ខែមេសា បើ​ផ្ទះ​ណា​មាន​សមាជិក​កើត​ឆ្នាំ​ទាំង ៤ នោះ​ដូច​មាន​គេ​នាំ​លុយ​ឲ្យ​មក​ដល់​ផ្ទះ

Hhjuy
ការផ្សាយពាណិជ្ជកម្ម

តាម​ហោរាសាស្ត្រ​សម្រាប់​ខែមេសាខាងមុខនេះ ប្រសិន​ជា​ផ្ទះ​ណា មាន​សមាជិក​កើត​ឆ្នាំ​ទាំង ៤ នោះ​នឹង​អាច​ទទួល​បាន​លាភ​សំណាង​ច្រើន ហើយ​គ្រួសារ​ក៏​ពោរពេញ​ទៅ​ដោយ​ក្តីសុខ សុខ​សប្បាយ ជៀស​អស់​រោគ​ទាំង​ឡាយ មិន​អាច​មក​បៀត៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220402 142643
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​ពេញ​ខែ​មេសានេះ សំណាង​របស់​ម្ចាស់​ឆ្នាំ​ឆ្លូវ នឹង​មាន​ភាព​ចម្រុងចម្រើន ហើយ​បើ​មនុស្ស​នោះ ពូកែ​ព្យាយាម​អត់ធ្មត់​ក្នុង​ជីវិត​តាំង​ពី​ដើម​ផង នោះ​ក៏​នឹង​ទទួល​បាន​ភាព​រីកសាយ​នូវ​ផ្នែក​ទ្រព្យ​កាន់​តែ​ខ្លាំង។

ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ៣០ មេសា ទេវតា​ទ្រព្យ​បាន​កើត​ឈ្មោះ​ម្ចាស់​ឆ្នាំ​ឆ្លូវ​ចូល​ក្នុង​បញ្ជី​ម្ចាស់​ទ្រព្យ ដោយ​រៀងរាល់​ថ្ងៃ​ថ្មី ដូច​មាន​គេ​នាំ​របស់​ទិព្វ​មក​ដល់​ផ្ទះ មាន​ទាំង​អាហារ​ហូប​ចុក និង​លុយ​កាក់​ជា​បន្តបន្ទាប់។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​រោង – នាគ

Ice_screenshot_20220402 142638
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​រោង នៅ​ខែ​មេសា នឹង​ហោះ​ឡើង​ខ្ពស់​ដូច​ខ្លែង​អណ្តែត​តាម​ខ្យល់ ហើយ​នឹង​ជម្នះ​អស់​រាល់​ឧបសគ្គ​ទាំង​ឡាយ​ក្នុង​ជីវិត។ និយាយ​ពី​ទំនាក់ទំនង​ក្នុង​សង្គម មនុស្ស​នេះ​នឹង​ទទួល​បាន​ការ​គោរព​ស្រលាញ់ ហើយ​ក៏​ជា​ជំនួយ​ពី​ថ្នាក់​លើ ពី​អ្នក​ធំ​ជាង​ខ្លួន​ច្រើន​ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេលវេលា​នេះ​ទៅ ម្ចាស់​ឆ្នាំ​រោង មិន​ត្រឹម​តែ​ទាញ​ខ្លួន​ឯង​ឲ្យ​ជោគជ័យ​ទេ ទៀត​សោត​ក៏​នឹង​ទាញ​រាសី​សមាជិក​ក្នុង​ផ្ទះ​ក្បែរ​ខ្លួន ឲ្យ​ទទួល​បាន​ភាព​ចម្រុងចម្រើន​ជុំ​គ្នា​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220402 142633
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លាភ​សំណាង​ធំ នឹង​ផ្តុំ​សម្រាប់​ម្ចាស់​ឆ្នាំ​មមែ នៅ​​ខែ​មេសា ដោយ​ដំណឹង​ភ្ញាក់ផ្អើល ជា​រឿង​ល្អ នឹង​ចូល​មក​ដល់​សម្រាប់​ពួក​គេ​ក្នុង​ខែ​នេះ។ ការ​ស្នើ ការ​ដាក់​សំណើ​មួយ​ចំនួន នឹង​ទទួល​បាន​ការ​ឆ្លើយតប យល់​ព្រម​ត្រលប់​មក​វិញ។

ជោគវាសនា​ម្ចាស់​ឆ្នាំ​ពពែ រមែង​ជា​មនុស្ស​ខំ​ឥត​សម្រាក ជា​ហេតុ​នាំ​ឲ្យ​លុយ​បុក​ហូរ​ដូច​ទឹក មិន​ចេះ​រីង​ស្ងួត។ នៅ​ខែ​មេសាខាងមុខនេះ ពួក​គេ​ហា​ចង់​បាន​អ្វី គឺ​បាន​ហ្នឹង រី​ឯ​ក្រុម​គ្រួសារ​ជា​អ្នក​រួម​ទ្រនំ​តែ​មួយ ក៏​នឹង​រីករាយ​ជាមួយ​គ្នា​ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​រកា – មាន់

Ice_screenshot_20220402 142627
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​ថ្ងៃ​ទី ១ ដល់ ៣០ ខែមេសា ជា​ថ្ងៃ​កើន​លាភ​ធំ មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​សម្រាប់​ម្ចាស់​ឆ្នាំ​រកា ដោយ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ អាច​ចម្រើន​ខ្លាំង ដល់​រក​លុយ​ទិញ​បាន​ឡាន​ថ្មី ផ្ទះ​ថ្មី។ អតិថិជន​ក៏​ពេញ​ចិត្ត​នឹង​ការ​ផ្តល់​សេវាកម្ម នាំ​ឲ្យ​មាន​អតិថិជន​កើន​ឡើង​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក។

ការផ្សាយពាណិជ្ជកម្ម

រី​ឯ​សុខភាព កាល​ពី​ខែ​ចាស់ រាង​មាន​ជំងឺ​ឈឺថ្កាត់​ឥឡូវ​ក៏​ទទួល​បាន​ភាព​រលូន ហើយ​មាន​ភាព​រីករាយ​ទាំង​ផ្នែក​ផ្លូវ​ចិត្ត ដែល​នេះ​ជា​បុណ្យ​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន ក្រៅ​តែ​ពី​ទ្រព្យ​ដែល​មាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម