជ្រើសសោលេខ២ ៖ អ្នកគឺពេញដោយការភ័យខ្លាច។ អ្នក គឺមិនមែនជាមនុស្សគួរឱ្យទុកចិត្តបាននោះឡើយ ដូច្នេះពេលខ្លះវាពិបាកដើម្បីបង្កើតទំនាក់ទំនងនិងមិត្តភ័ក្តិណាស់ ប៉ុន្ដែមនុស្សដែលស្និទ្ធនឹងអ្នក ស្គាល់អ្នកច្បាស់ ថាការជឿទុកចិត្តរបស់អ្នកគឺត្រូវការពេលវេលាទើបអាចទទួលបានពីអ្នកដទៃ! ៣. ប្រសិនបើអ្នកជ្រើសសោលេខ៣ ៖ អ្នកគឺមនុស្សអភិរក្សនិយមម្នាក់ ដែលឱ្យតម្លៃលើប្រពៃណីខ្លាំង។ អ្នកមិនចូលចិត្តការផ្លាស់ប្ដូរ និងបង្កើតថ្មីឡើយ ប៉ុន្ដែក្នុង​ពេល​ដំណាលគ្នា អ្នកគឺជាមនុស្សឆ្លាតគ្រាន់បើ និងគួរឱ្យចាប់អារម្មណ៍។…

1
ប្លែកៗ

ពិតជាមិនធម្មតា! មនុស្សដែលមានខ្សែបាតដៃ រាងជាអក្សរ M ពិតជាមានគុណសម្បត្តិ និងសំណាងដ៏មហិមា ជាបុគ្គលប្រមូលផ្ដុំដោយឥទ្ធិពល

យើងធ្លាប់ដឹងច្រើនមកហើយថា ខ្សែបាតដៃពិតជាអាចឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ ជាពិសេសគឺ បង្ហាញពីគុណសម្បត្តិ លាភសំណាងជាច្រើនរបស់បុគ្គលម្នាក់ៗបានផងដែរ។ យ៉ាងណាមិញ បុគ្គលដែលមានខ្សែបាតដៃរាងជាអក្សរ M ពិតជាមានគុណសម្បត្តិ និងសំណាងយ៉ាងច្រើនដែលយើងសឹងតែមិនគួរឱ្យជឿពិតមែន។ មនុស្សដែលមានខ្សែបាតដៃរាងជាអក្សរ M ជាបុគ្គលដែលមានភាពទាក់ទាញជាខ្លាំង មិនថាកាន់ការងារ ឬអាជីពអ្វីទេ មនុស្សនេះ ហាក់ប្រឡូកក្នុងសង្គមបានយ៉ាងស៊ីជម្រៅ។ លើសពីនេះ បុគ្គលនេះ ក៏មានភាគរយខ្ពស់អាចក្លាយជាបុគ្គលជោគជ័យ និងល្បីល្បាញជាខ្លាំងនៅក្នុងសង្គម ជាពិសេសគឺ ទាក់ទាញក្នុងការប្រឡូកក្នុងសារព័ត៌មាន។ លើសពីនេះ បុគ្គលនេះក៏ពូកែរកលុយ ពូកែបង្កើនទ្រព្យថែមទៀតផង ប៉ុន្តែគេជាមនុស្សដែលតឹងរឹង មត់ចត់ មានវិន័យ និងទាមទារឱ្យមនុស្សក្រោមឱវាត ត្រូវប្រកាន់ខ្ជាប់ និងគោរពវិន័យជាខ្លាំងផងដែរ។…

3
ទស្សនៈ

សារៈប្រយោជន៍នៃ Vitamin A ដែលអ្នកគួរតែដឹងឱ្យបានកាន់តែច្បាស់

វីតាមីនA ជាវីតាមីនមួយប្រភេទដែលមនុស្សទូទៅដឹងថា វាជាវីតាមីនដែលសំខាន់សម្រាប់ភ្នែក ជាពិសេសកុមារ គឺត្រូវផ្តល់នូវវីតាមីន Aនេះឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសុខភាពភ្នែករបស់ពួកគាត់ដំណើរការបានល្អ។ វីតាមីន Aជាប្រភេទ វីតាមីនដែលរលាយក្នុងខ្លាញ់ វាបានចូលរួមក្នុងការបង្កើនសុខភាពភ្នែក ដាស់ប្រព័ន្ធភាពស៊ាំ ព្យាបាលកោសិកា និងជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។ យោងតាមការណែនាំពីអ្នកជំនាញបានឱ្យដឹងថា បរិមាណ វីតាមីន A សម្រាប់បុរស គឺត្រូវការប្រមាណ 900mcg ក្នុងមួយថ្ងៃ ចំពោះស្រ្តី 700mcg ក្នុងមួយថ្ងៃ និងសម្រាប់កុមារវិញ ចន្លោះ 300 ដល់ 600mcg ក្នុងមួយថ្ងៃ។ សារៈសំខាន់ចម្បងរបស់វីតាមីន…