ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok Thamnail
កីទ្បា

The Athletic: Man United យល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយ Luke Shaw

Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ Luke Shaw នូវកិច្ចសន្យារយៈពេលវែងថ្មីមួយនេះបើយោងតាមកាសែត The Athletic ។ ខ្សែការពារស្លាបឆ្វេងរូប​នេះ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 4 ឆ្នាំនៅ Old Trafford ជារង្វាន់សម្រាប់ភាពស្ថិតស្ថេររបស់គាត់ក្រោមការដឹកនាំរបស់ Erik ten Hag ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Shaw គ្រោងនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល 2023/24 ប៉ុន្តែអនាគតរបស់កីឡាករសញ្ជាតិអង់គ្លេសនៅក្លឹបនេះត្រូវបានធានាយ៉ាងពេញលេញ។ មកទល់ពេលនេះ ខ្សែការពារវ័យ 27 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុង 35 ប្រកួតសម្រាប់បិសាចក្រហមនៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន…

New Copy
ទស្សន៍ទាយ

ឆ្នាំកំពូលសំណាងទាំង ៤ ប្រចាំខែមេសា លុយកាក់ ស្នេហា ការងារពិតជារីកចម្រើនល្អខ្លាំង

ទាំងរឿងលុយកាក់ គ្រួសារ ស្នេហា ការងារ សុទ្ធតែល្អទាំងអស់សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ នៅក្នុងខែមេសា។ ១. ឆ្នាំវក យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ នេះ អ្នកដែលកើតវក ជាមនុស្សឆ្លាត ពូកែ បើកចំហរ និងកំប្លែងបំផុត។ ពួកគេនៅតែមានភាពសុទិដ្ឋិនិយម ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ មនុស្ស​នេះ​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​ដោយ​សារ​បុគ្គលិក​លក្ខណៈ​រួសរាយ​រាក់ទាក់ និង​ងាយ​ស្រួល​របស់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ​ពួក​គេ​ក៏​រឹងរូស អភិរក្ស មិន​ទទួល​យក​មតិ​ប្រឆាំងពីអ្នកជុំវិញខ្លួនដែរ។ នេះក៏ជាចំណុចដែលបុគ្គលនេះត្រូវកែតម្រូវផងដែរ។ ចាប់ពីខែមេសាទៅ មនុស្សកើតឆ្នាំវក មានលាភ មានជ័យ មានសំណាងចូលផ្ទះ។…

37
ទស្សនៈ

ក្តៅៗយ៉ាងនេះ! នេះគឺរាល់ចំណុចទាំង៧ដែលអ្នកគួរធ្វេីដើម្បីទប់ទល់អាកាសធាតុនារដូវប្រាំងនេះ

បន្ទាប់ពីចូលដល់រដូវប្រាំង យេីងឃេីញថាប្រទេសកម្ពុជាមានការកេីនឡេីងកម្តៅ រហូតដល់៣៥ ទៅ៣៦ អង្សារសេ ដែលជាចំណុចមួយអាចបង្កអោយមានគ្រោះថ្នាក់ផ្សេងៗ។  នេះគឺជាចំណុចខ្លះៗដែលអ្នកគួរធ្វេីក្នុងអាកាសធាតុក្តៅបែបនេះ៖ ១. ឆែកមេីលព្យាករណ៍អាកាសធាតុ មុនពេលអ្នកមានគម្រោងចេញទៅក្រៅ សូមពិនិត្យមើលការព្យាករណ៍ក្នុងតំបន់របស់អ្នកសិន ដើម្បីមើលថាតើមានកំដៅខ្លាំងឬអត់។ ដូចនេះអ្នក នឹងអាចបែងចែកពេលវេលាចេញទៅមុន ម៉ោង រឺ ក្រោយម៉ោងដែលមានកម្តៅខ្លាំង។ ២. កុំទុកកូនក្មេងឬសត្វចិញ្ចឹមចោលក្នុងឡាន ហាមទុកកូនក្មេង រឺ សត្វចិញ្ចឹមចោលក្នុងឡានដែលមិនបញ្ឆេះម៉ាសុីន រឺមិនបេីកម៉ាសុីនត្រជាក់ ព្រោះកម្តៅនៅក្នុងឡាននឹងក្តៅទ្វេដងជាងអាកាសធាតុខាងក្រៅ ដូចនេះវានឹងអាចបង្កអោយមានគ្រោះថ្នាក់ផ្សេងៗ។ ៣. ពិសារទឹកអោយបានច្រេីន ទឹកគឺជាសារធាតុសំខាន់មួយនៅក្នុងសារពាង្គកាយអ្នក និងអាចរក្សាសីតណ្ហភាពក្នុងរាងកាយ។ ដូចនេះត្រូវពិសារទឹកពី ៣ ទៅ៤…

Dragon 0000401
PR

តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?

ពិតជាថ្មី ហើយកាន់តែទំនើប! លឿនអស់ស្ទះ ជាមួយស្មាតហ្វូនលំដាប់កំពូលអេក្រង់បត់ OPPO Find N2 Flip សាកថ្មរហ័សគ្រប់ស្ថានភាពជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ ។ រំខានណាស់មែនទេ? ពេលមើលរឿងបណ្តើរសាកថ្មបណ្តើរ? ពេលទូរស័ព្ទអស់ថ្មភ្លាមៗសាកថ្មម្តងៗត្រូវចំណាយពេលរង់ចាំយូរៗ? ថាមពលថ្មធំគឺពិតជាសំខាន់ ចំណែកការសាកថ្មលឿនក៏រឹតតែសំខាន់ ដូចនេះទើប OPPO Find N2 Flip បំពាក់មកនូវថាមពលថ្មធំ 4300mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ សាកលឿន និងសុវត្ថិភាពឈានមុខគេ។ គួរបញ្ជាក់ផងដែរថា OPPO Find…

New Copy
គ្រួសារ

ចង់ចាប់ប្ដីមានស្រី មិនបាច់សួរនាំច្រើន ឃ្លាំមើលតែទម្លាប់ ៣ នេះដឹងហើយ

មិនងាយនឹងមានស្វាមីណាដែលមិនចេះខូចខិល ឬពាក្យសាមញ្ញ “ទៅរកក្រៅ” ខ្លាំងណាស់ ហើយនារីជាប្រពន្ធក៏គួរតែចេះតាមដាននិងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ជៀសវាងទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ។ នារីៗគ្នាយើង ជឿថាខ្លះក៏មានភាពវៀងវៃទៅលើរឿងហ្នឹងស្រាប់ហើយ តែខ្លះទៀតក៏មិនសូវបានចាប់អារម្មណ៍ និងបានត្រឹមតែសួរនាំរង់ចាំចម្លើយពីស្វាមីខ្លួនតែប៉ុណ្ណោះ។ បុរសខ្លះពូកែខាងលាក់ទៅ ក៏បន្តលាក់បានរហូត អ៊ីចឹងយើងណែនាំរបៀបនៃការអង្កេតមើល ៣ ដែលនារីៗគួរតែដឹង៖ ១) ពេលនៅជាមួយយើងតែងតែបិទទូរសព្ទចោល ប្រសិនម្តងជាពីរដង ពេលនៅជាមួយយើងមិនថាតែបរិភោគអាហារខាងក្រៅ ឬទៅដំណើរកម្សាន្តណាមួយ ទូរសព្ទរបស់ស្វាមីយើងរលត់ នោះអាចថាមកពីអស់ថ្មមែន ប៉ុន្តែបើសឹងតែគ្រប់ពេល ក្លាយជាទម្លាប់ នោះរាប់ថាមានរឿងអ្វីដែលលាក់បាំងហើយ។ បែបនេះមិនបាច់សួរនាំច្រើនទេ នៅក្នុងទូរសព្ទនោះប្រាកដជាមានអ្វីដែលមិនចង់ឲ្យយើងដឹង។ ២) ឧស្សាហ៍លុបប្រវត្តិនៃការហៅចេញចូល និងសារ កុំទទួលយកលេសមួយរបស់មនុស្សប្រុស ដែលថា…

Knongsrok Thamnail
កីទ្បា

BREAKING: សម្តេចតេជោបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមដាច់ខាត

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេម ជាដាច់ខាត។ សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការផ្សព្វផ្សាយការលក់សំបុត្រចូលក្នុងពិធីបើក និងពិធីបិទស៊ីហ្គេម បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ​ « ខ្ញុំបានទទួលព័ត៌មានតាមរយៈ សម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការផ្សព្វផ្សាយទាក់ទងនឹងការលក់សំបុត្រ ចូលក្នុងពិធីបើក និងពិធីបិទស៊ីហ្គេម។ ករណីនេះ ទាមទារឱ្យខ្ញុំព្រះករុណា ខ្ញុំចេញសារជាបន្ទាន់ ដើម្បីជម្រាបជូនដល់អ្នកទទួលខុសត្រូវទាំងឡាយ ទាក់ទងនឹងការប្រកួតស៊ីហ្គេមនាពេលមុខនេះ។ «ខ្ញុំគឺមិនយល់ព្រមដាច់ខាត…

36
ទស្សនៈ

ខំញុំាច្រើនដែរតែនៅតែមិនឡើងគីឡូ? តោះ! មកយល់ដឹងពីតិចនិចងាយៗក្នុងការឡើងទម្ងន់ដោយសុវត្ថិភាពនិងសុខភាពល្អ

គីឡូទាបគឺជារឿងដែលល្អប៉ុន្តែជួនកាលប្រសិនបើស្គមពេកនោះវាអាចនឹងបណ្តាលមកពីការកង្វះជីវជាតិឬបញ្ហាសុខភាពផ្សេងៗ។ ដូចនេះប្រសិនបើអ្នកកំពុងបារម្មណ៍រឿងស្គមហួសកម្រិតពេក ចូរអនុវត្តន៍វិធីងាយៗទាំងអស់នេះដើម្បីឡើងគីឡូនិងមិនប៉ះពាល់ដល់សុខភាព៖ ១. ញុំាឲ្យបានញឹកញាប់ អ្នកដែលស្គមតែងជួបប្រទះបញ្ហាញុំាឆាប់ឆ្អែត។ ដើម្បីដោះស្រាយបញ្ហាមួយនេះ ចូរអ្នកទទួលទានឲ្យបានញឹកញាប់ដោយអ្នកបរិភោគអាហារប្រាំទៅប្រាំមួយពេល ជាជាងបរិភោគមួយថ្ងៃពីរទៅបីពេល ដើម្បីឆាប់ឡើងគីឡួជាងមុន។ ២. ជម្រើសអាហារ ការជ្រើសរើសអាហារដែលគ្មានជីវជាតិគឺជាកំហុសមួយ។ អ្នកអាចនឹងញុំាច្រើនពិតមែនប៉ុន្តែអាហារទាំងនោះគឺសុទ្ធសឹងតែជាអាហារដែលមិនផ្តល់នូវសារធាតុចិញ្ចឹមមកវិញ។ ដូចនេះ អ្នកគួរយកចិត្តទុកដាក់ក្នុងការជ្រើសរើសអាហារដូចជា បាយ នំបុ័ង ផាសតា គ្រាប់ធញ្ញជាតិថែមទាំងបន្លែសាច់គ្រប់មុខ ទឹកដោះគោស្រស់និងគ្រាប់សណ្តែកដីជាដើម។ ៣. ទឹកក្រឡុក កាត់បន្ថយការបរិភោគភេសជ្ជៈដូចជាសូដា កាហ្វេឬភេសជ្ជៈដែលមានកម្រិតកាឡូរីទាបរួចងាកមករកការបរិភោគទឹកផ្លែឈើក្រឡុកវិញម្តង។ អ្នកអាចបន្ថែមនូវដោះគោស្រស់ឬ Flaxseed ជាដើមដើម្បីបន្ថែមឲ្យកាន់តែមានជីវជាតិ។ ៤. ប្រមើរមើលពេលញុំា អ្នកខ្លះតែងបរិភោគទឹកមុននឹងទទួលទានអាហារដែលនាំឲ្យឆ្អែត ញុំាមិនសូវបានច្រើន។…

Dragon 0000400
PR

WoW! OPPO Find N2 Flip តម្លៃ $899 បំពាក់សមត្ថភាពកំពូលៗ ព្រមទាំងសហការរួមគ្នាជាមួយកាមេរ៉ា Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់លើពិភពលោកថែមទៀត!

មួយរយៈនេះប្រហែលជាអ្នកទាំងអស់គ្នាបានដឹងខ្លះៗរួចមកហើយទាក់ទងនឹងស្មាតហ្វូនកំពូល OPPO Find N2 Flip តម្លៃ $899 ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្មាតហ្វូនស្នាមផ្នត់តិចជាងគេបំផុតស្ទើរតែមិនឃើញនឹងភ្នែកទទេ ថាមពលថ្មធំជាងគេបំផុត 4300mAh និងសាកថ្មលឿនជាងគេ 44W SUPERVOOC™។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេឬ? សម្រាប់ផ្នែកកាមេរ៉ាក៏ជាផ្នែកមួយសំខាន់ និងត្រូវខ្វាយខ្វល់រាល់ពេលទិញទូរស័ព្ទ ជាពិសេសមិត្តនារីៗ។ ហេតុនេះហើយ OPPO Find N2 Flip ជាស្មាតហ្វូនកាមេរ៉ាកម្រិតកំពូលទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ បានសហការបង្កើតរួមគ្នាជាមួយ Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់ពិភពលោកដើម្បីបង្កើតសមត្ថភាពថតរូបឲ្យកាន់តែអស្ចារ្យនៅលើកាមេរ៉ាមេ 50MP សេនស័រ Sony…

Knongsrok Thamnail
កីទ្បា

អតីតម្ចាស់ក្លិប Chelsea លោក Roman Abramovich បានចុះបញ្ជីធនាគារបាល់ទាត់ហូឡង់ដោយសម្ងាត់

ឯកសារលេចធ្លាយបង្ហាញថា Roman Abramovich ជាឯកជនបានផ្តល់ហិរញ្ញប្បទានដល់ការទិញយក និងទ្រទ្រង់ប្រតិបត្តិការរបស់ក្លឹបបាល់ទាត់លំដាប់កំពូលមួយក្នុងប្រទេសហូឡង់ ខណៈកំពុងកាន់កាប់ Chelsea ក្នុងពេលដំណាលគ្នា។ Vitesse Arnhem ដែលជាក្លឹបរបស់ហូឡង់ដែលជាប់ចោទ និង Chelsea ទាំងពីរបានអះអាងថា Abramovich មិនមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុ ឬអ្នកគ្រប់គ្រងជាមួយ Vitesse ក្នុងអំឡុងពេលស៊ើបអង្កេតពីរដោយសមាគមបាល់ទាត់ហូឡង់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ឯកសារ Oligarch ដែលជាបណ្តុំនៃទិន្នន័យលេចធ្លាយពីអ្នកផ្តល់សេវានៅឈូងសមុទ្រ MeritServus បង្ហាញថាមហាសេដ្ឋីរុស្ស៊ីបានផ្តល់​ហិរញ្ញប្បទានយ៉ាងតិចបំផុតចំនួន 117 លានអឺរ៉ូ (102.8 លានផោន) សម្រាប់ការកាន់កាប់របស់ Vitesse តាមរយៈអង្គភាពជាច្រើនដែលបានចុះបញ្ជីនៅក្នុងកន្លែងយកពន្ធនៅសមុទ្រមយយនេះដែលមិនច្បាស់លាស់។…

Knongsrok Thamnail
កីទ្បា

FIFA ដកសិទ្ធប្រទេសឥណ្ឌូណេស៊ីពីការ​ធ្វើ​ម្ចាស់​ផ្ទះ FIFA World Cup U-20

ហ្សាកាតា (29 មីនា 2023) – បន្ទាប់ពីកិច្ចប្រជុំថ្ងៃម្សិលមិញរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) Erick Thohir, FIFA បានសម្រេចចិត្ត ដោយសារតែកាលៈទេសៈបច្ចុប្បន្ន ដើម្បីដកប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនៃ FIFA U- 20 World Cup 2023™។ ម្ចាស់ផ្ទះថ្មីនឹងត្រូវបានប្រកាសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយកាលបរិច្ឆេទនៃការប្រកួតបច្ចុប្បន្នមិនផ្លាស់ប្តូរទេ។ ការដាក់ទណ្ឌកម្មដែលមានសក្តានុពលប្រឆាំងនឹង PSSI ក៏អាចត្រូវបានសម្រេចនៅដំណាក់កាលក្រោយផងដែរ។ FIFA សូមគូសបញ្ជាក់ថា ទោះបីជាការសម្រេចចិត្តនេះក៏ដោយ…

Cover Camel
សង្គម

មកដឹងពីមូលហេតុពិសេស ដែលធ្វើឱ្យទឹកដោះអូដ្ឋ មានតម្លៃថ្លៃជាងទឹកដោះគោធម្មតា!

តាមពិតទៅវាគ្មានអីចម្លែកទេ ដែលទឹកដោះអូដ្ឋមានតម្លៃថ្លៃជាងទឹកដោះគោធម្មតានោះ ព្រោះវាមានផ្ទុកទៅដោយសារធាតុជាច្រើនមុខ  និងជារបស់ដែលកម្រផងដែរ។ ពោលគឺនៅប្រទេសមួយចំនួនការផលិតទឹកដោះគោជាមធ្យមគឺប្រហែល ៧.៥ ហ្គាឡុនក្នុងមួយថ្ងៃ រីឯសត្វអូដ្ឋវិញគឺផ្តល់ទឹកដោះបានត្រឹមតែតែប្រមាណ ១,៥ ហ្គាឡុនក្នុងមួយថ្ងៃ ( ៦ លីត្រ / ថ្ងៃ) ប៉ុណ្ណោះ។ ជាការពិតណាស់ដែលទឹកដោះគោធម្មតាត្រូវបានពេញនិយមពីសំណាក់មនុស្សទូទៅនៅជុំវិញពិភពលោក ប៉ុន្តែសម្រាប់ទឹកដោះអូដ្ឋវិញគឺត្រូវបានគេចាត់ទុកថាជាអាហារដ៏សំខាន់បំផុតនៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈឹមបូព៌ា។ ហើយម្យ៉ាងទៀត ទឹកដោះអូដ្ឋក៏មានហេតុផលសំខាន់មួយដែលតម្រូវអោយទីផ្សារអន្តរជាតិចាប់ផ្តើមបើកលក់វាផងដែរ។ ទឹកដោះអូដ្ឋអាចមានតម្លៃ ៣០ ដុល្លារក្នុងមួយលីត្រ បើប្រៀបធៀបទៅនឹងទឹកដោះគោធម្មតាគឺវាមានតម្លៃគុណ ៣០ ដងឯនោះ ដែលជាហេតុធ្វើអោយវាមិនមានប្រជាប្រិយភាពដូចទឹកដោះគោធម្មតានោះទេ។ ហើយបើប្រៀបធៀបទៅនឹងការផលិតជារៀងរាល់ឆ្នាំវិញ ទឹកដោះគោគឺត្រូវបានគេផលិតនៅទូទាំងពិភពលោកចំនួន ៦០០ លានតោន…

Cove Rive
សង្គម

ទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោក

ជាទូទៅ បើយើងលើកយកប្រធានបទទន្លេមកនិយាយនោះ អ្នកប្រាកដជាគិតថាវាសាមញ្ញ ឬគ្មានអ្វីពិសេសឡើយ ប៉ុន្តែអ្នកអាចហ្នឹងគិតខុសហើយ ព្រោះទន្លេ គឺជាប្រភពទឹកដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស និងសត្វទាំងឡាយនៅជុំវិញពិភពលោក។ ម្យ៉ាងទៀតទន្លេមិនមានរូបរាងដូចគ្នាទេ ហើយថែមទាំងមានលក្ខណៈពិសេសផ្សេងៗគ្នាទៀតផង ដូចនេះហើយទើបថ្ងៃនេះយើងនឹងលើកយកទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោកដើម្បីអោយអ្នកទាំងអស់គ្នាបានស្គាល់។ ១.ទន្លេនីលអាហ្វ្រិកខាងជើង-ខាងកើត ទន្លេមួយនេះមានប្រវែង៦,៦៥០គីឡូម៉ែត្រ ហើយប្រភពទឹករបស់វា គឺត្រូវបានចែករំលែកដោយប្រទេសចំនួន ១១ ដែលមានដូចជា៖ Tanzania, Uganda, Rwanda, Burundi, សាធារណរដ្ឋប្រជាធិបតេយ្យ Congo, Kenya, Ethiopia, Eritrea, South Sudan, Sudan និង Egypt។…