
គន្លឹះសំខាន់! សម្រាប់ប្ដីប្រពន្ធគួរដឹង ក្នុងពេលដែលឈ្លោះទាស់គ្នា
ជាធម្មតា ប្ដីប្រពន្ធណាក៏ដូចប្ដីប្រពន្ធណាដែរ ចានក្នុងរាវតែងប៉ះទង្គិច បញ្ហាច្រើន ឬតិច ជីវិតប្ដីប្រពន្ធរមែងជួបអ៊ីចឹងហើយ តែសំខាន់កុំបណ្ដោយឱ្យការឈ្លោះនឹងគ្នា ក្លាយជាបញ្ហាធំដុំរហូតដល់បែកបាក់ចែកផ្លូវគ្នាឱ្យសោះ ព្រោះមានគូខ្លះ ឈ្លោះគ្នារឿងបន្តិចបន្តួចទេ តែបែរជាកើតមានការលែងលះគ្នាយ៉ាងឆាប់រហ័ស នេះក៏ព្រោះតែអ្នកមិនចេះប្រើជីវិតគូឱ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាចំណុចខ្លះៗ សម្រាប់ប្ដីប្រពន្ធទាំងឡាយ គួរគិតពិចារណា បើគិតថាសមគួរ គឺគួរតែប្រើដើម្បីចៀសវាងក្នុងការចែកផ្លូវគ្នា ៖ ១. ត្រូវសួរនាំរកហេតុផលឱ្យបានច្បាស់លាស់ ពេលខ្លះ រឿងរ៉ាវបញ្ហាខ្លះតូចតាច តិចតួចទេ តែមិនចេះសួរនាំ រកហេតុផលឱ្យបានច្បាស់ ចូលចិត្តតែលាក់ៗ ឬគិតច្រើនតែឯង គូខ្លះទៀត អត់មានហេតុផលអីឡើយ ចូលមកដល់គឺថា ឈ្លោះជេរយកៗ ប្រើហិង្សាតែម្ដង…











