ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
សេដ្ឋកិច្ច

ហេតុផល៦យ៉ាង ដែលអ្នកគួរតែ ចាប់ផ្តើមអាជីវកម្ម ពេលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ

លោក Josh Steimle នាយកប្រតិបត្តិរបស់ MWI បាននិយាយថា “ ខ្ញុំបានចាប់ផ្តើមអាជីវកម្មរបស់ខ្ញុំនៅឆ្នាំ ១៩៩៩ ខណៈពេលដែល ខ្ញុំជានិស្សិតនៅមហាវិទ្យាល័យ កាលនោះ វាមានគុណសម្បត្តិ និង គុណវិបត្តិ ប៉ុន្តែ ខ្ញុំអរគុណខ្លាំងណាស់ សម្រាប់បទពិសោធជាច្រេីន ហេីយខ្ញុំនឹងផ្តល់យោបល់ ដល់សហគ្រិនផ្សេងទៀត។” សង្ឃឹមថាអត្ថបទនេះ នឹងជួយណែនាំសិស្សខ្មែរជំនាន់ថ្មី ដេីម្បីដើរតាមផ្លូវជោគជ័យ។ ខាងក្រោមនេះ គឺជាហេតុផល ប្រាំមួយយ៉ាង ដែលអ្នកគួរតែ ចាប់ផ្តើមអាជីវកម្ម នៅពេលអ្នកជានិស្សិត!   ១. ហានិភ័យទាប ហេីយ ទទួលមកវិញបានច្រេីន តើអ្នកនឹងបាត់បង់អ្វីខ្លះ?…

Picsart_22 03 05_16 40 57 729
ប្លែកៗ

ឆុតអីយ៉ាងនេះ! រើសបាច់ផ្កាតំណាងឲ្យអារម្មណ៍ពេលនេះ ដើម្បីឆ្លុះមើលនិស័្សយកប់ជ្រៅក្នុងខ្លួនរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្កាមួយបាច់ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បាច់ទី 1 អ្នកគឺជាមនុសមានរបៀបរៀបរយស្រលាញ់គ្រួសារ ​ មាន​ស្មារតី​ចង់ធ្វើឲ្យគ្រប់គ្នាមាន​សុភមង្គល​ ទាំងដែលខ្លួនកំពុងមានទុក្ខសោកក៏ដោយ អ្នកក៏តែងតែគិតពីគ្រួសារមុនជានិច្ច។ នោះដោយសារតែពួកគេបានផ្តល់សេចក្តីស្រឡាញ់ ក្តីបារម្ភ និងភាពកក់ក្តៅដល់អ្នកដូចគ្នា ម្ល៉ោះហើយអ្នកឱ្យតម្លៃគ្រួសាររបស់អ្នកស្មើរនឹងជីវិត ។ បាច់ទី 2 អ្នក​មិនមែនជាមនុស្សពូកែរំអែរំអួយឡើយ ហើយក៏មិនចេះគុំគួនដែរ ព្រោះអ្នកមិន​ចង់​យកអារម្មណ៍ទៅផ្តោតជាប់ជាមួយកំហឹងនាំឲ្យចិត្តឈឺចាប់ឡើយ ហើយអ្នកក៏មិនចូលចិត្តភាពប្រថុយប្រថាន ឬនាំខ្លួនឯងទៅកន្លែងប្លែកប៉ុន្មានទេ ។ ចំណែកចំណុចពិសេសរបស់អ្នកគឺ អ្នកចេះគោរពមតិរបស់អ្នកដទៃ ចេះថែរក្សាមនុស្សនៅជុំវិញខ្លួន មានចិត្តល្អ…

Picsart_22 03 05_15 23 05 013
ប្លែកៗ

តើគូគ្រងបែបណា ទើបអាចទប់ទល់នឹងមនុស្សចរិតដូចអ្នកបាន? តោះសាក​ល្បងជាមួយវិធីតេស្ដចិត្តសាស្ត្រនេះ ចង់ដឹងឆុតប៉ុណ្ណា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង និងគូអនាគត តាមរយៈការជ្រើសរើសសំបកខ្យងនាំសំណាងមួយ ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ សំបកខ្យងទី 1 អ្នកជាមនុស្សចូលចិត្តលាក់ខ្លួន ចូលចិត្តសំងំនៅកន្លែងស្ងាត់ មិនសូវចង់ជួបមនុស្សម្នាប៉ុន្មានទេ ។ បើមើលពីសំបកក្រៅអ្នកហាក់ដូចជារឹងមាំ ក្បាលរឹងចចេសរឹងរូស តែតាមពិតក្នុងជម្រៅចិត្តអ្នកឯកោណាស់ អ្នកចង់មានដៃគូជីវិតអាចពិគ្រោះយោបល់បានគ្រប់រឿង តែអ្នកមិនដឹងចាប់ផ្តើមពីចំណុចណា ។ ដៃគូដ៏ល្អសម្រាប់អ្នក៖ គាត់ត្រូវតែជាមនុស្សម្នាក់ដែលចេះយល់ពីអ្នក ជាមនុស្សចេះអធ្យាស្រ័យ ចេះយល់គ្នាទៅវិញទៅមកគាត់​ ជាអ្នក​ចេះ​ដឹង និង​មាន​ហេតុផល ។ សំបកខ្យងទី 2 ធម្មតា​អ្នក​ជា​មនុស្ស​ដែល​មិនចូលចិត្ត​បង្ហាញ​ខ្លួនក្នុងចំណោមហ្វូងមនុស្សអ៊ូអរប៉ុន្មាន…

Picsart_22 03 04_14 33 06 568
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រស្នេហា៖ រើសផ្កាសាគូរ៉ាមួយដែលចូលចិត្ត ចង់ដឹងអ្នកមានបុគ្គលិកលក្ខណៈស្នេហាបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលអំពីបុគ្គលិកលក្ខណៈនៃសេចក្តីស្រឡាញ់របស់អ្នក តាមរយៈការជ្រើសរើសផ្កាសាគូរ៉ាមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះហើយអានចម្លើយខាងក្រោម ។ ប្រភេទទី 1 អ្នកជាមនុស្សមន្តស្នេហ៍ តែពូកែប្រយ័ត្ន​បន្តិច អាចដោយសារតែមានអ្នកស្រឡាញ់ច្រើន ដូច្នេះវាបានក្លាយជាធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត និយាយឲ្យចំវាជាលក្ខណៈ “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល” យ៉ាងណាក៏គួរតែកាត់បន្ថយភាពតឹងតែងបន្តិចទៅ ទើបមានអ្នកក្លាហានហ៊ានចូលមកនិយាយចែចង់ ។ ប្រភេទទី 2 អ្នកជាមនុស្សដែលចូលចិត្តស្នេហាដែលវិលជុំវិញដូចរថភ្លើងក្រឡាប់ច័​ក្រ rollercoaster ស្ថានភាពស្នេហាកាន់តែពិបាកអ្នកមានអារម្មណ៍កាន់តែមានន័យ ហើយពេល​ដែល​បាន​នៅ​ជាមួយ​គូស្នេហ៍ អ្នក​នឹង​មាន​មោទនភាពចាត់​ទុក​ថា​អ្នក​ជា​មនុស្ស​ដែល​ពូកែ​ខាង​ផ្នែក​នេះ។ ប្រភេទទី 3 អ្នក​ជាមនុស្សឆ្លាត តែអាចមានភាពរសើបបន្តិច ប៉ុន្តែអ្នកគឺជាអ្នកមានប្រាស្រ័យទាក់ទងដ៏ល្អ ដោយសារតែអ្នកគិតថាការប្រាស្រ័យទាក់ទងល្អគឺជារឿងសំខាន់បំផុតក្នុងទំនាក់ទំនងរបស់អ្នកជាមួយដៃគូ…

២ 51
ប្លែកៗ

ជ្រើសរើបង្អែមមួយ ដើម្បីដឹងថា តើអ្នកនឹងទទួលបានលាភសំណាងអ្វីសម្រាប់ឆ្នាំ២០២៣នេះ!

ឆ្នាំ ២០២៣ អាចនឹងនាំអ្នកឱ្យក្លាយជាមនុស្សដែលមានសំណាង មិនថាក្នុងរឿងស្នេហា​​​ ការងារ ឬមុខរបររកស៊ីនោះឡើយ។ ដូច្នេះ តោះ ទៅសាកល្បងជ្រើសរើស និងមើលចម្លើយទាំងអស់គ្នា! A. បង្អែមទី ១ (ទឹកឃ្មុំធញ្ញជាតិ) លទ្ធផល A (គ្រាប់ធញ្ញជាតិទឹកឃ្មុំ) បង្ហាញថា សំណាងរបស់អ្នកនៅដើមឆ្នាំទាក់ទងនឹងរឿងស្នេហា។ ប្រសិនបើអ្នកនៅលីវវាមានឱកាសខ្ពស់ដែលលាភសំណាងរបស់អ្នកនឹងរីកដុះដាលនៅសប្តាហ៍ដំបូងនៃឆ្នាំក្រោយនេះ។ ឱកាសគឺអ្នកនឹងជួបមនុស្សម្នាក់ដែលសក្តិសមនឹងអ្នក ហើយធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងឆាប់រហ័ស។ ហើយប្រសិនបើអ្នកកំពុងស្រលាញ់ ឬរៀបការ ទំនាក់ទំនងរបស់អ្នកនឹងកាន់តែជិតស្និទ្ធ និងកាន់តែរលូនល្អបន្ថែមទៀត។ ជាទូទៅឆ្លៀតឱកាសពេលវាមកដល់កុំខកខានអ្នក អ្នកត្រូវតែចាប់ផ្ដើមឱកាសនេះឱ្យបាន។ B. បង្អែមទី ២ (ធញ្ញជាតិស្ត្របឺរី)…

Picsart_22 03 04_12 44 38 844
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ រើស​ផ្លែក្រូចមួយដែល​ចូលចិត្ត ដើម្បីដឹងថាអ្នកជាមនុស្សបែបណាក្នុងក្រសែភ្នែកអ្នកដទៃ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបក្រូចមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ រូបផ្លែក្រូចទី 1 អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តរស់នៅក្នុងជីវិតសាមញ្ញ មិនសន្ធោទ្រព្យ មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយអ្នកប្រកាន់ខ្ជាប់នូវពាក្យថាតុល្យភាព ដោយសារតែអ្នកមានជំនឿថា ការរក្សាជីវិតរបស់អ្នកឱ្យមានតុល្យភាព គឺជារឿងតែមួយគត់ដែលនឹងធ្វើឱ្យជីវិតរបស់អ្នកមានសុភមង្គល ។ តែបើទោះជាបែបនោះមែន ពេលខ្លះអ្នកក៏អាចមានភាពច្របូកច្របល់បានយ៉ាងងាយដែរ នៅពេលប្រឈមមុខនឹងស្ថានភាពមិនពេញចិត្ត អ្នកអាចនឹងបាត់បង់ជំនឿចិត្តតាំងពីដំបូងដោយមិនដឹងខ្លួន ខណៈដែលអ្នកផ្សេងទៀតមិនដឹងទេ ព្រោះអ្នកជ្រើសរើសលាក់អារម្មណ៍ទាំងនោះបានយ៉ាងល្អ ។ រូបផ្លែក្រូចទី 2 អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង ថែមទាំងមានភាពទន់ជ្រាយ និងរ៉ូមែនទិក។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន…

Cover Skin
ទស្សនៈ

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ វិធីថែរក្សាស្បែកផ្ទៃមុខឱ្យស្រស់ស្អាត បែបធម្មជាតិងាយបែបនេះសោះ

ជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ​ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ​ទៅកែសម្ផស្សផង ​ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។ ជាក់ស្តែងណាស់  ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ​ហេតុនេះហើយលោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​​គ្រាន់តែ​អនុវត្ត​តាមវិធី​សា​ស្រ្ត​សាមញ្ញ​ងាយ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​ អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖ ​ទី​១​. ​នៅ​ពេល​ដើរចេញ​ទៅក្រៅ​ផ្ទះ​ត្រូវ​ក​ម្ដៅ​ថ្ងៃ​ ​ហើយ​ត្រឡប់​ចូលក្នុង​ផ្ទះ​វិញ​ ​សូម​កុំ​ទាន់​លុបលាង​មុខ​ភ្លាម​ៗ​ឱ្យ​សោះ​ ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់​១​៥​នាទី​សិន​សឹម​លុបលាង​មុខ​។​ ​ហេតុអ្វី​? ​ព្រោះថា​ ​បើ​យើង​លុបមុខ​ទាំង​ដែល​ស្បែក​មុខ​កំពុងតែ​ក្ដៅ​ ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​យើង​ជាំ​ ​ឬ​រោល​មិនខាន​ឡើយ​។​ ​ទី​២​. ​ការ​បាត់បង់​ជាតិទឹក​ ​ឬ​ខ្វះ​ជាតិ​ក្នុង​ខ្លួន​ ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្បែក​របស់យើង​ជ្រីវជ្រួញ​ ​គ្រើម​ ​និង​ចាស់​ជាង​វ័យ​។​ ​ដូច្នេះ​ដើម្បី​ឱ្យ​ស្បែក​ភ្លឺ​រលោង​ ​និង​មាន​សំណើម​​ល្អ​ ​ក្នុងមួយថ្ងៃ​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​ចន្លោះ​ពី​៨​ទៅ​១​២​កែវ​។​…

Shoe At Pump
សេដ្ឋកិច្ច

រឿង 👠👡”ស្បែក​ជើង​ប្រពន្ធ​នៅ​មាត់​ស្រះ” 👰👸

មាន​ប្ដី​ម្នាក់​បាន​អន់​ចិត្ត​នឹង​ប្រពន្ធ​ ដែល​នៅ​ផ្ទះ​មើល​តែ​កូន ​មិន​បាន​ធ្វើ​ការ​នៅ​ខាង​ក្រៅ ដោយ​យល់​ថា​នាង​មិន​មាន​ចំណែក​ក្នុង​ការ​រក​ចំណូល​ដល់​គ្រួសារ។ ប្ដី​ចេះ​តែ​ក្រពុល​មុខ​នឹង​ប្រពន្ធ រហូត​ថ្ងៃ​មួយ​ធ្លោយ​ពាក្យ​សម្ដី​ចេញ​មក។ ប្រពន្ធ​អន់​ចិត្ត ក៏​ដើរ​ចេញ​ពី​ផ្ទះ​បាត់។ ពេល​ប្រពន្ធ​អត់​នៅ​ផ្ទះ បុរស​ជា​ប្ដី​ក៏​ស្វែងរក​អ្នក​​ធ្វើការ​តាម​ផ្ទះ តាម​រយៈ​អ្នក​ស្គាល់​គ្នា។ នារីជា​អ្នកធ្វើការតាមផ្ទះ​ដែលបុរសជាប្ដីទាក់ទងទៅ សុទ្ធ​តែ​ទារ​ថ្លៃ​ឈ្នួល​ថ្លៃ​រហូត​ដល់​គាត់​​មិន​អាច​រ៉ាប់រង​បាន ហើយ​គេ​សុំ​ធ្វើ​ការ​ត្រឹម​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច និង​សុំ​សម្រាក​ថ្ងៃ​សៅរ៍​អាទិត្យ។ បុរស​ជា​ប្ដី​ក៏​ដឹង​ថា ការ​ពិត​ការងារ​ផ្ទះ​ជា​ការងារ​ស្រួល​​មែន តែ​គ្មាន​បុរស​ណា​ចង់​ធ្វើ​ឡើយ ហើយក៏​​គ្មាន​នារី​​​ណា​ស្ម័គ្រ​ចិត្ត​ធ្វើ ដោយ​មិន​ទាមទារ​ប្រាក់ខែ ក្រៅ​ពី​ប្រពន្ធ​នោះ​ដែរ។ នាង​ធ្វើ​ការ​ងារ​ផ្ទះ​ដោយ​មិន​ទាមទារ​ប្រាក់​ខែ ហើយ​​មិន​បាន​កំណត់​ម៉ោង។ តែ​ចុង​បញ្ចប់ នាង​មិន​បាន​ទទួល​គុណ​បំណាច់​អ្វី​ទាំង​អស់​ក្រៅ​ពី​ពាក្យ​ថា «នៅ​តែ​ផ្ទះ​មិន​ធ្វើ​អី» ឬ​ក៏ «ដេក​ស៊ី​ដោយ​សារ​ប្ដី»  បុរស​ជា​ប្ដី​ចាប់​ផ្ដើម​យល់​ពី​ផល​លំបាក​របស់​ប្រពន្ធ។ គាត់ដឹង​ខុស ហើយ​ក៏​តាម​រក​ប្រពន្ធ។ គាត់​បាន​ទៅ​ដល់​មាត់​ស្រះ​មួយ…

២
ប្លែកៗ

ជ្រើសរើសគ្រឿងសម្អាងមួយខាងក្រោមនេះ នឹងដឹងថា តើអ្វីដែលធ្វើបាបចិត្តអ្នករាល់ថ្ងៃនេះ ហើយអ្វីដែលអ្នកគួរតែទម្លាក់វាចោល!

១. ជ្រើសយកគ្រឿងសម្អាងទីA បើអ្នកជ្រើសយករូបទី១ នោះមានន័យថា អ្នកជាមនុស្សលិចលង់ក្នុងអតីតកាលខ្លាំង អ្នកបានយកមនោសញ្ចេតនាកាលពីអតីត មកគាបសង្កត់ និងធ្វើបាបផ្លូវចិត្តខ្លួនឯងរាល់ថ្ងៃ។ ដូច្នេះ អ្វីដែលអ្នកគួរធ្វើនោះគឺ បំភ្លេចអតីតកាលនោះចោលទៅ ទម្លាក់សម្ពាយមួយនេះចោល កុំចេះតែយកវាមកកទុកក្នុងចិត្តរាល់ថ្ងៃអី អ្នកត្រូវគិតថា វាបានកន្លងហូសទៅហើយ អ្វីៗដែលកន្លងហួស ទុកថាជាមេរៀន ក្ដោបក្ដាប់ពេលវេលាដែលនៅមាន ជាឱកាស សម្រាប់ចាប់ផ្ដើមជីវិតជាថ្មីវិញប្រសើរជាង។ ២. ជ្រើងយកគ្រឿងសម្អាង B បើអ្នកជ្រើសយកអក្សរ B នោះមានន័យថា អ្នកជាមនុស្សប្រកាន់ចិត្តស្អប់ ក្នុងចិត្ត គិតឃើញតែរឿងខឹង ស្អប់ ចងគំនុំនឹងអ្នកដទៃ នេះហើយ…

86449682_2464953500501298_3816839944492548096_n
សង្គម

ស្រឡាញ់គេ អត់មានមើលខ្លួនឯងទេអី? អ្នកណាខ្លះធ្លាប់ឮពាក្យនេះ?

ស្រឡាញ់គេមិនចេះប្រមាណខ្លួន មិនចេះឆ្លុះកញ្ចក់មើលខ្លួនឯង គេឡើងស្អាត គេឡើង High គេរៀនបានខ្ពស់ គេកូនអ្នកមាន គេស្អាតដូចតារា ចំណែកឯងវិញ ត្រឹមជាកូនចាបសោះ ហ៊ានទៅលួចស្រឡាញ់គេ … ទាំងនេះ សុទ្ធតែជាពាក្យដែលខ្ញុំធ្លាប់ឮ មនុស្សជុំវិញខ្លួនតែងតែនិយាយដាក់ខ្ញុំស្ទើរតែរាល់ថ្ងៃ។ ជាការពិត ក៏ព្រោះតែខ្ញុំរូបរាងមិនស្អាត ក៏មិនមែនជាអ្នកលេងខ្លួនទាន់សម័យ មិនចេះតែងខ្លួនឱ្យមើលទៅហំហាន ក៏រៀនមិនបានច្រើន ថែមទាំងមិនមែនជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភដែរ ចំណែកឯមនុស្សដែលខ្ញុំលួចស្រឡាញ់វិញ គេស្អាត ឆ្លាត ពូកែ ថែមទាំងកូនអ្នកមានទៀត និយាយរួមទៅ យើងដូចនៅឋានពីរផ្សេងគ្នា គេដូចព្រះចន្ទ្រ ចំណែកយើងវិញ បានត្រឹមតែទន្សាយដៃខ្លីរស់នៅលើដី ចាំតែស្រង់ទឹកសន្សើមតែប៉ុណ្ណោះ…

Hjjh
សង្គម

កុំ​បន្ទោស​ព្រហ្មលិខិត! មនុស្ស​ស្រី​បើ​មាន​ចរិត ៥ នេះ នឹង​ពិបាក​រក​ប្តី​ខ្លាំង​ណាស់

ធ្លាប់​ឆ្ងល់​និង​គិត​ដែរ​ទេ ហេតុអ្វី​មនុស្ស​ស្រី​មួយ​ចំនួន​ស្អាត​ក៏​ស្អាត ពូកែ​ក៏​ពូកែ តែ​មិន​ទាន់​មាន​គូ​ជីវិត​នឹង​គេ? តាម​ពិត​ទៅ​វា​មាន​ហេតុផល​ជា​ច្រើន​នៅ​ពី​ក្រោយ​នោះ ដែល​ពាក់ព័ន្ធ​នឹង​អត្តចរិត និង​ភាព​ជា​ខ្លួន​ឯង​ខ្លាំង​ពេក ដែល​មិន​អាច​ផ្លាស់ប្តូរ​ដើម្បី​បំពេញ​ចិត្ត​ដៃ​គូ​ម្ខាង​ទៀត។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ ៥ ចំណុច​ដែល​ធ្វើ​ឲ្យ​នារី​ភាគ​ច្រើន​ពិបាក​នឹងរក​បាន​ប្តី​ខ្លាំង​បំផុត ហើយបើមានដៃគូ ក៏មិនជាប់លាប់ ត្រឹមមួយរយៈពេល តែងកើតភាពប្រេះឆា៖ ៥) ល្អ​ពេក ពាក្យ​ថា​ល្អ​ពេក អ្នក​មិន​ខុស​នោះ​ទេ តែ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ មនុស្ស​ស្រី​ដែល​មាន​ការងារ​ធ្វើ​ខ្ពង់ខ្ពស់ អាច​រក​បាន​ប្រាក់​ចំណូល​លើសលប់​ដោយ​ខ្លួន​ឯង ច្រើន​តែ​អភ័ព្វ​មិន​ងាយ​នឹង​បាន​ស្វាមី​នោះ​ទេ។ នោះ​ក៏​ដោយសារ​តែ​បុរស​ល្មមៗ​ក៏​គេ​មិន​ហ៊ាន​ចូល​សួរ ព្រោះ​ពួក​គេ​គិត​ថា គេ​មិន​សូវ​មាន​ទំនុកចិត្ត​ក្នុង​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​អ្នក បែប​នេះ​បើ​ទាល់​ខ្លាំង មាន​តែ​អ្នក​បន្ទាប​ខ្លួន​ធ្វើ​រាង​ទន់ខ្សោយ​បន្តិច។ លាក់ទ្រព្យ លាក់សាវតា…

Kj
សង្គម

ម្រះ​ជួយ​ឲ្យ​ត្រជាក់​ក្នុង ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ តែ​សម្រាប់​មនុស្ស ៥ ប្រភេទ​នេះ ​កុំ​លូកឲ្យសោះ

ម្រះ​មាន​ជាតិ​ល្វីង តែ​វា​ជា​ឱសថ​ធម្មជាតិ ដែល​គេ​អាច​ច្នៃ​យក​មក​ជា​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​អាច​ប្រើប្រាស់​បាន​ទេ ជា​ពិសេស​មនុស្ស​ ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ស្រ្តី​ដែល​ពពោះ និង​ត្រូវ​បំបៅ​ដោះ​កូន ម្រះ​មាន​ជាតិ​សរសៃ​និង​ខ្លាញ់​តិច ពេក ដែល​វា​មិន​សក្តិសម​សម្រាប់​អ្វី​ដែល​រាងកាយ​ស្រ្តី​ពពោះ​ត្រូវ​ការ​នោះ​ទេ។ លើស​ពី​នេះ​ការ​ទទួល​ទាន​របស់​ដែល​មាន​ជាតិ​ជូរចត់​ខ្លាំង​ពេល វា​ធ្វើ​ឲ្យ​ចុះ​សម្ពាធ​ឈាម​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​ទារក​ទៅ​វិញ។ ៤) អ្នក​មាន​សម្ពាធ​ឈាម​ទាប ដោយសារ​តែ​ជាតិ​ល្វីង ជូរចត់​នៃ​ម្រះ ដូច្នេះ​វា​មិន​អំណោយផល​ល្អ​សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ទាប​នោះ​ទេ។ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​លើស​ដើម នាំ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ខ្លាំង​មួយ​រំពេច។ ៣) មនុស្ស​មុន​និង​ក្រោយ​វះកាត់ ផ្លែ​ម្រះ​វា​ល្វីង​ខ្លាំង អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​មនុស្ស ដូច្នេះ​សម្រាប់​មនុស្ស​ដែល​ត្រៀម​នឹង​វះ​កាត់ ឬ​ទើប​វះកាត់​ហើយ​ថ្មីថ្មោង គឺ​គួរ​ដក​ឃ្លា​រយៈ​ពេល ២…