
មកស្គាល់ពីឈើ ១០ប្រភេទ ដែលមានតម្លៃថ្លៃជាងគេនៅលើលោក
បើនិយាយពីរឿងឈើវិញ វាមានច្រើនប្រភេទណាស់ដែលយើងរាប់មិនអស់នោះទេ ប៉ុន្តែឈើខ្លះត្រូវបានគេអោយតម្លៃទៅតាមគុណភាពរបស់វាផ្សេងៗគ្នា។ មានកត្តាជាច្រើនដែលអាចជះឥទ្ធិពលដល់តម្លៃឈើ ប៉ុន្តែហេតុផលចម្បងបំផុតនោះគឺដោយសារតែឈើខ្លះកម្ររកបាន ពោលគឺវាកាន់តែកម្រ,តម្លៃវាក៏កាន់តែថ្លៃ។ ហើយវាពិតជាសំណាងណាស់សម្រាប់ទ្វីបអាហ្រ្វិកនិងឥណ្ឌាដែលជាកន្លែងដែលអាចរកឃើញឈើដែលមានតម្លៃថ្លៃបំផុត។ ខាងក្រោមនេះគឺជាឈើថ្លៃបំផុតទាំង ១០ នៅលើពិភពលោក៖ ១. Bubinga ជាធម្មតាឈើនេះត្រូវបានរកឃើញ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចដូចជា Congo, Angola និង Gabon។ វា ត្រូវបានគេយកទៅប្រើប្រាស់ក្នុងការផលិតគ្រឿងសង្ហារិម,គ្រឿងឈើសម្រាប់តុបតែង និង កំរាលឥដ្ឋជាដើម។ វាក៏អាចប្រែទៅជាពណ៌ក្រហមផ្សេងៗគ្នានៅពេលដែលអ្នកលាបថ្នាំការពារឈើនៅលើវា ។ ២. Ebony ឈើមួយនេះត្រូវបានល្បីឈ្មោះដោយសារតែពណ៌ងងឹតដ៏ស្រស់ស្អាតរបស់វា មិនត្រឹមតែប៉ុណ្ណោះវាមានភាពធន់នឹងទឹក និងកម្តៅថ្ងៃ ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាអាចស្ថិតស្ថេរជារៀងរហូត។ វាក៏អាចត្រូវបានរកឃើញនៅលើសំភារៈមួយចំនួនដូចជា…










