
មិននឹកស្មានថារឿងក្លែមដែលខ្វះមិនបានមួយនេះមានអត្ថប្រយោជន៍ដល់សុខភាពច្រើនដល់ថ្នាក់នេះសោះ
គេតែងនិយមពិសារសណ្តែកដីលីងជាគ្រឿងក្លែមជាមួយនឹងប៊ីយៀរនៅពេលមានការជួបជុំគ្នាម្តងៗ ក៏ប៉ុន្តែអ្នកដែលដឹងទេថាសណ្តែកដីលីងផ្តល់អត្ថប្រយោជន៍ដល់សុខភាពត្រង់ចំណុចណាខ្លះ? ១. សុខភាពបេះដូង សណ្តែកដីអាចជំនួយដល់សុខភាពបេះដូងតាមរយៈការកាត់បន្ថយកម្រិតជាតិកូឡេស្តូរ៉ុល។ វាបានចូលទៅបញ្ឈប់ឈាមកកនិងកាត់បន្ថយការប្រឈមមុខនឹងជំងឺគាំងបេះដូងឬដាច់សសៃឈាមខួរក្បាល។ ២. សម្រកទម្ងន់ សណ្តែកដីអាចនាំឱ្យអ្នកឆាប់ឆ្អែតហើយមានជាតិកាឡូរីទាប។ ការសិក្សាបានឱ្យដឹងថា អ្នកដែលបរិភោគសណ្តែកដីជាប្រចាំមិនត្រឹមតែមិនឡើងគីឡូនោះទេ ថែមទាំងអាចសម្រកទម្ងន់បានថែមទៀតផង។ ៣. អាយុវែង ការសិក្សាមួយទៀតក៏បានឱ្យដឹងដែរថា អ្នកដែលពិសារសណ្តែកដីអាចមានភាគរយរស់បានយូរជាងអ្នកដែលមិនពិសារសណ្តែកដី។ ៤. មិនឡើងជាតិស្ករ ការបរិភោគសណ្តែកដីលីងមិននាំឱ្យឡើងជាតិស្ករនោះទេ ថែមទាំងអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមទៀតផង។ ៥. ការពារពីជំងឺមហារីក ការសិក្សាថ្មីៗនេះបានឱ្យដឹងថា មនុស្សចាស់ដែលតែងពិសារសណ្តែកដីលីងអាចជួយកាត់បន្ថយនូវការរីករាលដាលនៃជំងឺមហារីកក្រពះម្យ៉ាងហៅថា “gastric non cardia adenocarcinoma”៕ ប្រភព៖ បរទេស រូបភាព៖ Google…











