
៥ ចំណុចសម្គាល់ពីអ្នកមានអាយុវែង ក្មេងជាងវ័យ ស្រីៗណាមាន រាប់ថាសំណាងធំហើយ
យោងតាមអ្នកជំនាញផ្នែកសុខភាព បានបង្ហាញពីការកត់សម្គាល់នូវ ៥ ចំណុចធំៗ ដែលអាចដឹងថានារីម្នាក់នោះ មានសុខភាពល្អ អាចមានអាយុវែង ក្មេងជាងវ័យឬអត់? ប្រសិនអ្នកមាន ២-៣ ក្នុងចំណោម ៥ ចំណុចខាងក្រោម នោះរាប់ថាអ្នកជាស្រ្តីដែលមានសំណាងមួយហើយក្នុងជីវិត៖ ៥) បបូរមាត់ក្រហមស្បែកស ស្រ្តីដែលមានសុខភាពល្អ រមែងមានបបូរមាត់ឡើងពណ៌ក្រហម និងរលោង ខុសពីអ្នកដែលមានរាងកាយខ្សោយ បបូរមាត់តែងតែមានសភាពពណ៌ស្លេក។ ដោយសារតែចរន្តឈាមមានការផ្សារភ្ជាប់ទៅកាន់ផ្នែកបបូរមាត់ ដូច្នេះបើមានការផ្គត់ផ្គង់ឈាមល្អ នោះពណ៌បបូរមាត់ក៏ឡើងភ្លឺរលោងល្អដែរ។ ការសិក្សាមួយចំនួនបានឲ្យដឹងថា បបូរមាត់កាន់តែក្រហមធ្វើឲ្យស្រ្តីកាន់តែមានភាពទាក់ទាញ។ មួយវិញទៀត ពណ៌ក្រហមនៅលើបបូរមាត់ក៏ជាភាពទាក់ទាញមួយ ដល់ចំណង់ផ្លូវភេទដូចគ្នា។ ស្រដៀងគ្នាទៅនឹងពណ៌ស្បែក មិនមែនថាតែសចែងចាំងខ្លាំងទេ តែជាលក្ខណៈស្បែកមានពណ៌ភ្លឺស្អាត…









