ដឹងហើយថា ទំនាក់ទំនងមួយហ្នឹងមិនអាចទៅរួច តែហេតុអ្វីនៅតែទ្រាំបន្តទាំងឈឺចាប់?

ដឹងហើយថា ទំនាក់ទំនងមួយហ្នឹងមិនអាចទៅរួច តែហេតុអ្វីនៅតែទ្រាំបន្តទាំងឈឺចាប់?
ការផ្សាយពាណិជ្ជកម្ម

រឿងដែលពិបាកបំផុតគឺ ស្រឡាញ់ តែមិនអាចស្រឡាញ់ ចង់ចាកចេញ តែធ្វើមិនបាន ចង់បញ្ឈប់ តែរកកន្លែងឈប់មិនកើត ចង់បោះបង់ តែនៅចិត្តមិនដាច់ ចុងក្រោយ ក៏ទ្រាំនៅបន្ត ទាំងគ្មានតំណែងពិតប្រាកដ ជាមួយនឹងទំនាក់ទំនងមិនច្បាស់លាស់ ចាយមនោសញ្ចេតនាចោលក្នុងអន្លង់នៃសេចក្ដីស្រឡាញ់បែបស្រពិចស្រពិល។

3b055df6b92620d521efc9e989d716c1

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះគិតថាចង់ដើរចេញ តែក្ដីស្រឡាញ់ក៏ប្រាប់ថា ហេតុអ្វីក៏បោះបង់ចោលងាយៗម្ល៉េះ? តែពេលខ្លះទ្រាំនៅបន្ត តែការឈឺចាប់ក៨ស្រែកថ្ងូរថា ទ្រាំធ្វើអី បើដឹងហើយថាការស្រឡាញ់មួយនេះ ទំនាក់ទំនងមួយនេះ មិនអាចមានផ្លូវល្អ ឬក៏បានប្រសើរផងនោះ វាគ្រាន់តែជាការវង្វេងនូវកាមារម្មណ៍ និងមនោសញ្ចេតនាវិលវល់តែប៉ុណ្ណោះ ដូច្នេះ គួរតែបោះបង់ ហើយរកផ្លូវដើររៀងខ្លួនឯងទៅ ក្រែងបានល្អជាងនេះ។

4eaa0f3f7dba8fe3396b830e4e2ba028

ការផ្សាយពាណិជ្ជកម្ម

គិតថាការចាកចេញ មិនមែនជាការអស់ចិត្តស្រឡាញ់ទេ ហើយការដែលលែងដៃ ក៏មិនមែនមានន័យថាស្អប់នោះដែរ ប៉ុន្តែវាប្រហែលជាជម្រើសដ៏ល្អបំផុត ដែលយើងព្រមទទួលស្គាល់ការពិតថារវាងយើងទាំងពីរ គឺវាពិតជាមិនអាចទៅរួចពិតមែន។

ជាក់ស្ដែងណាស់គឺ យើងព្រមដោះលែងគ្នាឱ្យមានសេរីភាព យើងព្រមបើកផ្លូវឱ្យគ្នាដើម្បីទៅរកចំណុចមួយដែលល្អជាងនេះ។ ការចងគ្នាទុកដោយមនោសញ្ចេតនាវិលវល់ និងទំនាក់ទំនងបែបស្រពិចស្រពិល គឺវាពិតជាមិនមានផលល្អសម្រាប់យើងទាំងពីរនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយទៅវិញ គឺមានតែសន្សំអារម្មណ៍ឈឺចាប់ឱ្យគ្នា ភាពមិនដា់ស្រេច ជាចំណងចងកួចផ្ចិតមុខកាន់តែពិបាកស្រាយតែប៉ុណ្ណោះ។

F7daecd96e34aa73965307f09960d8c7

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះមកដល់ពេលនេះ វាក៏សមល្មមហើយដែលយើងគួរតែព្រមឱ្យគ្រប់យ៉ាងបញ្ចប់ទៅដោយល្អ ព្រោះយើងបានចាយពេល ចាយមនោសញ្ចេតនាមិនច្បាស់លាស់ជាមួយគ្នាមកយូរហើយដែរ ទោះបីកន្លងមកនេះ ខ្ញុំច្បាស់លាស់នឹងអ្នក តែអ្នកមិនបានច្បាស់នឹងខ្ញុំផងនោះ អ៊ីចឹងវាក៏មិនមានអ្វីដែលប្រសើរសម្រាប់យើងឡើយ ចុងក្រោយ ទុកឱ្យខ្ញុំជាអ្នកដើរចេញដោយខ្លួនឯងគឺសក្តិសមបំផុតហើយ៕

1be9862010556b03e3934c4429c90b95

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម