
ជាន់បន្លាជីវិតឆ្អែតហើយ ៣ ឆ្នាំបន្ទាប់ អ្នកកើតឆ្នាំ ៣ នឹងដើរជួបជង្រុកទ្រព្យធំ
ពេលខ្លះជីវិតមនុស្សយើងម្នាក់ៗ ត្រូវការតែឱកាស ១ ទៅ ២ សារប៉ុណ្ណោះ សម្រាប់ផ្លាស់ប្តូរឲ្យក្លាយជាអ្នកមានបាន ប្រសិនជាអ្នកចេះចាប់យកវាឲ្យបានល្អ។ ដោយឡែកងាកមកហោរាសាស្រ្តក្នុងអត្ថបទនេះ យើងប្រមើលមើល ៣ ឆ្នាំទៅមុខ គឺគេបានកត់ឈ្មោះអ្នកកើតឆ្នាំទាំង ៣ ដែលអាចមានឱកាសមាសឱកាសប្រាក់ អាចដើរប៉ះជង្រុកទ្រព្យធំ ហើយបើកាយយកបាន នោះនឹងអាចបត់ជីវភាព ១៨០ ដឺក្រេមិនខាន៖ អ្នកកើតឆ្នាំសេះ – មមី ជាមនុស្សបុិនប្រសព្វ ឈ្លាសវៃ តែក៏បានជួបការលំបាកច្រើនណាស់ដែរ កាលពីនៅក្មេងខ្ចី។ មនុស្សនេះ មានចរិតធ្វើអ្វីមួយរាងប្រញាប់ប្រញាល់ ហើយជួនខ្លះមិនសូវបានគិតល្អិតល្អន់ទេ ទើបងាយឲ្យការសម្រេចចិត្តខ្លះ ទទួលរងបរាជ័យ។…









