ហោរាសាស្រ្តបង្ហាញថា មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ឃាងក្រោមនេះ នឹងសម្រេចគ្រប់កិច្ចការដែលខ្លួនធ្វើ តែងតែមានគោលដៅជោគជ័យដោយសមត្ថភាពរបស់ខ្លួន មិនមែនដោយល្បិចកល ឬការកេងប្រវញ្ចអ្នកណាឡើយ។ ដោយហេតុនេះហើយ មនុស្សស្មោះត្រង់ទាំងនេះ រមែងទទួលបានការស្រឡាញ់ និងមើលថែពីទេវតាទ្រព្យ និងសំណាង។
១. ឆ្នាំរកា
អ្នកកើតឆ្នាំរកា ភាគច្រើនជាមនុស្សមានចរិតល្អ។ អ្នកឆ្នាំមាន់មិនដែលរស់នៅក្នុងពិភពអ្នកណាម្នាក់ឡើយ ហើយថែមទាំងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ចូលមកគ្រប់គ្រង កាច់ចង្កូតរជីវិតរបស់ពួកគេនោះដែរ។
លើសពីនេះទៀត អ្នកឆ្នាំមាន់តែងតែមានការយល់ដឹងផ្ទាល់ខ្លួន តែងតែនិយាយត្រង់នៅក្នុងអ្វីគ្រប់យ៉ាង។ ពួកគេមិនដែលលេងល្បិចដើម្បីសម្រេចគោលដៅទេ ប៉ុន្តែតែងតែជ្រើសរើសផ្លូវត្រង់។
អ្នកកើតឆ្នាំរកា តែងតែកំណត់គោលដៅដែលស័ក្តិសមសម្រាប់ខ្លួនឯង។ អ្នកឆ្នាំមាន់ដឹងថា អ្វីជាព្រំដែនដែលពួកគេមិនត្រូវឆ្លងកាត់។ មិនថាមានរឿងអ្វីនៅខាងមុខ មនុស្ស ឆ្នាំមាន់នឹងមិនបោះបង់ឱកាសដោយងាយឡើយ។ ដូច្នេះ ដរាបណាអ្នកនៅតែប្រឹងប្រែង នោះពួកគេប្រាកដជាទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។

២. ឆ្នាំវក
ហោរាសាស្ត្របង្ហាញថា អ្នកកើតឆ្នាំស្វា មានជំនឿចិត្តលើខ្លួនឯងខ្លាំង។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកដែលកើតឆ្នាំរកា មិនដែលខ្វល់នឹងការនិយាយដើមរបស់អ្នកដទៃឡើយ ធ្វើអ្វីគ្រប់យ៉ាងត្រង់ មិនដែលលេងល្បិច តែងតែទៀងត្រង់គ្រប់ពេល។ នោះហើយជាមូលហេតុដែលមនុស្សស្ទើរតែទាំងអស់ មានអារម្មណ៍ស្រួល និងរីករាយក្នុងការធ្វើការជាមួយមនុស្សស្វា។
អ្នកឆ្នាំស្វានេះ តែងតែតាំងចិត្តធ្វើការឆ្ពោះទៅរកគោលដៅរបស់ខ្លួន និងមិនបោះបង់ពាក់កណ្តាលផ្លូវ។ ដរាបណាមនុស្សស្វានៅតែខិតខំប្រឹងប្រែង នោះវាសនារបស់ពួកគេនឹងក្លាយជាការពិត។

៣. ឆ្នាំមមែ
ហោរាសាស្ត្របង្ហាញថា មនុស្សភាគច្រើនកើតក្នុងឆ្នាំពពែ មានបញ្ញាផ្លូវចិត្តខ្ពស់ណាស់។ ក្នុងជីវិតប្រចាំថ្ងៃ អ្នកមិនងាយធ្វើបាបអ្នកដទៃឡើយ។ អ្នកកើតឆ្នាំពពែ រាសីល្អនឹងគ្នា ហើយតែងរក្សាសេចក្តីសុខ។ នៅកន្លែងធ្វើការ ពពែតែងតែបង្ហាញភាពបើកចំហរ និងស្មោះត្រង់។ ជាពិសេសស្អប់ល្បិចកិច្ចកល ដូច្នេះហើយនាងឧស្សាហ៍ឡើងតាមកម្លាំងខ្លួនឯង។
អ្នកកើតឆ្នាំ ពពែ គឺជាប្រភេទមនុស្ស ដែលឱ្យតែមានអ្នក ត្រូវការជំនួយជុំវិញខ្លួន នោះទេវតានឹងផ្តល់ជំនួយភ្លាមៗ ដោយមិនស្ទាក់ស្ទើរ។ ដូច្នេះហើយអ្នកដែលកើតឆ្នាំពពែ គឺស័ក្តិសមនឹងការសេពគប់ជាពិសេស។ បើអ្នកមានមិត្តដូចមនុស្សឆ្នាំពពែ អ្នកគួរឱ្យតម្លៃ ហើយមិនត្រូវធ្វើបាបពួកគេនោះឡើយ៕
* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

